15. ចិញ្ចៀនមេអំបៅ
វគ្គ 15
ពួកគេក៏រមៀលធ្លាក់...
គឺហាក់ដូចជាបានធ្លាក់ទៅជាមួយគ្នា...
ក៏ប៉ុន្តែក៏ហាក់ដូចជាមិនមែន...
(Kipuka ក៏ទាញខ្លួនឯងអោយត្រឡប់ទៅរកការពិតវិញ គឺការពិតមុនពេលដែលគេរអិលជើងធ្លាក់ផ្លូវ)
"អ្ហ៎ា! រអិលណាស់ Eliot ជួយទប់ខ្ញុំផង" Kipuka រអិលជើងបិះដួលទើបស្រែកអោយ Eliot ជួយទប់
"ដើរមួយៗ Kipuka លោកប្រញាប់ទៅណា? គង់តែដល់ទេកុំប្រញាប់ពេក" Eliot ជួយទប់ផងរអ៊ូរទាំផងព្រោះ Kipuka ប្រឹងដើរលឿនពេកទើបរកតែដួល
"ខ្ញុំដើរមួយៗហើយតើ! ប៉ុន្តែវារអិលពេក" គេបែរមកតវ៉ា
"កាន់ដៃខ្ញុំអោយជាប់" Eliot បោះដៃធំក្រាស់ទៅអោយ ទៅស្រវាចាប់ដៃរបស់ Kipuka ជាប់ណែនដើម្បីកុំអោយ Kipuka ដើរលឿនទៀត
"Eliot កុំសង្កត់ខ្លាំងពេកកៀបចិញ្ចៀនឈឺដៃរណាស់"
"ចិញ្ចៀនហ្ហ៎េស? ដោះចេញសិនទៅចាំទៅដល់ភូមិចាំពាក់វិញ"
"ជួយដោះអោយបន្តិចមកអញ្ចឹង ចិញ្ចៀននេះខ្ញុំរើសបានតាមផ្លូវក៏សាកពាក់លេងហើយដោះវិញមិនចេញសោះ"
"ចិញ្ចៀនមេអំបៅនេះ...ខ្ញុំដូចជាធ្លាប់មានមួយ" Eliot លើកដៃរបស់ Kipuka មកមើលឃើញនៅម្រាមដៃចង្អុលខាងឆ្វេងមានចិញ្ចៀនមេអំបៅមួយ គេគិតបន្តិចព្រោះយល់ថាដូចជាធ្លាប់ស្គាល់ចិញ្ចៀននោះ ។
"ពិតមែនហ្ហ៎េស?"
"មិនចាំទេ គ្រាន់តែឃើញមេអំបៅគិតថាដូចរបស់ខ្ញុំដែរព្រោះចិញ្ចៀននោះខ្ញុំស្រលាញ់ជាងគេ តែបានបាត់តាំងពី3ឆ្នាំមុនម្ល៉េះ" Eliot មានអារម្មណ៍ស្រពិចស្រពិលគេហាក់ដូចជាមិនសូវចាំនោះទេ ដឹងត្រឹមថាគេធ្លាប់មានចិញ្ចៀមមួយរូបមេអំបៅហើយគេស្រលាញ់ណាស់ ។
"ប្រហែលជារបស់លោកទេដឹង? ព្រោះខ្ញុំរើសបាននៅមុខហាងកាហ្វេ" Kipuka ក៏ចាប់សង្ស័យឡើងថាចិញ្ចៀននេះអាចជារបស់ Eliot ដែលបាត់នោះហើយ
"ពិតឬ? ហាសហាអញ្ចឹងប្រហែលជានិស្ស័យហើយ"
"មែនហើយប្រហែលជានិស្ស័យ" ប្រហែលជានិស្ស័យដែលនាំអោយពួកគេជួបគ្នា? ប្រហែលជានិស្ស័យដែល Kipuka រើសបានចិញ្ចៀននេះ ហើយក៏ពាក់រហូតដល់ដោះមិនចេញ? ប្រហែលជានិស្ស័យដែលរៀបចំមកគឺវាបែបនេះ ហើយត្រូវតែបែបនេះ?
"អញ្ចឹងខ្ញុំដោះចេញសិនក្រែងលោចិញ្ចៀនវាស្គាល់ម្ចាស់ វាក៏ព្រមអោយដោះ" Eliot ញញឹមស្រស់ទាញចិញ្ចៀនពីដៃររបស់ Kipuka ទាំងសប្បាយចិត្ត
"Eliot លោកពិតជាដោះចិញ្ចៀននេះបានពិតមែន!" បន្ទាប់ពី Eliot ដោះចិញ្ចៀនចេញ Kipuka ភ្ញាក់ផ្អើលជាខ្លាំងព្រោះចិញ្ចៀននេះគេព្យាយាមដោះយ៉ាងណាក៏មិនចេញដែរ តែប្រហែលជាវាស្គាល់ម្ចាស់របស់វាពិតមែនទេដឹងបានជា Eliot គ្រាន់តែទាញបន្តិចសោះក៏របូតយ៉ាងងាយទៅហើយ?
"អ៎េ! Eliot? Eliot លោកកើតអី?" កំពុងតែសប្បាយអរសុខៗក្រឡេកមើល Eliot ស្រាប់តែរលាយខ្លួនម្ដងបន្តិចៗដល់ ថ្នាក់ Kipuka ឆ្ងល់ឡើងថាមានរឿងអ្វី?
"Kipuka..." Eliot ហៅ Kipuka ថ្នមៗរឹកពារហាក់ដូចជាមិនដឹងនោះទេថាមានរឿងអ្វីកើតឡើងចំពោះខ្លួន ។
"Eliot! Eliot! មានរឿងអីហ្នឹង? ហេតុអីក៏រលាយខ្លួនបែបនេះ? Eliot! ខ្មោចលងខ្ញុំមែនទេនេះ...នេះមនុស្សរលាយនៅចំពោះមុខខ្ញុំ... ព្រះ...ជួ...ជួយផង..." បន្តិចម្ដងៗដែលគេឃើញ Eliot រលាយបាត់នៅចំពោះមុខគេ ធ្វើអោយគេភ័យស្លន់ដល់ទប់លំនឹងខ្លួនលែងបាន ហើយក៏ដួលរមៀលធ្លាក់ពីផ្លូវរអិលស្រាប់នោះតែម្ដង ។ ពេលនោះគេឃើញថា Eliot ពិតជាបានព្យាយាមទាញដៃរបស់គេដើម្បីជួយទប់កុំអោយគេរអិលដួលផងដែរ ប៉ុន្តែគេភ័យពេកដល់សន្លប់បាត់មុនទៅហើយ ហើយមិនដឹងនោះទេថា Eliot បានធ្លាក់ទៅជាមួយគេឬក៏អត់?
ពេលនេះច្បាស់ហើយថាគេរអិលដួលធ្លាក់ពីលើផ្លូវនោះដោយសារអ្វី! គឺដោយសារតែភ័យដែលឃើញ Eliot រលាយខ្លួន! ប៉ុន្តែទឹកមុខរបស់ Eliot នៅពេលនោះបញ្ជាក់ច្បាស់ណាស់ថា Eliot មិនបានដឹងថាមានរឿងអ្វីកើតឡើងចំពោះខ្លួននោះឡើយ ។ តើអាចជាចិញ្ចៀនមេអំបៅនោះដែរទេដែលធ្វើអោយ Kipuka អាចប៉ះពាល់ Eliot ដោយផ្ទាល់? ព្រោះគេគឺជាអ្នកដែលឃើញ Eliot មុនគេនៅក្នុងហាងកាហ្វេនោះ ហើយពេលដែលចិញ្ចៀនរបូតចេញពីដៃររបស់គេ គេក៏លែងឃើញ Eliot តទៅទៀត... ។ តើពេលនេះ Eliot កំពុងតែនៅទីនេះដែរត្រូវទេ? គេនៅជុំវិញនេះរកផ្លូវចូលរាងកាយរបស់គេវិញ? ឬក៏គេនៅរងចាំនៅលើផ្លូវនោះ? កន្លែងដែលគេដោះចិញ្ចៀនចេញ?
_____
"ត្រូវហើយចិញ្ចៀនមេអំបៅនោះ! គឺចិញ្ចៀនមេអំបៅ! ខ្ញុំលែងឃើញ Eliot បន្ទាប់ពីដោះចិញ្ចៀននោះចេញ ខ្ញុំត្រូវតែប្រញាប់ទៅរកចិញ្ចៀននោះវិញ!" រំលឹកដល់រឿងពិតដែលបានកើតឡើងធ្វើអោយ Kipuka នឹកឃើញដល់ចិញ្ចៀនមេអំបៅដែលត្រូវបានដោះចេញនៅពេលនោះ ទើបប្រញាប់ងើបឆ្លេឆ្លាប្រុងទៅរកចិញ្ចៀនតែម្ដងមិនគិតយូរ ។
"អ្នកកំលោះផឹកតែមួយពែងសិនទៅ" តាចំណាស់ឃើញ Kipuka ស្ទុះងើបក៏ឃាត់អោយផឹកតែសិន ។
"ផឹកតែមួយពែងសិនទៅ តែនេះជារសជាតិដែល Eliot ចូលចិត្តជាងគេ" ឃើញ Kipuka ស្ទាក់ស្ទើរគាត់ក៏លើកពែងហុចអោយតែម្ដង
"តែកាហ្វេ?" មនុស្សចាស់ហុចអោយទៅហើយគេក៏មិនអាចខ្វះសុជីវធម៌បានដែរ ទើបទទួលយកមកផឹកហើយក៏ត្រូវលាន់មាត់ព្រោះនេះមិនមែនជា តែ ធម្មតាដូចដែលគេធ្លាប់ផឹកទេ គឺជា តែ ដែលមានក្លិនកាហ្វេ ។ ទោះជារសជាតិមិនធ្ងន់ខ្លាំងដូចកាហ្វេ Expresso ប៉ុន្តែផឹកទៅនៅតែអាចទទួលបានរសជាតិ ជូរ ល្វីង និងផ្អែមជាប់បំពង់កពីកាហ្វេ ចំណង់ចំណូលចិត្តរបស់ Eliot ពិតជាល្អមែន សូម្បីតែ <តែ> ក៏ជ្រើសរើសបានយ៉ាងល្អិតល្អន់ដែរ ។
"រសជាតិនេះ Eliot ចូលចិត្តណាស់" តាចំណាស់លើកពែងមកក្រេបបន្តិចមុននឹងចោលភ្នែកសម្លឹងទៅ Kipuka ដែលចាប់ផ្ដើមទន់ភ្នែកទន់ខ្លួនទៅហើយ ។
"លោកតា...លោកដាក់អ្វី...ក្នុង...នេះ?" Kipuka ប្រឹងទប់លំនឹងហើយទះខ្លួនឯងកុំអោយសន្លប់ គេមិនយល់ទេថាហេតុអីក៏លោកតាម្នាក់នេះធ្វើបែបនេះ? ដាក់ថ្នាំគេបែបនេះដើម្បីអ្វី?
ព្រុស!
មុននឹងដឹងលឺនូវអ្វីដែលកើតឡើង ពេលនេះ Kipuka ដួលស្ពាបសន្លប់ឈឹងទៅហើយ...
"សុំទោសផងអ្នកកំលោះ ខ្ញុំក៏មិនចង់ធ្វើបែបនេះដែរ" តាចំណាស់ក្រោកឡើងពេញកម្ពស់រួចដើរចេញទៅក្រៅបាត់ ដោយបញ្ជារអោយប្រុសៗ 4នាក់មកសែង Kipuka ទៅតាមក្រោយ ។
គ្រប់គ្នាស្លៀកពាក់ចម្លែក ធ្វើខ្លួនចម្លែកមិនដឹងថាមានបំណងអ្វីអោយប្រាកដនោះទេ...
_____
ខ្ទមតូចមួយនារចំការកាហ្វេខាងក្រោយ មានរាងកាយបុរសមាំមួនពីរនាក់ត្រូវបានចងដៃចងជើងផ្អោបជាប់គ្នា ពេលនេះកំពុងតែរើរបម្រាស់ចុះឡើងដើម្បីអោយរួចពីចំណង ។
"មិនបាច់ប្រឹងរើរនាំតែខាតកម្លាំងទេ ស៊ីបាយពួកឯងទៅ" មនុស្សប្រុសវ័យក្មេងម្នាក់បើកទ្វារចូលមកឃើញកំលោះទាំងពីរកំពុងប្រឹងរើរ ក៏ស្ដីអោយបន្តិចមុននឹងបោះចានបាយទៅអោយ ដូចឆ្កែដូចឆ្មាហើយក៏ចេញទៅបាត់ ។
"ចង្រៃយ៍! ចងដៃចងជើងអញជាប់ចឹងអោយអញស៊ីម៉េច? ពួកអាប្រែតអស់នេះវើយ! យ៉ាងណាក៏គួរតែស្រាយចំណងសិនដែរ ចង់អោយអញស៊ីដូចឆ្កែឬយ៉ាងម៉េច?" Ocean ខឹងសម្បារស្រែកប្រទិចផ្ដាសារតែម្ដង ព្រោះដៃជាប់ចំណងតាំងតែពីយកមកពួកនេះចូលមកបោះតែបាយអោយស៊ីមើលតែឆ្កែទៅហើយ ។
"អឺ! ស៊ីយ៉ាងម៉េចបានក៏ស៊ីទៅវើយ! មានបាយអោយស៊ីហើយរឿងច្រើនទៀត!" អាម្នាក់ដែលចូលមកមុននេះស្រែកតវ៉ាពីខាងក្រៅមក គឺព្រោះគេជាអ្នកឈរយាមនៅទីនេះ ។
"អាចោរចុះក្អួត! កុំអោយអញរួចខ្លួនអោយសោះ" Ocean ខាំមាត់គុំក្នុងចិត្ត អាល្អិតសម្ដីឡូយនឹងមិនជាមានអាយុច្រើនប៉ុន្មានទេតែចរិតវិញឈ្លើយគួរសម កុំអោយរួចខ្លួនណាបើរួចខ្លួនកាលណាដាល់មាត់អាក្មេងឈ្លើយនឹងមុនគេហើយ!
"បិទមាត់ទៅវើយ ថ្លង់ចុយម្រាយហើយហ្ហ៎ា លឺតែស្រែកឡូឡាមួយព្រឹកហើយ" សម្លេងរបស់មនុស្សម្នាក់ទៀតបន្លឺឡើងដែលមិនមែនជាអាក្មេងឈ្លើយមុននេះទេ ទំនងជាគ្នីគ្នាវាហើយ ។
"ពួកអាចុយម្រាយ!!!" Ocean ស្រែកជេរមួយទំហឹងឡើងចង់ជ្រុះក្រឡើត
"បានហើយ Ocean ថ្លង់ណាស់! ស្ងាត់មាត់ទៅហើយទុកកម្លាំងស្រាយខ្សែវិញ" Seeky ដែលជាប់ចំណងក្បែរនោះបន្ទោសដោយធុញទ្រាន់ ព្រោះចាប់តាំងពីដឹងខ្លួនមក Ocean គេស្រែកជំទាលជេរមិនឈប់ទេ ។
"ចង្រៃយ៍! ពួកអាងាប់អស់នឹងវាចាប់យើងមកធ្វើស្អីវា?" បន្ទាប់ពី Seeky ឃាត់ Ocean ក៏រៀងស្ងប់អារម្មណ៍បន្តិច ប៉ុន្តែក៏នៅឆ្លៀតរអ៊ូរទាំបន្តិចទៀតដែរ អ្នកណាមិនម៉ួម៉ៅ! លេងមកចាប់គ្នាចងជាប់បែបនេះហើយដាក់បាយដាក់ទឹកអោយគ្នាមើលតែឆ្កែទៅហើយ! បើថាប្រុងជាចង់ចាប់ឃុំទេមិនបានអីក៏គួរតែទុកដៃពីរអោយគ្នាបានបាយបានទឹកស្រួលបួលដែរ តែនេះអត់សោះ! ចងផ្អោបជាប់គ្នារកតែកម្រើកមិនចង់បាន នេះចង់បង្អត់បាយអោយស្លាប់តែម្ដងណា!
"ស្ងាត់មាត់បន្តិចទៅ Ocean ផ្ទៀងស្ដាប់មើលពួកវានិយាយអី?" Seeky និយាយខ្សិបតិចៗអោយលឺតែពីរនាក់ជាមួយ Ocean ប៉ុណ្ណោះ ព្រោះចង់ដឹងថាពួកអ្នកយាមប៉ុន្មាននាក់ដែលនៅខាងក្រៅនោះនិយាយអី ។
"លឺថាយប់ស្អែកលោកមេភូមិធ្វើវិធីដាស់ព្រលឹងមែនទេ?"
"អឺហ្នឹងហើយ"
"ចុះអាពីរនាក់នេះវិញធ្វើយ៉ាងម៉េច?"
"ចាំមើលពេលវិធីចប់ទៅមើល មិនដឹងថាមេភូមិចង់ទុកវាធ្វើអីដែរ"
"លឺថាថ្ងៃមិញអាម្នាក់ដែលធ្លាក់ជ្រោះជាមួយ Eliot នោះចង់រត់"
"អឺលឺវានិយាយពីចិញ្ចៀនមេអំបៅស្អីវាទេ ថាចង់ទៅយកចិញ្ចៀន ឥឡូវមេភូមិដាក់ថ្នាំសន្លប់បាត់ហើយ ត្រៀមខ្លួនសម្រាប់ពិធីថ្ងៃស្អែកតែម្ដង"
"ឯងជឿថា Eliot អាចត្រឡប់មកវិញទេ?"
"មិនដឹងទេ"
"យើងខ្លាចតែលើកនេះខាតជីវិតមនុស្សចោលទទេរៗទេណា"
"មិនដឹងដែរ បើមេភូមិសម្រេចទៅហើយ គួរតែបន្ទោសអាម្នាក់នឹងដែលមានវាសនាមិនល្អ"
"យប់នឹងយើងផឹកអោយសប្បាយដើម្បីត្រៀមស្វាគមន៍ Eliot ត្រឡប់មកវិញ"
"ល្អៗផឹកអោយសប្បាយ"
ពួកប្រុសៗប៉ុន្មាននាក់នៅខាងក្រៅនាំគ្នាជជែកចុះឡើងបណ្ដើរផឹកសប្បាយបណ្ដើរ ប៉ុន្តែអ្នកនៅខាងក្នុងវិញស្ដាប់លឺអ្វីដែលពួកគេនិយាយហើយនាំគ្នាបើកភ្នែកធំៗភ័យស្លន់តែម្ដង ។
"ពិធីដាស់ព្រលឹង?" Seeky រអ៊ូតិចៗព្យាយាមរកនឹកថាគេដូចជាធ្លាប់លឺពីពិធីនេះពីមុន
"ពួកនោះវាចង់បានន័យថាម៉េច? ពួកវាចង់យក Kipuka ប្ដូរជាមួយ Eliot? អញ្ចឹងមានន័យថា Kipuka នឹងត្រូវស្លាប់មែនទេ? ចង្រៃយ៍នេះវើយ ពួកអាចុយម្រាយអស់នេះវាគិតស្អីវា? វាមិនខ្លាចច្បាប់ទេហ្ហ៎េស?" Ocean រអ៊ូឡើងញ៉ាប់មាត់តាមចិត្តក្ដៅចង់តែស្ទុះវឹងទៅកាច់បំបាក់កអ្នកភូមិនេះចោលអោយអស់ទេ ទោះមិនទាន់យល់អ្វីក៏ដោយ ។
"Ocean យើងត្រូវរកវិធីចេញពីទីនេះហើយត្រូវទៅសង្គ្រោះ Kipuka" Seeky ខ្សឹបតិចៗបបួលអោយ Ocean ស្ងប់អារម្មណ៍ដើម្បីរកវិធីស្រាយចំណង ។
មិនថាយ៉ាងណាទេ..
ត្រូវតែចេញពីទីនេះអោយបាន...
បើមិនអញ្ចឹងទេមិនមែនតែ Kipuka ទេដែលគ្រោះថ្នាក់ ពួកគេទាំងពីរក៏មិនអាចមានសង្សឹមរស់ស្រួលដែរ...
Bạn đang đọc truyện trên: Truyen3h.Co