Truyen3h.Co

Coffee Shop

3. សំណាងឬ?

Nombangbakyong

វគ្គ 03

ពេលរាត្រីឈានចូលមកដល់កំលោះៗទាំងបីបានរៀបចំតម្លើងតង់សម្រាប់សម្រាកនាយប់នេះរួចរាល់អស់ហើយ ពេលនេះក៏កំពុងនាំគ្នាអង្គុយមុខភ្នួកភ្លើងរងចាំត្រីដុតឆ្អិននឹងបានញ៉ាំ ។ នៅលើភ្នំនេះមានអូរតូចមួយដែល Eliot បាននាំពួកគេទៅកាលពីថ្ងៃដើម្បីមុជទឹកជម្រះកាយ ពួកគេក៏បានចាប់ត្រីខ្លះពីអូរនោះមកដុតញ៉ាំផងដែរ។ នៅទីនេះក្រៅពីហាងកាហ្វេតូចនេះគឺគ្មានអ្វីផ្សេងទៀតនោះទេ ហាងកាហ្វេធ្វើឡើងសម្រាប់តែភ្ញៀវ4-5នាក់ បរិវេណមិនធំប៉ុន្មានទេសាមញ្ញៗគ្មានអ្វីពិសេសណាស់ណាទេ ។

"និយាយអញ្ចឹងនៅទីនេះដូចជាគ្មានបន្ទប់ស្នាក់នៅទេ Eliot លោកគេងនៅកន្លែងណា?" Ocean ក៏នឹកឃើញសួរឡើង ក្នុងអំឡុងពេលដែលគ្រប់គ្នាកំពុងផ្ដោតអារម្មណ៍ទៅលើត្រីអាំង ហើយសំណួរនេះក៏ធ្វើអោយគ្រប់គ្នាបែរភ្នែកមកមើល Eliot វិញ ។

ពួកគេទើបតែចាប់អារម្មណ៍ទេថានៅទីនេះ គ្មានកន្លែងស្នាក់នៅនោះទេ បើ Eliot ស្នាក់នៅទីនេះតើគេគេងនៅឯណា? ហាងកាហ្វេនោះតូចតែមួយគ្មានកន្លែងឯណាអោយគេងទេ ណាមួយបើ Eliot គេងក្នុងនោះមែនគឺច្បាស់ជាបោសសម្អាតស្អាតទៅហើយមិនមែនសុទ្ធតែធូលីបែបនេះទេ ។ បើថាគេងក្នុងតង់ក៏មិនសមដែរព្រោះពួកគេដើរឡុកលុយសឹងតែពេញចំការកាហ្វេនេះទៅហើយ មិនឃើញមានស្រមោលតង់សម្រាប់មនុស្សដេកនោះទេ ។ ឬមួយក៏គេចងអង្រឹងគេង? តែចងអង្រឹងគេងយ៉ាងណាក៏គួរតែឃើញថាចងកន្លែងណាដែរ! តែនេះអត់សោះតែម្ដង ។

យ៉ាងម៉េចអញ្ចេះ? ដូចអត់សូវស្រួល!

"ខ្ញុំមិនស្នាក់នៅទីនេះទេ តាមពិតហាងនេះសាងសង់ទុកសម្រាប់តេស្តកាហ្វេម្ដងម្កាលប៉ុណ្ណោះ គឺប្រៀបដូចជាកន្លែងដែលខ្ញុំមកលំហែរកាយយ៉ាងអញ្ចឹង យូរៗខ្ញុំមកមើលម្ដងទេ ធម្មតាខ្ញុំមិនដែលចំណាយពេលគេងនៅទីនេះទេច្រើនតែធ្វើដំណើរទៅភូមិវិញទាំងយប់ តែព្រោះថ្ងៃនេះជួបនឹងពួកលោក ឃើញពួកលោកដូចជាហត់ហើយមិនជាស្គាល់ទីតាំងភូមិសាស្ត្រច្បាស់ទើបមិនចង់អោយធ្វើដំណើរទាំងយប់ក៏សម្រេចចិត្តស្នាក់នៅទីនេះមួយយប់សិនទៅ" Eliot ក៏បកស្រាយវែងអន្លាយនៅពេលដែលគេឃើញក្រសែរភ្នែកអ្នកទាំងបីសម្លឹងមើលគេទាំងសង្ស័យបែបនេះ ។ នេះនៅមិនទាន់ឈប់គិតថាគេគឺជាខ្មោចទៀតឬ?

បើគេជាខ្មោចមែនក៏ប្រហែលជាខ្មោចដ៏សង្ហារបំផុតនៅលើលោកនេះហើយ! ព្រោះគេមានមុខតូចស្អាត រាងក៏សង្ហារ កម្ពស់ក៏បាន ថែមទាំងមានស្បែកសរស្អាតទៀត លើលោកនេះអាចមានខ្មោចឯណាសង្ហារអញ្ចឹងនោះ?

"អ៎រ! អញ្ចឹងទេអ្ហី! ចុះយប់នេះលោកគេងនៅឯណា?" Seeky ដកដង្ហើមធូរទ្រូងក្សាក មុននេះគេមិនទាំងហ៊ានដកដង្ហើមផង! ព្រោះទោះបីជាពួកគេចំណាយពេលកន្លះថ្ងៃជាមួយគ្នាហើយក៏ដោយក៏គំនិតដែលគិតថាប្រុសស្បែកសរនេះជាខ្មោចនៅមិនទាន់រលុបបាត់ទាំងស្រុងដែរ! គេនឹងសន្លប់ភ្លាមៗបើសិនជា Eliot ផ្ដល់ចម្លើយមិនសមស្រប ។
"ខ្ញុំគ្មានតង់ទេ ក៏ប្រហែលគេងក្នុងហាងកាហ្វេសិនហើយ" Eliot តបទាំងញញឹម
"គេងបានយ៉ាងម៉េចទៅសុទ្ធតែធូលី និងពីងពាងបែបនេះនោះ? ហើយគ្មានសម្ភារៈសម្រាប់ដេកទៀត កុំប្រាប់ណាថាលោកចង់គេងអង្គុយ?" Ocean ក៏សួរឡើង
"មិនអីទេគ្រាន់ចំណាយពេលសម្អាតបន្តិចក៏ស្អាតហើយមិនពិបាកទេព្រោះក្នុងហាងមានភ្លើងស្រាប់ ណាមួយគ្រាន់តែគេងមួយយប់ប៉ុណ្ណោះមិនជាបញ្ហារទេ" Eliot តប
"មិនសមទេដឹង? អឹម...ចុះបើ...លោកគេងក្នុងតង់ជាមួយ Kipuka មួយយប់សិនយ៉ាងម៉េចដែរ? Kipuka តង់របស់ឯងធំជាងគេអាចអោយលោក Eliot គេងជាមួយផងបានទេ?" Seeky និយាយជាមួយ Eliot បន្តិចមុននឹងងាកទៅសួរនាំ Kipuka ដែលស្ងាត់ស្ងៀមមកជាយូរមកហើយ ។
"ចង់ជួយគេណាស់ម៉េចក៏មិនអោយគេគេងជាមួយឯងតែម្ដងទៅចាំបាច់បោះអោយគ្នាធ្វើអី?" Kipuka តបទាំងមុខមិនរីក
"តង់ខ្ញុំហើយនិង Ocean គឺតូចដេកបានសម្រាប់តែមនុស្សម្នាក់ទេ តង់របស់ឯងធំជាងគេអាចគេងបានគ្នា2នាក់ អោយគេដេកមួយយប់ទៅប្រុសដូចគ្នាតើ! មានទៅខាតអីធ្ងន់ធ្ងរ?" Seeky តបវិញ
"មិនមានអីខាតទេតែខ្ញុំមិនពេញចិត្ត! គេអាចគេងក្នុងហាងកាហ្វេបានក៏អោយគេគេងក្នុងនិងទៅ! សាមីខ្លួនគេមិនបាននិយាយអីផងឯងក៏ចេះដឹងរឿងគេម្ល៉េះ? បើបារម្ភណាស់ក៏បរិច្ចាគតង់អោយគេហើយឯងទៅដេកក្នុងហាងកាហ្វេវិញទៅចប់រឿងហើយ!" Kipuka ប្រកែកញ៉ាប់មាត់ដោយនៅតែរក្សាទឹកមុខក្រម៉ូវដូចដើម
"Kipuka! នៅផ្ទះម្ដាយទីទៃនៅព្រៃម្ដាយតែមួយណា! ឯងកុំចិត្តចង្អៀតពេកបានទេ?" Ocean ស្ដីបន្ទោសទាំងមិនពេញចិត្តនៅពេលឃើញមិត្តបញ្ចេញចរិតគួរអោយស្អប់បែបនេះ ។
"មិនអីទេខ្ញុំគេងនៅក្នុងហាងកាហ្វេបានកុំបង្ខំគេអី" Eliot ឃើញពួកគេដូចជាចង់តឹងសរសៃរកដាក់គ្នាបែបនេះក៏ប្រញ៉ាប់សម្រួលស្ថានការណ៍ព្រោះមិនចង់អោយពួកគេទាំងបីឈ្លោះគ្នាព្រោះតែខ្លួននោះទេ ។
"ខ្ញុំទៅដេកមុនហើយ" Kipuka ធុញទ្រាន់ពេកក៏ងើបដើរតម្រង់ទៅរកតង់ដោយមិនងាកមើលអ្នកណាទាំងអស់ ធ្វើអោយមិត្តពីរនាក់ទៀតគ្រវីក្បាលទាំងហួសចិត្ត ។
"លោក Eliot លោកកុំប្រកាន់និងគេអី គេតែងតែបែបនេះសង្ស័យច្រើនខុសរបៀប" Seeky បែរមកសើចញឹមៗដាក់ Eliot វិញទាំងក្រែងចិត្តតិចៗ
"មិនអីទេខ្ញុំមិនយកទុកក្នុងចិត្តទេ ឥឡូវនេះយប់ណាស់ហើយពួកលោកសម្រាកចុះ ស្អែកពួកយើងនឹងធ្វើដំណើរពីព្រលឹមដើម្បីអោយឆាប់ដល់ភូមិ ខ្ញុំទៅរៀបចំកន្លែងសម្រាកសិនហើយ រាត្រីសួស្ដី" Eliot តបវិញទាំងញញឹមស្រស់ដូចដើម Kipuka ទើបតែចូលក្នុងតង់ផុតមុននេះទេ គេក៏ស្នើរសុំទៅសម្រាកដូចគ្នាដោយងើបដើរសម្តៅទៅហាងកាហ្វេតែម្ដង ។ ពីរនាក់ទៀតនៅពេលឃើញ Eliot ចេញទៅបែបនេះពួកគេបានត្រឹមមើលមុខគ្នាបន្តិចដោយគិតថា Eliot ច្បាស់ជាអន់ចិត្តមិនខាន តែក៏មិនអាចធ្វើអ្វីបានក្រៅពីនាំគ្នាងើបដើរទៅរកតង់សម្រាករៀងៗខ្លួន ។

យប់ជ្រៅបន្តិច Kipuka ដែលសំងំដេកយូរមកហើយមានអារម្មណ៍ថារៀងត្រជាក់ៗ ទើបភ្ញាក់ហើយក៏ងើបសម្លឹងមើលជុំវិញខ្លួនមិនឃើញអីគេក៏បម្រុងនឹងដេកបន្ត ។ តែក៏មានអារម្មណ៍ថាដូចជាចង់ជុះនោមក៏ងើបបើកតង់ចេញទៅនោមតែម្ដងទៅ យ៉ាងណាក៏ជ្រុលជាភ្ញាក់ទៅហើយបើសំងំដេកទាំងឈឺនោមបែបនេះក៏មិនអាចដេកលក់ដែរ ។

"ចុមកាដុមឆែប!" បន្ទាប់ពីសម្រួលខ្លួនឯងអោយមានរបៀបរៀបរយរួចគេក៏បែរក្រោយបម្រុងដើរទៅរកតង់វិញតែក៏ត្រូវភ្ញាក់បិះផ្ងារក្រោយ ពេលដែលបែរទៅស្រាប់តែប៉ះជាមួយ Eliot ដែលឈរពីក្រោយមិនដឹងតាំងពីពេលណា ។
"អ៎េប្រយ័ត្នដួល" Eliot ដៃរហ័សប្រញ៉ាប់ត្រកងចង្កេះរបស់ Kipuka ជាប់នៅពេលឃើញគេប្រុងដួលផ្ងារក្រោយ ។
"ល្បល់យ៍នេះ! លោកទៅណាមកណាចេះផ្ដល់សញ្ញាអោយគេឯងផងមើល! ចេះមកស្ងាត់ៗបែបនេះមើលតែជាខ្មោចទៅកើត!" Kipuka ដែលកំណាញ់ខ្លួនបន្ទាប់ពីឈរត្រង់ខ្លួនវិញហើយក៏ប្រញ៉ាប់បេះដៃរបស់ Eliot ចេញដោយមិនភ្លេចស្ដីបន្ទោសអោយដូចគ្នា ។
"សុំទោស ខ្ញុំហៅលោកដែរតែលោកដូចជាមិនចាប់អារម្មណ៍និងសម្លេងហៅរបស់ខ្ញុំ" Eliot ក៏តបទៅវិញដោយសម្លេងស្រទន់
"យប់ស្មាលនេះហើយមកឈរធ្វើអីនៅទីនេះ?" Kipuka សម្លក់មុខសង្ហារនោះបន្តិចនៅពេលដែលអ្នកនៅចំពោះមុខនេះហាក់ដូចជាមានចម្លើយមកលាងខ្លួនរហូត ហាក់ដូចជាគេមិនចេះខុសសោះ ទើបបានជាធ្វើជាសួរទាំងមិនសូវជាពេញចិត្តតែម្ដងទៅ ។
"គេងមិនលក់ក៏ងើបមកអង្គុយលេង ឃើញលោកដើរចេញមកក្រៅខ្ញុំបារម្ភខ្លាចលោកវង្វេងក៏ដើរមកតាមតែម្ដងទៅ" Eliot ឆ្លើយដោយមិនភ្លេចទេអាស្នាមញញឹមស្រទន់ហ្នឹង!
"ខ្ញុំមកជុះនោម! យ៉ាងម៉េចគិតថាខ្ញុំជាក្មេងអាយុ2ខួបមែនទេ? ត្រឡប់ទៅវិញទៅ! ចំជារំខានមែន! សំណាងហើយចេះនោមហើយបានឃើញមុខបើឃើញមុខមុននោមហើយវិញប្រហែលនោមលែងចេញតែម្ដង" Kipuka ដើរបណ្ដើរសម្លឹងសម្លក់ទៅកាន់ Eliot បណ្ដើរហើយក៏រអ៊ូរងូវបណ្ដើរ ។
"លោកមិនមែនក្មេង2ខួបទេ តែនៅទីនេះមានសត្វកាចសាហាវច្រើនជាពិសេសគឺសត្វពស់ ឃើញលោកដើរតែម្នាក់ឯងបែបនេះ ខ្ញុំគ្រាន់តែបារម្ភខ្លាចលោកមានគ្រោះថ្នាក់ប៉ុណ្ណោះ"
"ចុះពេលនេះខ្ញុំមានកើតអីឯណា? ម៉េចក៏នៅតែតាមខ្ញុំទៀត?"
"គ្រាន់តែជូនលោកអោយដល់តង់វិញទេតើ"
"មិនបាច់! ខ្ញុំមិនត្រូវការ!" Kipuka បើមកនិយាយខ្លាំងៗដាក់ Eliot នៅពេលដែលឃើញគេនៅតែព្យាយាមដើរតាមឥតឈប់បែបនេះ
"បាទ បាទ... មិនអីទេអញ្ចឹងលោកត្រឡប់ទៅវិញចុះខ្ញុំមិនតាមទេ" Eliot ដែលមានបំណងល្អតែត្រូវបដិសេធដូច្នេះគេក៏មិនចង់បន្តរំខាន Kipuka ទៀតដែរ ទើបព្រមឈប់ហើយអនុញ្ញាតអោយ Kipuka ដើរទៅវិញដោយខ្លួនឯងតែម្ដង ។
"អាយ!!!" ដើរទៅផុតមិនបានប៉ុន្មានជំហានផង Kipuka ក៏ស្រែកចាចលាន់រំពងពេញព្រៃ ធ្វើអោយ Eliot ដែលទើបតែដើរត្រឡប់ទៅហាងកាហ្វេវិញប្រញ៉ាប់រត់វឹងទៅរក ។
"Kipuka លោកកើតអី?" Eliot សួរទាំងបារម្ភនៅពេលគេរត់មកដល់ឃើញ Kipuka ស្លេកមុខស្លេកមាត់ទៅហើយ
"ព...ពស់..." Kipuka ស្រាប់តែរឹងអណ្ដាតក្រលាស់លែងចេញ លើកដៃចង្អុលជើងរបស់ខ្លួនទាំងមានអារម្មណ៍ថារឹងអស់សព្វសារពាង្គកាយទៅហើយ ។ Eliot ក៏សម្លឹងមើលទៅតាមដៃដែលចង្អុលនោះ ឃើញថាកជើងរបស់ Kipuka មានស្នាមពស់ចឹង ទើបប្រញ៉ាប់ លុតជង្គុងចុះប្រើមាត់បឺតជញ្ចក់ត្រង់កន្លែងពស់ចឹកនោះតែម្ដង ។
"Kipuka? មានរឿងអី?" ស្របពេលដែល Eliot កំពុងបឺតពិសអោយ Kipuka ដែលឈររឹងខ្លួន Seeky និង Ocean ដែលភ្ញាក់ព្រោះសម្លេងស្រែកនោះក៏ប្រញ៉ាប់ចេញពីតង់មក ហើយក៏សួរទាំងភ័យស្លន់ស្លោតែម្ដង ។
"គេត្រូវពស់ចឹក ខ្ញុំបានបឺតពិសចេញខ្លះហើយ តើពួកលោកមានសម្ភារៈសង្គ្រោះបឋមទេ? ត្រូវប្រញ៉ាប់ឃាត់ពិសបើមិនអញ្ចឹងទេពិសនឹងជ្រាបដល់បេះដូងគេមិនខាន" Eliot ងើបមុខមកឆ្លើយតបជាមួយ Seeky និង Ocean ទាំងញ៉ាប់មាត់ហើយក៏ប្រញ៉ាប់អោនចុះទៅបឺតពិសវិញទៀត គេត្រូវតែប្រញ៉ាប់ព្រោះបើមិនអញ្ចឹងទេពិសពស់នឹងជ្រាបដល់បេះដូងរបស់ Kipuka មិនខាន ។ ឯ Kipuka វិញក៏សហការដោយមិនហ៊ានកម្រើកខ្លួនផ្ដេសផ្ដាសនាំអោយពិសពស់ជ្រាបដល់សរសៃរឈាមយ៉ាងរហ័សនោះទេ ពេលដែលពស់ចឹកការដែលអាចរក្សាលំនឹងចលនាបានគឺជួយកាត់បន្ថយភាពលឿននៃពិសជ្រាបចូលសរសៃរឈាម និងកាត់បន្ថយហានិភ័យដែលវាអាចជ្រាបចូលដល់បេះដូង ។

សំណាងល្អណាស់ដែល Eliot មិនទាន់ទៅណាឆ្ងាយហើយគេក៏មានភាពរហ័សគ្រាន់តែលឺសម្លេងស្រែកភ្លាមក៏មកដល់ភ្លេត ទើបគេអាចជួយឃាត់ពិសបានលឿន ។ ហើយក៏សំណាងដែរ ដែលពស់នេះមិនមែនជាពស់ដែលមានពិសខ្លាំងបំផុត ព្រោះបើមិនអញ្ចឹងទេគេច្បាស់ជាមិនអាចសូម្បីតែស្រែក ។

ចំណែក Seeky និង Ocean ក៏ញ៉ាប់ដៃញ៉ាប់ជើងស្ទុះស្ទាររកសម្ភារៈសង្គ្រោះបឋមដូចគ្នា ។ ចេញបោះតង់លើកនេះដូចជារៀងរ៉ោករ៉ាកខ្លាំងណាស់ មិនស្គាល់ទីតាំងភូមិសាស្ត្រច្បាស់ហើយ ថែមទាំងមកត្រូវពស់ចឹកទៀត ។ ទោះបីជាមានសំណាងត្រូវបានជួយសង្គ្រោះទាន់ពេលក៏ពិតមែន ក៏ប៉ុន្តែក៏មិនអាចនិយាយថាមិនស៊យបានដែរ!

សំណាងដែលត្រូវបាន Eliot ជួយទាន់...

Bạn đang đọc truyện trên: Truyen3h.Co