34. តើពួកយើងអាចជួបគ្នាម្ដងទៀតទេ?
វគ្គ 34
សម្ដីរបស់ Eliot ធ្វើអោយ Kipuka មានទឹកមុខភ្ញាក់ផ្អើល ទាំងអៀន ទាំងខ្មាស់ គេដឹងច្បាស់ណាស់គឺ Eliot ជាអ្នកផ្ដើមព្រោះការប៉ះពាល់ទាំងនេះតើអាចអោយគេមិនគិតទៅលើរឿងទាំងនោះយ៉ាងម៉េចនឹងបាន? ប៉ុន្តែហេតុអីបានជាពេលនេះគេក្លាយជាអ្នកដែលចង់ធ្វើរឿងទាំងនោះទៅវិញ? មិនសមហេតុផលទាល់តែសោះ! មានអារម្មណ៍ថា Eliot ដូចជាចង់ចោទប្រកាន់ថាគេជាមនុស្សញៀននឹង Sex យ៉ាងម៉េចទេនៀក!
"លោកចង់ធ្វើនៅខាងក្រោម ឬក៏នៅលើសេះតែម្ដង? ចង់បានក្បាច់អីខ្ញុំធ្វើអោយតាមតម្រូវការរបស់លោកមិនអោយលោកទាស់ចិត្តទេ" Eliot ញញឹមសប្បាយចិត្តព្រោះធ្វើបាប Kipuka បានសម្រេច មនុស្សពូកែគិតតែឯងអឺអើតែឯងបែបនេះត្រូវតែដាក់ទោសខ្លះហ្នឹងហើយ! ដើម្បីកុំអោយថ្ងៃក្រោយចេះតែគិតអីផ្ដេសផ្ដាសតែឯងៗទៀត ។
"ឆ្កួត! ខ្ញុំ... ខ្ញុំមិនបានចង់ធ្វើទេ គឺលោកជាអ្នកលូកលាន់ខ្ញុំមុន!" Kipuka ព្រឺសម្បុរខ្ញាក់ៗនៅពេលលឺ Eliot និយាយបែបនេះគ្រាន់តែស្រមៃថានឹងធ្វើរឿងបែបនោះនៅលើសេះគេក៏ចង់សន្លប់មុនទៅហើយ! Eliot ពិតជាឆ្កួតណាស់! ជាអ្នកលូកលាន់គេមុនសោះឥឡូវបែរជាមកចោទថាគេជាអ្នកបបួលទៅវិញ!
គេប្រឹងរួញខ្លួនចង់គេចចេញពី Eliot ខ្លាំងណាស់ ព្រោះ Eliot មិនត្រឹមតែនិយាយទេប៉ុន្តែបន្តថើបលើខ្លួនប្រាណគេមិនឈប់ ឯដៃវិញក៏មិននៅស្ងៀមលូកលាន់ស្ទាបអង្អែលពេញសព្វប្រាណទាំងអស់ រវើកដូចជាដង្កូវយ៉ាងអញ្ចឹង! មិនត្រឹមតែស្ទាបអង្អែលទេនៅប្រលេះលេវអាវរបស់គេទាល់តែអស់ទៀត បែបនេះហើយនៅថាខ្លួនឯងមិនចង់ធ្វើទៀត?
"លោកមិនឆ្លើយអញ្ចឹងសម្រេចថាធ្វើនៅលើសេះតែម្ដងហើយណា?" Eliot លយទៅខ្សឹបក្បែរត្រចៀករបស់ Kipuka ធ្វើអោយខ្យល់ដង្ហើមក្ដៅឧណ្ឌៗរបស់គេបានប៉ះលើស្លឹកត្រចៀកដែលកំពុងតែឡើងក្រហមស្រាប់ គេតាំងចិត្តសួរញ៉ោះអោយ Kipuka អៀន!
"អត់...ទេ...អ្ហ៎ា..." Kipuka ឆ្លើយទាំងពិបាកព្រោះការប៉ះពាល់របស់ Eliot ធ្វើអោយគេស្រើបស្រាវពេញខ្លួនទៅហើយ ។
"ហ៊ឹម? មិនចង់ធ្វើនៅលើសេះទេ? បើអញ្ចឹងចុះទៅក្រោមក៏បាន" Eliot កាន់តែបានចិត្តនៅពេលឃើញ Kipuka រមួលខ្លួនព្រោះភាពស្រើបស្រាវបែបនេះ គេឃើញថា Kipuka អៀនខ្លាំងណាស់ព្រោះស្បែកឡើងក្រហមអស់ទៅហើយ ប៉ុន្តែជួយមិនបានទេ! គេត្រូវតែដាក់ទោសមនុស្សម្នាក់នេះអោយដឹងកំហុសខ្លះសិនទើបបាន ។
"គ្រាន់តែខ្ញុំឈ្លីដោះរបស់លោក លោកក៏ទន់ខ្លួនបែបនេះទៅហើយហ្ហ៎េស Kipuka?" Eliot ហក់ចុះពីលើសេះរៀបខ្លួនបានស្រួលបួល ប៉ុន្តែងាកទៅមើល Kipuka វិញទន់ខ្លួនដូចចាហួយមើលទៅប្រហែលមិនអាចចុះពីលើសេះដោយខ្លួនឯងបាននោះទេ ទើប Eliot ចំអន់អោយបន្ថែមទៀតទាំងញញឹមខិល ។
"ឆ្កួតណាស់ Eliot! លោកក៏ដឹងថាកន្លែងនឹងវាជាចំណុចរសើបប៉ុន្តែលោកបន្តលេងវាចង់កន្លះម៉ោងទៅហើយ! លោកគិតថាខ្ញុំមិនចេះស្រាវហ្ហ៎េស?" Kipuka ទាញអាវពាក់ត្រឹមត្រូវឡើងវិញ បែរទៅសម្លក់ Eliot ទាំងប្រឹងសម្រួលទឹកមុខអោយមកដូចដើមដើម្បីកុំអោយ Eliot ដឹងថាគេកំពុងមានអារម្មណ៍!
មុននេះបើសិនជា Eliot នៅតែបន្តឈ្លីលេងជាមួយនឹងចុងដោះរបស់គេតទៅទៀតគេច្បាស់ជាចេញទឹកទាំងមិនទាន់បានធ្វើមិនខានទេ! ដាច់ខាតមិនអាចអោយ Eliot ចាប់ថ្នាក់បាននោះទេ គេដឹងថា Eliot ធ្វើបែបនេះព្រោះចង់ញ៉ោះគេប៉ុណ្ណោះ ចេតនាគឺចង់ធ្វើអោយគេបាក់មុខ! ដូច្នេះហើយគេមិនអាចអោយ Eliot មានប្រៀបលើគេជាលើកទីពីរនោះទេ គ្មានផ្លូវដែល Kipuka ព្រមបាក់មុខទៀតនោះទេ!
"ហាសហាតើលោកមានអារម្មណ៍ល្អណាស់មែនទេ? ឆាប់ចុះពីលើខ្នងសេះមក" Eliot សើចកក្អឹកសប្បាយចិត្តដែលឃើញ Kipuka ក្លាយទៅជាបែបនេះ នៅពេលដែល Kipuka សម្លក់គេទាំងមុខអៀនបែបនេះគឺជាពេលដែលគេខ្នាញ់នឹង Kipuka បំផុតហើយ!
"ខ្ញុំមិនចុះ!" Kipuka ធ្វើមុខអឿចរិតក្បាលរឹងឌឺដងចង់ឈ្នះក៏បញ្ចេញមកដោយមិនដឹងខ្លួន ប្រកែកមិនព្រមចុះពីលើខ្នងសេះនោះទេ ។
នរណាទៅភ្លើចុះនោះ? គេដឹងថាបើចុះទៅដល់ក្រោមច្បាស់ជាមិនរួចខ្លួននោះទេ! សំងំនៅលើសេះបែបនេះហើយសុវត្ថិភាពជាង ទោះបីជា Eliot ចង់ធ្វើក៏មិនដែលថាគេអាចធ្វើនៅលើសេះបាននោះទេ!
"ច្បាស់ហើយហ្ហ៎េសថាមិនចុះ? សេះរបស់ខ្ញុំវាស្គាល់តែម្ចាស់របស់វាប៉ុណ្ណោះ ប្រសិនបើខ្ញុំដើរចេញពីវាបាត់នោះវានឹងកញ្ច្រោលបោលទម្លាក់លោកពីលើខ្នងវាមិនខាន ព្រោះវាដឹងថានោះមិនមែនជាខ្ញុំ" Eliot ញញឹមស្រស់ប្រឹងនិយាយបំភ័យអោយ Kipuka ភ័យរហូតដល់ញ័រ មិនព្រមចុះពីលើសេះអញ្ចឹងហ្ហ៎េស? គេក៏មិនបង្ខំអោយចុះដែរប៉ុន្តែប្រើវិធីអោយ Kipuka ព្រមចុះដោយឯងឯក!
"អញ្ចឹងលោកកុំទៅណា! នៅឈរទីនេះហើយ!" Kipuka ភ័យឡើងញ័រដូចកូនសត្វទៅហើយប៉ុន្តែនៅតែសម្ដីឡូយថែមទាំងគំរាមមិនអោយ Eliot ទៅណាឆ្ងាយពីសេះទៀត!
"ហ្ហឹម... ខ្ញុំធ្វើដំណើរផ្លូវឆ្ងាយហើយច្រើនម៉ោងទៀតមិនបានសម្រាកបន្តិចទេ ឥឡូវចុកដៃចុកជើងណាស់មិនអាចឈរយូរបានទេ... ខ្ញុំគិតរកកន្លែងសម្រាកបន្តិចសិនលោកបន្តនៅលើសេះចុះណា តាមសប្បាយមិនរំខានទៀតទេ" Eliot ធ្វើការស្ងាបពត់ខ្លួនពត់ប្រាណរួចបែរខ្នងបម្រុងដើរចេញទៅរកកន្លែងសម្រាកសម្រួលសរសៃរសសូង បំភ័យអោយ Kipuka ដែលទុំនៅលើខ្នងសេះឆ្លេឆ្លាស្រវារកចុះពីលើសេះជាប្រញាប់ ។
"Eliot កុំទាន់ទៅៗ ជួយ...ជួយដាក់ខ្ញុំចុះសិន ខ្ញុំ... ខ្ញុំខ្លាច" Kipuka ស្រវាចាប់ទាញកអាវរបស់ Eliot ជាប់និយាយទាំងសម្លេងញ័រសុំអោយ Eliot ជួយ ព្រោះតាំងពីតូចដល់ធំប៉ុណ្ណេះនេះជាលើកទីមួយហើយដែលបានជិះលើខ្នងសេះបែបនេះ ។
កុំថាឡើយដល់សេះផ្អើលរត់បំបោលទម្លាក់គេពីលើខ្នងនោះ ព្រោះសូម្បីតែអង្គុយស្ងៀមៗនៅលើសេះតែម្នាក់ឯងបែបនេះក៏មានអារម្មណ៍ថាព្រឺឆ្អឹងខ្នងដែរ គេមិនហ៊ានសូម្បីតែកម្រើក តើអោយអាចឈានជើងចុះពីលើសេះដោយរបៀបណា? ក្នុងចិត្តគេចេះតែខ្លាចថាបើគេហ៊ានកម្រើកតែបន្តិចនោះសេះអាចនឹងផ្អើលជាមិនខាន ។
"ហ៊ឹម?" Eliot ងាកមុខទៅក្រហឹមសួរ ដឹងថា Kipuka ខ្លាចហើយប៉ុន្តែគ្រាន់តែចុះពីលើសេះហេតុអីចាំបាច់ត្រូវអោយគេជួយដែរ?
"ខ្ញុំ... ខ្ញុំមិនចេះចុះទេ ជួយដាក់ខ្ញុំចុះផងទៅ ខ្ញុំមិនដឹងចុះតាមផ្លូវណាទេ..." ឃើញទឹកមុខឆ្ងល់របស់ Eliot ទើប Kipuka ដាច់ចិត្តនិយាយទាំងបិទភ្នែក មានអារម្មណ៍ថាខ្មាស់គេណាស់ដែលត្រូវមកភ័យញ័រព្រោះតែមិនចេះចុះពីលើសេះបែបនេះ!
"ហ្ហ៎ា...ហាសហា!!!" Eliot អស់សំណើចសើចខ្លាំងៗចេញមកតែម្ដង ព្រោះគេគ្រាន់តែបំភ័យលេងសោះមិននឹកស្មានថា Kipuka ភ័យញ័រដល់ថ្នាក់នេះនោះទេ ក្មេងទីក្រុងពិតជាងាយធ្វើបាបមែន!
"លោក! ចំអកអោយខ្ញុំហ្ហ៎េស? ហ៊ឹក!" Kipuka ឃើញ Eliot សើចខ្លាំងៗបែបនេះគេមានអារម្មណ៍ខ្មាស់ឡើងចង់យំទៅហើយ ទើបបានជាសួរទាំងសម្លេងងរងក់!
"អត់ទេ... គឺព្រោះលោកគួរអោយស្រលាញ់ពេក" Eliot ប្រញាប់លេបសម្លេងសើចចូលក្នុងពោះវិញទាល់តែអស់ នៅពេលឃើញទឹកមុខ Kipuka ប្រែប្រួលបែបនេះគឺមានន័យថាចង់ខឹងច្បាស់ណាស់! ទើបចាប់ផ្ដើមភ័យខ្លួនតែម្ដង គេគ្រាន់តែចង់ញ៉ោះ Kipuka លេងប៉ុណ្ណោះ ប៉ុន្តែប្រសិនបើ Kipuka ខឹងនោះច្បាស់ជាពិបាកលួងមិនខានទេ!
គិតឃើញដល់កាលពីប៉ុន្មានថ្ងៃមុនដែល Kipuka ខឹងមិនមាត់មិនករកគេ ហើយរហូតដល់វេចបង្វេចរត់ចោលគេទាំងមិនប្រាប់ជាមុនទៀត ក៏ធ្វើអោយគេចង់ខ្លាចដែរ ទម្រាំតែនិយាយគ្នាដឹងរឿង បែបនេះមិនងាយស្រួលទេបើធ្វើអោយ Kipuka ខឹង! ដូច្នេះត្រូវតែប្រយ័ត្នមិនអាចអោយក្មេងតូចខឹងបាននោះទេ ។
"ម៉ោះទម្លាក់ខ្លួនមកខ្ញុំចាំទ្រ" Eliot ញញឹមស្រាលប្រញាប់សម្រួលស្ថានការណ៍ដោយលើកដៃចាំទ្រនៅពេល Kipuka ទម្លាក់ខ្លួនចុះពីលើសេះ ។
"ទម្លាក់ខ្លួនរបៀបម៉េច? ខ្ញុំមិនចេះទេ...សេះវាផ្អើលរហូតបែបនេះ... ខ្ញុំ... ខ្ញុំមិនហ៊ានចុះទេ" Kipuka ឆ្លេឆ្លាធ្វើខ្លួនមិនត្រូវ កម្រើកខ្លួនតែបន្តិចសេះក៏ស្រែកថែមទាំងទន្ទ្រាំ ជើងទៀត គេភ័យឡើងចង់លេចនោមហើយ តើមានវិធីណាចុះហើយសេះមិនផ្អើលដែរទេ?
"មិនអីទេនៅស្ងៀមៗ ហើយអោបកខ្ញុំមក" Eliot ឃើញ Kipuka ភ័យស្លេកមុខបែបនេះក៏អាណិតណាស់ដែរ មិនគិតថាក្មេងទីក្រុងខ្លាចសេះដល់ថ្នាក់នេះទេ ទើបប្រញាប់ចូលទៅអោបចង្កេះតូចជាប់ដោយអោយ Kipuka ពោបខ្លួនតោងកគេវិញ គេនឹងលើក Kipuka ចេញពីខ្នងសេះតែម្ដង ព្រោះបើចាំអោយចុះដោយខ្លួនឯងប្រហែលដល់ស្អែកក៏ចុះមិនផុតផងមើលទៅ ។
"អាយ!!!" Kipuka ស្រែកចាចប្រឹងតោងអោប Eliot ជាប់ទាំងមិនហ៊ានបើកភ្នែកនោះទេ ព្រោះគ្រាន់តែ Eliot លើកគេផុតពីខ្នងសេះ សេះក៏ស្រែកហើយកញ្ច្រោលលើកជើងខាងមុខទាំងពីរឡើងផុតដី បែបៗនេះអីនរណាមិនខ្លាចនោះ?
នេះសំណាងណាស់ចេះចេញផុតពីខ្នងសេះទាន់ ប្រសិនបើចេញមិនទាន់ទេប្រហែលជាត្រូវធ្លាក់ពីលើខ្នងសេះហើមមុខហើមមាត់មិនខាន ហើយថាមិនត្រូវស្រួលមិនស្រួលអាចនឹងត្រូវសេះជាន់ទៀត!
"លែងអីហើយភ័យធ្វើអី?" Eliot លើកដៃទះគូថស្អាតតិចៗធ្វើដូចជាកំពុងលួងទារកដែលយំទារបៅយ៉ាងអញ្ចឹង! ប៉ុន្តែបែបនេះក៏ធ្វើអោយ Kipuka រៀងស្ងប់អារម្មណ៍បន្តិចដែរ ។
"ចង់បន្តរឿងយើងអត់?" គេលើក Kipuka មកដាក់អោយអង្គុយលើកូនថ្មមួយដុំ ហើយក៏ដាក់ខ្លួនអង្គុយលត់ជង្គុងចំពោះមុខ Kipuka សួរដោយសម្លេងពិរោះសិចស៊ី ស្ដាប់ហើយព្រឺរោម!
"ក្រែងលោកថាហត់ចង់សម្រាកហ្ហ៎េស?" Kipuka សម្លក់សួរទាំងខ្នាញ់ ក្រែងថាហត់ហ្ហ៎េស? ឥឡូវមកចង់បន្តស្អីគេធ្វើមុខទាក់ទាញបែបនេះនោះ?
"ហត់ពិតមែនប៉ុន្តែនៅមានកម្លាំងធ្វើបាន" Eliot ញញឹមផ្អែមលោមុខទៅរកបម្រុងថើប Kipuka តែត្រូវ Kipuka គេចចេញ
"ឆ្កួត! ល្មោភកាម!" Kipuka គេចចង់គ្រេចកខំរុញមុខសង្ហាររបស់ Eliot ចេញទម្រាំតែបានឡើងចង់ធ្លាក់ពីលើថ្មដែលអង្គុយទៅហើយ
"ក្រែងលោកជាអ្នកបបួលខ្ញុំតើ..." Eliot និយាយស្រាលៗមុខសង្ហារនៅតែញញឹមខ្ចឹប ហើយរំកិលខ្លួនដាក់ក្បាលកើយលើភ្លៅរបស់ Kipuka ដំរេតខ្លួនដេកធ្វើដូចកំពុងគេងកើយលើខ្នើយដ៏ទន់យ៉ាងអញ្ចឹង ។
"ខ្ញុំមិនបានបបួលលោកទេ! លោកជាអ្នកចាប់ផ្ដើម!" Kipuka ខាំមាត់សង្គ្រឺតធ្មេញដាក់ Eliot ព្រោះ Eliot គឺជាអ្នកលូកលាន់គេមុនពិតមែន
"ហ៊ឹសហ៊ឹស..." Eliot ក្រហឹមសើចតិចៗក្នុងបំពង់ក ដៃក្រាស់លើកឡើងប៉ះបបូរមាត់ Kipuka ថ្នមៗ
"សុំថើបបន្តិចបានទេ?" Eliot សួរដោយសម្លេងស្រាលប្រើកែវភ្នែកដ៏ទន់ភ្លន់សម្លឹងមើលមុខស្អាតរបស់ Kipuka ដែលធ្វើអោយ Kipuka ឆ្ងល់យ៉ាងខ្លាំង បើចង់ថើបម៉េចក៏មិនឡើងមកថើបមក?
"ខ្ញុំដែលហាមលោកមិនអោយថើបពីពេលណា?" Kipuka ហួសចិត្តខ្លាំងណាស់ ព្រោះរាល់ដងដូចជាមិនដែលសុំថើបគេបែបនេះទេ
"អោនមុខចុះបន្តិចមក ខ្ញុំចង់ថើបលោក" Eliot មិនខ្ចីងើបចេញពីភ្លៅទន់ដ៏កក់ក្ដៅ សុខចិត្តអោយ Kipuka អោនមុខទៅរកវិញ
"លោកជាអ្នកចង់ថើបខ្ញុំ ហេតុអីអោយខ្ញុំអោនមុខចុះ? បែបនេះមិនដូចជាខ្ញុំថើបលោកវិញទៅហើយទេ?" Kipuka រអ៊ូរងូវៗប៉ុន្តែមិនបានបដិសេធនឹងសំណើររបស់ Eliot នោះទេ ទោះមាត់រអ៊ូប៉ុន្តែក៏ព្រមអោនមុខចុះអោយ Eliot ថើបតាមចិត្ត ។
"អ្ហឹម..." Eliot ថើបលើបបូរមាត់ទន់ផ្អែមថើរៗ ជាស្នាមថើបដ៏ទន់ភ្លន់បំផុត ហើយកក់ក្ដៅបំផុត ស្នាមថើបដែលពេញទៅដោយចំហាយនៃក្ដីស្រលាញ់ ។
ស្នាមថើបមួយនេះធ្វើអោយ Kipuka នឹកឃើញដល់ថ្ងៃដែល Eliot ប្រាប់ថា Ice Latte You គឺ Eliot ក៏បានថើបគេយ៉ាងទន់ភ្លន់បែបនេះដែរ នឹកឃើញហើយបេះដូងរបស់គេចាប់ផ្ដើមលោតញ៉ាប់ខុសចង្វាក់ រហូតដល់ទឹកភ្នែកជ្រាបចេញតាមកន្ទុយភ្នែកតិចៗដោយក្ដីរំភើប ។
"ហ៊ឹម? ហេតុអីលោកយំ?" Eliot ដកបបូរមាត់ចេញថ្នមៗព្រោះមានអារម្មណ៍ថាមានដំណក់ទឹកក្ដៅសើមស្រក់មកលើថ្ពាល់ ហើយក៏ឃើញថា Kipuka កំពុងតែយំទើបប្រញាប់សួរព្រោះមិនយល់ថាហេតុអីបានជា Kipuka យំ?
"ខ្ញុំគ្រាន់តែរំភើបប៉ុណ្ណោះ..." Kipuka ប្រញាប់ប្រញាល់ជូតទឹកភ្នែកដែលហូរចេញទាំងញញឹមស្រាល គេពិតជារំភើប រំភើបដែលនេះមិនមែនជាសុបិន្ត រំភើបដែលការពិត Eliot ក៏ស្រលាញ់គេវិញដែរ ។
"Eliot តើថ្ងៃនោះលោកនិយាយអ្វីអ្វីខ្លះ? ខ្ញុំ... ខ្ញុំអាចលឺម្ដងទៀតបានទេ? គឺ... លោកអាចនិយាយម្ដងទៀតបានទេ?" Kipuka សួរទាំងអឹមអៀនធ្វើខ្លួនមិនត្រូវ មានអារម្មណ៍ភ័យខ្លាចថា Eliot អាចនឹងអន់ចិត្តដែរទេដែលគេមិនបានដឹងពីអ្វីដែល Eliot និយាយ? ប៉ុន្តែគេពិតជាចង់ដឹងខ្លាំងណាស់ថាពេលនោះ Eliot បាននិយាយអ្វីខ្លះ?
"តើសំខាន់ដែរទេ? ខ្ញុំគិតថាវាលែងសំខាន់ហើយព្រោះលោកមិនបានស្ដាប់ហើយក៏មិនបានយកទុកក្នុងចិត្តផង" Eliot សំងំបិទភ្នែកធ្វើហីៗដូចជាមិនខ្វល់ ហើយក៏មិនចង់និយាយជាលើកទីពីរដែរ ប៉ុន្តែធ្វើបែបនេះគឺបំភ័យ Kipuka អោយភ័យស្លេកមុខទៅហើយ ។
"សំខាន់! សំខាន់ខ្លាំងណាស់! Eliot កុំធ្វើអញ្ចឹងអីណា... និយាយម្ដងទៀតមកលើកនេះខ្ញុំសន្យាថាខ្ញុំនឹងស្ដាប់គ្រប់យ៉ាង" Kipuka ទទូចទាំងអង្រួនស្មារ Eliot តិចៗ គេពិតជាស្ដាយក្រោយណាស់ដែលថ្ងៃនោះប្រញាប់តែខឹងពេក គេមិនគួរខឹងឡើងងងឹតមុខដល់ស្ដាប់អ្វីមិនលឺបែបនេះទាល់តែសោះហើយ ពិតជាខឹងនឹងខ្លួនឯងណាស់!
"ខ្ញុំប្រាប់ថាខ្ញុំស្រលាញ់លោក" Eliot បើកភ្នែកឡើងញញឹមពព្រាយពេលដែលឃើញមុខស្លន់ចង់ដឹងរបស់ Kipuka បែបនេះ ពិតជាគួរអោយស្រលាញ់ណាស់!
"ចុះ... ក្រោយមកទៀត?" Kipuka អង្គុយសឹងតែមិនចង់ជាប់ ចង់ដឹងឡើងចង់ហោះទៅហើយ គេដឹងថាថ្ងៃនោះ Eliot និយាយច្រើនណាស់មិនមែនតែ3ម៉ាត់នេះទេ នៅមានរឿងជាច្រើនទៀតគេពិតជាចង់អោយ Eliot និយាយវាឡើងវិញណាស់ គេចង់ដឹងចង់លឺគ្រប់ពាក្យគ្រប់រឿងនៅក្នុងចិត្តរបស់ Eliot ។
"មិនដឹងទេភ្លេចអស់ហើយ" Eliot ធ្វើរឹកពារហីៗម្ដងទៀត តាំងចិត្តចង់ញ៉ោះអោយ Kipuka ខឹង
"មិននិយាយក៏អត់ទៅខ្ញុំលែងចង់ដឹងហើយ!" Kipuka សម្លក់ និងធ្វើរឹកពារងរងក់ឡើងមក ទើប Eliot ញញឹមសប្បាយចិត្តព្រោះអាចញ៉ោះ Kipuka បានសម្រេច ។
"ពោះរបស់លោកកូរម្ល៉េះ? មិនទាន់ញ៉ាំបាយទេហ្ហ៎េស?" អង្គុយមួយសន្ទុះធំហើយ Kipuka លឺសម្លេងពោះរបស់ Eliot កូរមិនឈប់សោះទើបសួរឡើងក្នុងន័យលេងសើចព្រោះមិនគិតថា Eliot មិនទាន់ញ៉ាំអីនោះទេ ។
"មិនបានញ៉ាំតាំងពីព្រឹកម្ល៉េះ ព្រោះប្រញាប់មកតាមលោក" Eliot ឆ្លើយទាំងសំងំបិទភ្នែក
"ហ្ហ៎ាស់? Eliot! លោកឆ្កួតទេហ្ហ៎េស? ហេតុអីក៏ធ្វើបាបខ្លួនឯងបែបនេះ?" លឺបែបនេះហើយ Kipuka ស្ដីបន្ទោសអោយទាំងបារម្ភ និងអួលដើមករកកលចង់យំតែម្ដង
"សុំទោស... ពេលនោះខ្ញុំមិនបានគិតពីអ្វីច្រើនទេ ក្នុងចិត្តគិតតែរឿងម៉្យាងប៉ុណ្ណោះគឺតាមលោកអោយទាន់ ប៉ុន្តែពេលនេះខ្ញុំមានកើតអីឯណា? លោកយំធ្វើអី? យំបែបនេះខ្ញុំបន្ទោសខ្លួនឯងមិនខានទេ" ឃើញ Kipuka ប៉េបមាត់យំ Eliot ក៏ប្រញាប់លួងលោម យល់ថាជាកំហុសរបស់ខ្លួនទើបបានជា Kipuka បារម្ភយ៉ាងនេះ
"នៅក្នុងកាតាបអីវ៉ាន់មានសល់របស់ញ៉ាំខ្លះដែរ ពេលនេះ Ocean និង Seeky ប្រហែលជាមិនទាន់ទៅណាទេ ពួកយើងជិះសេះទៅទីនោះវិញទៅចាំខ្ញុំរៀបចំអាហារអោយលោកញ៉ាំ" Kipuka អត់មិនបារម្ភមិនបាននោះទេព្រោះ Eliot អត់ញ៉ាំអាហារតាំងពីព្រឹកដល់ស្មាលនេះ ហើយនៅធ្វើដំណើរមិនសម្រាកទៀត ទើបបបួលអោយ Eliot បកទៅកន្លែង Ocean និង Seeky វិញ ព្រោះបើមិនបានញ៉ាំអីទេតើគេអាចត្រឡប់ទៅភូមិវិញបានដោយរបៀបណា?
"Kipuka..." Eliot ចាប់ដៃរបស់ Kipuka កាន់ថ្នមៗហៅដោយសម្លេងស្រាល
"ហ៊ឹម?" Kipuka ក្រហឹមសួរក្នុងបំពង់ក
"តើលោកព្រមរៀបការជាមួយខ្ញុំទេ?" Eliot សួរដោយសម្លេងប្រាកដប្រជាប៉ុន្តែសំណួរនេះ Kipuka អាចយល់ន័យដែល Eliot ចង់និយាយនោះគឺចង់ឃាត់គេមិនអោយទៅ!
"តើពួកយើងអាចជួបគ្នាម្ដងទៀតទេ?" គេទទួលស្គាល់ថាពេលនេះគេរំភើបខ្លាំងណាស់! ប៉ុន្តែជំនួសអោយការឆ្លើយថា <យល់ព្រម> គេជ្រើសរើសសួរបកទៅ Eliot វិញទៅវិញ...
ត្រូវហើយ! ប្រសិនបើពួកយើងអាចជួបគ្នាម្ដងទៀតនោះខ្ញុំនឹងរៀបការជាមួយលោក...
Bạn đang đọc truyện trên: Truyen3h.Co