16. កុំត្រឡប់មកវិញ
វគ្គ 16
រាត្រីស្ងាត់ខ្យល់ត្រជាក់បក់ផាត់ មនុស្សមួយក្រុមតូចដែលផឹកស៊ីសើចសប្បាយមុននេះពេលនេះលង់លក់ទៅបន្សល់ត្រឹមបរិយាកាសដ៏ស្ងាត់ច្រងំ ។
"អ្ហ៎ា...បន្តិចទៀតៗ Ocean ជិតហើយៗ ខ្លាំងជាងនេះបន្តិច..."
"កុំបង្ខំពេកមើល! មនុស្សកំពុងតែខំហើយតើ"
"កម្លាំងកូនប្រុសហ្ហ៎ា! ទៅណាអស់ហើយ? បញ្ចេញមកអោយអស់មើល ដាក់មួយទំហឹងមកខ្លាចអី?"
"ចាំតែគេអ្នកធ្វើសោះ! រអ៊ូនោះរអ៊ូ! តិចអោយមកធ្វើវិញឥឡូវហ្នឹង!"
"ឥឡូវបើធ្វើមិនកើតទេប្ដូរខាងវិញទៅ! ទុកអោយខ្ញុំអ្នកធ្វើវិញ"
"នៅអោយស្ងៀមៗទៅជិតរួចឥឡូវហើយ"
សម្លេងខ្សឹបខ្សៀវរងូវៗបន្លឺឡើងនៅក្នុងខ្ទម ប៉ុន្តែកុំយល់ច្រឡំ! កុំទាន់គិតវែងឆ្ងាយទៅណា! គឺពីរនាក់នេះកំពុងនាំគ្នាយកអំបែងចានមកប្រឹងកាត់ខ្សែចំណងប៉ុណ្ណោះ!
ក្រាក!
ទ្វាររបើក!
មនុស្សពីរនាក់ដែលកំពុងតែរមីរមួលពពាក់ពពូនគ្នាប្រឹងរកវិធីកាត់ខ្សែចំណង ក៏នាំគ្នាឈប់ស្ងៀមទ្រឹងបែរសម្លឹងទៅទ្វារដែលបានបើកទាំងភ្នែកសរស្លែត ។ នេះផែនការរត់គេចខ្លួនមិនទាន់បានមួយជំហានផងក៏បរាជ័យទៅហើយហ្ហ៎េស?
"Em...Emma?" ពួកគេទាំងពីរពោលឡើងព្រមគ្នាបន្ទាប់ពីក្រឡេកឃើញវត្តមានអ្នកដែលបើកទ្វារមុននេះហើយ យប់ស្មាលនេះហើយនាងល្អិតនេះមកទីនេះធ្វើអី? មកយកពួកគេទៅធ្វើយញ្ញបូជាមែនទេ?
"អ្នកទាំងពីរធ្វើអីហ្នឹង? ហេតុអីជិះលើគ្នាបែបនេះ?" Emma ឈរភាំងបន្តិចចំពោះរូបភាពដែលនាងបានឃើញ Seeky កំពុងជំទិតគូថផ្កាប់មុខ ចំណែកឯ Ocean វិញក្រាបពីលើដូចមាន់ក្រាបពង តើពួកក្មេងៗប៉ុន្មាននាក់នោះចងពួកគេបែបនេះ ឬក៏ពួកគេបែបនេះដោយខ្លួនឯង?
"អ្នកទាំងពីរមិនមែនគិតចង់ធ្វើរឿងផ្ដេសផ្ដាសទាំងបែបនេះទេហ្ហ៎េស?" នាងល្អិត Emma ដើរចូលមកក្នុង សួរទាំងដៃកាន់កាំបិត
"Em...Emma កុំៗ...លើកលែងអោយផង...អ្ហ៎ាក់..." Ocean ដកដង្ហើមញ៉ាប់ប្រឹងបិទភ្នែកបន់ព្រះសំពះទេវតា ខណៈដែល Emma នៅតែកាន់កាំបិតដើរចូលមកដោយមិននិយាយស្ដីមួយម៉ាត់
"..." បន្ទាប់ពីបិទភ្នែកប្រឹងអត់ដង្ហើមមួយសន្ទុះព្រោះស្មានថាខ្លួនឯងនឹងត្រូវបាននាងល្អិតនេះអា កបាត់ទៅហើយទេតើ ប៉ុន្តែបើកភ្នែកមកវិញអត់មានឃើញអ្វីកើតឡើងទេទើបធូរទ្រូងបន្តិច ។
"នេះបង្វេចរបស់ពួកបង ចាកចេញពីទីនេះអោយផុតត្រឹមយប់នេះ" Emma កាត់ខ្សែចំណងរួចរាល់នាងបោះកាតាបអីវ៉ាន់មួយទៅអោយ Ocean និង Seeky ដែលកំពុងធ្វើមុខមិនយល់ ។
"ប៉ុន្តែមិត្តភក្តិខ្ញុំ..." Seeky រកនិយាយតែត្រូវ Emma កាត់
"ដើរទៅតាមផែនទីនេះទៅជួបគាត់ហើយ ត្រូវចាំថាចេញអោយផុតពីទីនេះដាច់ខាតកុំត្រឡប់មកវិញអោយសោះ" នាងតូចបោះផែនទីមួយផ្ទាំងអោយទៅអ្នកទាំងពីរ
"កុំបារម្ភអីគ្រប់យ៉ាងគឺសុវត្តិភាព ខ្ញុំនឹងអ្នកម៉ែដាក់ថ្នាំសន្លប់អ្នកភូមិនឹងសន្លប់រហូតដល់ស្អែកទើបភ្ញាក់ អោយតែអ្នកទាំងពីរធ្វើដំណើរកុំបកក្រោយគ្មាននរណាទៅតាមទាន់ទេ ឆាប់នាំគ្នាទៅៗមិត្តភក្តិបងកំពុងចាំ" Emma ឃើញទឹកមុខឆ្ងល់របស់ពួកគេទាំងពីរទើបព្យាយាមបកស្រាយ នាងនឹងម្ដាយបានដាក់ថ្នាំសន្លប់ក្នុងចំណីអាហារដើម្បីអាចអោយពួកគេមានឱកាសរត់រួចខ្លួន ។
Emma ថ្វីបើមិនសូវចេះនិយាយស្ដី ចរិតហ្ហីៗក៏ពិតមែនប៉ុន្តែនៅក្នុងភូមិនេះនាងគឺចុះសម្រុង និងស្និតស្នាលជាមួយ Ocean និង Seeky ជាងគេ ។
"Emma ឈប់សិន! តើមានរឿងអ្វីអោយប្រាកដ? គ្រប់គ្នាកំពុងតែចង់ធ្វើអី?" Ocean សួរព្រោះនៅមិនទាន់យល់នៅឡើយថាមានអ្វីកើតឡើង
"នៀក! ពន្យល់មួយថ្ងៃហើយនៅមិនយល់ទៀត!" Seeky ក៏ដាក់ក្បាល Ocean មួយដៃរព្រោះគេបានចាយពេលពន្យល់ឡើងចង់រលៀកបំពង់កទៅហើយនៅមកសួរធ្វើដូចមិនដឹងអីទៀត ។
"ពេលនេះមិនមែនពេលត្រូវនិយាយទេ ពួកបងៗជួយនាំគ្នាចេញអោយលឿនបានទេ?" Emma ច្រត់ចង្កេះខឹងតែម្ដងខំចំណាយពេលមកជួយហើយគ្រាន់តែអោយរត់សោះក៏ពិបាកដែរ!
"Emma ចុះឯងវិញ?" Ocean សួរទាំងបារម្ភ
"កុំខ្វល់ពីខ្ញុំអី រត់អោយតែរស់ខ្លួនឯងទៅ! បើនៅសាំញ៉ាំច្រើនទៀតតិចលោរត់មិនផុត" Emma សម្លក់មុខព្រោះម៉ួម៉ៅដែល Ocean សួរនាំច្រើន ។
Ocean និង Seeky ចាកចេញទៅក្រោមការសម្លឹងដ៏សោកសង្រេងរបស់មនុស្សពីរនាក់ គឺ Emma និងស្ត្រីចំណាស់ជាម្ដាយ ដោយដឹងថាបន្ទាប់ពីការចាកចេញរបស់ពួកគេទៅពិធីដាស់ព្រលឹងនឹងមិនអាចចាប់ផ្ដើម ហើយ Eliot ក៏គ្មានសង្ឃឹមក្នុងការវិលត្រឡប់មកវិញនោះឡើយ ។ ចិត្តស្ត្រីជាម្ដាយថ្វីបើស្រលាញ់ហ៊ានលះបង់គ្រប់យ៉ាងសម្រាប់កូន ចង់អោយកូនវិលវិញក៏ពិតមែនតែក៏មិនអាចដាច់ចិត្តទ្រាំបិទភ្នែក មើលកូនអ្នកដទៃស្លាប់ដើម្បីកូនខ្លួននោះឡើយ ។ ពិធីនេះជាពិធីបុរាណមិនមានអ្នកប្រាកដទេថាការធ្វើទៅនឹងបានជោគជ័យឬក៏អត់! បើសិនបរាជ័យនោះជីវិតមនុស្ស 3នាក់នឹងត្រូវខាតបង់ទទេរ ។ គាត់បានធ្វើរឿងខុសជាច្រើនណាស់មកហើយ លើកនេះមិនចង់ធ្វើទៀតទេព្រោះទោះបីជា Eliot ត្រឡប់មកវិញក៏គេនឹងស្ដីបន្ទោសចំពោះរឿងទាំងនេះមិនខាន ក្នុងនាមជាម្ដាយគាត់ជឿជាក់ថា Eliot ក៏នឹងសម្រេចចិត្តដូចគាត់ដែរ Eliot មិនមែនជាមនុស្សអាត្មានិយមនោះទេ ។
Ocean និង Seeky នាំគ្នាដើរកាត់តាមផ្លូវដែល Emma បានប្រាប់ ពួកគេចំណាយពេលដើរយូរគួរសមទម្រាំតែប្រទះឃើញ Kipuka ដែលដាក់អោយដេកស្ដូកស្ដឹងនៅលើរទេះសេះ ។
"Kipuka!" Seeky គ្រាន់តែឃើញភ្លាមប្រញាប់រត់ទៅរកដោយដាស់អង្រួនមិត្តភក្តិតិចៗ
"Emma ប្រាប់ថា Kipuka ត្រូវថ្នាំអញ្ចឹងហើយមិនបាច់ដាស់ទេព្រឹកបានគេភ្ញាក់ ឥឡូវជិតភ្លឺហើយយើងឆាប់ចេញដំណើរទៅកុំអោយភ្លឺទាន់" Ocean ដើរមកឡើងអង្គុយលើរទេះសេះត្រៀមចេញដំណើរ
"តោះចេញដំណើរ" Seeky ក៏ឡើងអង្គុយត្រៀមក្នុងការចេញដំណើរដូចគ្នា ប៉ុន្តែអង្គុយមួយសន្ទុះហើយមិនឃើញរទេះរំកិលទៅណាទើបពួកគេទាំងពីរងាកមើលមុខគ្នាដោយភ្លេចថា <គ្មានអ្នកបររទេះ!> តើអោយរំកិលទៅណាកើត?
"អ្នកណាអ្នកបររទេះ?" Seeky សួរ
"យើងមិនចេះទេកុំមើលមុខ" Ocean តប
"អញ្ចឹងធ្វើយ៉ាងម៉េចអោយសេះដើរ?"
"សាកវាយវាមើល ឃើញក្នុងរឿងគេវាយ" Ocean ហុចរំពាត់ទៅអោយ Seeky
"ឯងវាយទៅយើងមិនហ៊ានទេ" រុញអោយ Ocean វិញ
"យើងក៏មិនហ៊ានដែរ ឯងវាយទៅ" Ocean ប្រកែកដោយព្យាយាមរុញទៅហើយ Seeky ក៏រុញមកវិញ ។
រវល់រុញទៅរុញមកនៅនឹងទៅ! មេឃជិតភ្លឺហើយកុំគិតរត់!
"អញ្ចេះចុះ! ឯងកាន់ម្ខាងយើងកាន់ម្ខាងហើយវាយព្រមគ្នា Ok ទេ?" បើនៅបន្តរុញទៅរុញមកបែបនេះទៀតច្បាស់ជាមិនបានទៅមុខទេ ឥឡូវបើជ្រុលជាម្នាក់ៗមិនហ៊ានវាយទៅហើយអញ្ចឹងកាន់រំពាត់វាយព្រមគ្នាតែម្ដងទៅ!
"តោះ1-2-3!" រាប់ 1-2-3 ហើយក៏...
ឆ្វាច់!
លើករំពាត់វាយសេះហ្នឹងណា!
សេះត្រូវបានវាយក៏ស្រែកចាចរួចបង្ហោះរទេះទៅត្រុយលឿនរកតែអ្នកអង្គុយស្រវ៉ាចាប់មិនទាន់ ។
"ហ្ហើយចង្រៃយ៍សេះបោលខុសផ្លូវហើយធ្វើយ៉ាងម៉េច?" Ocean ស្លន់ប្រឹងតោងរទេះឡើងចង់របើក
"មិនដឹងទេអាសេះនេះគេបញ្ជារវាយ៉ាងម៉េចទៅ? អោយវាចាប់ហ្វ្រាំងយ៉ាងម៉េចហ្ហ៎ា?" Seeky ក៏មិនខុសពី Ocean ដែរព្រោះសេះបោលលឿនណាស់បើមិនតោងអោយជាប់ទេច្បាស់ជាធ្លាក់ពីលើរទេះមិនខាន ។
"ចុយម្រាយហើយក្រឡាប់រទេះងាប់ទាំងអស់គ្នាឥឡូវហើយ Seeky! ធ្វើអ្វីម៉្យាងទៅហ្ហើយៗ ជួយទប់ Kipuka ផងធ្លាក់ពីលើរទេះឥឡូវហើយ"
"Ocean ខាងមុខមានជ្រោះ! ឆាប់រុញ Kipuka ទម្លាក់ហើយលោតចុះទៅ! លឿនឡើងងាប់ខានបានចាប់ជាតិឥឡូវហើយ" ម្នាក់ស្រែកអោយជួយទប់ម្នាក់ទៀតស្រែកអោយជួយរុញទម្លាក់ ខណៈពេលដែលសេះគិតតែពីបោលទៅមុខគ្មានទិសគ្មានតំបន់ ព្រោះគ្មានអ្នកគ្រប់គ្រង ។
ទីបំផុតក៏...
ប្រាវ!!!
សេះបោលទៅមុខនឹងដើមឈើធំមួយរហូតដល់រទេះក្រឡាប់ប្រផាត់ប្រផីងពេញផ្លូវ...
ចុះមនុស្សនៅលើរទេះយ៉ាងម៉េចហើយ?
"អូយយ៉ូយស៊យម្ល៉េះទេអញអើយ... រស់ដល់ស្អែកក៏អត់ទេនៀក!" Ocean ស្រែកថ្ងូររអ៊ូរទាំដោយការឈឺចាប់បន្ទាប់ពីលោតចុះពីលើរទេះសេះទាន់ពេល
"អូយ Ocean! ងើបតិចមើលអង្គុយលើប្លោកនៀកបែកប្លោកបាត់ហើយទេដឹង?" Seeky ដែលនៅពីក្រោមត្រូវបាន Ocean អង្គុយសង្កត់ពីលើខំប្រឹងរុញ Ocean អោយងើបចេញពីខ្លួន ។
"ឈប់សិនមើល! អោយងើបទៅណាស្លន់ៗនេះបើមនុស្សជាប់អោប Kipuka នៀក!" Ocean នៅពីលើ Seeky ហើយអ្នកដែលនៅពីលើ Ocean គឺជា Kipuka
"រុញទៅម្ខាងសិនទៅអូយ! អូយ! កម្រើកថ្នមៗមើលបែកខ្ទេចអស់ហើយម្លឹងៗ" Seeky ស្រែកថ្ងូរទាំងឈឺចាប់ព្រោះទម្ងន់មនុស្សពីរនាក់សង្កត់លើគេទាំងស្រុង ។
"អើយដកដង្ហើមបានស្រួលបន្តិច" បន្ទាប់ពី Ocean ងើបចេញទើបពេលនេះ Seeky ដកដង្ហើមបានធូរទ្រូងបន្តិចព្រោះមុននេះតានតឹងណាស់ Ocean សង្កត់លើកូនប្រុសគេពេញៗទំហឹងតែម្ដង ។
"អូយម៉ែហើយ! កូនស្បថថាឈប់ដើរលេងបោះតង់ព្រៃឆ្ងាយៗទៀតហើយម៉ែលើកនេះអោយតែសល់ជីវិតទៅផ្ទះវិញ កូនប្រុសម្នាក់នេះនឹងស្ដាប់តាមម៉ែគ្រប់បែបយ៉ាង" Ocean អង្គុយលើកដៃសំពះស្បថស្បែរតែម្ដង
"រវល់ស្បថស្បែរនៅហ្នឹងហើយ! មើល Kipuka មើលម៉េចហើយ?" Seeky ស្ដីបន្ទោស
"Kipuka? អ៎េដឹងខ្លួនហើយហ្ហ៎េស?" Ocean អោនទៅមើល Kipuka បន្តិចតែក៏ឃើញ Kipuka បើកភ្នែកប្រឹមៗ ប្រហែលធ្លាក់ពីលើរទេះមុននេះធ្វើអោយគេឈឺហើយមើលទៅបានជាភ្ញាក់បែបនេះ ។
"..." Kipuka ដែលទើបតែដឹងខ្លួនលើកដៃញីភ្នែកសម្លឹងគ្រប់យ៉ាងទាំងមមីមមើ
"កើតអីឬអត់ Kipuka?" Seeky សួរទាំងបារម្ភ
"ហ៊ឹម... Eliot..." Seeky និង Ocean ងាកមើលមុខគ្នាព្រោះមិត្តភក្តិភ្នែកឡើងភ្លាមអត់និយាយអីទេស្រែករកប្រុសតែម្ដង!
"Eliot ឯណា? Kipuka មើលអោយច្បាស់មើលនេះមិត្តភក្តិឯងណា Seeky និង Ocean" Seeky ចាប់ផ្ដើមភ័យឡើងហើយតែព្យាយាមសម្រួលអារម្មណ៍កុំអោយភ័យ ។
"Eliot... ខ្ញុំត្រូវទៅជួយ Eliot" Kipuka ប្រឹងដោលខ្លួនក្រោកអង្គុយទាំងនៅមិនទាន់មានកម្លាំងពេញលេញ
"ជួយ Eliot ស្អីគេ? ឥឡូវជួយខ្លួនឯងសិនទៅលោកព្រះអើយ!" Ocean ស្ដីអោយទាំងធុញទ្រាន់ នេះជាប់ក្នុងព្រៃប៉ុន្មានថ្ងៃជាមួយ Eliot ប្រហែលត្រូវ Eliot ស៊ីខួរបាត់ហើយទេដឹង? បើកភ្នែកឡើងភ្លាមចង់ទៅរកជួយគេភ្លេតមិនគិតមើលសភាពខ្លួនឯងទេអី?
"Kipuka យើងមិនអាចជួយ Eliot បាននោះទេណាគេស្លាប់ហើយ! ឥឡូវនេះយើងត្រូវជួយខ្លួនឯងសិន" Seeky ព្យាយាមសម្រួលអោយ Kipuka ស្ងប់ចិត្ត
"Eliot មិនមែនខ្មោចទេគេមិនទាន់ស្លាប់! ពួកឯងត្រូវតែជួយខ្ញុំ ខ្ញុំត្រូវជួយ Eliot អោយទាន់ពេល បើយឺតពេល Eliot នឹងត្រូវស្លាប់មិនខានទេ" Kipuka រលីងរលោងទឹកភ្នែកបែរមុខទៅសម្លឹងមិត្តភក្តិទាំងពីរដោយកែវភ្នែកអង្វរ ។
"ហ្ហើយ! ឯងដឹងបានយ៉ាងម៉េចថាគេមិនទាន់ស្លាប់? ក្រែងពីមុនស្អប់គេណាស់ហ្ហីឥឡូវម៉េចក៏ចង់ជួយគេ?" Ocean យកដៃអេះត្រចៀកសួរឡើងទាំងមិនសូវពេញចិត្ត
"គេពិតជាមិនទាន់ស្លាប់មែនណា! ពួកឯងត្រូវជឿខ្ញុំ!" Kipuka ប្រឹងអះអាងបញ្ជាក់
"ស្លាប់ឬមិនស្លាប់មិនពាក់ព័ន្ធនឹងយើងទេ ឥឡូវត្រូវប្រញាប់រត់បើចេញមិនផុតពីទីនេះនៅថ្ងៃនេះទេអ្នកដែលស្លាប់ពិតប្រាកដគឺពួកយើងណា!" Seeky ពន្យល់
"ស្លាប់រស់ស្អីគេ? Seeky ឯងនិយាយស្អីហេតុអីយើងត្រូវស្លាប់?" Kipuka មិនយល់នូវអ្វីដែល Seeky និយាយទេព្រោះគេនៅមិនទាន់ដឹងពីពិធីដាស់ព្រលឹងដែលបម្រុងនឹងរៀបចំឡើងនោះនៅឡើយ ។
"ស្ដាប់ណា Kipuka រឿងគឺវាបែបនេះ..." Seeky ពន្យល់រ៉ាយរ៉ាប់គ្រប់បែបយ៉ាងអោយ Kipuka បានដឹង
"ប៉ុន្តែ Seeky... Ocean... ពួកឯងត្រូវតែជួយខ្ញុំ ខ្ញុំជឿថាមានវិធីមួយទៀតដែលអាចជួយ Eliot បានដោយមិនបាច់ត្រូវការបូជាជីវិតនោះទេ" បន្ទាប់ពីស្ដាប់គ្រប់យ៉ាងហើយ Kipuka នៅតែអះអាងចង់ទៅជួយ Eliot
"វិធីស្អី?" Ocean សួរ
"ចិញ្ចៀនមេអំបៅ! វាច្បាស់ជាជ្រុះនៅផ្លូវដែលខ្ញុំរអិលកាលពីយប់ម្សិលមិញ ពួកឯងត្រូវជួយខ្ញុំទៅរកចិញ្ចៀននោះ"
"ទៅទីនោះត្រូវដើរកាត់ភូមិណាវើយ! សង្ស័យតែទៅមិនទាន់ដល់ផងគេចាប់ឯងយកទៅធ្វើយញ្ញបូជាបាត់ទេ" Ocean រអ៊ូម្ដងទៀត
"ប៉ុន្តែ Kipuka ហេតុអីបានជាឯងចង់ជួយ Eliot ខ្លាំងយ៉ាងនេះ?" Seeky ក៏ដាច់ចិត្តសួរព្រោះឃើញថា Kipuka ជំនះក្នុងការជួយ Eliot ខ្លាំងណាស់
"ព្រោះខ្ញុំ... ខ្ញុំស្រលាញ់គេ..." Kipuka តបទាំងប៉េបមាត់យំ ព្រោះតែគេស្រលាញ់ Eliot គេមិនដាច់ចិត្តបិទភ្នែកទ្រាំមើល Eliot ស្លាប់នោះទេ ។
"ហ្ហ៎ាស់?"
"អញ...អញស្ដាប់ច្រឡំឬអត់នៀក? Seeky ជួយទះមួយដៃមើល!" ទាំង Ocean ទាំង Seeky ភ្ញាក់ផ្អើលដូចគ្នា តែ Ocean ភ្ញាក់ខ្លាំងជាងគេសឹងតែមិនជឿនឹងអ្វីដែលគេស្ដាប់លឺទៅហើយ ។
"ឆ្កួតមែនទែនហើយវើយ! Kipuka ឯងអាចស្រលាញ់ខ្មោចបានយ៉ាងម៉េចហ្ហ៎ាស់?" Ocean ទះក្បាលខ្លួនឯងទាំងក្រពុលមុខ
"Eliot មិនមែនខ្មោចទេ! ប្រាប់ហើយថាគេមិនទាន់ស្លាប់!" Kipuka តវ៉ាទាំងខឹងផងអីផងព្រោះ Ocean នៅតែគិតថា Eliot ជាខ្មោច
"ឯងដឹងបានយ៉ាងម៉េចថាគេមិនមែនខ្មោច? ក្រែងកាលពីមុនឯងជាអ្នកចោទគេថាជាខ្មោចដោយខ្លួនឯងហ្ហ៎េស?" Seeky សួរព្រោះមិនយល់
"ព្រោះខ្ញុំ... ខ្ញុំ...នឹងគេ...ពួកយើងបានដេកជាមួយគ្នា" Kipuka ឆ្លើយទាំងអៀន
"គ្រាន់តែដេកជាមួយគ្នានឹងឯងក៏ជឿថាគេមិនមែនខ្មោចហើយ?" Ocean តបដោយមិនបានយល់នូវអ្វីដែល Kipuka ចង់មានន័យ
"មិន...មិនមែនដេកជាមួយគ្នាដូចដេកក្បែរគ្នាទេ! គឺពួកយើង...បឿកគ្នា..." ហ្ហើយមិត្តភក្តិគេនេះរឿងបែបនេះក៏ត្រូវនិយាយប្រាប់ចំៗដែរឬ? មិនចេះកាត់ន័យយល់ដូចអ្នកអានសោះ!
"ហ្ហ៎ាស់?" ម្ដងទៀតដែលអ្នកទាំងពីរភ្ញាក់សឹងតែបាស់ជើង!
អារម្មណ៍ពេលនេះមិនខុសពីត្រូវរន្ទះបាញ់ ផាំង! ផាំង! នោះទេ!
Bạn đang đọc truyện trên: Truyen3h.Co