Truyen3h.Co

Coffee Shop

27. ធ្វើជាប្ដីខ្ញុំទៅ

Nombangbakyong

វគ្គ 27

ថ្ងៃនេះគ្មានបានថតអ្វីទាំងអស់ ព្រោះគ្រាន់តែរៀបចំបោសសម្អាតហាងកាហ្វេ ប្រព័ន្ធទឹកភ្លើងផ្សេងៗក៏យប់បាត់ទៅហើយ ។ តាមពិតទៅហាងតូចទេប៉ុន្តែមិនមាននរណាម្នាក់ថែរទាំរយៈពេលបីឆ្នាំមកហើយ បិទទុកចោលទើបបានជាមានធូលី និងពីងពាងច្រើន សូម្បីតែប្រព័ន្ធទឹកក៏ចង់ខូចដែរ ។

"អូយហត់ខ្លាំងណាស់!" Kipuka ដាក់ខ្លួនដេកក្នុងតង់ទាំងហត់នឿយ

"ឆ្ងល់ណាស់កាលខ្ញុំមកដំបូងមិនឃើញហាងគគ្រិចបែបនេះទេ ហេតុអីបានជាឥឡូវគគ្រិចយ៉ាងនេះ? សូម្បីម៉ាស៊ីនកាហ្វេក៏ចង់គាំងទៀត" Kipuka បែរទៅសួរ Eliot បន្តិចព្រោះអត់មិនឆ្ងល់មិនបាននោះទេ ព្រោះតាមដែលចាំបានកាលនោះក្នុងហាងកាហ្វេថ្វីបើមិនសូវមានរបៀបក៏ពិតមែន ប៉ុន្តែក៏មិនគគ្រិចខ្លាំងថ្នាក់នេះដែរ កាលនោះម៉ាស៊ីនកាហ្វេក៏ដូចជានៅដំណើរការធម្មតាទេតើ ។
"ខ្ញុំមិនដឹងទេ" អោយ Eliot ដឹងដោយរបៀបណាបើគេមិនទាំងចាំផងហ្នឹង?
"ត្រូវហើយលោកបាត់បង់ការចងចាំ ហើយខ្ញុំត្រូវចាំរឿងគ្រប់យ៉ាងតែម្នាក់ឯង!" Kipuka និយាយទាំងចង់អន់ចិត្តបន្តិច តែស្ដាប់ទៅដូចជាកំពុងងរងក់ច្រើនជាង!
"សុំទោសដែលខ្ញុំមិនអាចចាំបាន" Eliot ឃើញបែបនេះក៏ញញឹមបន្តិច ខ្នាញ់នឹង Kipuka ដែលធ្វើចរិតងរងក់

"តើពីមុនខ្ញុំជាមនុស្សបែបណា? នៅក្នុងព្រៃនោះខ្ញុំធ្លាប់បានធ្វើបាបលោកដែរទេ? លោកអាចនិយាយប្រាប់ពីរឿងរ៉ាវកាលពីមុនបានទេ?" គេមិនចាំសូម្បីតែថាខ្លួនឯងជាមនុស្សបែបណា តែបើតាមមើលចរិតងរងក់របស់ Kipuka បែបនេះច្បាស់ណាស់ថាទំនាក់ទំនងពួកគេមិនអាចធម្មតាបាននោះទេ ។
"ត្រូវហើយលោកធ្វើបាបខ្ញុំ! ធ្វើបាបខ្ញុំខ្លាំងណាស់ទាំងផ្លូវកាយទាំងផ្លូវចិត្ត ខ្ញុំក្រៀមក្រំអស់ហើយ!" Eliot មិនដែលធ្វើបាបគេម្ដងណាទេ ប៉ុន្តែនឹកស្រមៃដល់គ្រាដែលពួកគេដេកជាមួយគ្នាធ្វើអោយ Kipuka អត់មិនខឹងមិនបាននោះទេ ព្រោះកាលនោះគេឈឺគូថដើរមិនរួចឡើង3ថ្ងៃ!

ក្រោយពីដឹងខ្លួនមកវិញក៏បាត់បង់ការចងចាំ រំលោភគេយ៉ាងព្រៃផ្សៃម្ដងទៀត ហើយនៅបដិសេធមិនទទួលខុសត្រូវលើគេទៀត ភ្លេចរឿងគ្រប់យ៉ាងហើយសម្ដែងធ្វើជាឈាមត្រជាក់ធ្វើបាបគេអោយឈឺចិត្តស្ទើរស្លាប់ទៅហើយ! បើកុំតែគេលង់ខ្លួនជ្រុលស្រលាញ់ Eliot ដកចិត្តមិនរួចទៅហើយទេ កុំអីគេច្បាស់ជាចាប់អូសកប្រុសគ្មានបេះដូងម្នាក់នេះចូលគុកមិនខានទេ តែធ្វើម៉េចបើបេះដូងស្មោះសរតូចមួយនេះ មិនដាច់ចិត្តឃើញ Eliot រងទុក្ខទៅហើយនោះ?

"តើខ្ញុំធ្វើអោយលោកឈឺខ្លាំងទេ? ខ្ញុំសុំទោស Kipuka លោកចង់ដាក់ទោសខ្ញុំបែបណាក៏បានដែរអោយតែអាចសងការឈឺចាប់របស់លោកបាន" តើគេបានធ្វើរឿងអ្វីខ្លះទៅទើបបានគេធ្វើអោយ Kipuka ឈឺចាប់ខ្លាំងម្ល៉េះ? គេនឹងសងគ្រប់យ៉ាងបើសិនជា Kipuka ចង់អោយគេសង ព្រោះពេលនេះបេះដូងគេឈឺណាស់ពេលដែលដឹងថា Kipuka ឈឺចាប់ ។
"ធ្វើជាប្ដីខ្ញុំទៅបើលោកចង់សង"
"..." Eliot គាំងរកពាក្យនិយាយមិនចេញ តើ Kipuka មិនបាននិយាយលេងទេមែនទេ?
"ខ្ញុំគ្រាន់តែថាលេងទេ" ឃើញ Eliot ស្ងាត់លែងតបត Kipuka ក៏ធ្វើដូចជានិយាយលេងមិនបានប្រាកដប្រជា ទាំងដែលការពិតគេគឺតាំងចិត្តចង់និយាយបែបនោះពិតមែន!

Eliot មិនបាច់និយាយគ្រាន់ទឹកមុខដែលសម្ដែងមកនោះក៏ Kipuka អាចកាត់ន័យយល់រួចទៅហើយ!

អារម្មណ៍អស់សង្ឃឹមជ្រាតចូលពេញបេះដូងម្ដងទៀត រហូតដល់ Kipuka ត្រូវសម្រេចចិត្តបែរទៅម្ខាងដើម្បីលាក់ការឈឺចាប់ និងមិនអោយ Eliot ឃើញថាគេកំពុងយំនោះឡើយ ។ ទើបតែរយៈពេលខ្លីប៉ុណ្ណោះដែល Eliot ធ្វើល្អដាក់គេ គេក៏លួចមានសង្ឃឹមទៅហើយថាទំនាក់ទំនងរវាងគេទាំងពីរអាចស្ដារឡើងវិញ គេស្ទើរតែភ្លេចទៅហើយថាតាំងពីដើមមក Eliot មិនដែលធ្លាប់និយាយថាស្រលាញ់គេម្ដងណានោះទេ ។ ប្រហែលមកពីបេះដូចរបស់ប្រុសម្នាក់នេះមិនដែលមានគេតាំងពីដើមមកម្ល៉េះ! ហេតុអីក៏គេត្រូវរំពឹងខ្ពស់ទៅកើត? ខួរក្បាលអាចភ្លេចតែបេះដូងពិតជាមិនអាចភ្លេចនូវអ្វីដែលខ្លួនធ្លាប់ស្រលាញ់នោះទេ ប៉ុន្តែ Eliot មិនដែលធ្លាប់ស្រលាញ់គេនោះទេ តើបេះដូងនោះអាចចងចាំគេបានដោយរបៀបណា? គួរតែបំភ្លេចចោលទៅ! ប្រហែលកាយវិការផ្អែមល្ហែមកន្លងមកគឺគ្រាន់តែជាអំពើរល្អរបស់ Eliot ប៉ុណ្ណោះ មើលតែអ្នកក្នុងភូមិស្រលាញ់ Eliot ខ្លាំងយ៉ាងនេះក៏គួរតែដឹងហើយថា Eliot ប្រាកដជាមនុស្សល្អ ទន់ភ្លន់ កក់ក្ដៅ ដែលតែងតែធ្វើល្អដាក់មនុស្សគ្រប់គ្នាទៅហើយ ។ ហើយការដែលធ្វើល្អចំពោះ Kipuka ក៏ប្រហែលគ្រាន់តែជាទម្លាប់របស់គេដែលធ្វើដាក់មនុស្សគ្រប់គ្នាកន្លងមកប៉ុណ្ណោះ ។

Kipuka គួរតែដឹងតាំងពីដំបូងមកម្ល៉េះ! ព្រោះ Eliot បដិសេធមិនព្រមទទួលខុសត្រូវចំពោះគេ តាំងតែពីដើមមកហើយ ហេតុអីក៏នៅតែរំពឹងថាប្រុសម្នាក់នេះនឹងផ្ដល់នូវអ្វីដែលគេចង់បានទៀតនោះ? គ្រប់យ៉ាងគួរតែបញ្ចប់ទៅហើយ ហើយអាគម្រោងការញ៉ែឆ្កួតឡប់ស្អីនេះក៏គួរតែបំភ្លេចចោលដែរ! ព្រោះគ្រប់យ៉ាងវាមិនអាចទៅរួចតាំងពីចំណុចចាប់ផ្ដើមមកម្ល៉េះ...។

Kipuka កុំឆ្កួតពេកគេមិនបានស្រលាញ់ឯងទេ!
គ្រាន់តែថតចប់ក៏ត្រឡប់ទៅកន្លែងរបស់ឯងវិញទៅ! ឯងនៅមានរឿងជាច្រើនដែលត្រូវធ្វើ!

"Kipuka ខ្ញុំសុំទោស" គេដឹងថា Kipuka កំពុងតែអន់ចិត្ត ប៉ុន្តែក្រៅពីពាក្យសុំទោសគេមិនដឹងថាគួរនិយាយពាក្យណាដែលល្អជាងនេះទៀតនោះទេ ។

គេអាចមើលដឹងថា Kipuka ស្រលាញ់គេខ្លាំងណាស់ បើទោះបី Kipuka មិននិយាយក៏ដោយ ក៏ប៉ុន្តែរឿងរៀបការមិនអាចចេះតែសម្រេចចិត្តផ្ដេសផ្ដាសបាននោះទេ ។ ណាមួយគេក៏មានគូដណ្ដឹងរួចមកហើយគេមិនអាចឆ្លើយថាព្រមបាននោះទេ ទោះបីពេលនេះក្នុងចិត្តរបស់គេមាន Kipuka បន្តិចទៅហើយក៏ពិតមែន ប៉ុន្តែវានៅតែស្រពិចស្រពិល ។ គេមិនអាចបដិសេធបាននោះទេថាគេត្រូវការ Kipuka ប៉ុន្តែដរាបណាគេនៅមិនទាន់ដោះស្រាយដាច់ស្រេចជាមួយគូដណ្ដឹងទេ គេមិនអាចផ្ដល់ក្ដីសង្ឃឹមអោយ Kipuka បានតាមរយៈការសន្យានោះទេ ។ គេក៏សង្ឃឹមថា Kipuka នឹងអាចយល់ពីគេ វាក៏ប្រហែលជាពិបាកណាស់សម្រាប់ Kipuka ដែលត្រូវចងចាំរឿងរ៉ាវកន្លងមក.តែម្នាក់ឯងបែបនេះ ព្រោះសម្រាប់ Kipuka ទំនាក់ទំនងពួកគេកន្លងមកអាចនឹងយូរល្មមនឹងបង្កើតជាស្នេហាបានហើយ ។ តែសម្រាប់ Eliot គ្រប់យ៉ាងលឿនពេកហើយសម្រាប់គេ ទោះបីគេពីមុនមានទំនាក់ទំនងបែបណាវាលែងជារឿងសំខាន់ទៀតហើយ គេត្រូវការពេលវេលាបន្ថែមដើម្បីសម្រេចចិត្ត ក៏ត្រូវការពេលបន្ថែមសម្រាប់ស្វែងយល់ពីបេះដូងខ្លួនឯងដែរ ។

"ខ្ញុំហត់...ខ្ញុំចង់សម្រាក់" Kipuka បិទភ្នែកសំងំធ្វើពុតជាដេក ទាំងដែលទឹកភ្នែកសសៀៗស្រក់មកជោគថ្ពាល់សរស្អាតទៅហើយ ។

បើគ្រាន់តែនិយាយពាក្យសុំទោសដដែរ មិនចាំបាច់ទេ! តើពាក្យសុំទោសមានប្រយោជន៍អី? សុំទោសហើយអ្វីៗអាចត្រឡប់ទៅចំណុចដើមវិញទេ? សុំទោសហើយគ្រប់យ៉ាងផ្លាស់ប្ដូរដែរទេ? អ្វីដែលគេចង់បានវាមិនមែនគ្រាន់តែជាការសុំទោសដែលឥតន័យអ្វីទាំងនោះទេ ប៉ុន្តែដឹងខ្លួនថាមិនអាចទទួលបានទៅហើយ គួរតែឈប់គិតឈប់រំលឹក រឿងដែលកន្លងហួសហើយក៏អោយវាហួសទៅចុះ!

គ្រប់យ៉ាងគួរតែបញ្ចប់ជាយូរមកហើយ...

"..." Eliot បានត្រឹមអង្គុយសម្លឹងផែនខ្នងតូចទាំងអារម្មណ៍អួលណែនពិបាកបរិយាយ គេអាចមើលដឹងថា Kipuka កំពុងតែយំគេក៏ចង់យំដូចគ្នា... មិនមែនទេ! គេចង់ចូលទៅអោបហើយថើបលួងលោមមនុស្សដែលសំងំយំស្ងាត់ៗនេះណាស់...

"Kipuka កុំយំអី ឃើញលោកយំបែបនេះខ្ញុំឈឺចាប់ណាស់" Eliot មិនអាចទ្រាំបានតទៅទៀតទេ គេចូលទៅអោប Kipuka ពីក្រោយទាំងព្យាយាមលួងលោម គេមិនអាចទ្រាំមើល Kipuka យំទាំងឈឺចាប់បែបនេះទៀតទេ បេះដូងគេស្ទើរតែប្រេះបែកទៅហើយ ។
"Eliot... លោកកុំបន្តផ្ដល់ក្ដីសង្ឃឹមអោយខ្ញុំបែបនេះអី" ហេតុអីបានជា Eliot ធ្វើបែបនេះ? ដឹងទេថាទង្វើរបែបនេះគឺកាន់តែធ្វើអោយគេពិបាកដកចិត្តកាន់តែខ្លាំង?

"បើលោកមិនអាចផ្ដល់អោយខ្ញុំនូវអ្វីដែលខ្ញុំចង់បានបាននោះទេ... លោកឈប់បន្តផ្ដល់ក្ដីសង្ឃឹមក្លែងក្លាយអោយខ្ញុំទៅបានទេ? លោកដឹងទេថាវាឈឺប៉ុណ្ណា?" ទីបំផុតទឹកភ្នែកដែលប្រឹងទប់លែងអាចបន្តទប់បានទៀតហើយ Kipuka រៀបរាប់ទាំងអួលណែនព្រមប្រលែងទឹកភ្នែកអោយវាហូរតាមតែចិត្តរបស់វាទៅ ។

"វាឈឺណាស់ដែលគ្រប់ទង្វើររបស់លោកធ្វើអោយខ្ញុំមានសង្ឃឹម ហើយក៏ត្រូវទទួលបានការបដិសេធពីលោកវិញគ្រប់ពេលបែបនេះ..." ភាពឈឺចាប់បង្ខំអោយគេក្លាហានហ៊ានបញ្ចេញអារម្មណ៍គ្រប់យ៉ាងដែលប្រឹងលាក់ចេញមកអស់ វាគួរតែដល់ពេលហើយដែល Eliot ត្រូវដឹងមែនទេ?

ពេលខ្លះគេពិតជាមិនយល់នោះទេ Eliot ធ្វើបែបនេះដើម្បីអ្វី? ទង្វើគ្រប់យ៉ាងឬគ្រាន់តែចង់លេងសើចជាមួយគេទេ? Eliot តែងតែបង្ហាញអោយឃើញតាមរយៈទង្វើហើយផ្ដល់ក្ដីសង្ឃឹមអោយ Kipuka មករហូត ប៉ុន្តែហេតុអីបានជាគេនៅតែបដិសេធទៀត? តើវាពិបាកណាស់ឬដែលគ្រាន់តែប្រាប់ Kipuka ត្រង់ៗនូវអារម្មណ៍ដែលគេមានចំពោះ Kipuka? ឬក៏ Eliot អាចមើលដឹងថា Kipuka ស្រលាញ់គេខ្លាំងប៉ុណ្ណាហើយក៏ចង់លេងសើច? តើ Eliot ចាត់ទុក្ខគេជាតុក្កតាសម្រាប់តែពេលចង់មាន Sex ទេមែនទេ? ត្រូវហើយវាប្រហែលជាបែបនោះ... ព្រោះកន្លងមក Eliot បដិសេធគេគ្រប់រឿងលើកលែងតែ Sex ប៉ុណ្ណោះ...

"សុំទោស ខ្ញុំពិតជាសុំទោស Kipuka ខ្ញុំសុំទោស ខ្ញុំសុំទោសពិតមែន" Eliot មិនអាចធ្វើអ្វីបានក្រៅពីនិយាយសុំទោសម្ដងហើយម្ដងទៀត ទោះជាដឹងថាពាក្យសុំទោសតែម៉្យាងមិនអាចជួយអ្វីបានក៏ដោយ ក៏គេនៅតែនិយាយដដែលៗ ព្រោះក្រៅពីសុំទោសតើគេអាចធ្វើអ្វីបាន?

តើទង្វើររបស់គេធ្វើអោយ Kipuka ឈឺចាប់ណាស់ឬ? គេមិនដែលដឹងទាល់តែសោះថាគេធ្វើបែបនេះគឺកំពុងតែធ្វើអោយ Kipuka ឈឺចាប់ ប៉ុន្តែតើអោយគេធ្វើបែបណាទៅទើបល្អ? គេមិនចង់ធ្វើអោយមនុស្សប្រុសដែលកំពុងអោបក្នុងដៃនេះឈឺនោះទេ កន្លងមកគេក៏ព្យាយាមនៅឆ្ងាយៗពី Kipuka ដែរ ប៉ុន្តែមិនថាគេព្យាយាមយ៉ាងណាគេនៅតែមិនអាចហាមខ្លួនឯងបាន ។ គេចង់នៅក្បែរមនុស្សម្នាក់នេះ ចង់អោប ចង់ថើប ចង់ថ្នាក់ថ្នម ចង់ធ្វើអោយមនុស្សម្នាក់នេះរីករាយ ចង់ឃើញផ្ទៃមុខតូចមួយនេះញញឹមគ្រប់ពេលដែលនៅក្បែរគេ ។ តើហេតុអ្វីទៅបានជាបេះដូងគេឈឺយ៉ាងនេះ? វាឈឺរាល់ពេលដែលឃើញផ្ទៃមុខស្អាតដែលតែងតែញញឹមនោះយំ វាឈឺនៅពេលនេះ ឈឺនៅពេលដែលគិតថាខ្លួនគឺជាដើមហេតុដែលធ្វើអោយកែវភ្នែកស្រស់ស្អាតនោះស្រក់ទឹកភ្នែក ។

ហេតុអ្វីទៅ? តើនេះជាអារម្មណ៍ដែលហៅថាស្រលាញ់មែនទេ? វាចាប់ផ្ដើមតាំងពីពេលណាមក? គេក្លាយជាបែបនេះតាំងពីពេលណា? គេត្រូវការការចងចាំនោះត្រឡប់មកវិញ គេចង់ដឹងថាកាលពីមុនតើគេធ្លាប់ស្រលាញ់មនុស្សម្នាក់នេះមែនទេ? ព្រោះគ្រប់ពេលគេតែងតែចង់នៅក្បែរ Kipuka...

"លែងខ្ញុំទៅ Eliot ខ្ញុំមិនត្រូវការពាក្យសុំទោសរបស់លោកទេ!" Kipuka មានអារម្មណ៍ទើសទាល់ក្នុងខណៈពេលដែល Eliot មិនអាចទទួលយកគេបានប៉ុន្តែនៅតែនិយាយពាក្យច្រំដែលដ៏គួរអោយធុញទ្រាន់!

"ខ្ញុំប្រាប់ថាអោយលែងណាលោកស្ដាប់លឺទេ?" ដៃតូចប្រឹងបេះដៃធំដែលអោបរឹតចង្កេះតូចជាប់ណែន អោបហាក់ដូចជាខ្លាចថាគេអាចនឹងរលាយបាត់យ៉ាងអញ្ចឹង! តើធ្វើបែបនេះធ្វើអ្វីបើនៅតែបដិសេធគេបែបនេះនោះ?
"ខ្ញុំមិនលែងលោកទេ Kipuka ខ្ញុំមិនលែងលោកទេ" កាន់តែត្រូវ Kipuka រុញចេញ Eliot កាន់តែអោបមិនព្រមលែង គេមិនដឹងទេ! អារម្មណ៍របស់គេប្រាប់បែបនេះ! ប្រាប់ថាកុំលែងដៃចេញពីមនុស្សម្នាក់នេះ! គេមិនលែងទេដាច់ខាតគឺមិនលែងទេ...
"លែង!!!" Kipuka ពិតជាខឹង Eliot នៅពេលនេះណាស់ ទើបប្រែខ្លួនបែរទៅខាំស្មាធំទូលាយមួយទំហឹងដើម្បីអោយ Eliot ព្រមលែង!

ហេតុអីបានជាចង់អោបគេនៅពេលនេះ? គេមិនត្រូវការអារម្មណ៍មិនច្បាស់លាស់បែបនេះទេ! បើ Eliot មិនព្រមលែងគេនឹងខាំ Eliot រហូតទាល់តែចេញឈាម!

"..." Eliot មិនតបតតែបែរជាសំងំអោយ Kipuka បញ្ចេញកំហឹងគ្រប់យ៉ាងមកលើខ្លួនទៅវិញ មិនអីទេ! ដរាបណា Kipuka សប្បាយចិត្តទោះត្រូវខាំរហូតដល់ស្លាប់ក៏គេសុខចិត្តដែរ គេនឹងមិនតវ៉ាអ្វីទាំងអស់ ។

"ហ៊ឹក! មនុស្សឆ្កួតហេតុអីបានជាលោកសុខចិត្តសំងំអោយខ្ញុំខាំបែបនេះ? ចុះបើខ្ញុំខាំលោករហូតដល់ស្លាប់នោះ?" គេខាំរហូតដល់ឈាមជ្រាបចេញពីសាច់ស្មានោះទៅហើយ តែ Eliot មិនព្រមរើបម្រាស់ និងមិនបង្ហាញសញ្ញាថាចង់រើបម្រាស់ទាល់តែសោះ តើគេឆ្កួតហើយមែនទេ?
"បើសិនជាខ្ញុំស្លាប់ហើយអាចធ្វើអោយលោកសប្បាយចិត្តខ្ញុំក៏នឹងសុខចិត្តស្លាប់" ត្រូវហើយគេគ្មានបំណងចង់រើបម្រាស់នោះទេ ទោះបីជាពេលនេះ Kipuka យកកាំបិតមកចាក់សម្លាប់គេក៏គេនឹងមិនគេចចេញនោះដែរ ប្រសិនបើការស្លាប់របស់គេអាចប៉ះប៉ូវនូវការឈឺចាប់គ្រប់យ៉ាងបាន... ។
"លោកឆ្កួតមែនទេ?" Kipuka ស្រាប់តែខឹងឡើងរហូតយំស្ទើរតែដង្ហក់ គេប្រើកណ្ដាប់ដៃតូចៗវាយលើទ្រូងរឹងមាំខ្លាំងៗទាំងឈឺចាប់ពេញក្នុងទ្រូង ។

តើ Eliot និយាយឆ្កួតស្អី? បើគេចង់អោយ Eliot ស្លាប់ម្ល៉េះគេនឹងមិនចំណាយកម្លាំងក្នុងការជួយសង្រ្គោះ Eliot នោះទេ! គេវិះនឹងស្លាប់ខ្លួនឯងទៀតក៏ដើម្បីតែជីវិត Eliot ប៉ុណ្ណោះ ។ តើគេអាចសប្បាយចិត្តបានយ៉ាងម៉េចបើ Eliot ស្លាប់?

"Kipuka ខ្ញុំសុខចិត្តស្លាប់អោយតែអាចប៉ះប៉ូវនូវការឈឺចាប់របស់លោកបាន" ដៃក្រាស់ត្រជាក់ល្ហឹមលើកឡើងជូតទឹកភ្នែកដែលហូរដាបថ្ពាល់សរស្អាត ការស្លាប់នេះគឺជាជម្រើសល្អបំផុតហើយសម្រាប់គេនៅពេលនេះ គេនឹងស្លាប់ក្រោមដៃមនុស្សម្នាក់នេះអោយតែមនុស្សម្នាក់នេះត្រូវការ ។
"ហ៊ឹក! មនុស្សឆ្កួត លោកមិនដឹងថាខ្ញុំលះបង់ច្រើនប៉ុណ្ណាទេមែនទេដើម្បីតែអោយលោករស់នោះ? ហេតុអី? ហេតុអីគិតថាការស្លាប់របស់លោកខ្ញុំអាចនឹងសប្បាយចិត្ត? ឬក៏លោកស្អប់ខ្ញុំរហូតសុខចិត្តស្លាប់ក៏មិនព្រមធ្វើប្ដីខ្ញុំដែរ? បើបែបនោះមិនចាំបាច់ចំណាយជីវិតរបស់លោកទេ Eliot! ត្រឹមមួយអាទិត្យទៀតប៉ុណ្ណោះខ្ញុំនឹងត្រឡប់ទៅវិញហើយ ខ្ញុំនឹងចេញអោយផុតខ្ញុំធានាថាមិនអោយលោកឃើញមុខខ្ញុំទៀតនោះទេ ហើយបើលោកពិបាកខ្លាំងណាស់ដែលត្រូវរងចាំរហូតដល់មួយអាទិត្យនោះខ្ញុំក៏អាចនៅឆ្ងាយពីលោកបានដែរ ពួកយើងមិនបាច់ចាំនិយាយរកគ្នា មិនបាច់ជួបមុខគ្នាក៏បានដែរ លោកគ្រាន់តែរស់នៅប៉ុណ្ណោះ Eliot លោកមិនចាំបាច់ត្រូវស្លាប់នោះទេ ហ៊ឹកៗ... លោកដឹងទេថាខ្ញុំស្រលាញ់លោកខ្លាំងប៉ុណ្ណា? ហ៊ឹក...ខ្ញុំសុខចិត្តចាកចេញ ខ្ញុំចាកចេញក៏បានដែរ ខ្ញុំនឹងមិនទាមទារអ្វីទាំងអស់ លោកគ្រាន់តែរស់ប៉ុណ្ណោះ Eliot ហ៊ឹកៗ... ខ្ញុំមិនត្រូវការការប៉ះប៉ូវរបស់លោកនោះទេ Eliot..." Kipuka រៀបរាប់ទាំងដង្ហក់យំអណ្ដើតអណ្ដក ហេតុអី? Eliot សុខចិត្តស្លាប់ក៏មិនព្រមចំពោះសំណើរគេដែរមែនទេ?

មិនចាំបាច់ធ្វើដល់ថ្នាក់នោះទេ Eliot ព្រោះគេមិនអាត្មានិយមដល់ថ្នាក់នេះទេ បេះដូងគេមិនរឹងមាំរហូតអាចទទួលយកការស្លាប់នោះបានទេ ។ បើសិនជាបែបនោះគេសុខចិត្តដើរចេញក៏បាន គេសុខចិត្តស្រលាញ់ Eliot ម្នាក់ឯងក៏បាន គេសុខចិត្តឈឺចាប់ម្នាក់ឯងក៏បាន គេទ្រាំបានអោយតែ Eliot អាចរស់នៅមានសេចក្ដីសុខប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយសម្រាប់គេ ។

Kipuka និងឈប់ទាមទារអ្វីគ្រប់យ៉ាងពី Eliot...

"មិនមែនបែបនេះទេ Kipuka មិនមែនបែបនេះទេ..." អ្វីដែលគេមានន័យគឺមិនមែនបែបនេះទេ គេមិនចង់អោយទៅជាបែបនេះទេ ហេតុអីបានជាទៅជាបែបនេះ? គេគ្រាន់តែចង់លួងលោម Kipuka ប៉ុណ្ណោះប៉ុន្តែបែរជាធ្វើអោយ Kipuka យំកាន់តែខ្លាំងទៅវិញ?

"កុំយំទៀតអីបានទេ? ខ្ញុំនឹងមិនស្លាប់ទេ ខ្ញុំនឹងមិននិយាយពាក្យឆ្កួតឡប់បែបនោះទៀតទេ Kipuka លោកកុំយំទៀតអី... បេះដូងខ្ញុំឈឺណាស់ ឈឺស្ទើរដាច់ខ្យល់ស្លាប់ហើយបើសិនជាលោកនៅតែបន្តយំ" Eliot ប្រឹងជូតទឹកភ្នែកពីមុខតូចយ៉ាងថ្នាក់ថ្នមបំផុត ព្យាយាមលួងលោម Kipuka អោយឈប់យំ ព្រោះពេលនេះគេយល់ថាមិនចាំបាច់អោយ Kipuka ចាក់សម្លាប់គេនោះទេ ត្រឹមតែទឹកភ្នែកដែលហូរចេញពីកែវភ្នែកស្រស់ស្អាតនោះប៉ុណ្ណោះក៏គេអាចនឹងស្លាប់បានដែរ ។

"ជុប! ឈប់យំទៅ កុំយំទៀតអី..." Eliot ថើបផ្ដិតគ្រប់ដំណក់ទឹកភ្នែកដោយភាពទន់ភ្លន់ ឃើញ Kipuka រៀងស្ងប់អារម្មណ៍បបន្តិចទៅហើយ គេកាន់តែអាណិតហើយចង់ថើបលួងលោម ហើយក៏ចង់ផ្ដល់អោយលើសពីនេះ...

"ខ្ញុំស្រលាញ់លោក Eliot ខ្ញុំស្រលាញ់លោកខ្លាំងណាស់ ខ្ញុំ...ហ៊ឹក...ខ្ញុំគ្រាន់តែចង់អោយលោកដឹងប៉ុណ្ណោះថាខ្ញុំស្រលាញ់លោកខ្លាំងណាស់ លោក... លោកមិនចាំទើសទាល់នោះទេ ព្រោះខ្ញុំនឹងស្រលាញ់លោកតែម្នាក់ឯងប៉ុណ្ណោះ ខ្ញុំនឹងមិនរំខានលោកទៀតនោះទេ ខ្ញុំ អ៊ុប...អ្ហឹម..." Kipuka រៀបរាប់ច្រើនណាស់ហើយនៅមានពាក្យច្រើនណាស់ដែលគេចង់និយាយប្រាប់ Eliot នៅពេលនេះ គេគ្រាន់តែចង់អោយ Eliot ដឹងប៉ុណ្ណោះ ប៉ុន្តែរៀបរាប់មិនទាន់អស់ផងក៏ត្រូវ Eliot ចាប់ថើបមាត់របស់គេហើយលេបយកសម្ដីគ្រប់ម៉ាត់ដែលចង់និយាយចូលទៅអស់ ។

Eliot ថើបជញ្ជក់បបូរមាត់ពូកែនិយាយនោះខ្លាំងៗ សឹងតែអាចស្រូបវិញ្ញាណ Kipuka បានបាត់ទៅហើយ ចើបរហូតដល់ Kipuka ទន់ខ្លួនថប់ដង្ហើមចង់សន្លប់ទៅហើយ...

នេះគេប្រុងប៊ឺតរហូតដល់អស់អុកស៊ីហ្សែនតែម្ដងមែនទេ?

Bạn đang đọc truyện trên: Truyen3h.Co