Truyen3h.Co

Coffee Shop

26. មិនមែនពេលនេះទេ...

Nombangbakyong

វគ្គ 26

ការថើបភ្លាមៗរបស់ Kipuka ធ្វើអោយ Eliot ភាំងមួយសន្ទុះរហូតទាល់តែដៃទន់រលោងរបស់ Kipuka ដាក់លើទ្រូងរបស់គេថ្នមៗ ទើបគេភ្ញាក់ដឹងខ្លួនវិញហើយព្រមថើបតបត ។ Eliot ក៏គ្រប់គ្រងការថើបវិញម្ដង ហើយថើបរហូតដល់ Kipuka ទន់ខ្លួនល្អូកទប់លំនឹងលែងជាប់ ដៃក្រាស់មាំរបស់ Eliot ក៏ក្រសោបចង្កេះស្ដើងអោបរុំពីក្រោយបម្រុងនឹងផ្តួលអោយ Kipuka ដេកស្មើរទៅហើយ តែប្ដូរមកជាចាប់លើកឡើងលើវិញ ។ Eliot លើកអៀវអោយ Kipuka គាវចង្កេះមាំអោយជាប់ហើយដើរតម្រង់ទៅរកតង់ ទាំងមិនព្រមដកមាត់ចេញពីគ្នាទាល់តែសោះ រហូតដល់ចូលទៅដល់ក្នុងតង់គេដាក់អោយ Kipuka ដេកស្មើរទើបព្រមដកមាត់ចេញបន្តិច ដើម្បីងើបទៅបិទតង់វិញព្រោះខ្លាចមានសត្វល្អិតចូលមករំខាន ។ បន្ទាប់ពីបិតតង់រួចរាល់ហើយក៏ឡើងមកទ្រោបពីលើ Kipuka វិញដើម្បីថើបជញ្ជក់បបូរមាត់តូចស្អាតនោះម្ដងទៀត ថើបហើយថើបទៀត ថើបរហូតទាល់តែបបូរមាត់ Kipuka ឡើងហើម បន្ទាប់មកក៏សសៀៗរុលចុះមកថើបជញ្ជក់គល់កវិញម្ដង ។

"Eliot ឈប់...លោកចង់ធ្វើអី?" ព្រោះ Eliot មិនព្រមឈប់ថើបត្រឹមគល់កនោះទេ គេបានរំកិលចុះមកខាំញិចសាច់ស្មារហើយបម្រុងរំកិលមកថើបចុងទ្រូងក្រហមស្អាតទៀត ទើប Kipuka ចាប់ទាញមុខរបស់គេឡើងបន្តិចដើម្បីសួរ ទាំងដែលបានដឹងចម្លើយរួចទៅហើយក៏នៅតែចង់សួរ ។
"ខ្ញុំលែងចង់មើលផ្កាយហើយ ពេលនេះចង់ចាប់ផ្កាយវិញម្ដង" ថាហើយ Eliot ក៏ទម្លាក់មាត់ថើបបឺតជញ្ជក់ចុងទ្រូងស្រស់ស្អាតតែម្ដង ចុងអណ្ដាតក្ដៅសើមលិឌក្រលាស់ប្រលែងលេងជាមួយចុងទ្រូងនោះរហូតឡើងរឹង គេក៏ប្ដូរមកបឺតជញ្ជក់ និងខាំញិញៗវិញម្ដង ។
"អ្ហ៎ា...អត់ទេ Eliot..." Kipuka ថ្ងូររមួលខ្លួនព្រោះភាពស្រើបស្រាវវាយលុកពេញពោះ ប៉ុន្តែទោះជាស្រាវប៉ុណ្ណាក៏ប្រឹងត្បៀតសម្លេងមិនហ៊ានថ្ងូរលឺទេខ្លាច Ocean និង Seeky ភ្ញាក់ ។

"អត់ទេ Eliot មិន...អ្ហ៎ា...មិនមែនពេលនេះ...ទេ" ដៃតូចៗប្រឹងរុញមុខសង្ហារចេញចង់បញ្ឈប់មិនអោយគេធ្វើបែបនេះបន្តទៀត ប៉ុន្តែភ្លើងដែលឆេះសន្ធោសន្ធៅទៅហើយចង់បញ្ឈប់ភ្លាមៗវាមិនមែនជារឿងងាយនោះទេ ។

"ហ្ហ៎ា...ហ្ហ៎ា..." Eliot ងើបមុខឡើងបន្តិចដកដង្ហើមញ៉ាប់ៗ ហើយអោនទៅជ្រប់មុខក្នុងគល់កសរខ្ចីទាំងដង្ហក់ ធ្វើអោយ Kipuka បានទទួលដឹងដល់ខ្យល់ដង្ហើមក្ដៅៗប៉ះលើស្បែករបស់ខ្លួន ។

<<ត្រូវហើយមិនមែនពេលនេះទេ...>>

"Eliot?" សុខៗស្រាប់តែស្ងាត់មាត់ Kipuka ក៏អង្រួនសួរបន្តិច ប៉ុន្តែ! មានអារម្មណ៍ថាមានអ្វីម៉្យាងក្ដៅបន្តិចត្រជាក់បន្តិចដែលហូរកាត់គល់ករបស់គេ តើវាជាអ្វីទៅ? មិនមែន Eliot យំទៀតទេមែនទេ?

"Eliot... លោកកើតអី?" អង្រួនសួរម្ដងទៀតនៅតែស្ងាត់មិនទទួលបានការឆ្លើយតប Kipuka ក៏សម្រេចចិត្តរុញ Eliot ចេញពីខ្លួនបន្តិច ហើយក៏ងើបមើលថាមានរឿងអ្វីបានជាគេមិនមាត់?

គឺ Eliot ហូរឈាមច្រមុះរហូតដល់សន្លប់!

_________

ព្រឹកនេះគ្រប់គ្នាងើបពីព្រលឹម ស្រស់ស្រូបអាហារពេលព្រឹករួចនាំគ្នាចេញដំណើរទៅថត Vlog បន្ទាប់ក្នុងចំការកាហ្វេ ។ តាមពិតទៅពួកគេក៏នៅក្នុងចំការស្រាប់ទៅហើយ ប៉ុន្តែតំបន់ដីដែលសាងសង់ហាងកាហ្វេនេះមិនមានដាំកាហ្វេនោះទេ ។ ដូចដែល Eliot លើកឡើងអញ្ចឹងដីភ្នំមានតំបន់ខ្លះមិនអាចដាំដំណាំបាននោះទេ ដូចជាកន្លែងនេះជាដើម បើទោះជាមានដើមឈើដុះស៊ុបទ្រប់ក៏ពិតមែនប៉ុន្តែមានផ្ទាំងថ្មធំៗពិបាកក្នុងការឈូសឆាយដីដើម្បីដាំដំណាំណាស់ ។

"Eliot លោកមិនអីទេមែនទេ? ថ្ងៃនេះដូចជាភ្លឹកៗ លោកឈឺមែនទេ?" ដើរមួយសន្ទុះធំហើយទើបដាច់ចិត្តសួរព្រោះចាប់តាំងពីពេលញ៉ាំអាហារម្ល៉េះដែល Ocean ចាប់អារម្មណ៍ឃើញថា Eliot មានអាការៈភ្លឹកៗបែបនេះ ។
"បាទ? អ៎រ...ខ្ញុំមិនអីទេ" Eliot ភ្ញាក់បន្តិចនៅពេល Ocean សួរបែបនេះ គេក្រឡេកភ្នែកមើល Kipuka បន្តិចហើយឆ្លើយទាំងអឹមអៀន ។
"បើលោកមិនស្រួលអាចប្រាប់បានណាកុំក្រែងចិត្តអី" Ocean ញញឹមបន្តិចហើយក៏ងាកមករៀបចំសារ៉េកាមេរ៉ាវិញដើម្បីត្រៀមថត ។

ពួកគេធ្វើដំណើរមិនយូរទេពីហាងកាហ្វេមកចំណាយពេលត្រឹមតែ 20នាទីក៏មកដល់ទីតាំងដែលមានដាំដំណាំកាហ្វេទៅហើយ ។

"Wow ពិតជាធំណាស់" Kipuka ឈរលើទួលខ្ពស់ដាច់ពីគេសម្លឹងមើលទៅខាងមុខមានចំការកាហ្វេដ៏ធំសម្បើមមើលរហូតដាច់កន្ទុយភ្នែក ដែលដាំនៅលើដីភ្នំតូចធំនានា ។

"ដើរតាមផ្លូវឃើញតែដើមកាហ្វេពីចំងាយ ជួនក៏បាំងព្រៃជួនក៏បាំងភ្នំមើលឃើញមិនច្បាស់ មិននឹកស្មានថាទីនេះហ៊ុំព័ទ្ធទៅដោយកាហ្វេយ៉ាងនេះទេ" Seeky ឡើងមកតាមហើយឈរក្បែរកន្លែងដែល Kipuka ឈរ

"ប៉ុន្មានម៉ឺនហិចតាទៅនៀក? សុទ្ធតែមានម្ចាស់ផ្សេងគ្នាមែនទេ? អ្នកនៅតំបន់នេះច្បាស់ជាសេដ្ឋីលាក់មុខមិនខានទេ" Ocean ឡើងមកក្រោយគេក៏លាន់មាត់សួរសំណួរខុសគេតែម្ដង

"ប្រហែលជា 5ម៉ឺនហិចតាទេដឹង? នៅខាងមុខនោះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតគ្រាប់កាហ្វេធំជាងគេប្រចាំតំបន់ ហើយផ្ទៃដីដាំកាហ្វេសរុបប្រហែលជាខ្ទង់ 45000ហិចតា សូម្បីតែគ្រាប់កាហ្វេអ្នកភូមិយើងក៏លក់អោយក្រុមហ៊ុននោះដូចគ្នា" Eliot មិនឡើងទៅតាមពួកគេទាំងបីទេ ឈរនៅក្រោមក៏អាចមើលឃើញចំការដែលធំជាងគេនោះដែរ ។

ចំណែក Ocean វិញឃើញឱកាសល្អមិនអោយរំលងទេទាញកាមេរ៉ាមកថតភ្លាម ថតផ្ដិតយករូបភាព Video តាមដែលចង់បានតែម្ដងមិនខ្វល់ពីនរណាទាំងអស់ ។

"ខ្ញុំមិនគិតថាអាចនឹងមានចំការកាហ្វេធំយ៉ាងនេះទេ ស្មានតែនៅទីនេះចំការរបស់លោកធំជាងគេហើយតើ" Kipuka លាន់មាត់តបជាមួយ Eliot ទាំងភ្លេចខ្លួន ។

តាមពិតទៅមួយព្រឹកធំទៅហើយអ្នកទាំងពីររវល់តែអៀនគ្នាមិនហ៊ាននិយាយរកគ្នានោះទេ ជួបមុខចេះតែគេចៗគ្នាសូម្បីមុខក៏មិនហ៊ានសម្លឹងមើលចំដែរ ។

"បើគិតត្រឹមសហគមន៍តូចនៅតំបន់ភ្នំធំនេះគឺខ្ញុំមានចំការធំជាងគេ ក្រៅពីនេះអ្នកភូមិមួយចំនួនមានត្រឹម 200-300 ហិចតាប៉ុណ្ណោះ" Eliot តប
"អញ្ចឹងអ្នកដែលមានចំការតូចជាងគេបំផុតក៏ 200ហិចតាដែរ?" Kipuka ភ្ញាក់បិះធ្លាក់ពីលើទួល 200ហិចតា! អ្នកក្របំផុតក៏មានដី 200ហិចតាដែរ?
"អ្ហឹម...បើតាមចាំបាននៅក្នុងភូមិមានមួយគ្រួសារប៉ុណ្ណោះដែលមានដី 50ហិចតា ដូចជា 50ហិចតានេះគឺតិចជាងគេហើយ" Eliot គិតបន្តិចមុននឹងតប
"តិចជាងគេក៏ 50ហិចតាដែរហ្ហ៎េស?" Kipuka បើកភ្នែកធំៗតែម្ដង នេះអ្នកក្របំផុតនៅតំបន់នេះហោចណាស់ក៏មានដី 50ហិចតាដែរហ្ហ៎េស?

មិនហ៊ានស្រមៃទេថាបើពួកគេលក់ដីត្រឹមតែ 5ហិចតានោះក៏នឹងអាចទិញផ្ទះនៅទីក្រុងបានសមល្មមនឹងរស់ទៅហើយ ចុះក្នុងមួយឆ្នាំៗតើនឹងប្រមូលផលកាហ្វេបានប៉ុន្មានម៉ឺនដុល្លាទៅ? អ្នកស្រុកស្រែចំការឃើញនៅផ្ទះធម្មតា ស្លៀកពាក់សាមញ្ញា ពិតជាមិនអាចវាយតម្លៃបានពិតមែន!

"ម៉ែហើយ 50ហិចតាទើបក្លាយជាអ្នកក្រនៅតំបន់នេះហ្ហ៎េស? អញ្ចឹងពួកយើងមិនក្លាយជាអ្នកសុំទានទៅហើយទេ?" Ocean គ្រាន់តែគិតក៏ចង់បោកក្បាលដែរ ឃើញអ្នកនៅទីនេះធ្វើខ្លួនបុរាណៗ តែការពិតគឺជាសេដ្ឋីបុរាណ!

"ហាសហាមិនអញ្ចឹងទេ ព្រោះមានតែដីមិនមានលុយ" Eliot អស់សំណើចរហូតដល់ទប់សើចមិនបានក៏សើចចេញមក Ocean នេះ! ចេះរកនឹកនិយាយទៅកើត ។

_________

Vlog ថ្ងៃនេះមិនមាន Interview អ្វីច្រើននោះទេពួកគេគ្រាន់តែថតសកម្មភាពខ្លះៗ ដូចជាការដើរកម្សាន្តក្នុងចំការ និងសកម្មភាពជជែកគ្នាប៉ុណ្ណោះ បន្ទាប់ពីលេងកម្សាន្តក្នុងចំការឆ្អែតឆ្អន់ពួកគេក៏ធ្វើដំណើរត្រឡប់មកកន្លែងបោះតង់វិញ ។ ហើយព្រោះសល់ពេលច្រើនដែរពួកគេក៏រៀបចំការថតបន្ទាប់តែម្ដង ដែលនឹងត្រូវថតក្នុងហាងកាហ្វេ ហើយ Vlog នេះគឺតម្រូវអោយ Eliot ជាអ្នកបង្រៀន Kipuka ពីរបៀបឆុងកាហ្វេ ។

តាំងពីដើមមកគ្រប់យ៉ាងដំណើរការទៅរលូនល្អណាស់ ប៉ុន្តែពេលរៀបចំចាប់ផ្ដើមថត Seeky ស្រាប់តែរអ៊ូថាបានរអិលដួលគ្រេចជើង ទើបធ្វើអោយការថតត្រូវបានផ្អាកជាបណ្ដោះអាសន្ន ។

"តើឯងទៅដួលតាំងពីពេលណាហេតុអីក៏គ្មានអ្នកដឹងអញ្ចឹង?" Kipuka ឆ្ងល់តែម្ដង ដើរជាមួយគ្នាមួយព្រឹកហើយដូចជាមិនឃើញដួលទេ តើ Seeky ទៅដួលតាំងពីពេលណាមកបានជាគ្រេចជើងដើរមិនរួចបែបនេះ?
"មុននេះបន្តិចខ្ញុំដើរមើលក្រោយហាងកាហ្វេ មិនប្រយ័ត្នក៏ក្រឡាច់ជើងដួលតែម្ដង" Seeky តបទាំងធ្វើមុខឈឺចាប់
"ដើររបៀបម៉េចបានជាក្រឡាច់ជើងដួលបែបនេះ? ឯងនេះមិនចេះប្រយ័ត្នសោះ!" Kipuka មិនចង់ជឿទេប៉ុន្តែគិតមើលមួយសន្ទុះទៅក៏យល់ថាមុននេះពិតជាបាត់មិនឃើញ Seeky ពិតមែន ក៏ប្រហែលជាគេបានដើរទៅខាងក្រោយហាងកាហ្វេពិតមែនហើយ ទើបបានជាស្ដីបន្ទោសអោយបន្តិចទៅ ព្រោះមិនយល់សោះថា Seeky ដើរអោយដួលទៅកើត ។

"Seeky របួសធ្ងន់ហើយដូច្នេះថ្ងៃនេះយើងមិនអាចថតបានទេ" Ocean ដែលអង្គុយលាបថ្នាំអោយ Seeky មួយសន្ទុះទៅហើយក៏ងើបឡើងដើម្បីប្រាប់ដល់គ្រប់គ្នា តាមពិតទៅគ្មានវត្តមាន Seeky ក៏អាចថតបានដែរប៉ុន្តែ Ocean នឹងមិនព្រមធ្វើការទេបើគ្មាន Seeky ។

"មើលទៅគួរតែនាំគេទៅភូមិដើម្បីអោយពេទ្យពិនិត្យ ពេទ្យនៅទីនេះថ្វីដ្បិតតែបុរាណ ប៉ុន្តែថ្នាំបុរាណរបស់គាត់ពូកែណាស់អាចជួយអោយរបួសជាសះក្នុងរយៈពេលខ្លី" Eliot ឃើញ Seeky បង្ហាញទឹកមុខឈឺចាប់បែបនេះខ្លាចថាបើទុកយូរជើងអាចនឹងហើមកាន់តែធំហើយឈឺកាន់តែខ្លាំង និងមិនងាយជា ទើបស្នើរអោយនាំ Seeky ទៅភូមិវិញតែម្ដង ។

"បើអញ្ចឹងពួកយើងនឹងត្រូវខាតពេលហើយ ត្រូវដើរទៅដើរមកបែបនេះថតពេលណាទើបចប់?" Kipuka ច្រត់ចង្កេះដកដង្ហើមធំ មិនមែនមិនបារម្ភពីមិត្តទេតែចង់បានវិធីសាស្ត្រណាដែលល្អប្រសើរជាងនេះ ។

"អញ្ចេះទៅ! ខ្ញុំនឹងនាំ Seeky ទៅភូមិសម្រាកព្យាបាលពេលគេបានជាសះស្បើយនឹងត្រឡប់មកវិញ ហើយឯងនៅទីនេះជាមួយ Eliot ថត Video ជាមួយគ្នាទៅ មិនបាច់ទៅតាមនាំតែខាតពេលវេលាទេ ណាមួយ Vlog លើកនេះក៏មានតែអ្នកទាំងពីរទេដែលត្រូវថត គ្រាន់តែតម្លើងកាមេរ៉ាចោលហើយថតទៅមិនអីទេ" Ocean មានឱកាសក៏លើកបង្ហាញពីគម្រោងការរបស់គេមកតែម្ដង តាមពិតទៅគេនិង Seeky រៀបផែនការបែបនេះមកគឺតាំងចិត្តចង់ទុកអោយ Kipuka និង Eliot បានមានឱកាសនៅតែពីរនាក់ ។

Seeky មិនបានទៅរអិលដួលដល់គ្រេចជើងស្អីទេ គេគ្រាន់តែដើរទៅក្រោយហាងកាហ្វេសំងំ Makeup ជើងអោយដូចជាត្រូវរបួសជាំហើម ហើយក៏ស្រែកហៅគេឯងអោយជួយប៉ុណ្ណោះ ។ បន្ទាប់មក Ocean ធ្វើជារត់ទៅជួយហើយក៏សម្ដែងជាលាបថ្នាំអោយ ហើយរងចាំឱកាសដើម្បីដកខ្លួនវិលត្រឡប់ទៅភូមិវិញទុកអោយ Kipuka និង Eliot នៅតែពីរនាក់តែម្ដង ។ តែសំណាងល្អដែលនឹកស្មានមិនដល់គឺ Eliot ផ្ដល់យោបល់អោយនាំ Seeky ទៅភូមិវិញ គឺដូចជាទេវតាជួយជំរុញផែនការពួកគេអោយដើរយ៉ាងរលូនយ៉ាងអញ្ចឹង ។ តាមពិតទៅត្រឡប់ទៅភូមិវិញត្រូវដើរ 6ម៉ោងមិនស្រួលប៉ុន្មានទេ តែដើម្បីមិត្តភក្តិមានឱកាសនៅតែពីរនាក់ដើម្បីញ៉ែប្រុស ពួកគេសុខចិត្តចាយកម្លាំងដើរទៅចុះ មិត្តភក្តិល្អចេះដឹងទុកធុរៈមិត្តយ៉ាងនេះទៅងាយរកឯណាបាន?

"Seeky មានរបួសបែបនេះឯងត្រូវអៀវគេណា! ដើរយ៉ាងហោចណាស់ក៏ 8ម៉ោងដែរមើលទៅទម្រាំដល់ បើពួកយើងមិនទៅជាមួយទេឯងគិតថាអាចទៅដោយខ្លួនឯងបានដែរឬ?" Kipuka បដិសេធមិនយល់ស្របជាមួយគំនិតរបស់ Ocean នោះទេ

"មិនអីនោះទេ Kipuka ខ្ញុំជឿថា Ocean ធ្វើបាន ត្រូវទេ Ocean?" Seeky កេស Ocean បន្តិចទាំងញញឹមខ្ចឹបដើម្បីបញ្ជាក់ថាគេជឿជាក់លើ Ocean ពេញទំហឹង
"ត្រូវហើយ Seeky ជាសង្សារខ្ញុំ ខ្ញុំចេះមើលថែរគេហើយឯងមិនបាច់ចាំបារម្ភទេណា" Ocean ចាប់កាន់ដៃ Seeky ញញឹមផ្អែមដាក់គ្នាទៅវិញទៅមកប្រៀបដូចជាគូស្នេហ៍ដែលស្រលាញ់គ្នាខ្វះគ្នាមិនបាន ។
"ឯងនៅទីនេះថត Video ទៅកុំអោយការងារពន្យារពេលកាន់តែយូរ ព្រោះពួកយើងមកទីនេះជិតមួយខែហើយ ក៏ជិតដល់ពេលត្រឡប់ទៅវិញដែរណា Kipuka" Seeky ក៏លួងលោមបន្ថែមដើម្បីកុំអោយ Kipuka ប្រកែកបាន ព្រោះពួកគេពិតជាជិតដល់ពេលត្រូវត្រឡប់ទៅទីក្រុងវិញពិតមែន បើរវល់តែពន្យាពេលនោះការងារនឹងយឺតមិនខាន បើត្រឡប់ទៅវិញមិនបានបំពេញការងារអោយ Client ទេ ពួកគេបានលុយពីណាមក?

ការងារទាំងនេះគឺសុទ្ធតែមានកុងត្រាកិច្ចសន្យា និងកាលកំណត់ត្រឹមត្រូវមិនមែនចេះតែដើរលេងថត Video Vlog អត់ប្រយោជន៍ទេ បើ Video ចេញយឺតនោះលុយក៏នឹងកាត់ទៅតាមហ្នឹង ។

"អ្ហឹម...បើអញ្ចឹងតាមហ្នឹងទៅចឹង! ពួកឯងត្រូវប្រយ័ត្នប្រយែងផង" Kipuka គិតមួយសន្ទុះយល់ថា Seeky និយាយក៏ត្រូវទើបលែងបដិសេធតទៅទៀត
"មិនបាច់បារម្ភទេពួកយើងចេះប្រយ័ត្នហើយ អ៎រ! មួយទៀតបើសិនជា 3ថ្ងៃមិនឃើញពួកយើងមកវិញទេ អ្នកទាំងពីរថតចប់ក៏នាំគ្នាទៅភូមិតែម្ដងទៅ មិនអញ្ចឹងទេចាំនៅទីនេះក៏បានដែរពេលរបួសជាពេលណាខ្ញុំនិង Ocean នឹងត្រឡប់មកវិញហើយពួកយើងទៅទីក្រុងវិញតែម្ដង" Seeky មុននឹងទៅក៏ផ្ដាំផ្ញើបន្តិចដែរ
"មិនបាច់ដល់ 3ថ្ងៃទេតែថតចប់ទៅភូមិវិញហើយ ប្រុងអោយចាំដល់ពួកឯងមកវិញយើងមានអីស៊ី? បើយកស្បៀងមកតែបន្តិចហ្នឹង? ជាប់ក្នុងព្រៃ 15ថ្ងៃស៊ីតែត្រីឡើងធុញទៅហើយកុំមកនិយាយថាអោយចាប់ត្រីស៊ីសិននោះ! ណាមួយក៏មិនអាចចេញទៅទីក្រុងវិញទាំងមិនបានលាអ្នកភូមិអញ្ចឹងដែរ" Kipuka ច្រត់ចង្កេះតបទាំងខ្នាញ់ចំពោះ Seeky ជាខ្លាំង ចេះមកផ្ដាំផ្ញើអញ្ចឹងទៅកើត! ធ្វើមើលតែបានដាក់អាហារមកគ្រប់គ្រាន់សម្រាប់ស្នាក់នៅរយៈពេលយូរយ៉ាងអញ្ចឹង!

បែបជាគិតចង់អោយគេចាប់ត្រីក្នុងអូរបរិភោគជាបណ្ដោះអាសន្នសិនហើយយ៉ាង? Kipuka គ្រាន់តែគិតថានឹងត្រូវញ៉ាំត្រីរាល់ថ្ងៃៗទៀតនោះក៏ព្រឺឆ្អឹងខ្នងដែរលោកអើយ!

Bạn đang đọc truyện trên: Truyen3h.Co