Truyen3h.Co

Coffee Shop

17. ...

Nombangbakyong

វគ្គ 17

ទឹបៗៗ
សម្លេងសម្រិបជើងដើរកាត់ព្រៃ...

ព្រោះ Kipuka ទទូចស្រែកយំអង្វរដូចកូនក្មេងដូច្នេះ Ocean និង Seeky ទោះបីជាចិត្តចង់ឬមិនចង់ក៏មិនអាចប្រកែកបានដែរ ចុងក្រោយនៅតែត្រូវសម្រេចចិត្តនាំ Kipuka ទៅរកចិញ្ចៀនមេអំបៅនោះដើម្បីជួយ Eliot ដដែរ ។ ពួកគេមិនអាចដើរបកក្រោយបានទេព្រោះដឹងច្បាស់ថាអ្នកភូមិទាំងនោះនឹងតាមរកពួកគេ ដូច្នេះហើយមានតែសម្រេចចិត្តដើរផ្លូវវៀងកាត់ព្រៃដ៏សែនឆ្ងាយប៉ុណ្ណោះ ជាសំណាងដែលពួកគេមានផែនទីដែល Emma បានអោយមកទើបស្គាល់ទីតាំងដើរមិនវង្វេង ។ ប៉ុន្តែពួកគេត្រូវចំណាយពេលដើរយូរណាស់ ព្រោះត្រូវដើរវៀងភូមិសឹងតែស្មើរនឹងក្រឡឹងភូមិ 5ជុំទៅហើយ ទម្រាំតែទៅដល់ទីតាំងដែល Kipuka បាត់ចិញ្ចៀននោះប្រហែលជាពួកគេត្រូវដើរដល់ល្ងាចទេដឹង?

"ហ្ហើយហត់ណាស់សម្រាកបន្តិចទៅ" Ocean រអ៊ូទាំងញើសហូរកក្លាក់ជោគខ្លួន ហត់ឡើងដង្ហក់ខ្យល់
"មិនមានពេលសម្រាកទេត្រូវតែប្រញាប់" Kipuka ងាកមកស្ដីអោយ
"ដើរចង់ 80ម៉ោងទៅហើយមិនគិតចង់អោយមនុស្សសម្រាកខ្លះទេហ្ហីនៀក?" Ocean ហត់ឡើងដើរអូសជើងដូចខ្មោច Zombie ទៅហើយ ប៉ុន្តែទោះជាហត់យ៉ាងណាក៏ Kipuka មិនព្រមអោយសម្រាកដែរ ។
"Seeky ក៏ហត់ដែរ! ម៉េចក៏គេមិនរអ៊ូដូចឯងហ្ហ៎ាស់?" Kipuka តបដោយចោលភ្នែកមើលទៅ Seeky បន្តិចដែលស្ងប់ស្ងាត់មិនដូចជា Ocean ដែលរអ៊ូតាំងពីចេញដើរមករហូតមិនឈប់ ។
"មនុស្សមិនរអ៊ូមិនប្រាកដថាមិនចង់សម្រាកទេវើយ!" Seeky តបទាំងដង្ហក់ខ្យល់មិនចាញ់ Ocean ប៉ុន្មាននោះទេ!
"ណែសួរតាមត្រង់ណា Kipuka! នេះកតញ្ញូជាមួយប្រុសបារម្ភពីប្រុសហើយមិនគិតខ្វល់ពីក្បាលពួកអញខ្លះទេអីហ្ហ៎ាស់? ឯងបារម្ភខ្លាច Eliot ស្លាប់! ហើយមានខ្លាចមិត្តភក្តិឯងស្លាប់អត់? មិនបានអីក៏ទុកពេលអោយគ្នាដកដង្ហើមបានផឹកទឹកខ្លះទៅមើល! នៀកសូម្បីតែរបួសក៏មិនបានលាបថ្នាំត្រឹមត្រូវផង" Ocean ច្រត់ចង្កេះស្ដីអោយ Kipuka តែម្ដងព្រោះទ្រាំលែងបានតទៅហើយ ថាទៅអន់ចិត្តតិចអី! ធ្លាក់ពីលើរទេះសេះប្រផាត់ប្រផីងរបួសពេញខ្លួន ហើយនៅមកត្រូវដើររាប់ម៉ោងរកពេកសម្រាកមិនបានទៀត ។
"Ocean និយាយត្រូវ! Kipuka យើងសម្រាកបន្តិចទៅហ្ហី? ដើរ 6ម៉ោងហើយណាអត់មានបានឈប់បន្តិចទេ" Seeky ចាប់ផ្ដើមទៅលែងរួចមែនទែនហើយទើបដាក់ខ្លួនអង្គុយខ្ពោកនៅនឹងដីតែម្ដង មិនដែលប្រទះទេលោកអើយនរណាដើរ 6ម៉ោងគ្មានអោយគ្នាសម្រាកអីបែបនេះ?
"ជិតដល់ហើយតើ!" Kipuka ងាកមកនិយាយតែក៏គាំងយោបល់ព្រោះឃើញ ទាំង Ocean និង Seeky នាំគ្នាដេកលើដីហារមាត់ចង់ប៉ុនមេឃបាត់ទៅហើយ ។

Kipuka ច្រត់ចង្កេះសម្លឹងមើលមិត្តភក្តិទាំងដកដង្ហើមធំ អាណិតមិត្តភក្តិខ្លាំងណាស់ តែសរសៃរកតញ្ញូជាមួយប្រុសវារីកធំជាងអញ្ចឹងហើយមានតែទ្រាំមើលមិត្តភក្តិលំបាកសិនចុះ ដើម្បីប្រុស! មិត្តចាំទៅដល់ទីក្រុងវិញចាំ Pay ស៊ីអីឆ្ងាញ់ៗទៅចុះណា ។

"ដេកនៅហ្នឹងទៅតិចខ្លាឃ្មុំមកស៊ីក្បាល! ខ្ញុំទៅមុនហើយដេកអោយស្រួលទៅ" គេដឹងថាមិត្តភក្តិទាំងពីរនាក់មិនដាច់ចិត្តអោយគេទៅតែឯងនោះទេ ដូច្នេះហើយទើបធ្វើជាដើរចេញទៅ ហើយពិតជាដូចអ្វីដែលគេគិតពិតមែន មិត្តភក្តិទាំងពីរក៏ងើបស្ទុះដើរតាមគេដូចគ្នា ។

ទោះបីជាខ្លួនរបួសជាំ បែកមុខបែកមាត់ អស់កម្លាំងដើរសឹងមិនរួចក៏ដោយ ក៏មិនអាចបណ្ដោយមិត្តភក្តិអោយទៅតែម្នាក់ឯងនោះឡើយ នេះអាចជាសំណាងរបស់ Kipuka ដែលគេមានមិត្តភក្តិល្អកម្រររកបានបែបនេះ ។

ចំណាយពេលដើរតាំងពីរព្រឹកព្រលឹម រហូតមកដល់ពេលនេះរសៀលម៉ោង 3ទៅហើយ ពួកគេបានមកដល់ទីតាំងផ្លូវចុះចំណោតដែល Kipuka បានរអិលជើងធ្លាក់ ហើយពេលនេះកំពុងតែនាំគ្នាជំទិតជំទោងឈ្ងោកងើបៗដើម្បីរកមើលចិញ្ចៀនដែលបាត់នោះ ។

"ហ្ហើយហត់ណាស់វើយ ហេវបាយចង់ងាប់ហើយ! ឈប់រកឈប់អាចម៍ស្អីហើយរកខ្លួនឯងទៅ ស្នេហាគីបាញ់ត្រូវគ្រាប់ស្អីតែវាទេមកអំពល់ទុក្ខគេឯងអីបែបនេះ ធុញណាស់វ៎េស!" លឺសម្លេងស្គាល់ដល់ម្ចាស់! មានអ្នកណាទៀតគឺ Ocean នេះហើយ រអ៊ូតាំងពីចេញដំណើររហូតដល់ទីតាំង ហើយរកចិញ្ចៀនមិនឃើញក៏រអ៊ូទៀត រអ៊ូគ្រប់ពេលវេលាគ្រប់ទីកន្លែង ។ តែថាទៅមនុស្ស Ocean នេះមាត់អាក្រក់ក៏ពិតមែនតែចិត្តមិនអាក្រក់ដូចមាត់នោះទេ ដូចជាពេលនេះមាត់រអ៊ូផងលួចជេរប្រទិចផងក៏ប៉ុន្តែចិត្តនៅតែមិនដាច់ ចុងក្រោយនៅតែត្រូវដើរឈ្ងោកងើបៗរកមើលចិញ្ចៀនមេអំបៅនោះដដែរ កាយវិការក្បត់ពីចិត្ត ។

"..." គ្រប់គ្នាស្ងាត់គ្មានអ្នកណាតប់តអ្វីជាមួយ Ocean ទេព្រោះស៉ាំត្រចៀកទៅហើយ Ocean តែងតែរអ៊ូរទាំបែបនេះ ពេលខឹងម្ដងណាក៏ជេរប្រទិចបែបនេះតែមិនដែលឃើញគេចិត្តដាច់ដូចមាត់និយាយនោះទេ អញ្ចឹងហើយតាមដំណើរគេចង់និយាយអីនិយាយទៅស្រេចតែគេ ។

ទីបំផុតការខំប្រឹងមិនអត់ប្រយោជន៍នោះទេ ព្រោះ Kipuka រកឃើញចិញ្ចៀនមេអំបៅនោះហើយ ។

"រកឃើញហើយ Ocean Seeky ខ្ញុំរកឃើញហើយ" Kipuka កាន់ចិញ្ចៀនលើកឡើងអោយគ្រប់គ្នាមើលទាំងសប្បាយអរ រៀបបម្រុងនឹងពាក់ទៅហើយក៏...

"លោកមេភូមិពួកវានៅទីនោះ!" សម្លេងស្រែកប្រកូកប្រកាសរបស់បុរសវ័យក្នេងម្នាក់ស្រែកឡើង កាត់ផ្ដាច់ចង្វាក់រីករាយសប្បាយអររបស់មិត្តភក្តិទាំងបី ធ្វើអោយម្នាក់ៗភ័យស្លន់វិញម្ដង ។

"ឆាប់ទៅចាប់ពួកវាមក" តាមេភូមិបញ្ជារឡើងធ្វើអោយមនុស្សមួយក្រុមនាំគ្នាសម្រុកចូលមករកពួកគេទាំងបីតែម្ដង ។

"Kipuka ចង់ជួយ Eliot បែបណាឆាប់ចាត់ការទៅទីនេះទុកអោយពួកយើង" Ocean និង Seeky ឈរកាងពាំងផ្លូវ ទុកអោយ Kipuka មានផ្លូវរត់ចេញ
"ប្រុងប្រយ័ត្នផង" Kipuka ងាកមកផ្ដែផ្ដាំមិត្តភក្តិទាំងមិនដាច់អាល័យ
"ឆាប់ទៅអោយលឿនទៅ!" Ocean ស្រែកព្រោះឃើញ Kipuka នៅស្ទាក់ស្ទើរ
"ទៅហើយ ពួកឯងប្រយ័ត្នខ្លួនផង" Kipuka ចោលប្រយោគខ្លីៗហើយក៏ប្រញាប់រត់សម្ដៅទៅភូមិដើម្បីទៅរក Eliot ។

"មេភូមិអាមួយនោះវារត់ទៅភូមិ?" បុរសវ័យកណ្ដាលម្នាក់លើកដៃចង្អុលទៅ Kipuka ទាំងឆ្ងល់ មិនមែនគេចង់រត់ទេអី? ហេតុអីក៏រត់ទៅភូមិទៅវិញ?
"វាហត់ពេកឡើងបែកអំពិលអំពែកហើយទេដឹង?" បុរសម្នាក់ទៀតតបព្រោះឃើញ Kipuka រត់ទៅភូមិបែបនេះមានតែមនុស្សឆ្កួតទេទើបធ្វើបាន នរណាដែលរត់គេចពីរូងខ្លារួចខ្លួនហើយទៅរត់ចូលរូងខ្លាវិញនោះ?
"..." តាមេភូមិក៏កំពុងតែគាំងដែរព្រោះមិនយល់ថា Kipuka គិតអី!

"ណែតាកញ្ចាស់! Kipuka កំពុងតែទៅជួយ Eliot ហើយ! បើមិនចង់អោយកូនងាប់ទេនៅអោយស្ងៀមៗទៅ" Ocean លើកដៃរញីច្រមុះធ្វើរឹកពារឈ្លើយដូចខ្លួនឯងជាមេបងធំយ៉ាងអញ្ចឹង ទាំងដែលការពិតសភាពពេលនេះមិនខុសពីឆ្មាធ្លាក់ទឹកប៉ុន្មាននោះទេ
"Ocean កុំឈ្លើយជាមួយមនុស្សចាស់ពេក" Seeky លឺ Ocean ប្រើសម្ដីមិនគោរពមនុស្សចាស់បែបនេះទើបស្ដីអោយបន្តិច
"មនុស្សចាស់ផ្សេងគោរពវើយ! តែអាតាកញ្ចាស់នេះគ្មានអារម្មណ៍គោរពជាមួយទេ!" Ocean តបជាមួយ Seeky ដោយមុខនៅតែឌឺដងចំពោះតាមេភូមិ

"សម្ដីឈ្លើយមិនគោរពមេភូមិ! យ៉ាងម៉េចចង់វាយគ្នាហ្ហីនៀក?" ក្មេងម្នាក់ចេញមុខមកក្អេងក្អាង ជាក្មេងដែល Ocean ចាំច្បាស់ជាងគេគឺអាក្មេងដែលគេគុំទុកចង់ដាល់មាត់អោយបែកនោះហើយ! ក្មេងឈ្លើយដែលយកបាយទៅបោះអោយគេដូចឆ្កែនោះអី!
"អាក្មេងឈ្លើយយប់មិញតើនេះ! ចង់វាយគ្នាហ្ហ៎េស់? ម៉ោះបងកំពុងតែរមាស់ដៃរចង់ដាល់មុខឯងល្មមផង" Ocean ឃើញមុខអាក្មេងឌឺនេះហើយឈាមរបស់គេពុះកញ្ច្រោល កាច់ដៃរកាច់ជើងត្រៀមក្នុងការប្រដៅក្មេងឈ្លើយនេះចេញតែម្ដង ។
"Ocean បានហើយកុំបង្កររឿង! មើលសភាពឯងឥឡូវនេះទៅវាយគេឈ្នះហ្ហ៎េស?" Seeky ឃាត់ម្ដងទៀត
"យ៉ាងម៉េចឯងចង់ថាខ្ញុំអន់?" Ocean បែរទៅសម្លក់
"មិនមែនឯងអន់ទេ តែឯងមានរបួសស្រាប់បើវាយទៅក៏ឯងមិនឈ្នះគេដែរណាព្រោះគេមានប្រៀបជាង" Seeky ខ្សឹបប្រាប់
"..." Ocean លឺហើយក៏យល់ស្របតាមដែរ គេមានរបួសស្រាប់ដោយសារធ្លាក់ពីលើរទេះសេះ ហើយតាំងពីព្រឹកមកដល់ថ្ងៃស្មាលនេះនៅមិនទាន់បានបាយមួយគ្រាប់ចូលពោះនៅឡើយទេ ។

"ត្រឡប់ទៅភូមិវិញ" តាមេភូមិនៅរក្សាមុខស្មើរៗបបួលកូនចៅទៅភូមិវិញ ព្រោះឃើញ Kipuka សម្ដៅទៅភូមិគាត់ក៏ឆ្ងល់ដែរ ។

"ទៅមិនបានទេ! ឆ្លងកាត់ពួកយើងសិនមុននឹងចង់ទៅ! បើសិនជា Kipuka និង Eliot មិនត្រឡប់មកវិញទេកុំសង្ឃឹមថាបានទៅណា!" Ocean ឈរកាងពីមុខផ្លូវដោយភាពជឿជាក់

"លោកមេភូមិ?" បុរស 2-3នាក់ងាកមកសួរជាការសុំការអនុញ្ញាត
"អ្ហឹម..." តាចំណាស់គ្រាន់តែក្រហឹមក្នុងបំពង់ក និងងក់ក្បាលតិចៗប៉ុណ្ណោះ

5នាទីក្រោយមក...

"វើយលែងអញៗ ពួកអាប្រែតចងតែដៃរក៏អញរត់មិនរួចដែរ! មិនចាំបាច់ចងអញដូចជ្រូកអញ្ចឹងទេ!" Ocean ស្រែកតវ៉ាខឹងឡើងចង់ដាច់សរសៃរឈាមទៅហើយ ព្រោះ 5នាទីមុននេះវាយមិនឈ្នះគេ ឥឡូវត្រូវបានគេចាប់ចងដៃរចងជើងហើយលើកលីដូចលីជ្រូក ។

"ស្អី? ស្អីទៀតហើយ? ចងអញហើយចង់បិទមាត់អញទៀត? ពួក..." ព្រោះ Ocean និយាយច្រើនពេកដូច្នេះដើម្បីអោយគេអាចស្ងាត់មាត់បានគឺមានតែយកក្រណាត់ញ៉ុកមាត់ ។

ចំណែកឯ Seeky វិញត្រូវគេចាប់ចងដែរតែមិនធ្ងន់ធ្ងរពិបាកភ្នែកមើលដូចជា Ocean នោះទេ របួសក៏ត្រូវមិនធ្ងន់ដែរ ហើយមូលហេតុនោះគឺមកពី Ocean គេឌឺពេក ។

_____

សភាពក្នុងភូមិនៅស្ងប់ស្ងាត់មិនខុសពីពេលដែល Kipuka ទើបតែដឹងខ្លួននោះទេ នេះប្រហែលជាពួកគេនាំគ្នាតាមរកគេហើយមើលទៅបានជាមិននៅភូមិបែបនេះ ។ ប៉ុន្តែពេលនេះគ្មានពេលត្រូវខ្វល់ច្រើនទេប្រញាប់ទៅរក Eliot ជួយ Eliot ទើបជារឿងសំខាន់! គិតឃើញហើយ Kipuka រត់សម្ដៅទៅរកបន្ទប់ដែលមាន Eliot ដេកនៅទីនោះ ។

"Eliot អរគុណព្រះខ្ញុំមកជួយលោកទាន់ពេល... ហ៊ឹក..." Kipuka រលីងរលោងទឹកភ្នែក សំណាងល្អដែលគេមកទាន់ពេលម៉ោងទើបតែ 5ល្ងាចថ្ងៃ 15រោចនៅមិនទាន់ផុត ។

"ឆាប់ត្រឡប់មកវិញណា Eliot ខ្ញុំស្រលាញ់លោក..." Kipuka យកចិញ្ចៀនមេអំបៅដែលក្ដាប់ជាប់មកពាក់អោយ Eliot ព្រោះជឿថាចិញ្ចៀននេះគឺអាចជួយអោយ Eliot ដឹងខ្លួនឡើងមកវិញ ។

"Eliot... ហ៊ឹក..."

មានតែសម្លេងយំខ្សឹកខ្សួលរបស់ Kipuka ប៉ុណ្ណោះដែលបន្លឺឡើងពេញផ្ទៃបន្ទប់តូចបែបបុរាណនេះ...

Bạn đang đọc truyện trên: Truyen3h.Co