Truyen3h.Co

Coffee Shop

2. មនុស្ស ឬខ្មោច?

Nombangbakyong

វគ្គ 02

ក្រីងៗ សម្លេងកណ្ដឹងដែលដាក់នៅមុខទ្វារបន្លឺឡើងនៅពេលដែលទ្វារត្រូវបានបើក កំឡោះសង្ហារទាំងបីក៏ដើរចូលទៅក្នុងហាងកាហ្វេ ។

ស្ងាត់!
គ្មានមនុស្សសូម្បីតែម្នាក់!

"សួស្ដីមានមនុស្សទេ?" Ocean ដែលចូលមកមុនគេឃើញសភាពស្ងប់ស្ងាត់របស់ហាងកាហ្វេក៏ស្រែកសួរ
"មើលទៅបែបគ្មានមនុស្សទេដឹង?" Seeky ដែលឈរចាំស្ដាប់ការឆ្លើយតបមួយសន្ទុះទៅហើយមិនឃើញមានសញ្ញានៃការឆ្លើយតបរបស់នរណាសោះក៏ពោលឡើង
"ខ្ញុំថាចេញទៅវិញទៅហ្ហី? ដូចជាមិនស្រួលទេ ហាងនេះចម្លែកណាស់" Kipuka ដែលសង្ស័យតាំងតែពីដើមមកហើយក៏បបួលមិត្តភក្តិចេញទៅវិញ គេមិនដូចជាពីរនាក់ទៀតទេ គឺចាប់តាំងពីចូលមកដល់ទីនេះគឺគេបានប្រើភ្នែកទាំងគូដែលបិទបាំងក្រោមកញ្ចក់វែនតាសម្លឹងគ្រប់ជ្រុងជ្រោយអស់ហើយ ។
"គ្មានឃើញអីចម្លែកផង" Ocean បែរមកតបជាមួយ Kipuka វិញ
"Kipuka បើឯងមិនពេញចិត្តចេញទៅអង្គុយចាំនៅខាងក្រៅទៅ ចាំមើលមួយសន្ទុះទៀតបើគ្មានអ្នកណាចេញមកទេចាំពួកយើងត្រឡប់ទៅវិញតែម្ដង" Seeky ឃើញទឹកមុខភ័យព្រួយរបស់មិត្តទើបដេញអោយទៅអង្គុយខាងក្រៅតែម្ដងទៅ
"សួស្ដីមានមនុស្សទេ?" Ocean ក៏នៅតែបន្តស្រែកសួរ
"បានហើយ Ocean ឈប់ស្រែកទៅ ពួកយើងត្រឡប់ទៅវិញទៅ! ឯងមើលទៅមើលហាងនេះដូចជាមិនមានមនុស្សបើកជាយូរមកហើយ! មានធូលីពាសពេញលើតុ សូម្បីតែពីងពាងក៏មិនបោសដែរពីងពាងព័ទ្ធពេញហាងទៅហើយឃើញទេ? សង្ស័យថាហាងនេះគឺជាអន្ទាក់របស់ពួកឃាតកររោគចិត្តផងក៏មិនដឹង? គ្រាន់តែហាងបើកនៅកណ្ដាលព្រៃបែបនេះគឺវាចម្លែកបាត់ទៅហើយ ទាន់មេឃនៅមិនទាន់ងងឹតពួកយើងទៅវិញទៅហ្ហី?" Kipuka ទីបំផុតដាច់ចិត្តរៀបរាប់ពីគំនិតរបស់ខ្លួនប្រាប់មិត្តទាំងពីរអោយដឹង ព្រោះឃើញសភាពហាងដែលចាស់មានពេញទៅដោយធូលី និងពីងពាងបែបនេះហើយគេមិនអាចបង្ខំខ្លួនឯងមិនអោយសង្ស័យបាននោះទេ ។
"Kipuka ឯងមើលរឿងច្រើនពេកទេដឹង? បើហាងនេះអត់មានមនុស្សមែនហេតុអីក៏បើកភ្លើងចោល? សូម្បីតែម៉ាស៊ីនកាហ្វេក៏បើកដែរ ឯងមើលទៅមើលម៉ាស៊ីនកាហ្វេឯណាអាចបើកចោលរាប់សិបថ្ងៃបាននោះ? វាមិនឆេះខ្ទេចទៅហើយទេ? ម៉្យាងទៀតក្នុងហាងនៅមានក្លិនឈ្ងុយកាហ្វេនៅឡើយទេ នេះប្រាកដជាមានមនុស្សទើបតែឆុងថ្មីៗនេះមិនខាន ហើយជួនកាលព្រោះតែមិនសូវមានមនុស្សមកទើបម្ចាស់ហាងខ្ចិលសម្អាតក៏ថាបាន! ឯងកុំគិតក្នុងផ្លូវអាក្រក់ពេកមើល!" Ocean ក៏តវ៉ាវិញទៅតាមការយល់ឃើញរបស់គេ គេជឿជាក់ថាច្បាស់ជាមានមនុស្សនៅទីនេះហើយអាចនឹងទើបតែចេញទៅមុននេះអីបន្តិចប៉ុណ្ណោះ ព្រោះតាំងពីចូលមកគេធំក្លិនឈ្ងុយកាហ្វេមិនទាន់បាត់នោះទេ ។
"ត្រូវហើយខ្ញុំក៏ឈ្ងុយកាហ្វេដែរ អ៎េ! មើលណួក! កាកកាហ្វេដែលទើបតែឆុងហើយ មើលទៅប្រហែលជាទើបតែឆុងហើយប្រហែលមួយម៉ោងមុនទេ!" Seeky ក៏យល់ស្របតាម Ocean ដែរ គេក៏បានប្រទះឃើញកាកកាហ្វេដែលទើបតែឆុងហើយដូចគ្នា ទីនេះគ្មានអីចម្លែកទេវាអាចមកពី Kipuka គិតច្រើនដោយខ្លួនឯង ។
"ខ្ញុំយល់ថាវាមិនប្រក្រតីដូចពួកឯង... អាចុមកាដុំឆែប! ខ្មោចក៏មនុស្សហ្នឹង?" Kipuka ដែលកំពុងតែព្យាយាមបញ្ចុះបញ្ចូលមិត្តភក្តិស្រាប់តែភ្ញាក់ភ្នែកសរស្លែត ទាំងដែលគេនិយាយមិនទាន់ចប់ផង ព្រោះតែនៅសុខៗវត្តមានបុរសម្នាក់រាងស្គមខ្ពស់ស្បែកសរស្លេកស្រាប់តែបង្ហាញខ្លួនស្ងាត់ៗតែម្ដង ។
"ម៉ែអើយជួយផងខ្មោចលងទាំងថ្ងៃ!!!" Ocean និង Seeky ដែលទើបតែងាកទៅឃើញក៏ស្រែកចាចស្ទុះអោបគ្នាទាំងញ័រទទ្រើតតែម្ដង ។
"ឈប់សិន! ខ្ញុំមិនមែនខ្មោចទេ!" អ្នកដែលទើបតែលេចវត្តមានមកឃើញសភាពភ័យស្លន់ស្លោររបស់ប្រុសសង្ហារទាំងបីបែបនេះ ក៏ប្រញ៉ាប់ស្រែកឡើងដើម្បីសម្រួលស្ថានការណ៍ ។
"មិនមែនខ្មោចយ៉ាងម៉េចស្បែកសរស្លេកបែបនេះ? ថែមទាំងមកស្ងាត់ៗគ្មានសម្លេងទៀតប្រាប់ថាមិនមែនខ្មោចនរណាជឿ?" Kipuka ក្លាហានហ៊ានតមាត់ជាមួយខ្មោចក៏ពិតមែនប៉ុន្តែដៃអោបមិត្តភក្តិស្អិតគ្មានលែងទេ ភ្នែកក៏មិនហ៊ានបើកដែរ ។ ម៉្យាងដែរ! ពួកគេបីនាក់នេះខ្លាចតែអត់នាំគ្នារត់ទេសុខចិត្តឈរអោបគ្នាទាំងបិទភ្នែក! ។ នេះប្រហែលជាមកពីឥទ្ធិពលនៃពាក្យថា <អោយតែមើលមិនឃើញខ្មោចក៏លងមិនកើតដែរ> ហើយមើលទៅ ។
"អ៉ីយ៉ា! បើកភ្នែកមើលអោយច្បាស់ទៅមើល! ខ្ញុំមិនមែនខ្មោចទេ នេះមកពីខ្ញុំលាបម្ស៉ៅការពារសត្វល្អិតខាំទេតើ! នៀកស្ទាបមើលៗមនុស្សហ្ហ៎ាស់មនុស្ស! មិនមែនខ្មោចទេ" អ្នកដែលត្រូវចោទប្រកាន់ថាជាខ្មោចព្យាយាមបកស្រាយតែឃើញថាដូចជាគ្មានអ្នកជឿ ព្រោះពួកគេបិទភ្នែកអស់មិនហ៊ានបើក ទើបសម្រេចចិត្តដើរចូលទៅជិតហើយទាញដៃអ្នកទាំងបីអោយស្ទាបដៃរបស់ខ្លួនតែម្ដង ។
"សាច់ទន់ៗ ក្ដៅៗ... ម... មនុស្សធម្មតាតើហ្ហី?" Seeky ជាអ្នកដែលហ៊ានបើកភ្នែកមុនគេតែក៏នៅតែសួរទាំងសង្ស័យដែរ ។
"អូយ! ចេះសួរអញ្ចឹងទៅកើត! ខ្មោចណាសង្ហារចឹង?" អ្នកដែលត្រូវគេសង្ស័យតបទៅវិញទាំងហួសចិត្ត
"ព្រះអើយភ័យចង់គាំងបេះដូងហើយ! រួចមកតាំងពីពេលណាស្ងាត់ៗអត់មានសម្លេង ស្បែកសរស្លេកទៀតពីណាមិនភ័យ?" Ocean ដែលទើបតែបើកភ្នែកមកបានពិនិត្យមើលអ្នកចំណូលថ្មីនេះល្អិតល្អន់ហើយយល់ថាមិនមែនខ្មោចទើបប្រញ៉ាប់ស្ដីបន្ទោស ។
"ខ្ញុំមកយូរហើយតែមកពីអ្នកទាំងអស់គ្នារវល់និយាយគ្នាទើបបានជាមិនចាប់អារម្មណ៍ថាខ្ញុំមក" មនុស្សចំណូលថ្មីតបទៅវិញដោយមិនសូវជាយកចិត្តទុកដាក់ប៉ុន្មាន
"Kipuka បើកភ្នែកបានហើយនៅបិទដល់ណាទៀត? មនុស្សទេតើមិនមែនខ្មោចឯណា" Seeky ដែលក្រឡេកទៅឃើញ Kipuka នៅតែបិទភ្នែកក៏ប្រញ៉ាប់កេះអោយបើកភ្នែកវិញ ។
"ម...មនុស្សមែន? ច្បាស់ហើយថាមនុស្ស...?" Kipuka បើកភ្នែកម្ខាងបិទម្ខាងនៅតែសួរនាំទាំងមិនទុកចិត្ត
"ប្រាប់ហើយថាមនុស្ស! លោកមើលទៅមើលមានខ្មោចឯណាសង្ហារបែបនេះនោះ? ណ៎េក! បើមិនជឿទេស្ទាបបេះដូងខ្ញុំក៏បានណានៅលោតធម្មតាដូចគេដូចឯងទេ..." អ្នកដែលត្រូវគេចោទប្រកាន់ថាជាខ្មោចនៅតែព្យាយាមបកស្រាយ ដោយប្រុងនឹងដើរចូលទៅជិត Kipuka ដើម្បីអោយគេស្ទាបបេះដូងរបស់ខ្លួនទៅហើយ ។
"ហ្ហ៎េ...មិនបាច់ទេ...កុំចូលមកជិតខ្ញុំ...ខ្ញុំជឿហើយថាលោកមិនមែនខ្មោច និយាយតែមាត់បានហើយមិនបាច់ចាប់ដៃចាប់ជើងទេ" Kipuka ដែលឃើញមនុស្សប្លែកមុខស្ទុះចូលមកជិតបម្រុងចាប់ដៃគេបែបនេះ ក៏ប្រញ៉ាប់ថយក្រោយដោយប្រកែកញ៉ាប់មាត់ ។ គេមិនទម្លាប់ដែលត្រូវមនុស្សចម្លែកមកប៉ះបែបនេះទេ វាមិនទំនងមិនទាន់ស្គាល់គ្នាផងប្រុងយកដៃស្ទាបបេះដូងយ៉ាងម៉េច? ថាកំណាច់ខ្លួនក៏ត្រូវដែរ ព្រោះវាមិនសមពិតមែន ។
"និយាយអញ្ចឹងលោកជាម្ចាស់ហាងនេះមែនទេ? នៅទីនេះស្ងាត់ណាស់តើលោកនៅម្នាក់ឯងមែនទេ?" Ocean ក៏សួរឡើងព្រោះតាំងពីមកដល់ទីនេះមនុស្សម្នាក់នេះគឺជាមនុស្សទីមួយហើយដែលគេជួប ។
"ត្រូវហើយខ្ញុំជាម្ចាស់ហាងនេះ! ខ្ញុំមិនមែននៅទីនេះម្នាក់ឯងទេ នៅក្រោមភ្នំមានសហគមន៍មួយផងដែរខ្ញុំរស់នៅទីនោះមានអ្នកភូមិច្រើនគួរសម ទីនេះជាចំការកាហ្វេរបស់ខ្ញុំ"
"ពួកយើងមកបោះតង់ផ្សងព្រេង តែពេលនេះហាក់ដូចជាវង្វេងហើយទើបចង់សួរនាំព័ត៌មានខ្លះ" Seeky និយាយ
"ខ្ញុំដឹងហើយ មានទេសចរច្រើននាក់ណាស់ដែលមកទីនេះហើយវង្វេង ពួកលោកចង់ទៅភ្នំធំជាងគេនោះមែនទេ?"
"ត្រូវហើយ" Ocean តប
"បើដើរពីទីនេះទៅចំណាយពេលហោចណាស់ក៏5ថ្ងៃដែរទម្រាំទៅដល់ មើលទៅពួកលោកដូចជាស្ទើរបទពិសោធន៍ណាស់មិនបាច់ទៅល្អជាងព្រោះទីនោះគ្រោះថ្នាក់ណាស់"
"ពួកយើងមានបទពិសោធន៍បោះតង់រាប់មិនអស់មកហើយ គ្រាន់តែចង់ដឹងព័ត៌មានខ្លះនៅតំបន់នេះប៉ុណ្ណោះ" Kipuka តប
"តើពួកលោកមានបានសុំការអនុញ្ញាតពីសហគមន៍មុនទេ?"
"អត់នោះទេ ពួកយើងមិនទាំងដឹងថាទីនេះមានសហគមន៍ផង" Seeky តប
"អញ្ចឹងពួកលោកគួរតែចូលភូមិសិនទៅ ភ្ញៀវទេសចរដែលចង់ឡើងភ្នំធំគឺត្រូវការការអនុញ្ញាតពីសហគមន៍សិនទើបអាចឡើងបាន មើលទៅពួកលោកមិនមែនគ្រាន់តែវង្វេងទេគឺដូចជាមិនដឹងពីព័ត៌មានអីពាក់ព័ន្ធនឹងកន្លែងត្រូវទៅទាល់តែសោះតែម្ដង អញ្ចេះចុះថ្ងៃស្អែកខ្ញុំត្រូវចុះពីភ្នំដូចគ្នាចាំធ្វើដំណើរទៅជាមួយខ្ញុំតែម្ដងយ៉ាងម៉េចដែរ? ថ្ងៃនេះមេឃរៀងជ្រេទៅហើយមិនអាចទៅទាន់ទេ ពួកលោករៀបចំសម្រាកទីនេះសិនចុះខ្ញុំមិនថាអីទេណា"
"បាទ អញ្ចឹងក៏ល្អដែរ" Seeky តប
"អ៎េ... ប្រញ៉ាប់យល់ព្រមជាមួយគេម្ល៉េះយើងមិនទាំងទាន់ស្គាល់គេផង..." Kipuka ដែលសង្ស័យច្រើនជាងគេអូស Seeky មកខ្សឹបខ្សាវអោយលឺតែពីរនាក់
"មើលទៅគេមិនមែនមនុស្សអាក្រក់ទេ ណាមួយយើងក៏គ្មានជម្រើសដែរ បើមិនធ្វើតាមគេទេឯងចង់ធ្វើដំណើរបន្តទាំងមិនដឹងទិសតំបន់ឬ?" Seeky ក៏ខ្សឹបតបវិញ
"និយាយអញ្ចឹងលោកឈ្មោះអីដែរ? ខ្ញុំឈ្មោះ Ocean Jiang អាចហៅថា Ocean បាន" Ocean ដែលមិនបានដឹងថាពីរនាក់ទៀតខ្សឹបខ្សៀវរឿងអីគេក៏នឹកឃើញណែនាំខ្លួននិងសួរនាំអ្នកចំណូលថ្មីដើម្បីធ្វើការស្គាល់គ្នាតែម្ដង ។
"ខ្ញុំឈ្មោះ Eliot Huang រីករាយដែលបានស្គាល់លោក Ocean ចុះពីរនាក់ទៀតឈ្មោះអីដែរ? ពួកយើងស្គាល់គ្នាអោយហើយក៏ល្អដែរស្រួលហៅគ្នា"
"ខ្ញុំ Seeky Li" Seeky ងាកទៅញញឹមដាក់ Eliot នៅពេលណែនាំខ្លួន
"Kipuka" និយាយកំបុតៗឆ្កុយៗទាំងមិនសម្លឹងមុខអ្នកណាទាំងអស់ ព្រោះគេមិនបានពេញចិត្តក្នុងការណែនាំខ្លួននោះទេ ។

Kipuka នៅតែមានអារម្មណ៍ថាចម្លែក...
និងសង្ស័យទៅលើ Eliot អ្នកចំណូលថ្មីម្នាក់នេះ...

តើយល់ថាចម្លែកដូច Kipuka ដែរទេ?

Bạn đang đọc truyện trên: Truyen3h.Co