Truyen3h.Co

Coffee Shop

19. សំណង

Nombangbakyong

វគ្គ 19

បន្ទាប់ពីទ្វារត្រូវបានទាញបិទសម្លេងរញេរញៃក៏បន្លឺចេញមកពីខាងក្នុង ដែលមិនដឹងថាអ្នកនៅខាងក្នុងធ្វើអ្វីខ្លះទេនៅពេលនេះ ។

"លោក...លោកមេភូមិ...Eliot...?" មនុស្សម្នាក់វ័យក្មេងជាងគេក្នុងចំណោមជាច្រើននាក់បង្ហើបសំណួរសួរទាំងមិនត្រូវភាសារព្រោះកំពុងតែភាំងមិនទាន់បាត់ ។

"Kipuka...មិត្ត...មិត្តភក្តិខ្ញុំ...តាចាស់និយាយអីមួយមាត់មកនេះមានរឿងអី?" Seeky  ដៃរជាប់ចំណងសួរឡើងទាំងភ័យស្លន់

"..." ចំណែកឯ Ocean វិញកំពុងរើរខ្វៃៗចង់អោយគេដាក់ចុះប្រឹងស្រែករងូវៗ មានតែ Ocean មួយទេដែលហាក់ដូចជារស់រវើកជាងគេនៅពេលនេះ ។

តាចំណាស់មិននិយាយអ្វីគាត់ដកដង្ហើមធំបន្តិច មុននឹងផ្ដល់សញ្ញាអោយគេដាក់ Ocean ចុះហើយនឹងស្រាយចំណងដល់មិត្តភក្តិទាំងពីរ ។

"លោកមេភូមិតើ Eliot...?" បុរសវ័យកណ្ដាលម្នាក់សួរតែក៏ត្រូវតាមេភូមិនិយាយកាត់
"គេកំពុងស្ថិតក្នុងដំណាក់កាលរួមបញ្ចូលព្រលឹង" តាចំណាស់ពោលឡើងដោយផ្ទៃមុខនៅរក្សាភាពស្ងប់ដូចដើម ។

"ដំណាក់កាលរួមបញ្ចូលព្រលឹងស្អីគេ? ឥឡូវនេះវាកំពុងរំលោភមិត្តភក្តិខ្ញុំណា!" Ocean ដែលទើបតែរួចពីចំណងស្រែកឡើងទាំងខឹង គ្រាន់តែគេដកឆ្នុកមាត់ចេញភ្លាមបានដៃរជំទៀលភ្លេតតែម្ដង នេះមនុស្សត្រូវបានរំលោភទាំងមូលអាចធ្វើជាធម្មតាបានយ៉ាងម៉េច?

"តាចាស់ឥឡូវនេះមានរឿងអីកើតឡើង? ហេតុអីក៏ Eliot ទៅជាបែបនេះ?" Seeky សួរជជីកចង់បានចម្លើយពីតាចំណាស់អោយខានតែបាន

"រឿងកើតឡើងនៅពេលនេះខ្ញុំក៏មិនដឹងពីមូលហេតុដែរ" តាចំណាស់ក្រវីក្បាលព្រោះគាត់ក៏មិនដឹងថាមានអ្វីកើតឡើងអោយប្រាកដដែរ គាត់ដឹងត្រឹមថាបើ Eliot ដឹងខ្លួនមកមុនម៉ោង 12យប់ ដូច្នេះ Eliot ឥឡូវនេះគឺស្ថិតក្នុងដំណាក់កាលរួមបញ្ចូលព្រលឹង ។

ជាធម្មតាដំណាក់កាលនេះគេអាចនឹងមិនមានការចងចាំអ្វីទាំងអស់ពីខ្លួនគេ ប៉ុន្តែគាត់ក៏កំពុងឆ្ងល់ផងដែរថាអ្វីដែល Eliot កំពុងធ្វើនេះតើវាពាក់ព័ន្ធជាមួយការរួមបញ្ចូលព្រលឹងដែរទេ?

"លោកពុក? មានរឿងអីហេតុអីគ្រប់គ្នានៅទីនេះ? ខាងក្នុងកើតអីមានសម្លេងរញេរញៃម្ល៉េះ?" Emma ដែលទើបតែមកពីណាក៏មិនដឹងមកដល់ទាំងក្រុមតែម្ដង ទំនងជាក្រុមដែលបំបែកគ្នាតាមរក Kipuka ហ្នឹងហើយមើលទៅ តែមកដល់ភ្លាមក៏សួរនាំញ៉ាប់មាត់តែម្ដងរកតែដកដង្ហើមមិនទាន់ ។

"គឺ Eliot" អាល្អិតដែលជាសត្រូវស្លាប់រស់របស់ Ocean ឆ្លើយខ្លីៗ
"បងប្រុសធំយ៉ាងម៉េច? គាត់យ៉ាងម៉េច?" Emma រំអ៊ុកសួរ ឆ្លើយខ្លីៗបែបនេះអ្នកណាទៅយល់ទៅ?

"គ្មានស្អីទេ Emma នាំអ្នកកំលោះទាំងពីរនេះទៅបន្ទប់សម្រាករៀបបាយរៀបទឹកអោយគេផង ហើយពួកឯងបំបែកគ្នាបានហើយ" តាមេភូមិជ្រើសរើសមិនពន្យល់វែងឆ្ងាយ ចោលសម្ដីតែប៉ុណ្ណេះហើយគាត់ក៏ដើរចេញបាត់ ទុកអោយគ្រប់គ្នាមើលមុខគ្នាឡេងឡង់ៗ

បើជ្រុលជាឆ្ងល់ហើយនាំគ្នាឆ្ងល់តទៀតទៅ!
ព្រោះពេលនេះគ្មាននរណាគេយល់ជាងអ្នកណាទេ អោយទៅពន្យល់ដោយរបៀបណា?

________________

ព្រឹកថ្ងៃថ្មី...

Kipuka កំពុងដេកស្ដូកស្ដឹងលើគ្រែតូច ទឹកមុខស្លេកស្លាំង រាងកាយមានស្នាមក្រហមជាំសុះសាច់ នេះក៏ដោយសារសង្គ្រាមស្នេហ៍រញ្ជួយជើងគ្រែកាលពីយប់ជាក់ជាមិនខាន ។ ព្រោះគេមានគុណសម្បត្តិបានជួយ Eliot អោយរួចពីសេចក្ដីស្លាប់ដូច្នេះមេភូមិក៏បានរៀបចំគ្រូពេទ្យពូកែខាងឱសថបុរាណ អោយមកមើលថែរគេយ៉ាងពិសេសផងដែរ ។ ពេលនេះគ្រូពេទ្យកំពុងដាំថ្នាំប៉ូវកម្លាំងអោយផឹក ព្រោះឃើញថា Kipuka គ្មានកម្លាំងសូម្បីតែលើកដៃរក៏មិនចង់រួចផង មិនដឹងថាកាលពីយប់ Eliot បានធ្វើអ្វីខ្លះទេបានជា Kipuka ធ្ងន់ធ្ងរដល់ថ្នាក់នេះ ។

នឹកឃើញដល់រឿងកាលពីយប់ Kipuka ខ្មាស់សឹងតែបោកក្បាលទៅហើយ មិនចង់ជឿទេថាមនុស្សនៅក្នុងភូមិស្ទើរពេញមួយភូមិទៅហើយដែលដឹងរឿងកាលពីយប់ តែថាទៅមិនអោយដឹងយ៉ាងម៉េចបើគេស្រែកថ្ងូរដូចគេចាក់កជ្រូកទៅហើយនោះ? តែបន្ទោស Kipuka តែម្ខាងក៏មិនត្រូវ គឺមកពី Eliot ដែរទេ! លេងគេធ្ងន់ដៃរណាស់ទាល់តែសន្លប់រៀងខ្លួន ។

កាលពីយប់មិញ Eliot ធ្វើបាប Kipuka រហូតដល់សន្លប់មិនដឹងជាប៉ុន្មានដងមកហើយទេ Kipuka មិនដឹងថាសង្គ្រាមបញ្ចប់តាំងពីពេលណាទេ គេដឹងខ្លួនម្ដងទៀតនៅម៉ោង 3ទាបភ្លឺក៏ប្រញាប់រំកិលខ្លួនរត់ចេញតែម្ដងព្រោះខ្លាចថាបើ Eliot ដឹងខ្លួននឹងត្រូវធ្ងន់ទៀត ។ ជាសំណាងដែលគេបានជួបជាមួយ Emma Ocean និង Seeky ដែលមិនទាន់ដេកនៅអង្គុយដុតភ្នួកភ្លើងជជែកគ្នាលេង ទើបបានអ្នកទាំងបីជួយយកអាសារតែម្ដង ។

គិតមកដល់ពេលនេះតើ Eliot គេភ្ញាក់ឬនៅណ៎?

ប៉ុន្តែ! ហេតុអីក៏ត្រូវទៅខ្វល់ពីគេដែរ? ឥឡូវគួរតែគិតរកវិធីដោះស្រាយថាតើគួរធ្វើបែបណា? ប្រឈមមុខជាមួយអ្នកភូមិដោយរបៀបណា? បើគ្រប់គ្នាដឹងរឿងយប់មិញអស់ទៅហើយហ្នឹង! គិតទៅខឹង Eliot ឡើងចង់សរសៃរប្រសាទហើយមិនដឹងថាកើតឆ្កួតស្អីរំលោភគេឡើងផ្អើលភូមិបែបនេះនៀក!

"Kipuka!" Ocean មិនដឹងចេញពីប្រឡោះណាមកទេ មកដល់ក៏ស្រែកឡើងផ្អើល
"..." Kipuka មិនតប មិនមែនមិនចង់តបតែស្ងួតក ឈឺកនិយាយមិនរួច ដូច្នេះបានត្រឹមតែដៀងភ្នែកសម្លក់ប៉ុណ្ណោះ ។

"អូហូយ! ធ្ងន់ធ្ងរដល់ថ្នាក់នេះផងហ្ហី?" Ocean សម្លឹងមិត្តភក្តិពីក្បាលដល់ចុងជើង ឃើញសភាពមិត្តភក្តិយ៉ាប់យឺនបែបនេះហើយធ្វើអោយគេអត់មិនចំអន់មិនបាន ចំណែក Kipuka វិញបានត្រឹមខាំមាត់សម្លក់ ខឹងចិត្តខ្លាំងណាស់បើអាចវាយបានគឺចង់តែវាយមុខដ៏សែនឌឺរបស់ Ocean អោយបែកជាំលើសដើមទេ ។

"Ocean ឈប់ញ៉ោះ Kipuka ទៅ ឯងធ្វើអញ្ចឹងទៅមុខដូចស្វាណាស់" Seeky ឃើញ Ocean ប្រឹងញ៉ោះ Kipuka បែបនេះគ៏នឹកឃើញដល់ស្វាព្រោះសភាព Ocean ពេលនេះមិនខុសពីស្វាទេ ។

"ហ្ហើយ! ដូចស្វាយ៉ាងម៉េចប្រុសសង្ហារណាវើយ" លឺ Seeky ថាអោយបែបនេះគេក៏ប្រញាប់បែរមកច្រត់ចង្កេះសម្លក់ ធ្វើអោយអ្នកនៅក្នុងបន្ទប់នេះនាំគ្នាសើចនឹងភាពជឿជាក់របស់ Ocean មិនលើកលែងសូម្បីតែគ្រូពេទ្យដែលសំងំស្ងៀមជាយូរមកហើយក៏សើចដែរ ។

អ្នកណាមិនសើចបើសភាពគេពេលនេះយ៉ាប់មើលជាងស្វាទៅទៀត មុខពោរ ហើមជាំ មាត់បែក ភ្នែកជាំមួយចំហៀងហើមឡើងលឹបបើកបានតែមួយចំហៀងប៉ុណ្ណោះ ហើយនៅមកជឿជាក់លើខ្លួនឯងថាជាប្រុសសង្ហារទៀត! គួរអោយអស់សំណើចប៉ុណ្ណា?

"នាំគ្នាសើចស្អី! នេះមកពីខ្ញុំត្រូវរបួសទេ! ពេលរបួសជាខ្ញុំនឹងក្លាយជាប្រុសសង្ហារជាងគេហើយ" នៅតែអាចនិយាយបានដោយភាពជឿជាក់ដដែរ
"បានហើយ Ocean គេដឹងថាឯងសង្ហារហើយគ្មាននរណាថាអីទេ តែកុំឈរច្រងេងច្រងាងអញ្ចឹងទៀតអង្គុយចុះមក" Seeky ធុញនឹងភាពជឿជាក់របស់ Ocean ណាស់ទើបទាញអោយអង្គុយចុះ

"Kipuka យ៉ាងម៉េចហើយ?" Seeky បែរមកសួរនាំ Kipuka ដែលដេកស្ងៀមៗវិញ
"ក៏ដូចដែលឃើញ" Kipuka ឆ្លើយទាំងប្រឹងលេបទឹកមាត់ផ្សើមបំពង់កដែលស្ងួត

"ថ្នាំដាំហើយៗ ត្រូវការអោយខ្ញុំបញ្ចុកថ្នាំទេ?" ពេទ្យបុរាណដែលសំងំដាំថ្នាំក៏ងើបមកដោយដៃរមានកាន់ថ្នាំមួយកូនចាន
"មិនបាច់ទេអ៊ុំ នៅសល់ទុកអោយពួកខ្ញុំអ្នកមើលថែរ" Seeky ទទួលថ្នាំពីដៃរចំណាស់មុននឹងតបដោយគួរសម
"អញ្ចឹងអ៊ុំទៅវិញហើយ មានអ្វីចាំស្រែកហៅទៅអ៊ុំនៅក្បែរនេះទេ" គាត់ងើបដើរចេញដោយមិនភ្លេចផ្ដាំផ្ញើ
"បាទ" Seeky តបដោយញញឹម រួមទាំង Ocean ក៏ញញឹមគួរសមដែរ

"ណេះផឹកថ្នាំសិនទៅ" Seeky ដួសថ្នាំយកមកផ្លុំដើម្បីបញ្ចុក Kipuka

"មានអារម្មណ៍យ៉ាងម៉េចដែរ?"
"ខេះៗ..." លឺសំណួររបស់ Seeky ហើយធ្វើអោយ Kipuka គាំងរហូតឈ្លក់ មានអារម្មណ៍យ៉ាងម៉េចដែរ? គេសួរនេះចង់សម្ដៅលើអី?
"អ្ហឹក...ខ្ញុំចង់មានន័យថាឥឡូវនេះឯងយ៉ាងម៉េចហើយ? មានអារម្មណ៍ប្រសើរជាងមុនទេ?" Seeky ទើបតែចាប់អារម្មណ៍ថាខ្លួនសួរខុសទើបប្រញាប់កែរ គេមិនបានសួរនាំចង់ដឹងរឿងផ្ទៃក្នុងរបស់មិត្តភក្តិទេ កុំគិតផ្ដេសផ្ដាសពេកគេសួរធម្មតាសោះ ។
"..." Kipuka បានត្រឹមតែដកដង្ហើមធំមិនអាចឆ្លើយអ្វីបាននោះទេ តើចង់អោយគេឆ្លើយថាយ៉ាងម៉េច? លែងអីហើយគ្រាន់តែនៅអស់កម្លាំង? មិនអីទេតែឈឺខ្លួនបន្តិច? ឥឡូវគ្រាន់បើហើយមិនបាក់ខ្លាំងដូចកាលពីយប់? មិនអីទេអរគុណ? សំណួរនេះបើសួរក្នុងស្ថានភាពធម្មតាវានឹងមិនពិបាកនឹងឆ្លើយទេ តែស្ថានភាពនេះបើឆ្លើយទៅគឺដូចជា Kipuka កំពុងស្រាតខោអោយគេមើលយ៉ាងអញ្ចឹង ។

"Seeky ឯងសួរនាំឆ្កួតស្អីឯងហ្ហ៎ាស់? ឯងមិនឃើញថា Kipuka អៀនទេហ្ហ៎េស?" Ocean យល់ស្ថានការណ៍ទើបអូស Seeky មកខ្សឹបអោយលឺតែពីរនាក់
"ខ្ញុំគ្រាន់តែសួរធម្មតាតើ" Seeky ឆ្លើយទាំងប្រឹងខ្សឹបទៅវិញ ព្រោះគេពិតជាសួរធម្មតាពិតមែន
"ឯងសួរវាធម្មតាហើយតែសម្រាប់ Kipuka វាមិនធម្មតាទេ! ចាំដល់ឯងជួបស្ថានភាពបែបនឹងដែរចាំអោយ Kipuka មកអង្គុយសួរឯងបែបនេះវិញឯងនឹងឆ្លើយថាម៉េច?" Ocean ស្ដីបន្ទោសជាមួយភាពមិនយល់ការរបស់ Seeky ធម្មតា Seeky ឆ្លាតណាស់តែថ្ងៃនេះហេតុអីក៏ធ្វើអ្វីភាំងៗអញ្ចឹង?

"អ្នកទាំងពីរទៅវិញទៅខ្ញុំចង់សម្រាក" ឃើញពីរនាក់នោះខ្សឹបខ្សាវចុះឡើងគេដឹងថានិយាយពីអីហើយ ទើបមិនចង់រំខានមិត្តភក្តិច្រើនក៏ធ្វើជាចង់ដេកតែម្ដងទៅ ។

គេដឹងថាមិត្តភក្តិប្រហែលជាគ្រាន់តែមិនចង់អោយគេបាក់មុខប៉ុណ្ណោះ ជាពិសេសគឺ Ocean ថ្វីបើលេងច្រើនជាងគេ និងចូលចិត្តញ៉ោះគេក៏ពិតមែន តែក៏មិនដែលយកកិត្តិយសរបស់មិត្តភក្តិមកលេងសើចនោះឡើយ ។ គេក៏ដឹងថា Seeky គ្រាន់តែសួរនាំដោយសារបារម្ភប៉ុណ្ណោះតែនៅពេលនេះគេមិនអាចឆ្លើយបាននោះទេ សំណួរនេះចាក់ដោតពេកហើយ ដូច្នេះហើយសុំមិនឆ្លើយវិញ ។

"ខ្ញុំប្រាប់ហើយថាខ្ញុំមិនអីទេ ខ្ញុំចង់សម្រាក" បន្ទាប់ពីដេញមិត្តភក្តិអោយចេញទៅអស់ Kipuka ក៏ប្រាស់ខ្លួនសំងំដេក តែមិនទាន់បាន 10នាទីផងសម្លេងបើកទ្វារក៏បន្លឺឡើង ធ្វើអោយគេដកដង្ហើមធំដោយធុញទ្រាន់ និយាយទាំងមិនបើកភ្នែកមើលថានរណាជាអ្នកចូលមក ។

"លោកមែនទេដែលខ្ញុំដេកជាមួយយប់មិញ?" សម្លេងសួរនេះគឺដូចជាធ្លាប់ស្គាល់ តើជា...
"Eliot?" Kipuka បើកភ្នែកមកឃើញ Eliot ឈរសម្លឹងមើលខ្លួនបែបនេះធ្វើអោយបេះដូងរបស់គេលោតញ៉ាប់ស្ទើរតែរបូត អារម្មណ៍ពេលនេះមិនដឹងនិយាយយ៉ាងម៉េចអោយត្រូវទេ តើត្រូវរំភើបឬក៏ខ្មាស់អៀន? ត្រូវសប្បាយចិត្តឬក៏ខឹង? បន្ទាប់ពីធ្វើរឿងគួរអោយអាម៉ាស់កាលពីយប់មិញរួចមក Eliot បែរជាអាចដើរហើរពេញភូមិដោយមិនខ្មាស់អ្នកភូមិបានដោយរបៀបណា?
"អ្នកភូមិប្រាប់ខ្ញុំគ្រប់រឿងអស់ហើយទាំងរឿងកាលពីយប់មិញ និងរឿងដែលយើងជាប់ក្នុងព្រៃជាមួយគ្នា ហើយនិងរឿងដែលលោកជួយខ្ញុំ" Eliot ឈរជ្រែងហោប៉ៅនិយាយ សម្លេងរបស់គេស្ដាប់ទៅត្រជាក់ខ្លាំងណាស់មិនដូច Eliot ដែល Kipuka ធ្លាប់ស្គាល់ទេ
"លោកចង់មានន័យថាម៉េច?" Kipuka មិនយល់អ្វីដែល Eliot ចង់មានន័យនោះទេ តើរឿងរបស់គេខ្លួនឯងគេមិនចាំទេអីបានជាត្រូវការអោយអ្នកដទៃនិយាយអោយស្ដាប់ដែរនោះ?
"ខ្ញុំចង់អរគុណដែលលោកបានជួយសង្គ្រោះជីវិតខ្ញុំ ហើយក៏ចង់សុំទោសចំពោះរឿងយប់មិញផងដែរ ខ្ញុំមិនដឹងថាពីមុនទំនាក់ទំនងរវាងលោកនឹងខ្ញុំបែបណានោះទេព្រោះខ្ញុំមិនចាំរឿងទាក់ទងនឹងយើងនោះទេ សង្ឃឹមថាពួកយើងនឹងមិនមានមនោសញ្ចេតនាអីនឹងគ្នាទៅចុះព្រោះខ្ញុំក៏មិនចង់ធ្វើអោយគូដណ្ដឹងរបស់ខ្ញុំខូចចិត្ត រឿងកាលពីយប់មិញខ្ញុំសុំអោយលោកបំភ្លេចចោលចុះណាព្រោះខ្ញុំក៏ចាំមិនបានថាបានធ្វើអ្វីខ្លះដែរ  យ៉ាងណាក៏លោកមិនខាតបង់អីធ្ងន់ធ្ងរដូចជាមនុស្សស្រីនោះដែរ ខ្ញុំនឹងសងសំណងទៅលោកវិញតាមដែលលោកចង់បាន" Eliot រៀបរាប់វែងអន្លាយដោយមិនដឹងទេថាបេះដូងរបស់អ្នកស្ដាប់កំពុងតែប្រេះបែកទៅហើយ ។

បន្ទាប់ពីឆ្លងកាត់រឿងជាច្រើនតើគេអាចភ្លេចបានដោយរបៀបណា? ឬក៏ទំនាក់ទំនងរវាងពួកគេវាខ្លីពេកទើបមិនស៊ីជម្រៅគ្រប់គ្រាន់ដើម្បីអោយគេចងចាំបាន? ឬក៏មកពីកន្លងមក Kipuka ស្រលាញ់គេតែម្នាក់ឯង? ពេលនេះបង្ហាញច្បាស់ហើយគឺ Kipuka ពិតជាស្រលាញ់គេតែម្នាក់ឯងពិតមែន ទោះបីជាចង់កុហកខ្លួនឯងថាគេក៏មានចិត្តលើខ្លួនដែរដូចកាលពីមុនក៏វាមិនអាចទៀតដែរ ព្រោះ Eliot អះអាងច្បាស់ៗបែបនេះទៅហើយ ។ ឈប់ឆ្កួតទៅ Kipuka មកពីក្នុងចិត្តគេកន្លងមកមិនដែលមានឈ្មោះ Kipuka តាំងពីដើមមកហើយបានជាគេមិនចាំនូវគ្រប់រឿងដែលបានឆ្លងកាត់ជាមួយគ្នាបែបនេះ ។

"សំ...សំណងហ្ហ៎េស?" Kiouka សួរទាំងអួលណែនក្នុងទ្រូង កាលពីមុនគេខ្លួនឯងដែលចាត់ទុក Eliot ជា One night stand ឥឡូវអារម្មណ៍នេះបែរជាធ្លាក់មកលើខ្លួនឯងវិញ តើ Eliot ចង់ផ្ដល់សំណងបន្ទាប់ពី One night stand ហើយអញ្ចឹងឬ?
"លោកអាចគិតមើលសិនបានមិនអីទេ អោយតែមិនលើសពិដែនកំណត់អ្វីក៏ខ្ញុំនឹងសងលោកដែរ"
"Eliot លោកពិតជាមិនចាំអ្វីដែលបានកើតឡើងពិតមែនហ្ហ៎េស?"
"ខ្ញុំមិនចង់និយាយរឿងនេះទៀតទេ ឥឡូវលោកសម្រាកសិនចុះ ចាំនិយាយគ្នាពេលដែលលោកគិតពីអ្វីដែលលោកចង់បានហើយ" Eliot យកដៃរឈ្លីថ្ងាស់ហាក់ដូចជាឈឺក្បាលណាស់ គេបម្រុងនឹងដើរចេញហើយតែត្រូវ Kipuka និយាយកាត់ជំហានរបស់គេ
"លោកអាចទទួលខុសត្រូវលើខ្ញុំបានទេ?" សំណួររបស់ Kipuka ធ្វើអោយ Eliot ដកដង្ហើមធំហាក់ដូចជាធុញទ្រាន់ជាខ្លាំង
"ខ្ញុំប្រាប់លោកហើយថាលោកអាចសុំអ្វីក៏បានអោយតែមិនលើសពីដែនកំណត់" ថាហើយគេក៏ដើរចេញទៅទុកអោយ Kipuka នៅយំស្ងាត់ៗម្នាក់ឯង ។

សំណងហ្ហ៎េស Eliot? តើអ្វីដែលគេខាតបង់អាចទទួលបានត្រឹមសំណងអញ្ចឹងឬ? តើមកពីគេមិនមែនជាមនុស្សស្រីមែនទេបានជា Eliot មិនអាចទទួលខុសត្រូវលើគេបាន? តើការដែលសុំអោយទទួលខុសត្រូវលើរឿងដែលគេបានប្រព្រឹត្តវាលើសពីដែនកំណត់អញ្ចឹងឬ?  ហេតុអីបានរឿងវាទៅជាបែបនេះទៅវិញ?

Bạn đang đọc truyện trên: Truyen3h.Co