Truyen3h.Co

Coffee Shop

20. បេះដូងឆេះ

Nombangbakyong

វគ្គ 20

ពេលវេលាចេះតែដើរទៅមុខ វិលៗថ្ងៃថ្មីក៏ចូលមកដល់ទៀតទៅហើយ! ថ្ងៃនេះក្នុងភូមិអ៊ូអរខុសពីសព្វមួយដង ក៏ព្រោះតែវត្តមានរបស់ Eliot បានត្រឡប់មកវិញធ្វើអោយអ្នកភូមិនាំគ្នាជប់លាង កាប់គោ កាប់ក្របី ដើម្បីអបអរសាទរ និងបណ្ដេញគ្រោះចង្រៃផងដែរ ។ Kipuka Ocean និង Seeky ក៏ត្រូវបានអញ្ចើញអោយចូលរួមក្នុងពិធីជួបជុំនេះដែរ ក៏ព្រោះពួកគេជាភ្ញៀវពិសេសទើបមិនអាចខានបាននោះឡើយ ជាពិសេសគឺ Kipuka ដែលមនុស្សគ្រប់គ្នារំលឹកដល់មិនដាច់ពីមាត់ ។

គ្រប់គ្នាសុទ្ធតែសរសើរពីការលះបង់របស់ Kipuka មិត្តភាព និងភាពស្មោះត្រង់របស់គេ តែគួរអោយស្ដាយដែលមនុស្សដែលគេបានលះបង់អោយស្ទើរតែអស់ទាំងជីវិតបែរជាមិនចងចាំវត្តមានរបស់គេទៅវិញ ។ ទោះបីជារៀងឈឺចិត្តបន្តិចតែក៏ប្រសើរដែរ ដែលអ្នកភូមិគ្មានអ្នកណានិយាយពីរឿងដែលបានកើតឡើងរវាង Eliot និងគេ យ៉ាងណាក៏មិនបាច់ត្រូវអាម៉ាស់មុខផ្ទួនៗនោះដែរ ។

"ម្នាក់ឈ្មោះ Kipuka នោះ លោកមេភូមិចង់ជួប" កំពុងតែអង្គុយស្ដាប់រឿងនិទានជុំគ្នាជាមួយអ្នកភូមិ ក៏មានមនុស្សម្នាក់ដើរមកហៅ ធ្វើអោយ Kipuka ក៏ងើបដើរទៅតាមដោយមិនបានឆ្លើយតបអ្វី ។

"លោកមេភូមិ..." ដើរនាំផ្លូវមកដល់មុខបន្ទប់មេភូមិគេក៏ឈប់ហើយហៅបន្តិចដើម្បីជាការគោរព និងដូចជាការសុំការអនុញ្ញាតមុននឹងចូល
"ចូលមក" តាចំណាស់ពោលបន្ទាប់ពីឃើញថាជាអ្នកណា ហើយអ្នកដែលជូន Kipuka មកក៏អោយសញ្ញាទៅ Kipuka បន្តិចថាចូលទៅតាមសម្រួលទៅ រួចខ្លួនក៏អោនគោរពមេភូមិបន្តិចមុននឹងដើរចេញ ។

"អង្គុយចុះសិនមកអ្នកកំលោះ" តាចំណាស់ងាកមុខទៅញញឹមស្មើរៗប្រាប់អោយ Kipuka អង្គុយ
"លោកតាមានការអ្វីឬ?" ដាក់ខ្លួនអង្គុយចុះយ៉ាងសមរម្យមុននឹងសួរទាំងឆ្ងល់ តើអាចទាក់ទងនឹងរឿងកាលពីម្សិលដែរទេ?
"គឺតាចង់សុំទោសសម្រាប់រឿងដែលកើតឡើង" ដៃរជ្រីវជ្រួញរបស់មនុស្សចាស់លើកឡើងចាក់ទឹកតែ រួចក៏លើកយកមកផឹកតាមទម្លាប់
"អឺ...គឺមិនអីនោះទេ បំភ្លេចចោលចុះចាត់ទុកថាមិនបានកើតឡើង" Kipuka តបទាំងអួលដើមកឆួលៗចុងច្រមុះរកកល់ចង់យំ តែប្រឹងទប់មិនអោយទឹកភ្នែកហូរចុះមក ។

មាត់និយាយថាបំភ្លេចតែក្នុងចិត្តវាមិនអាចបំភ្លេចបានទេ តើអាចអោយគេភ្លេចរឿងរ៉ាវទាំងស្រុងបានដោយរបៀបណា? លុះត្រាតែគេបាត់បង់ការចងចាំដូចជា Eliot នោះប្រហែលជាអាចភ្លេចបាន...

"Kipuka តាអរគុណដែលចៅត្រឡប់មកវិញហើយជួយជីវិតរបស់ Eliot គុណបុណ្យដ៏ធំនេះទោះសង 10ជាតិក៏តាមិនអាចសងបានដែរ នៅពេលនេះតានឹងនិយាយសុំទោសម្ដងហើយម្ដងទៀតដែលតាប្រមាថជីវិតចៅ ចង់យកចៅធ្វើយញ្ញបូជា តាគ្មានអ្វីក្រៅពីសុំទោស និងអរគុណទេ" ដៃរមនុស្សចាស់ចាប់កាន់ដៃរទន់របស់ Kipuka ភាពកក់ក្ដៅដែលចេញពីដៃរជ្រីវជ្រួញអាចអោយដឹងថាគាត់សោកស្ដាយ ហើយពិតជាសុំទោសអស់ពីចិត្តយ៉ាងពិតប្រាកដ ។
"មិនអីទេលោកតា ខ្ញុំមិនបានយកទុកក្នុងចិត្តទេ" Kipuka ញញឹមតបដោយភាពទន់ភ្លន់ តែកាន់តែធ្វើអោយមនុស្សដែលបានសាងកំហុសមានអារម្មណ៍ថាខុសកាន់តែធ្ងន់ ។

តើហេតុអីបានជា Kipuka មានបេះដូងបរិសុទ្ធស្រស់ស្អាតបែបនេះ? តើនេះមែនទេជាមូលហេតុដែលធាតុ Yang ជ្រើសរើសគេ? បើធៀបទៅនឹង Yin គឺ Yang ជាធាតុនៃពន្លឺ ជាតំណាងនៃសេចក្ដីល្អប្រៀបបានទៅនឹងទេវតា Kipuka មានចិត្តល្អមិនខុសពីទេវតានោះទេ Eliot នឹងមានសំណាងដែលធ្លាក់ពីលើមេឃបើគេមានវត្តមាន Kipuka នៅក្នុងជីវិត ។

"នេះជាហាងកាហ្វេរបស់គ្រួសារយើងដែលបានសាងសង់នៅទីក្រុង ហាងនេះនឹងប្រគល់ជូនចៅជាម្ចាស់កម្មសិទ្ធិ ចាត់ទុកជាការសុំទោសចំពោះរឿងដែលបានកើតឡើង តាដឹងថាវាមិនគ្រប់គ្រាន់ចំពោះអ្វីដែលចៅបាត់បង់នោះទេ ប៉ុន្តែតាមិនអាចមានអ្វីល្អជាងនេះសម្រាប់ចៅនោះទេ" ដៃរជ្រីវជ្រួញទាញយកឯកសារមួយសំណុំមកដាក់លើតុហុចប្រគល់ទៅ Kipuka
"លោកតា... បែបនេះមិនចាំបាច់នោះទេ..." គេបដិសេធមិនទទួលយក នេះមិនមែនជាអ្វីដែលគេចង់បាននោះទេ របស់ទាំងនេះមិនអាចធៀបនឹងបេះដូងដែលត្រូវបានកូនប្រុសរបស់គាត់លួចទៅនោះឡើយ ។
"Kipuka យកទៅចាត់ទុកថាតាសុំទៅចុះ តានឹងមានអារម្មណ៍ខុសកាន់តែខ្លាំងបើចៅមិនព្រមទទួល" តាចំណាស់ប្រឹងអង្វរក
"បាទ...ខ្ញុំ...ខ្ញុំទទួលៗ..." ឃើញមនុស្សចាស់ទទូចថ្នាក់នេះទៅហើយគេក៏មិនចង់បដិសេធនឹងសំណើរមនុស្សចាស់នោះដែរ វានឹងមើលទៅកាន់តែឆ្គងបើគេនៅតែមិនព្រមទទួល ដូច្នេះហើយទោះចិត្តចង់ឬមិនចង់ក៏មានតែបង្ខំចិត្តយកសិនប៉ុណ្ណោះ ។
"ហើយចំពោះរឿងរបស់ Eliot អោយតាសុំទោសដែលគេមិនអាចទទួលខុសត្រូវចំពោះចៅបាន ព្រោះ Eliot គេមានគូដណ្ដឹងរួចមកហើយ តាសង្ឃឹមថាចៅយល់... ហើយចំពោះសំណង..." តាចំណាស់និយាយដល់ត្រឹមនេះ Kipuka ក៏កាត់
"មិនអីទេលោកតាបំភ្លេចចោលទៅ ខ្ញុំក៏មិនត្រូវការសំណងអីនោះដែរ ពេលនេះខ្ញុំអស់កម្លាំងហើយខ្ញុំសុំអនុញ្ញាតលោកតាទៅសម្រាកសិនហើយ" អាចថាគេជាក្មេងគ្មានសុជីវធម៌ដែលកាត់ប្រសាសន៍មនុស្សចាស់ក៏ថាសិនទៅចុះ ព្រោះបើនិយាយពីរឿងសំណងនោះដដែលគេសុំមិនស្ដាប់វិញ ។

តើគ្រប់គ្នាចង់សងអ្វីមកគេទៅ? តើព្រោះគេជាមនុស្សប្រុសទើបគ្រប់គ្នាគិតថាគេគ្មានតម្លៃគ្រប់គ្រាន់សាកសមនឹងអោយមនុស្សប្រុសម្នាក់ដែលធ្វើខុសទទួលខុសត្រូវឬ? តើជាមនុស្សប្រុសនឹងមិនបាត់បង់កិត្តិយសទេដែលត្រូវនរណាម្នាក់រំលោភ? គ្រាន់តែស្ដាប់ទៅក៏គួរអោយអាម៉ាស់ណាស់ទៅហើយ ហេតុអីក៏មនុស្សម្នាក់ៗយល់ថាវាជារឿងធម្មតាទៅវិញ? សំណងហ្ហ៎េស? សងបេះដូងដែលខ្ទេចខ្ទាំនោះមកវិញមក សងភាពស្រស់ស្អាតរបស់គេមកវិញមក នោះហើយជាអ្វីដែលគេចង់បាន វាជាសំណងដែលសាកសមនឹងទទួល មិនមែនជាទ្រព្យសម្បត្តិ មិនមែនជាអ្វីទាំងអស់ ។

ក្រោយពី Kipuka ចេញទៅផុតតាចំណាស់បានត្រឹមតែអង្គុយផឹកតែ ដកដង្ហើមធំក្រវីក្បាលក្រពុលមុខនឹងរឿងក្មេងៗជាខ្លាំង គាត់អាចស្មានដឹងពីជម្រៅចិត្តរបស់ Kipuka ហើយក៏ដឹងថារវាងគេ និង Eliot ក៏មិនមែនជាមិត្តស្គាល់គ្នាធម្មតានោះឡើយ ។ តាមរយៈបទពិសោធន៍របស់គាត់ដែលជាមនុស្សចាស់ជិតនឹងស្លាប់ទៅវិញទៅហើយ គាត់អាចស្មានដឹងថាក្មេងៗទាំងពីរនេះច្បាស់ជាបានបង្កើតទំនាក់ទំនងអ្វីមួយលើសពីមិត្តជាមិនខាន ព្រោះមិនអាចមានមិត្តឯណានឹងហ៊ានយកជីវិតខ្លួនឯងមកប្រថុយដើម្បីជួយមិត្តនោះទេ ។ ទោះបីជា Kipuka មិននិយាយតែគាត់អាចដឹងបានថា Kipuka ច្បាស់ជាស្រលាញ់ Eliot ខ្លាំងណាស់ តែគួរអោយស្ដាយដែល Eliot មិនអាចចងចាំរឿងរ៉ាវដែលកើតឡើងបាន ។ គាត់ក៏សោកស្ដាយចំពោះរឿងដែលកើតឡើង បើថ្ងៃណាមួយ Eliot ចងចាំឡើងវិញ ឬបើ Eliot ដឹងថាគេធ្លាប់បានស្រលាញ់ Kipuka នោះគាត់ក៏នឹងមិនហាមឃាត់គេក្នុងការស្វែងរកស្នេហាពិតនោះដែរ ។ តែពេលនេះ Eliot ចាំមិនបាននូវរឿងកន្លងមក ហើយក្រៅពីគេ និង Kipuka ក៏គ្មាននរណាម្នាក់ដែលដឹងរឿងរវាងពួកគេទាំងពីរនោះដែរ ដូច្នេះហើយអ្វីដែលរំលងបាត់ទៅហើយក៏អោយវារំលងទៅចុះ ព្រោះពេលនេះ Eliot នឹងត្រូវរៀបការកសាងអនាគតជាមួយគូដណ្ដឹង ។

មានតែបន្ទោសព្រហ្មលិខិតដែលកំណត់អោយពួកគេបានជួបគ្នា ប៉ុន្តែមិនមាននិស្ស័យបាននៅជាមួយគ្នា...

ឬក៏បន្ទោសជោគវាសនាដែលចារមកតម្រូវអោយពួកគេមានម្នាក់ដែលនឹងត្រូវបាត់បង់...

__________

សំងំយំក្នុងបន្ទប់អស់ពេលជាយូរ ពេលនេះ Kipuka រៀបចំខ្លួនស្អាតបាតចេញមករាំលេងសប្បាយជាមួយអ្នកភូមិ ព្រោះត្រូវបាន Ocean និង Seeky រំអ៊ុកមិនឈប់សោះ ។ ពេលរាត្រីបែបនេះជាប្រពៃណីអ្នកភូមិចូលចិត្តនាំគ្នាដុតភ្នួកភ្លើង ហើយរាំ និងច្រៀងលេងជាមួយស្គរដៃរ ដោយនាំគ្នាឈរជារង្វង់ជុំវិញភ្នួកភ្លើងច្រៀងផងទះដៃរផងយ៉ាងសប្បាយ ។

"Emma ប្រាប់ថានេះជាស្រាបិតដោយដៃរ Kipuka ឯងសាកបន្តិចទៅ" Ocean ហុចកែវស្រាដែលដណ្ដើមបានពី Emma អោយទៅ Kipuka ព្រោះឃើញមិត្តមិនសូវជាសប្បាយចិត្តបែបនេះគិតថាបើបានផឹកខ្លះប្រហែលជាអាចនឹងល្អ ។
"អរគុណហើយ Ocean" Kipuka ទទួលយកស្រាពីដៃរ Ocean យកមកផឹករហូតដល់អស់ត្រឹមតែមួយដង្ហើមប៉ុណ្ណោះ ។

"មានទៀតទេ?" ផឹកអស់ហើយក៏សួររកថែម
"មា...មានតើ..." Ocean ចង់ភាំងនៅពេលដែល Kipuka សុំស្រាថែមបែបនេះ តែដោយគេឆ្លាតឆាប់យល់ការទើបប្រញាប់លើកស្រាទាំងឪទិនមកអោយតែម្ដង ។
"ហ្ហើយ Ocean ឯងចង់អោយ Kipuka ផឹកដល់សន្លប់ឬយ៉ាងម៉េច?" Seeky ដែលទន់ភ្នែកស្រាងៗទៅហើយឃើញបែបនេះក៏ដើរចូលទៅអង្គុយជិត និងលើកដៃរគៀកក Kipuka ថ្វីបើមាត់រអ៊ូដូចមិនពេញចិត្តនឹងអោយ Kipuka ផឹកតែដៃរហុចកែវស្រាលើកជល់ទៅហើយ ។

"ផឹកទៅ ផឹកស្រាបំភ្លេចការឈឺចាប់...ហ៊ឹកៗ..." Kipuka ក៏ចាប់ផ្ដើមស្រវឹងដែរ លើកកែវបណ្ដើរយំសស្រាក់បណ្ដើរ ។

តន្រី្តក្នុងភូមិចេះតែបន្លឺឡើងជារឿយទៅតាមចង្វាក់ដែលអ្នកភូមិច្រៀង អ្នកច្រៀងនៅតែបន្តច្រៀង អ្នករាំក៏នៅតែបន្តរាំ ចំណែកមិត្តភក្តិទាំងបីនាក់វិញអស់ពីផឹកក៏នាំគ្នាទៅចូលរាំក្រឡុកក្រឆាពេញវង្សរាំ ក្រឡុកឆ្អែតក៏ត្រឡប់មកអង្គុយផឹកវិញ ។ បើសិនជាគ្រាន់តែក្រឡេកនោះនឹងគិតថាពួកគេទាំងបីគឺគ្រាន់តែអង្គុយផឹកធម្មតាទេ តែបើពិនិត្យអោយចំនឹងដឹងថាមិនធម្មតា ព្រោះក្រៅពីផឹកពេលខ្លះក៏នាំគ្នានិយាយរឿងសើចសប្បាយ ហើយពេលខ្លះនិយាយត្រូវរឿងយំក៏នាំគ្នាយំហ៊ូដូចកូនក្មេង ។ មួយវង្សបីនាក់នេះពិតជារើសគ្នាជាមិត្តសមណាស់ ពេលមិនទាន់ស្រវឹងឃើញម្នាក់ៗដូចជាត្រឹមត្រូវណាស់ ជាពិសេសគឺ Seeky តែងមានចរិតចាស់ទុំជាងគេ តែពេលនេះមិនមានអ្នកណាយោងអ្នកណាទេគឺស្មើរដៃរគ្នាណាស់ ។

"ហ៊ឹៗ... អរគុណពួកឯងដែលមិនបោះបង់គ្នាចោលហ៊ឹៗ..." Kipuka យំរៀបរាប់សស្រេកសស្រាក់ដោយយកដៃរគៀកកមិត្តទាំងពីរ
"Ocean ខ្ញុំស្រលាញ់ឯងហ៊ឹៗ..." Seeky ទាញ Kipuka មកអោបដោយនិយាយទៅកាន់ Ocean
"ខ្ញុំក៏ស្រលាញ់ឯងដែរ Seeky ហ៊ឹកៗ..." Ocean វិញក៏ចូលទៅអោប Kipuka ដូចគ្នា ដែលធ្វើអោយមើលទៅដូចមិត្តភក្តិទាំងបីកំពុងអោបគ្នាយ៉ាងអញ្ចឹង ទាំងដែលការពិតគឺគេគ្រាន់តែយក Kipuka ជាធ្នាក់ដើម្បីបន្លំភ្នែកប៉ុណ្ណោះ ។

អាណិត Kipuka ត្រូវប្រុសបោកហើយមិត្តបោកទៀត T.T

"ឆើស! មិត្តភក្តិប្រភេទអីផឹកស៊ីស្រវឹងអោបគ្នាស្អិតរមួតបែបនេះ!" ជា Eliot ដែលអង្គុយស្ងៀមៗសម្លឹងមើលពួកគេទាំងបីជាយូរមកហើយ ហើយមិនដឹងគេកើតឆ្កួតស្អីទេបានជាមកត្រូវម៉ួម៉ៅក្ដៅក្រហាយនឹងបីនាក់ដែលកំពុងអោបគ្នានោះទៅកើត! ពេលនេះមានអារម្មណ៍ថាក្ដៅស្លឹកត្រចៀករហូតដល់ក្ដាប់កែវក្នុងដៃរឡើងបែកទៅហើយ ។

"ចង្រៃយ៍!" Eliot ស្រែកជេរស្ទុះងើបទាំងកម្រោលដើរតាំងៗទៅចាប់ទាញ Kipuka ពីមិត្តទាំងពីរដែលមិនដឹងជាពួកគេនិយាយស្អីខ្លះទេបានជានាំគ្នាថើបថ្ពាល់គ្នាទៅមកបែបនេះ! មិត្តឆ្កួតយកស្អីដែលធ្វើបែបនេះនោះ? ឃើញហើយអត់មិនខឹងមិនបានទាល់តែសោះ!

"..." Ocean និង Seeky ដែលបូញមាត់ប្រុងនឹងថើបថ្ពាល់ Kipuka ទៅហើយតែថើបបានត្រឹមតែខ្យល់វិញព្រោះ Kipuka ត្រូវ Eliot ទាញយកទៅបាត់ ពេលនេះបានត្រឹមតែអង្គុយមើលមុខគ្នាទាំងឆ្ងល់ប៉ុណ្ណោះ ។

ជាសំណាងដែលមនុស្សក្នុងភូមិគិតតែនាំគ្នាសប្បាយអ៊ូអរគ្មានអ្នកណាមកចាប់អារម្មណ៍លើពួកគេនោះទេ បើមិនអញ្ចឹងទេនឹងត្រូវខ្មាស់គេមិនដឹងយកមុខទៅទុកនៅឯណាមិនខានទេ ។

"អូយៗ... ឈឺគូថ...ឈឺគូថ... ប្រាប់ថាឈឺគូថណាឈឺគូថ! អូសអីអូសម៉េះឈឺគូថចង់រយះហើយ!" Kipuka ដែលត្រូវ Eliot អូសតាត់ណាត់ទីងណែង ភ្នែកបើកមិនរួចដើរទាំងមិនត្រង់ផ្លូវ ដំបូងៗគ្រាន់តែប្រាប់ថាឈឺធម្មតាៗតែឃើញថាអ្នកដែលអូសខ្លួនទៅទាំងកម្រោលនេះមិនព្រមបញ្ឈប់ទើបស្រែកមួយអស់សម្លេងតែម្ដង ។

ទីបំផុតក៏ទទួលបានផល Eliot ឈប់អូសគេហើយតែចាប់លីវិញម្ដង លីដូចបាវសាច់អញ្ចឹង!

"អូយកុំលើកបែបនឹងវិលមុខណាស់ក្អួតឥឡូវហើយ..." មនុស្សកំពុងស្រវឹងឡើងជោគខ្លួនទៅហើយមកចាប់លីដាំក្បាលចុះក្រាមគូថឡើងលើបែបនេះ នរណាមិនចង់ក្អួត!

"ដាក់ចុះៗ...ក្អួតហើយៗ..." ដៃរតូចៗលើកទះស្មារទូលាយផាច់ៗជើងប្រឹងទធាក់ខ្វៃអោយគេដាក់ចុះ ហើយគ្រាន់តែដាក់ចុះភ្លាមក៏...

អ៊ួកៗ...
ក្អួតបានសម្រេច!

"ហ្ហើយ!" Eliot លើកដៃរទះក្បាលខ្លួនឯងទាំងងឹតមុខ មិនយល់! ហេតុអីបានជាគេទៅចាប់អូសមនុស្សប្រមឹកនេះពីកណ្ដាលហ្វូងមកទៅកើត? នេះគេកើតឆ្កួតស្អីហ្នឹង? ហេតុអីមានអារម្មណ៍មិនស្ងប់សោះនៅពេលឃើញ Kipuka ម្នាក់នេះស្និតស្នាលជាមួយអ្នកផ្សេង?

Eliot លើកដៃរស្ទាបទ្រូងខ្លួនឯងដែលមុននេះគេមានអារម្មណ៍ក្ដៅខ្លាំងណាស់ ជាពិសេសគឺក្នុងប្រអប់ទ្រូងវាលោតញ៉ាប់ដូចជាម៉ាស៊ីនយ៉ាងអញ្ចឹង! មិនដឹងថាហេតុអីពេលនេះវាបែរជាស្ងប់វិញ អារម្មណ៍ក្ដៅឆួលមុននេះក៏រលត់បាត់បន្ទាប់ពី Kipuka ស្ថិតក្នុងដៃររបស់គេ ។

គេមិនសប្បាយចិត្តទាល់តែសោះដែលឃើញ Kipuka អោបថើបត្រកងសាសងជាមួយអ្នកផ្សេង មិនដឹងថាហេតុអីបេះដូងគេឈឺយ៉ាងចម្លែក...

វាចម្លែកខ្លាំងណាស់!
គេមិនធ្លាប់មានអារម្មណ៍បែបនេះពីមុនមកទេ...
ទោះបីជានៅជាមួយគូដណ្ដឹងរបស់គេ ក៏គេមិនចាំថាធ្លាប់មានអារម្មណ៍បែបនេះនោះដែរ...

Bạn đang đọc truyện trên: Truyen3h.Co