Truyen3h.Co

Coffee Shop

11. បេះដូងរបស់ខ្ញុំដូចជាឈឺណាស់

Nombangbakyong

វគ្គ 11

"Yes! ទីបំផុតជោគជ័យហើយ" មុខស្រស់ស្អាតញញឹមសប្បាយចិត្តនៅពេលបញ្ហារដ៏ធំបំផុតត្រូវបានដោះស្រាយ ហើយពេលនេះកំពុងតែដេកននៀលក្បែរៗ Kipuka ដែលបន្តលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់ ។

Kipuka មិនបានដឹងនោះទេថា Eliot បានធ្វើអ្វីខ្លះក្នុងកំឡុងពេលដែលគេដេកលក់ ព្រោះបើគេដឹងនោះគេប្រហែលជានឹងសើចរហូតដល់រយះមាត់មិនខាន ។

ព្រោះវាគឺជារឿងដ៏គួរអោយអស់សំណើច និងហួសចិត្តបំផុត!

Eliot មិនអាចទៅណាឆ្ងាយពី Kipuka លើសពី 10ម៉ែត្រត្រូវទេ? ដូច្នេះហើយដើម្បីយកផ្កា Domiana ទៅបោះចោលកន្លែងឆ្ងាយបាន ខួរក្បាលដ៏សែនឆ្លាតរបស់គេគឺគិតឃើញវិធីដោះស្រាយដ៏មានប្រសិទ្ធិភាពមួយ ហើយវិធីនោះគឺ...

សាច់កម្មបន្តិច!

Eliot ត្រូវយកផ្កា Domiana ទៅជាមុនសិន ហើយគេនឹងបោះផ្កានោះទៅមុខអោយលើសពីប្រវែងដែលគេឈរប្រហែលជា 10ម៉ែត្រ បន្ទាប់មកគេត្រូវដើរត្រឡប់ក្រោយដើម្បីបកមកយក Kipuka ។ គេត្រូវដាក់ Kipuka ក្នុងប្រវែងចម្ងាយដែលមិនជិតពេក ក៏មិនឆ្ងាយពេកពីផ្កា Domiana ដែលគេបានបោះនៅខាងមុខ បន្ទាប់មកគេនឹងដើរទៅរើសផ្កានោះហើយបោះទៅឆ្ងាយដូចមុនម្ដងទៀត រួចក៏ត្រឡប់មកយក Kipuka វិញ ។ គេធ្វើបែបនេះច្រំដែលរហូតទាល់តែគេយល់ថាគេបានចោលផ្កានោះក្នុងចម្ងាយឆ្ងាយគ្រប់គ្រាន់តាមដែលគេចង់បានទើបព្រមឈប់ ។

ស្ដាប់ទៅដូចជារញេរញៃខ្លាំងណាស់! Eliot ត្រូវចំណាយកម្លាំង និងពេលវេលាច្រើនទម្រាំតែជោគជ័យតែវាមិនថ្វីទេ ព្រោះថាគេមានកម្លាំងច្រើនប្រើមិនចេះអស់ហើយក៏មិនចេះហត់! សាកស្រមៃទៅមើលបើសិនជាអ្នកផ្សេងដែលមិនមែនជា Eliot តើនឹងមាននរណាដែលអាចនៅមានកម្លាំងដេកដកដង្ហើមបានស្រួលបន្ទាប់ពីធ្វើរឿងក្ដៅគគុកពេញមួយយប់គ្មានសម្រាកបែបនេះនោះ?

ត្រឹមតែចំណាយកម្លាំងប៉ុណ្ណឹងមិនមែនជារឿងពិបាកទេ អ្វីដែលពិបាកគឺត្រូវបង្ខំខ្លួនឯងអោយទ្រាំជាមួយអាល្អិតក្នុងខោដែលឡើងរឹង ថាទៅមើលគួរអោយអាណិតប៉ុណ្ណា?

_____

Kipuka ដេកលង់លក់យ៉ាងស្កប់ស្កល់ ខណៈឯ Eliot វិញការងារដូចជាមមាញឹកដល់ហើយ ពេញមួយថ្ងៃនេះដូចជាមិនឃើញមានពេលសម្រាកសោះ តែបើគិតទៅពិតជាគួរអោយច្រណែន Kipuka ណាស់ ព្រោះ Eliot ធ្វើគ្រប់យ៉ាងដើម្បីតែ Kipuka ប៉ុណ្ណោះ ។

"ហ៊ឹម..." ចំណាយពេលដេកមួយព្រឹកកប់ល្ងាចទីបំផុត Kipuka ភ្ញាក់ហើយក្រហឹមតិចៗក្នុងបំពង់កព្រោះមានអារម្មណ៍ថាផ្នែកខាងក្រោមដូចជាមានអ្វីមួយប៉ះពាល់ធ្វើអោយគេឈឺរហូតដល់ភ្ញាក់ ។

"Eliot? លោកធ្វើស្អីហ្នឹង? ឈឺណាស់!" ភាពក្រហាយផ្សារត្រង់ភាពទន់ជ្រាយដាស់គេអោយភ្ញាក់ពីដំណេកទាំងស្រុងមុនពេលដែលដឹងថាភាពឈឺផ្សារនេះបណ្ដាលមកពីអ្វី គេឃើញ Eliot កំពុងឈ្ងោកមុខនៅត្រង់ប្រឡោះភ្លៅរបស់ខ្លួន ខណៈដែលជើងស្អាតត្រូវបានចាប់អោយកន្ធែក ។ នេះតើ Eliot គេកំពុងធ្វើអ្វី?
"អូ! ភ្ញាក់ហើយហ្ហ៎េស? ខ្ញុំលាបថ្នាំអោយលោកព្រោះឃើញគូថរបស់លោកហើម..." លឺ Kipuka សួរដោយសម្លេងស្អកទើប Eliot ងើបមុខឡើងបន្តិចដើម្បីឆ្លើយតបទៅកាន់ Kipuka ។
"មិនលាបបានទេ? វាឈឺហើយក្រហាយណាស់..."
"ចាំខ្ញុំជួយផ្លុំអោយ" លឺ Kipuka ប្រាប់ថាឈឺនិងក្រហាយ Eliot ក៏មិនចាំយូរគេអោនចុះហើយប្រើមាត់ផ្លុំត្រង់កន្លែងនោះតែម្ដង ។
"Eliot... ឈប់ទៅ..." ចំហាយខ្យល់ចេញពីការផ្លុំរបស់ Eliot ធ្វើអោយ Kipuka មានអារម្មណ៍មិនស្រណុកទាល់តែសោះ ដូចជារសើបបន្តិចក្ដៅស្រាវស្រាញបន្តិចយ៉ាងម៉េចមិនដឹងទេ ។

"Eliot ខ្ញុំប្រាប់ថាអោយឈប់!" ព្រោះប្រាប់មិនស្ដាប់ដូច្នេះមានតែចាប់បោចសក់តែម្ដងទៅ
"អ្ហ៎ាក..." Eliot ស្រែកតិចៗមិនមែនឈឺទេតែកំពុងឆ្ងល់ថាហេតុអីបានជា Kipuka មកចាប់បោចសក់គេបែបនេះ? គេធ្វើអី្វខុសអោយ Kipuka មិនពេញចិត្តទៀតហើយឬ?

"Kipuka កុំប្រាប់ណាថាលោកឡើងរឹង?" ដំបូងគេឆ្ងល់ថាហេតុអីក៏ Kipuka ចាប់បោចសក់គេបែបនេះ? ប៉ុន្តែពេលដែលងើបមុខឡើងមកបានឃើញអាប្អូនរបស់ Kipuka បះឆ្កើតច្រងរៗកណ្ដាលមុខបែបនេះហើយគេក៏លែងឆ្ងល់វិញ ។

នេះមិននឹកស្មានសោះថា Kipuka មានតណ្ហារខ្ពស់ដល់ថ្នាក់ហ្នឹង! ថ្នាក់ពេលនេះគូថហើមស្ពុលថ្ងូរឈឺមិនដាច់ពីមាត់ទៅហើយនៅអាចមានអារម្មណ៍បានទៀត ពិតជាមិនសរសើរមិនបាននោះទេ ។ ពេលនេះ Eliot យល់ហើយថាហេតុអីបានជាផ្កា Domiana អាចប៉ះពាល់ដល់ Kipuka ខ្លាំងទាំងដែលគ្រាន់តែប៉ះ និងហិតសោះ! ពិតជាមិនគួរអោយជឿទេថាមនុស្សដែលចូលចិត្តលេងរឹកពារដូចជា Kipuka បែរជាចូលចិត្តរឿងបែបនេះទៅវិញ ប៉ុន្តែបែបនេះក៏ល្អដែរព្រោះគេក៏ចូលចិត្តដែរ ។

"ក៏ឃើញហើយ! នៅសួរទៀត?" ស្អប់ណាស់! ចាំបាច់សួរធ្វើអីទៀតបើឃើញនិងភ្នែកទៅហើយនោះ?
"អូ? ខ្ញុំខុស?" Eliot ញញឹមផ្អែមសួរឌឺដងទៅកាន់មនុស្សដែលអៀនមុខឡើងក្រហមដូចប៉េងប៉ោះទុំ
"ចេញពីមុខខ្ញុំអោយបាត់ទៅ! គួរអោយស្អប់ណាស់!" Kipuka ចង់តែដាល់មុខសង្ហារនោះណាស់ ប៉ុន្តែខ្លួនឈឺងើបមិនរួចទើបបានតែដេញគេចេញដោយសម្លេងកាចឆ្នាស់ប៉ុណ្ណោះ
"កុំឆ្នាស់ដាក់ប្ដីពេក" Eliot ក៏ណាស់ទៀត! ដឹងហើយលឺហើយថា Kipuka ឆ្នាស់ឆ្នើមប៉ុន្តែនៅតែចូលចិត្តញ៉ោះ នេះបែបមកពីអាងថាគេធ្វើអីខ្លួនមិនបានហើយយ៉ាង...
"ឆ្កួត! ប្ដីឡប់ស្អីរបស់លោក? គ្រាន់តែ One night stand ព្រោះខ្ញុំឆ្កួតមួយពេលប៉ុណ្ណោះ កុំមកបានចិត្តចង់ធ្វើជាប្ដីខ្ញុំនោះ! ខ្ញុំគ្មានអារម្មណ៍ស្អីជាមួយលោកសូម្បីតែបន្តិច ចាប់ពីថ្ងៃនេះទៅហាមលោកមិនអោយនិយាយពាក្យឆ្កួតៗអស់ទាំងនេះទៀតទេ! កុំសូម្បីតែគិតយល់ទេ? ហើយបើអាចលោកជួយនៅអោយឆ្ងាយៗពីខ្ញុំបន្តិចទៅ! កុំរវល់ជាមួយខ្ញុំតែម្ដងកាន់តែល្អ ខ្ញុំមិនចូលចិត្តលោកទេ! ខ្ញុំខ្ពើម! ខ្ញុំស្អប់មុខរបស់លោកណាស់!" លឺសម្ដីរបស់ Eliot ហៅខ្លួនឯងថាប្ដីហើយធ្វើអោយឈាមរបស់ Kipuka ច្រាលឡើងរហូតដល់ស្បែកឈរស្អាតប្រែជាក្រហម ទាំងអៀន! ទាំងខឹង! មិនដឹងជានិយាយឡប់ស្អីទេ! មនុស្សមិនដែលស្គាល់គ្នា មិនដែលមានទំនាក់ទំនងអីនិងគ្នាផង បន្ទាប់ពីចេញផុតពីព្រៃនេះទៅក៏មិនដឹងថានឹងជួបគ្នាទៀតឬអត់ផង មកប្ដីសីស្អីគ្រាន់តែ One night stand នោះ? បើកុំតែគ្រប់គ្រងខ្លួនឯងមិនបានទេកុំអីក៏គេមិនក៏បណ្ដោយអោយមានរឿងឆ្កួតឡប់ស្អីបែបនេះកើតឡើងនោះដែរ!
"បាទ..." Eliot ទម្លាក់មុខសង្ហារចុះក្រោយពីត្រូវ Kipuka ស្ដីអោយមួយចាស់ដៃ គេក៏បន្តលាបថ្នាំដោយមិនមាត់សូម្បីមួយម៉ាត់ ។

"ថ្នាំលាបរួចហើយ សម្រាកចុះ ខ្ញុំទៅចាប់ត្រីហើយ" ថាហើយគេក៏ងើបដើរប្រុយទៅបាត់រកតែ Kipuka ឃាត់មិនទាន់ ។

ចាប់តាំងពីជួបគ្នាមកនេះជាលើកទីមួយហើយដែល Kipuka ឃើញ Eliot និយាយស្ដីស្មើរៗមុខមិនរីកបែបនេះ តើគេខឹងដែល Kipuka និយាយមុននេះមែនទេ? ឬក៏ Kipuka និយាយជ្រុលពេកទេដឹង?

Eliot គឺតែងតែនិយាយញ៉ោះគេលេងបែបនេះឡើងក្លាយទៅជាទម្លាប់ទៅហើយ គេក៏គួរតែយល់ត្រង់ចំណុចនេះ! ហេតុអីក៏គេទៅនិយាយពាក្យពិបាកស្ដាប់បែបនោះដាក់ Eliot ទៅកើត?

"Eliot..." Kipuka ស្រែកហៅ Eliot តិចៗព្រោះដឹងថាខ្លួនឯងជ្រុលបន្តិចពិតមែន គេចង់កែកំហុសហើយពន្យល់ពីអ្វីដែលខ្លួននិយាយមុននេះ តែ Eliot មិនបានតបនិងការហៅនោះឡើយ ។

<<គេពិតជាខឹងខ្ញុំពិតមែនហើយ... ធ្វើយ៉ាងម៉េចទៅ? គួរនិយាយជាមួយគេបែបណាទើបល្អ?>> គេបានត្រឹមតែសម្លឹងផែនខ្នងរបស់ Eliot ទាំងគិតក្នុងចិត្តថាគួរធ្វើបែបណាទើបល្អ? គេមិនគិតថា Eliot មិនលឺការហៅរបស់គេនោះទេព្រោះ Eliot នៅមិនឆ្ងាយពីគេប៉ុន្មាននោះទេ ដូច្នេះហើយការដែលមិនឃើញឆ្លើយបែបនេះគឺមានន័យថាខឹងច្បាស់ណាស់ ។

_____

ស្ងាត់!

ហេតុអីក៏ស្ងាត់យ៉ាងនេះ? ចាប់តាំងពីពេលណាអញ្ចេះដែល Kipuka មិនបានលឺ Eliot និយាយអ្វីទាល់តែសោះ? បើតាមដែលចាំបានគឺដូចជាយូរគួរសម គឺដូចជាតាំងពីក្បាលល្ងាចមកម្ល៉េះ! Eliot មិនដែលស្ងាត់បែបនេះនោះទេ កន្លងមកគេតែងតែរករឿងនិយាយប៉ប៉ាច់ប៉ប៉ោចនាំសើចរហូតទាល់តែ Kipuka ធុញបន់អោយតែគេឈប់និយាយ ។ តែពេលនេះស្រាប់តែស្ងាត់មាត់លែងនិយាយស្ដីអីបែបនេះ ធ្វើអោយ Kipuka មានអារម្មណ៍មិនល្អសោះ យល់ថាហាក់ដូចជាបាត់អ្វីម៉្យាងដែលធ្វើអោយទ្រូងខាងឆ្វេងលោតឌឹបៗចង់ផ្ទុះចេញមកក្រៅ ហើយឈឺយ៉ាងចម្លែក ។ គេមិនយល់ថាពេលនេះគេកើតអ្វីអោយប្រាកដនោះទេ គ្រាន់តែ Eliot បង្ហាញភាពសោះកក្រោះដាក់គេមិនបានប៉ុន្មានម៉ោងផងគេក៏អន្ទះអន្ទែងនៅមិនសុខទៅហើយ នេះតើអាចមកពីគេទម្លាប់ជាមួយនិងការយកចិត្តទុកដាក់របស់ Eliot កន្លងមកហើយទេដឹងបានជាភ្លាមៗដែលត្រូវ Eliot មិនខ្វល់ជាមួយក៏ធ្វើអោយគេមានអារម្មណ៍មិនស្រណុកក្នុងចិត្តបែបនេះ?

"ត្រីរបស់លោក" បន្ទាប់ពីដុតត្រីឆ្អិនហើយ Eliot ក៏ហុចត្រីទៅអោយ Kipuka ទាំងមិនសូម្បីតែមើលមុខ ។
"..." Kipuka ទទួលយកត្រីពីដៃក្រាស់មកដោយទឹកមុខស្រពោន គេស្រាប់តែមានអារម្មណ៍ថាទ្រូងរបស់គេឈឺកាន់តែខ្លាំងឡើងរហូតដល់គេចង់យំចេញមកខ្លាំងណាស់ ។

មិនដឹងថាមកពីអ្វីនោះទេរាល់ពេលដែលគិតថា Eliot លែងខ្វល់ពីគេតទៅទៀត បេះដូងរបស់គេស្រាប់តែឈឺរកថាមិនត្រូវ គេមិនចង់អោយ Eliot បន្តធ្វើរឹកពារសោះកក្រោះដាក់គេបែបនេះទៀតនោះទេ គេចង់បាន Eliot ដែលតែងតែមើលថែរ ខ្វល់ខ្វាយ បារម្ភ យកចិត្តទុកដាក់ពីគេស្ទើរតែគ្រប់រឿងនោះមកវិញ ។

"អ៊ួក..." អារម្មណ៍តូចចិត្ត អន់ចិត្ត ស្ដាយក្រោយធ្វើទុកបុកម្នេញធ្វើអោយ Kipuka ញ៉ាំលែងឆ្ងាញ់ គេដាក់សាច់ត្រីត្រឹមតែមួយដុំប៉ុណ្ណោះចូលមាត់ទំពារមិនទាន់បានលេបស្រួលបួលផងក៏ត្រូវក្អួតចេញមកវិញ ព្រោះសាច់ត្រីដែលធ្លាប់តែផ្អែមឆ្ងាញ់ពេលនេះមានរសជាតិល្វីងពិបាកលេបណាស់ មិនអាចទ្រាំលេបបានទេ ។

"..." Eliot គ្រាន់តែចោលភ្នែកសម្លឹងមើលគេបន្តិចប៉ុណ្ណោះ មិនបានសួរនាំ ឬបារម្ភខ្វល់ខ្វាយពីគេទាល់តែសោះ!

"ហ៊ឹកៗ..." Kipuka ស្រាប់តែស្រែកយំហ៊ូឡើងមកព្រោះទប់តទៅទៀតលែងបាន Eliot! ដាច់ចិត្តពេកហើយទេដឹង? នេះគេកំពុងតែក្អួត ហេតុអីក៏មិនមកមើលគេសោះអញ្ចឹង?

Eliot ដ៏ទន់ភ្លន់ ផ្អែមល្ហែម ទៅណាបាត់ហើយ? Eliot កុំព្រងើយកន្តើយបែបនេះទៀតបានទេ?

<<បេះដូងរបស់ខ្ញុំវាដូចជាឈឺណាស់...>>

"Kipuka លោកកើតអី? ហេតុអីស្រាប់តែក្អួតបែបនេះ? ស្លាក់ឆ្អឹងត្រីមែនទេ? កុំយំៗ នេះផឹកទឹកសិនទៅ" Eliot ស្ទុះមកពិនិត្យមើល Kipuka ទាំងសួរនាំញ៉ាប់មាត់ ធ្វើអោយ Kipuka ងើបមុខឡើងសម្លឹងមើលគេបន្តិចហើយក៏យំកាន់តែខ្លាំងឡើង នេះតើ Eliot ព្រមនិយាយជាមួយគេវិញហើយហ្ហ៎េស?
"ហ៊ឹកៗ... Eliot..." Kipuka យំដូចជាកូនក្មេង មិនដឹងថាហេតុអីពេលនេះបេះដូងរបស់គេមានអារម្មណ៍ថាកក់ក្ដៅជាងមុន វាមិនឈឺ មិនធ្វើទុក មិនឯកាដូចមុននេះទៀតទេ ប៉ុន្តែគេមិនអាចហាមខ្លួនឯងមិនអោយយំបាននោះទេ ។
"បាទ ខ្ញុំនៅទីនេះហើយ... កុំយំអី" Eliot ប្រើដៃកក់ក្ដៅក្រសោបមុខតូចស្អាតដើម្បីជូតទឹកភ្នែកអោយថ្នមៗ ទោះបីមិនទាន់ដឹងថា Kipuka យំព្រោះអ្វីក៏ដោយ ។
"លោកខឹងខ្ញុំមែនទេ? ហ៊ឹកៗ..." Kipuka ដាច់ចិត្តសួរទាំងអណ្ដឺតអណ្ដក គេមិនអាចទ្រាំដែលត្រូវ Eliot មិនរវីរវល់ជាមួយបែបនេះទៀតទេ
"បាទ?" Eliot មិនយល់ពីសំណួររបស់ Kipuka នោះទេ តើគេទៅខឹងនិង Kipuka រឿងអ្វី? គេដូចជាមិនបានខឹងនោះទេ គេម៉េចនឹងអាចខឹង Kipuka បាននោះ?
"លោកខឹងខ្ញុំ ទើបលោកមិនឆ្លើយនៅពេលដែលខ្ញុំហៅ ហើយលោកថែមទាំងមិននិយាយជាមួយខ្ញុំ មិនរវល់ជាមួយខ្ញុំ ហើយមុននេះខ្ញុំក្អួតលោកក៏មិនបារម្ភសួរនាំថាហេតុអីបានជាខ្ញុំក្អួតនោះដែរ ហ៊ឹក..." Kipuka រៀបរាប់វែងអន្លាយជាមួយសម្លេងតូចចិត្ត កុំមកនិយាយថាមិនបានខឹងអោយសោះណា Eliot ព្រោះគេឃើញថា Eliot ព្យាយាមមិនអើពើជាមួយគេច្បាស់ណាស់ ។
"លោកហៅខ្ញុំឬ? ខ្ញុំ... ខ្ញុំមិនបានខឹងនិងលោកនោះទេ Kipuka ប្រហែលជាខ្ញុំមិនបានលឺនៅពេលដែលលោកហៅ... ហើយមុននេះខ្ញុំឃើញលោកក្អួតខ្ញុំបារម្ភទើបប្រញាប់រកទឹកមកអោយលោក..." Eliot ព្យាយាមបកស្រាយ គេពិតជាមិនបានលឺថា Kipuka បានហៅគេតាំងពីពេលណាពិតមែន! មុននេះគេក្រឡេកឃើញ Kipuka ក្អួតទើបស្ទុះស្ទាស្រវារកទឹកមកអោយ Kipuka តើ Kipuka ខឹងដែលគេមិនទៅសួរនាំជាមុនសិនឬ?
"អញ្ចឹងហេតុអីលោកមិនអើពើនិងខ្ញុំ?" Kipuka នៅតែព្យាយាមចាប់កំហុស
"អ្ហឹក...? ក្រែងលោកជាអ្នកនិយាយដោយខ្លួនឯងថាមិនអោយខ្ញុំរវីរវល់ជាមួយទៀតមិនអញ្ចឹង? លោកដេញខ្ញុំមិនអោយនៅជិតហើយថែមទាំងថាស្អប់ខ្ពើមខ្ញុំទៀត... ខ្ញុំគ្រាន់តែព្យាយាមធ្វើតាមដែលលោកប្រាប់ប៉ុណ្ណោះ Kipuka... ព្រោះខ្ញុំមិនចង់អោយលោកស្អប់នោះទេ..."

លឺអ្វីដែល Eliot រៀបរាប់ហើយទើបធ្វើអោយខួរក្បាលរបស់ Kipuka រំលឹកដល់ពាក្យសម្ដីដែលគេបាននិយាយកាលពីក្បាលល្ងាចឡើងមកវិញ...

<<ឆ្កួត! ប្ដីឡប់ស្អីរបស់លោក? គ្រាន់តែ One night stand ព្រោះខ្ញុំឆ្កួតមួយពេលប៉ុណ្ណោះ កុំមកបានចិត្តចង់ធ្វើជាប្ដីខ្ញុំនោះ! ខ្ញុំគ្មានអារម្មណ៍ស្អីជាមួយលោកសូម្បីតែបន្តិច ចាប់ពីថ្ងៃនេះទៅហាមលោកមិនអោយនិយាយពាក្យឆ្កួតៗអស់ទាំងនេះទៀតទេ! កុំសូម្បីតែគិតយល់ទេ? ហើយបើអាចលោកជួយនៅអោយឆ្ងាយៗពីខ្ញុំបន្តិចទៅ! កុំរវល់ជាមួយខ្ញុំតែម្ដងកាន់តែល្អ ខ្ញុំមិនចូលចិត្តលោកទេ! ខ្ញុំខ្ពើម! ខ្ញុំស្អប់មុខរបស់លោកណាស់!>>

គេភ្លេចទៅហើយថាខ្លួនឯងទេគឺជាអ្នកដែលហាមមិនអោយ Eliot មករវីរវល់ជាមួយគេ!

នេះគឺកើតឆ្កួតស្អីហ្នឹង? ក្រែងគេខ្លួនឯងទេតើជាអ្នកដេញ Eliot? ហេតុអីបានជាគេអាចមកអង្គុយអន់ចិត្តជាមួយភាពព្រងើយកន្តើយរបស់ Eliot ទៅកើត? ចំមែនហើយ! បាក់មុខមួយទំហឹងហើយនៀក! តើ Eliot អាចនឹងសើចចំអកអោយគេដែរទេ បើសិនជា Eliot ដឹងថាគេយំព្រោះតែ Eliot មិនខ្វល់ពីគេនោះ?

ខ្មាស់គេណាស់!
ចង់តែជ្រែកដីរត់អោយបាត់ទេ!

Bạn đang đọc truyện trên: Truyen3h.Co