The End
The End
"តើលោកព្រមរៀបការជាមួយខ្ញុំទេ?" Eliot សួរដោយសម្លេងប្រាកដប្រជាប៉ុន្តែសំណួរនេះ Kipuka អាចយល់ន័យដែល Eliot ចង់និយាយនោះគឺចង់ឃាត់គេមិនអោយទៅ!
"តើពួកយើងអាចជួបគ្នាម្ដងទៀតទេ?" គេទទួលស្គាល់ថាពេលនេះគេរំភើបខ្លាំងណាស់! ប៉ុន្តែជំនួសអោយការឆ្លើយថា <យល់ព្រម> គេជ្រើសរើសសួរបកទៅ Eliot វិញទៅវិញ...
ត្រូវហើយ! ប្រសិនបើពួកយើងអាចជួបគ្នាម្ដងទៀតនោះខ្ញុំនឹងរៀបការជាមួយលោក...
Eliot...
លោកយល់អ្វីដែលខ្ញុំនិយាយត្រូវទេ?
__________
បរិយាកាសផ្អែមល្ហែមមុននេះប្រែក្លាយជាស្ងប់ស្ងាត់ ស្ងាត់រហូតដល់អាចស្ដាប់លឺសម្លេងដកដង្ហើម និងចង្វាក់បេះដូងរបស់គ្នាទៅវិញទៅមកបាន Kipuka ភ័យ និងរំភើបក្នុងពេលតែមួយព្រោះសំណួរដែលគេសួរនោះតើ Eliot អាចយល់បានដែរឬទេ? ជំនួសអោយការដែលព្យាយាមឃាត់គេអោយនៅ ចុះហេតុអីក៏ Eliot មិនជ្រើសរើសទៅរកគេវិញ? ការជួបគ្នាម្ដងទៀតនោះគឺគេចង់អោយ Eliot ទៅរកគេ!
ប៉ុន្តែ...
ចុះបើ Eliot មិនព្រមទៅរកគេវិញនោះ?
ចុះបើពួកគេមិនអាចមានឱកាសជួបគ្នាម្ដងទៀតនោះ?
ប្រហែលជា...
រឿងនឹងបញ្ចប់ត្រឹមនេះហើយ?
គូស្នេហ៍ដែលទើបតែយល់ចិត្តគ្នាប៉ុន្តែមិនអាចមានឱកាសបាននៅក្បែរគ្នា...
"សន្យាបានទេ? បើពួកយើងជួបគ្នាម្ដងទៀតលោកនឹងរៀបការជាមួយខ្ញុំ" ស្ងប់ស្ងាត់មួយសន្ទុះទីបំផុត Eliot ដាច់ចិត្តនិយាយឡើងដែលធ្វើអោយ Kipuka ញញឹមសប្បាយចិត្ត Eliot និយាយបែបនេះមានន័យថាគេនឹងទៅរក Kipuka ពិតមែនទេ?
"ខ្ញុំសន្យា" Kipuka ញញឹមថ្ពក់ដៃសន្យាទាំងរលីងរលោងទឹកភ្នែកព្រោះមិនអាចឃាត់ចិត្តមិនអោយរំភើបបាននោះទេ ព្រោះស្នេហាតែម្ខាងរបស់គេពេលនេះមិនមែនជាស្នេហ៍តែម្ខាងទៀតនោះទេ ។
1ឆ្នាំកន្លងផុតទៅ...
ពេលវេលាពិតជាដើរលឿនណាស់ វិលៗពេលនេះក៏មួយឆ្នាំទៀតបាត់ទៅហើយ! មានអារម្មណ៍ថាដូចជាគ្រាន់តែមួយពព្រិចភ្នែកសោះ...
គ្រឹងៗ...
សម្លេងកណ្ដឹងដែលដាក់ព្យួរនៅនឹងមុខទ្វារបន្លឺឡើងរាល់ពេលដែលទ្វារត្រូវបានបើកម្ដងៗ ដើម្បីផ្ដល់ជាដំណឹងដល់អ្នកលក់ដែលនៅខាងក្នុងអោយបានដឹងថាមានភ្ញៀវចូលមកហើយត្រូវត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវអោយបានល្អ ។ លើកនេះក៏មិនខុសពីរាល់ដងដែររាល់ពេលសម្លេងកណ្ដឹងបន្លឺឡើង គឺអ្នកលក់នៅក្នុងហាងកាហ្វេតូចល្មមមួយនេះនឹងត្រូវងាកមុខចេញពីការងារដែលកំពុងធ្វើ ដើម្បីមើលថានរណាកំពុងតែចូលមក?
"អធ្យាស្រ័យផងលោកហាងកាហ្វេបិទហើយ" Kipuka និយាយដោយសម្លេងទន់ភ្លន់ស្រាលស្រទន់ទៅកាន់ភ្ញៀវដែលទើបតែបើកទ្វារចូលមកអម្បាញ់មិញនេះ
"អូ! ឃើញភ្លើងបើកស្មានតែនៅលក់តើ!" ភ្ញៀវដែលចូលមកលាន់មាត់បន្តិចទាំងខកចិត្ត មុននឹងចូលមកក៏ឃើញមុខហាងដាក់ស្លាកថា Close ដែរប៉ុន្តែឃើញភ្លើងនៅបើកក៏ចេះតែសាកចូលលោមើលទៅ ។
"បាទគឺហាងកាហ្វេយើងលក់ត្រឹមម៉ោង 8យប់ប៉ុណ្ណោះ ពេលនេះម៉ោង 9ទៅហើយ ពួកយើងនៅរៀបចំអីវ៉ាន់យឺតបន្តិចប៉ុណ្ណោះ" ជា Eliot ដែលមិនដឹងជាចេញមកពីប្រឡោះណាក៏មិនដឹង មកដល់ក៏ឆ្លើយតបទៅកាន់ភ្ញៀវដោយសម្លេងរម្យទម ដោយកាយវិការស្រវាទាញចង្កេះ Kipuka មកអោបបញ្ជាក់ភាពជាកម្មសិទ្ធិ ហាក់ដូចជាខ្លាចថាភ្ញៀវដែលចូលមកនេះនឹងញ៉ែ Kipuka យ៉ាងអញ្ចឹង!
"បាទ! មិនអីទេអញ្ចឹងបិទហើយក៏បិទទៅចុះ តាមពិតខ្ញុំធ្វើការនៅក្បែរនេះដែរទេ គ្រាន់តែថ្ងៃនេះត្រូវថែមម៉ោងដល់យប់ជ្រៅ ហើយឃើញហាងកាហ្វេរបស់លោកនៅបើកភ្លើងទើបគិតចង់មករកកាហ្វេផឹកដើម្បីកុំអោយងងុយគេងប៉ុណ្ណោះ ចូលមកមុននេះឃើញហាងដាក់ស្លាក Close ដែរតែគិតថាប្រហែលជាមិនទាន់បិទទេទើបចេះតែចូលសាកទៅ" ភ្ញៀវដែលចូលមកមុននេះមិនបានចាប់អារម្មណ៍ឃើញថា Eliot កំពុងតែព្យាយាមកាងហួងហែង Kipuka នោះទេ ព្រោះគោលបំណងរបស់គេគឺមករកកាហ្វេផឹកមិនបានចង់មកញ៉ែ Kipuka ឯណា ។
"សុំទោសផងដែលធ្វើអោយលោកខកបំណង ពួកយើងសង្ឃឹមថាលោកនឹងមកម្ដងទៀតនៅថ្ងៃស្អែក" Kipuka ញញឹមទន់ភ្លន់តបទៅភ្ញៀវទាំងក្រែងចិត្ត ដែលហាងមិនអាចបំពេញបំណងភ្ញៀវបាន តាមពិតទៅក៏ចង់ឆុងកាហ្វេមួយកែវជាពិសេសអោយភ្ញៀវម្នាក់នេះដែរ ប៉ុន្តែគួរអោយស្ដាយព្រោះម៉ាស៊ីនកាហ្វេលាងសម្អាតរួចបាត់ទៅហើយ ហើយក៏បិទបាត់ឡើងត្រជាក់ម៉ាស៊ីនទៅហើយដូច្នេះមិនអាចបើកឆុងភ្លាមៗបាននោះទេ ។
"មិនអីនោះទេ... ជាកំហុសខ្ញុំដែលឃើញហាងបិទហើយនៅតែចូលមកទៀត អ្ហឹម...ចាំស្អែកខ្ញុំនឹងមកម្ដងទៀតអោយបានលឿនជាងនេះ អរគុណហើយ" ភ្ញៀវរូបសង្ហារញញឹមស្រស់ឆ្លើយតបយ៉ាងគួរសមទៅកាន់ម្ចាស់ហាងវិញមុននឹងដើរចាកចេញទៅវិញទាំងសប្បាយចិត្ត ។
គឺសប្បាយចិត្តព្រោះបើទោះជាមិនបានកាហ្វេផឹកដូចចិត្តក៏ពិតមែន ក៏ប៉ុន្តែម្ចាស់ហាងគឺរួសរាយរាក់ទាក់ និងចេះសម្ដីផ្អែមស្រទន់និយាយជាមួយភ្ញៀវដោយការគោរព បែបនេះទោះជាមិនបានកាហ្វេផឹកនៅពេលនេះក៏ហ៊ានសន្យាថានឹងមកម្ដងទៀតនៅពេលក្រោយដែរ ។
"ញញឹមផ្អែមណាស់ណ៎!" គ្រាន់តែភ្ញៀវដើរចេញទៅផុត Eliot ក៏ទាញ Kipuka មកផ្អឹបជាប់ទ្រូងសួរនាំដោយសម្លេងចង់រករឿង!
"ជាអ្នកលក់ត្រូវតែញញឹមដាក់ភ្ញៀវអញ្ចឹងហើយ" Kipuka ឆ្លើយទាំងធុញទ្រាន់ នេះក៏ព្រោះតែ Eliot គឺតែងតែបែបនេះប្រច័ណ្ឌមិនរើសមុខ មិនថាភ្ញៀវប្រុសឬស្រីទេអោយតែឃើញនិយាយគ្នារៀងយូរបន្តិចដឹងតែប្រច័ណ្ឌយកតែម្ដង! យូរៗទៅគឺពិតជាគួរអោយធុញខ្លាំងណាស់! តើពួកគេត្រូវបន្តរស់នៅក្នុងជីវិតដ៏សាំញ៉ាំបែបនេះដល់ពេលណាទៀត?
"ប៉ុន្តែលោកមិនដែលញញឹមដាក់ខ្ញុំបែបនេះទេ!" Eliot ចាប់ប្របាច់ដៃ Kipuka ខ្លាំងៗស្រែកដាក់ Kipuka ទាំងកំហឹង ដែលធ្វើអោយ Kipuka ព្យាយាមកន្ត្រាក់ដៃចេញពីការចាប់ច្របាច់ទាំងទឹកមុខឈឺចាប់ ។
"លែងណា Eliot! ខ្ញុំឈឺ!" Kipuka ស្រែកជះកំហឹងដាក់ Eliot វិញទាំងមិនព្រមចាញ់ ព្យាយាមប្រវាយប្រតប់ចង់ឈ្នះអោយខានតែបាន ព្រោះ Eliot កំពុងតែប្រច័ណ្ឌដល់ឆ្កួតទៀតហើយ ។
Eliot កើតឆ្កួតទៀតហើយ! គេតែងតែបែបនេះ! ប្រច័ណ្ឌរករឿងខុសទំនងបែបនេះរហូតដល់ Kipuka ស្ទើរតែអត់ទ្រាំលែងចង់បានម្ដងៗទៅហើយ! ហេតុអីបានជាស្នេហាដែលរំពឹងថានឹងស្រស់បំព្រងប្រៀបដូចជាផ្កាដ៏ស្រស់ស្អាតនារដូវផ្ការីក បែជាក្លាយជាស្នេហាដែលពេញទៅដោយភាព Toxic បែបនេះទៅវិញ? រយៈពេលមួយឆ្នាំទៅហើយពួកគេរស់នៅជាមួយគ្នាយូរទៅក៏កាន់តែយូរទៅ ភាពផ្អែមល្ហែមដែលមានអោយគ្នាក៏រសាត់បាត់បន្តិចម្ដងៗ នេះឬដែលហៅថាស្នេហា? វាផ្អែមល្ហែម ស្រស់ស្អាតតែពីដំបូងក្រោយមកនៅពេលដែលអស់ចិត្តរៀងៗខ្លួនវាក៏នឹងល្វីងជូរចត់ហើយប្រែជាគួរអោយស្អប់ ។
"Kipuka លោកដឹងថាខ្លួនឯងប្លែកដែរទេ? លោកសន្យាហើយថានឹងរៀបការជាមួយខ្ញុំ! ប៉ុន្តែពេលនេះមួយឆ្នាំទៅហើយដែលខ្ញុំរងចាំលោក! ខ្ញុំចាកចេញពីផ្ទះមករស់នៅទីក្រុងជាមួយលោក លោកថាលោកចង់បំពេញក្ដីស្រមៃជាមុនសិនហើយខ្ញុំក៏ព្រមធ្វើតាមលោក រងចាំរហូតដល់លោកអាចបំពេញក្ដីស្រមៃខ្លួនឯងបាន ពេលនេះលោកមានគ្រប់យ៉ាងនៅក្នុងដៃអស់ហើយ ប៉ុន្តែហេតុអីក៏ខ្ញុំមានអារម្មណ៍ថាក្ដីស្រលាញ់របស់លោកលែងមានចំពោះខ្ញុំយ៉ាងអញ្ចឹង Kipuka? តើលោកអស់ចិត្តស្រលាញ់ខ្ញុំហើយមែនទេ? លោកចង់បោះបង់ខ្ញុំចោលហើយ? ឬក៏ខ្ញុំបានសាងកំហុសអីអោយលោកខឹងទើបបានជាលោកលែងស្រលាញ់ខ្ញុំ? លោកអាចប្រាប់ខ្ញុំបាន... បើលោកពិតជាអស់ចិត្តចំពោះខ្ញុំពិតមែន... ខ្ញុំ... ខ្ញុំនឹងដោះលែងលោកតាមដែលលោកត្រូវការ..." Eliot ចាប់ដៃតូចទាំងសងខាងជាប់ទាញបង្ខំអោយ Kipuka សម្លឹងមុខគេអោយចំ មុននឹងនិយាយទាំងសម្លេងអួលណែនដែលពេញដោយភាពឈឺចាប់កប់ជាប់ក្នុងទ្រូងជាយូរមកហើយ ។
វាគួរតែដល់ពេលហើយដែលគេត្រូវតែនិយាយជាមួយ Kipuka អោយបានច្បាស់ វាគួរតែដល់ពេលហើយដែលពួកគេទាំងពីរនឹងត្រូវជ្រើសរើសថាគួរតែបន្ត ឬក៏បញ្ចប់ទំនាក់ទំនងមួយនេះ...
គេមិនអាចនៅត្រាំត្រែងជាមួយស្នេហាដែលស្រពិចស្រពិលបែបនេះរហូតនោះទេ គេត្រូវការអោយ Kipuka ច្បាស់លាស់ជាមួយគេដូចដែលគេច្បាស់លាស់ជាមួយ Kipuka ដែរ ។ សម្រាប់គេក្ដីស្រលាញ់ដែលមានចំពោះ Kipuka គឺមិនដែលផ្លាស់ប្ដូរ មិនដែលគិតថានឹងចង់បញ្ចប់ ប៉ុន្តែប្រសិនបើ Kipuka ពិតជាលែងមានចិត្តស្រលាញ់ចំពោះគេទៅហើយគេក៏មិនអាចបង្ខំអោយ Kipuka រស់នៅជាមួយគេទៀតដែរ ។ អ្វីក៏ដោយមានការចាប់ផ្ដើមវាក៏ត្រូវតែមានចំណុចបញ្ចប់ ស្នេហាដែលផ្អែមចាប់តាំងពីចំណុចដំបូងក៏មិនប្រាកដថានឹងចប់ទៅហើយភាពផ្អែមទៀតនោះដែរ អ្វីៗសុទ្ធមានការផ្លាស់ប្ដូរទៅតាមពេលវេលា វាគ្មានអ្វីនឹងស្ថិតស្ថេរទេ យូរៗទៅចិត្តមនុស្សក៏នឹងអាចផ្លាស់ប្ដូរទៅតាមពេលវេលាដូចគ្នា ។ មនុស្សអាចស្រលាញ់ហើយក៏អាចស្អប់ ស្នេហាដែលផ្ដើមក្នុងរយៈពេលខ្លីក៏នឹងបញ្ចប់ក្នុងរយៈពេលខ្លីដែរ វាប្រហែលជាមកពីពេលនោះ Kipuka អាចនឹងភ័ន្តច្រឡំជាមួយបេះដូងខ្លួនឯងក៏ថាបាន ហើយពេលនេះទើបតែរកឃើញថាខ្លួនឯងមិនបានស្រលាញ់ Eliot តែមិនហ៊ាននិយាយពាក្យបែកមុន ទើបជ្រើសរើសធ្វើជាមិនខ្វល់បែបនេះដើម្បីអោយ Eliot ជាអ្នកជ្រើសរើសដើរចេញដោយខ្លួនឯង...។
"ត្រូវហើយខ្ញុំអស់ចិត្តពីលោកហើយពួកយើងបែកគ្នាទៅ!!!" Kipuka ទាញកន្រ្តាក់ដៃចេញពី Eliot មួយទំហឹង ហើយនិយាយចេញមកដោយមិនបានគិត ព្រោះពេលនេះគ្រាន់តែចង់ឈ្នះប៉ុណ្ណោះ ព្រោះដឹងថារាល់ពេលដែលឈ្លោះគ្នាគឺ Eliot នឹងលុតជង្គុងសុំទោសគេហើយមិនថាគេខុសឬត្រូវនោះទេ Eliot នឹងទទួលកំហុសគ្រប់យ៉ាងជំនួសគេ ។
គឺវាបែបនេះ! ស្នេហារបស់ពួកគេគឺបែបនេះ! Kipuka ក្លាយទៅជាមនុស្សក្បាលរឹង រឹងមានះមិនព្រមចុះចាញ់ មិនថារឿងតូចឬរឿងធំនោះទេគ្រប់រឿងទាំងអស់ ទោះត្រូវឬខុសក៏ Kipuka ត្រូវតែត្រូវជានិច្ច! កំហុសគឺមានតែ Eliot ម្នាក់ប៉ុណ្ណោះដែលជាអ្នកទទួល! Kipuka នឹងត្រូវជានិច្ច ឈ្នះជានិច្ច ពេលនេះក៏ដូចគ្នា! ប្រសិនបើ Kipuka ពោលពាក្យបែកគ្នានោះគឺត្រូវតែ Eliot ដែលជាអ្នកមកលុតជង្គុងសុំទោសហើយសុំត្រូវរូវគ្នាវិញ... វាគឺបែបហ្នឹង... តែងតែបែបហ្នឹង...
បែបហ្នឹងឡើងទៅជាទម្លាប់ទៅហើយ...
"ទីបំផុតស្នេហារបស់យើងក៏ពិតជាដើរមកដល់ទីបញ្ចប់ហើយ... ខ្ញុំសុំទោសដែលខ្ញុំខំប្រឹងធ្វើគ្រប់យ៉ាងហើយប៉ុន្តែនៅតែមិនអាចថែរក្សាក្ដីស្រលាញ់របស់លោកអោយនៅតែស្រលាញ់ចំពោះខ្ញុំដូចដើម... ស្នេហាដែលផ្ដើមលឿនទីបញ្ចប់ក៏លឿនដែរ... ខ្ញុំនឹងចាកចេញដើម្បីបំពេញបំណងរបស់លោក ជូនពរអោយលោកមានសុភមង្គលហើយជោគជ័យជាមួយក្ដីស្រមៃរបស់លោកផងទៅចុះ..." Eliot សន្សឹមៗសម្រក់ទឹកភ្នែក គេទាញ Kipuka មកថើបលើថ្ងាស់ទូលាយថ្នមៗ ជាស្នាមថើបដែលនៅតែផ្អែមល្ហែម និងទន់ភ្លន់មិនផ្លាស់ប្ដូរទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ការថើបរបស់គេនៅតែបញ្ជាក់ពីទំហំនៃក្ដីស្រលាញ់ដែលគ្មានថ្ងៃប្រែ ។
"លាហើយ Kipuka" Eliot ញញឹមស្រាលលើកដៃជូតទឹកភ្នែកដែលហូររបស់ Kipuka ជាលើកចុងក្រោយមុននឹងគេចាកចេញទៅបាត់ដោយបន្សល់ទុកតែ Kipuka ប៉ុណ្ណោះដែលឈរតែលតោលម្នាក់ឯងកណ្ដាលហាង ។
ពេលដែល Eliot ដើរចេញទៅ Kipuka ឈរស្មឹងស្មាត់សញ្ចឹងគិតតែម្នាក់ឯងបន្តិច ទឹកភ្នែកក៏បន្តស្រក់ហូរឥតឈប់ តើការបែកគ្នាលើកនេះគឺពិតជាទីបញ្ចប់របស់ពួកគេពិតមែនហើយឬ? ស្នេហារបស់ពួកគេពិតជាបញ្ចប់ទៅទាំងបែបនេះពិតមែន? ត្រូវហើយ! វាគួរតែបញ្ចប់ទៅហើយ! គេក៏ធុញទ្រាន់នឹងការប្រច័ណ្ឌរករឿងឥតស្រាក់ស្រាន្តពី Eliot រហូតដែរ! គេក៏ធុញទ្រាន់ដែលរាល់ពេលឈ្លោះគ្នាគឺ Eliot តែងតែមកសុំត្រូវគ្នាវិញហើយនៅត្រាំត្រែងមិនព្រមបែកពីគេទាល់តែសោះដែរ! គេធុញទ្រាន់ណាស់! ធុញទ្រាន់នឹងស្នេហាដ៏ជូរចត់នេះណាស់! បែកគ្នាបែបនេះហើយក៏ល្អដែរ...
"មិនបាច់ត្រឡប់មកវិញទេ Eliot!" Kipuka ស្រក់ទឹកភ្នែកម៉ាត់ៗកាត់ផែនថ្ពាល់សរស្អាត បែរខ្លួនស្រែកទៅ Eliot ដែលដើរចេញទៅធ្វើអោយគេផ្អាកដំណើរបន្តិច ។
"បាទ..." Eliot ឆ្លើយដោយសម្លេងអួលណែន គេក៏បើកទ្វារដើរចេញទៅដោយមិនងាកក្រោយដើម្បីមើល Kipuka ជាលើកចុងក្រោយនោះទេ ។
បន្ទាប់ពី Eliot ដើរចេញទៅផុត Kipuka ទម្លាក់ខ្លួនអង្គុយចុះស្រែកយំមួយទំហឹងដោយការឈឺចាប់ គេទទួលស្គាល់ថាគេពិតជាធុញនឹង Eliot ពេលខ្លះក៏គិតថាចង់បែកគ្នាផងដែរ រស់នៅជាមួយគ្នាយូរពួកគេចាប់ផ្ដើមលែងសូវចុះសម្រុងនឹងគ្នាដូចមុន Kipuka ក៏ធ្លាប់សង្ស័យថាខ្លួនឯងប្រហែលជាអាចនឹងអស់ចិត្តស្រលាញ់លើ Eliot ទៅហើយ ប៉ុន្តែហេតុអីក៏ពេលនេះបេះដូងរបស់គេឈឺខ្លាំងយ៉ាងនេះ? នេះមិនដូចជាការបែកគ្នាជាមួយមនុស្សដែលខ្លួនមិនស្រលាញ់នោះទេ ប៉ុន្តែវាឈឺគឺឈឺប្រៀបដូចជាមួយផែនដីនេះគឺគេបានបាត់បង់មនុស្សម្នាក់ដែលគេបានស្រលាញ់ខ្លាំងបំផុតទៅវិញ... តើកន្លងមកគេពិតជាធ្លាប់អស់ចិត្តស្រលាញ់ចំពោះ Eliot ពិតមែនឬ? តើកន្លងមកគេពិតជាធុញនឹង Eliot ពិតមែនឬ?
គឺអត់នោះទេ...
គេស្រលាញ់ Eliot ណាស់ ស្រលាញ់រហូតដល់មិនអាចខ្វះបាន...
គេមិនដែលធុញនឹង Eliot ទេ ប៉ុន្តែជាគេទេដែលចូលចិត្តធ្វើអោយ Eliot ប្រច័ណ្ឌ! ជាគេទេដែលសប្បាយចិត្តរាល់ពេលដែល Eliot ប្រច័ណ្ឌ! ជាគេទេដែលមិនបានតាំងចិត្តចង់រៀបការព្រោះតែខ្លាចថា Eliot នឹងលែងប្រច័ណ្ឌ នឹងលែងខ្លាចបាត់បង់គេ...
គឺជាគេដែលធ្វើអោយទំនាក់ទំនងមួយនេះប្រែក្លាយជា Toxic...
គឺគេដែលមិនដែលផ្ដល់ភាពច្បាស់លាស់ដល់ Eliot ទាំងដែល Eliot មិនដែលធ្វើអ្វីអោយគេសង្ស័យទាល់តែសោះ!
គឺគេដែលតែងរឹងមានះហើយចង់ឈ្នះគ្រប់រឿង!
គឺគេ!
គឺជាគេ...
ស្នេហាមួយនេះមិនអាចបញ្ចប់ទៅទាំងដែលពួកគេនៅតែមានចិត្តស្រលាញ់គ្នាបែបនេះទេ...
វាត្រូវតែបញ្ចប់ទៅដោយល្អជាងនេះ!
"ហ៊ឹក! Eliot!" Kipuka ស្ទុះងើបរត់ចេញទៅក្រៅស្រែកហៅ Eliot បន្ទាប់ពីបានចំណាយពេលស្វែងយល់ពីបេះដូងខ្លួនឯង គេយល់ហើយ! គេមិនអាចរស់នៅដោយគ្មាន Eliot នោះទេ...
"Eliot!!!" ក៏ប្រហែលជាពេលនេះយឺតពេកហើយមែនទេ? លែងមានវត្តមានរបស់ Eliot នៅទីនេះឬក៏ក្បែរនេះទៀតហើយ មិនថាទោះបីជា Kipuka ស្រែករកយ៉ាងណាក៏ដោយក៏មិនមាន Eliot ដែលរត់ចេញមកអោបគេទៀតដែរ...
"Eliot! Eliot!!!" Kipuka នៅតែបន្តរត់ទាំងស្រែករក រហូតចេញទៅដល់ផ្លូវធំគេគិតតែពីស្រែករក Eliot ដោយជឿថា Eliot មិនទាន់ទៅណាឆ្ងាយនោះទេ អោយតែគេប្រឹងរកនោះច្បាស់ជាអាចឃើញ Eliot ប្រាកដណាស់!
ទីតៗៗៗៗៗៗ...!!!
សម្លេងស៊ីប្លេឡានលាន់លឺខ្ទររំពងនៅលើដងវិថីដ៏នារាត្រីដ៏សែនស្ងាត់ច្រងំ... Kipuka ឈរភាំងសម្លឹងមើលទៅឡានដឹកទំនិញធន់ធំដែលកំពុងបោះពួយសម្ដៅមករកខ្លួន ភាពភ័យស្លន់ស្លោធ្វើអោយគេបាត់បង់ស្មារតីមិនអាចឈានជើងរត់ចេញបាន បានត្រឹមតែឈរភ្លឹកទាំងរឹងខ្លួនដូចដុំថ្ម ។ តើនេះពិតជាទីបញ្ចប់របស់គេហើយមែនទេ? បែកបាក់ស្នេហាដែលស្រលាញ់ស្ទើរឆ្កួត ហើយពេលនេះ... គេគ្មានកម្លាំងសូម្បីតែរត់គេចចេញពីសេចក្ដីស្លាប់ដែលកំពុងតែសម្ដៅមករក...
ពិតជាឆ្កួតណាស់!
គេខំប្រឹងតស៊ូមកច្រើនណាស់ប៉ុន្តែចុងក្រោយបែរជាបញ្ចប់ទាំងបែបនេះទៅវិញ!
វឹប!!!
ព្រួស!!!
Kipuka សំងំបិទភ្នែករងចាំទទួលការស្លាប់ទាំងក្ដីអស់សង្ឃឹមទៅហើយ ប៉ុន្តែដៃដ៏ត្រជាក់មួយបានស្រវាទាញគេចេញរហូតធ្វើអោយរាងកាយដួលទៅសង្កត់ពេញទំហឹងលើទ្រូងរឹងមាំ ។ Kipuka មិនទាន់ហ៊ានបើកភ្នែកនោះទេ ក៏ប៉ុន្តែ ភាពត្រជាក់នៃរាងកាយមួយនេះ ដើមទ្រូងដ៏រឹងមាំនេះ និងក្លិនមួយនេះ បានធ្វើអោយគេយំឡើងនឹងប្រញាប់ស្រវាអោបជាប់ណែន ព្រោះមនុស្សម្នាក់នេះហើយគឺជា Eliot ជាមនុស្សដែលគេកំពុងតែរក ។
"Kipuka លោកដឹងថាគ្រោះថ្នាក់ប៉ុណ្ណាទេ? ហេតុអីក៏សុខចិត្តឈរនៅទីនោះមិនព្រមរត់ចេញ?" Eliot សួរនាំទាំងខឹងទាំងបារម្ភ មុននេះបើគេមកមិនទាន់តើនឹងមានរឿងអ្វីកើតឡើងទៅ?
"ហ៊ឹក! Eliot... សុំទោស ខ្ញុំសុំទោស... ជាកំហុសខ្ញុំជាកំហុសរបស់ខ្ញុំ... ហ៊ឹកៗ..." Kipuka យំរៀបរាប់ក្នុងដើមទ្រូងមនុស្សជាទីស្រលាញ់ មុននេះគេពិតជាអស់សង្ឃឹមនឹងភ័យខ្លាចខ្លាំងណាស់ ខ្លាចថានឹងលែងបានជួប Eliot ទៀតទៅហើយ...
"Kipuka..." Eliot បានត្រឹមតែស្រវាអោប Kipuka ដើម្បីលួងលោម ពាក្យស្ដីបន្ទោសដែលចង់និយាយចេញមកក៏ត្រូវលេបទៅវិញអស់ព្រោះតែឃើញថា Kipuka ភ័យញ័រ និងយំឡើងដង្ហក់ទៅហើយ ។
"Eliot សុំទោស... ជាកំហុសខ្ញុំ..." Kipuka នៅតែយំ និងនិយាយពាក្យសុំទោសមិនឈប់
"មិនអីទេៗ ឈប់យំទៅមិនមែនជាកំហុសលោកទេ" Eliot លួងលោមតិចៗមុននឹងលើកបី Kipuka ដើរកាត់ហាងកាហ្វេសម្ដៅទៅរកផ្ទះតូចល្មមនៅក្រោយហាងកាហ្វេដែលពួកគេធ្លាប់រស់នៅ ។
ហាងកាហ្វេនេះជាហាងដែលឪពុករបស់ Eliot បានអោយទៅ Kipuka សម្រាប់ជាការអរគុណដែល Kipuka បានជួយសង្រ្គោះ Eliot ហើយដោយសារ Eliot និង Kipuka សម្រេចចិត្តថាទាក់ទងគ្នាដូច្នេះពួកគេក៏សាងសង់ផ្ទះមួយនៅក្រោយហាងកាហ្វេតែម្ដង ដើម្បីបានរស់នៅជាមួយគ្នាក្បែរៗគ្នារាល់ថ្ងៃ ដូច្នេះផ្ទះនេះគឺជាផ្ទះរបស់ពួកគេទាំងពីរ ។
"សម្រាកសិនទៅចាំខ្ញុំទៅយកទឹកមកអោយ" Eliot ដាក់ Kipuka អោយអង្គុយស្រួលបួលនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ហើយក៏បម្រុងនឹងដើរទៅយកទឹកប៉ុន្តែត្រូវបាន Kipuka ចាប់ដៃជាប់ឃាត់មិនអោយទៅ ។
"ពួកយើងរៀបការតែម្ដងទៅ..." Kipuka កាន់ដៃ Eliot ជាប់ណែននិយាយពាក្យមួយដែលធ្វើអោយ Eliot ជាប់គាំងមិនអាចកម្រើកខ្លួនបាន
"ក្រែងលោក..." Eliot ចង់និយាយប៉ុន្តែត្រូវបាន Kipuka កាត់សម្ដី
"គឺខ្ញុំគ្រាន់តែចង់ឈ្នះ ខ្ញុំចង់ឈ្នះទើបបានជានិយាយមិនបានគិត គឺជាកំហុសរបស់ខ្ញុំ... Eliot ខ្ញុំពិតជាមិនអាចរស់ដោយគ្មានលោកបាននោះទេ ខ្ញុំស្រលាញ់លោក ស្រលាញ់ខ្លាំងណាស់ ខ្ញុំគេចវេសមិនព្រមរៀបការជាមួយលោកព្រោះខ្លាចថាបន្ទាប់ពីរៀបការហើយលោកនឹងលែងខ្លាចបាត់បង់ខ្ញុំ ខ្ញុំធ្លាប់ធុញទ្រាន់នឹងការប្រច័ណ្ឌរបស់លោកក៏ប៉ុន្តែខ្ញុំក៏សប្បាយចិត្តដែរដែលលោកប្រច័ណ្ឌហួងហែងខ្ញុំ Eliot ពេលនេះខ្ញុំដឹងហើយ... ស្នេហាមិនអាចបន្តទៅមុខបាននោះទេបើគ្មានអ្វីមួយមកអះអាងអោយច្បាស់លាស់ ពួកយើង... ពួកយើងរៀបការទៅ..." Kipuka ចូលទៅអោបចង្កេះមាំរបស់ Eliot រៀបរាប់រឿងគ្រប់យ៉ាងទាំងស្ដាយក្រោយ បើគេព្រមរៀបការតាំងពីដំបូងប្រហែលជាពួកគេមិនបាច់ត្រូវសង្ស័យគ្នាទៅវិញទៅមកបែបនេះទេ ពួកគេគួរតែមានពេលវេលារស់នៅជាមួយគ្នាដោយរីករាយជាងនេះ ។
"បាទពួកយើងរៀបការ..." Eliot ញញឹមសប្បាយចិត្តបែរទៅអោប Kipuka វិញ និងទម្លាក់មាត់ថើបបបូរមាត់ស្អាតយ៉ាងទន់ភ្លន់ កក់ក្ដៅ ពេញទៅដោយក្ដីស្រលាញ់ដ៏លើសលប់ ។
ក៏ប្រហែលជាមានរឿងយល់ច្រឡំច្រើនណាស់កើតឡើងចំពោះពួកគេ...
ក៏ប្រហែលជាស្នេហារបស់ពួកគេផ្ដើមឡើងក្នុងរយៈពេលខ្លីពេកទើបបានជាធ្វើអោយពួកគេងាយសង្ស័យគ្នា...
ក៏ប្រហែលជាស្នេហាគឺវាបែបហ្នឹង មានរស់ជាតិល្វីង ជូរចត់ ហើយនឹងផ្អែម ដូចជាកាហ្វេខ្មៅ...
ក៏ប្រហែលជាពេលខ្លះរឿងបន្តិចបន្តួចពួកគេមិនបានជ្រើសរើសនិយាយគ្នា ក៏ប៉ុន្តែសុខចិត្តចាញ់ឈ្នះរៀងៗខ្លួន ឬក៏ប្រហែលជាមកពីម្នាក់ចង់ឈ្នះពេក ហើយម្នាក់ទៀតមិនផ្ដល់ហេតុផលក៏ចេះតែសម្របតាម តាមរហូតដល់កើតជាទម្លាប់...
មានហេតុផលជាច្រើនដែលនឹងធ្វើអោយពួកគេបែកគ្នា ព្រោះនោះជាស្នេហា ស្នេហាគឺវាបែបហ្នឹង! ប៉ុន្តែដរាបណាពួកគេមិនឈប់ស្រលាញ់គ្នា នោះមិនថាទោះបីជាមាន 3លានហេតុផលទៀតដើម្បីបែកគ្នាក៏ដោយអោយតែព្រមទម្លាក់ចុះម្ខាងម្នាក់ អោយតែនៅតាំងចិត្តថាស្រលាញ់គ្នានោះនឹងគ្មានហេតុផលណាមួយដែលនឹងអាចបំបែកបំបាក់ពួកគេបាននោះទេ ។
___________
ផាំងៗ...!!!
សម្លេងកាំច្រួចដុតអបអរពិធីបុណ្យចូលឆ្នាំថ្មី បង្ករជាសម្លេងលាន់ខ្ទររន្ទឺ ហើយក៏បញ្ចេញពន្លឺភ្លឺស្អាតពាសពេញផ្ទៃអាកាស បូករួមជាមួយគ្រាប់ព្រិលតូចៗដែលកំពុងបន្តធ្លាក់ចុះមកជាបន្តបន្ទាប់ទៅទៀតនោះគឺកាន់តែញ៉ាំងអោយទិដ្ឋភាពនារាត្រីឆ្នាំថ្មីនេះស្រស់ស្អាតឡើងទ្វេរដង ។
"Eliot គេដុតកាំច្រួចឆ្លងឆ្នាំហើយអូនចង់មើលកាំច្រួច" Kipuka ឆ្លេឆ្លាចង់ស្ទុះចេញពីរង្វង់ដៃរបស់ Eliot ដើម្បីទៅបើកវាំងននមើលកាំច្រួចដែលកំពុងតែផ្ទុះផូងផាំង
"អញ្ចឹងតោះទៅមើលកាំច្រួចជាមួយគ្នា" Eliot ថាហើយក៏ចាប់អោប Kipuka ដើរសម្ដៅទៅមាត់បង្អួចរួចទាញតេឡេមកចុចបញ្ចាវាំងនន មុននឹងដាក់ខ្លួនអង្គុយរាបលើកម្រាលឥដ្ឋ និងទាញ Kipuka អោយអង្គុយលើដោយគេអោបពីក្រោយ ។
"អ្ហ៎ា Eliot ចុះបើ...អ្ហ៎ា...ចុះបើមានគេឃើញ?" Kipuka ថ្ងូររអឹសនៅពេលដែល Eliot កម្រើកខ្លួនបោកបុកផ្ទប់ពីក្រោម ប៉ុន្តែក៏ខំប្រឹងត្បៀតជើងប្រឹងលាក់បាំងភាពអៀនខ្មាស់ដែលបាស់ឆ្កើតយោលយោគទៅតាមកម្លាំងបុកផ្ទប់នោះផងដែរ ។
គេមានអារម្មណ៍ថាខ្មាស់ណាស់ ហើយក៏ខ្លាចផងដែរ ធ្វើរឿងបែបនេះនៅមុខបង្អួចកញ្ចក់ល្ហល្ហេវបែបនេះដូចជាឱឡារិកពេកហើយទេដឹង ចុះបើមានអ្នកឃើញវិញនោះគិតយ៉ាងម៉េចទៅ?
"សឺត... កុំភ័យពេកអូនសម្លាញ់ យើងអាចមើលឃើញខាងក្រៅបានតែអ្នកខាងក្រៅមិនអាចមើលយើងឃើញនោះទេ បន្ទប់បិទភ្លើងងងឹតបែបនេះ ថែមទាំងជាកញ្ចក់ការពារទៀតគ្មាននរណាអាចមើលឃើញយើងកំពុងធ្វើរឿងនេះបានក្រៅពីអ្នកអាននោះទេ"
"អ្ហ៎ា... ត្រូវហើយអ្នកអានអង្កាល់បានឈប់? ពួកយើងរៀបការជាមួយគ្នាហើយរឿងចប់ហើយឈប់អានទៅ អ្ហឹស! អ្ហ៎ា! ទុកអោយគេមានពេលវេលាតែពីរនាក់ខ្លះផងកុំចង់ដឹងរឿងគេគ្រប់រឿងពេក!"
________________
ចប់!
ចប់ហើយអានអីទៀត?><
Bạn đang đọc truyện trên: Truyen3h.Co