21. អាចង្រៃណារំលោភខ្ញុំ?
វគ្គ 21
បន្ទាប់ពីក្អួតឆ្អែតឆ្អន់ Kipuka ក៏សន្លប់ឈឹង ពេលនេះត្រូវបាន Eliot អៀវយកមកបន្ទប់ព្រោះមិនអាចទុកអោយនៅដេកហាលខ្យល់បាននោះទេ ។
"សាច់ការអីបានជាមកត្រូវមើលថែរមនុស្សប្រមឹកអញ្ចឹងនៀក?" Eliot ដៃរកាន់កន្សែងជូតខ្លួនអោយ Kipuka បណ្ដើររអ៊ូរទាំបន្ទោសអោយខ្លួនឯងបណ្ដើរ នេះហើយលិទ្ធផល! នៅមិននៅទៅចាប់មនុស្សកំពុងផឹកចេញពីវង្សផឹក!
"អ្ហឹក..." Kipuka ចាប់ក្រវាសដៃរ Eliot ចេញបង្វែរខ្លួនមកដេកទទឹងគ្រែទម្លាក់ក្បាលចុះក្រោម ទំនងប្រហែលជាចង់ក្អួតទៀតហើយទេដឹង?
"ចង់ក្អួតទៀតហើយ?" Eliot រអ៊ូបន្តិចមុននឹងងើបរត់ស្រវេស្រវារកអីមកត្រងក្អួត ប៉ុន្តែពេលយកមកដល់ដាក់អោយក្អួត Kipuka បែរជាមិនក្អួតសោះ ។
"ណែកើតស្អីហ្ហ៎ាស់?" ឃើញ Kipuka រកក្អួតតែមិនព្រមក្អួត Eliot ចាប់ផ្ដើមម៉ួម៉ៅឡើងតែម្ដង ចង់ខឹងនឹង Kipuka បន្តិច ចង់ខឹងនឹងខ្លួនឯងបន្តិចបែងចែកមិនដាច់ ។
"ហ៊ឹកៗ... Eliot... Eliot... Eliot..." Kipuka សុខៗយំហ៊ូ សម្រូតខ្លួនចុះពីលើគ្រែតោងជើង Eliot ជាប់ស្រែកហៅឈ្មោះដូចកូនក្មេងយំទារតាមម៉ែទៅផ្សារ ម៉ែ ម៉ែ ម៉ែ ម៉ែ...
"យ៉ាងម៉េចលោក? ខ្ញុំនៅហ្នឹងហើយតើស្រែកហៅធ្វើអីទៀត?" សួរទាំងធុញ ក្រពុលមុខខ្លាំងណាស់! តើគេជំពាក់កម្មអីជាមួយមនុស្សម្នាក់នេះ?
"Eliot ហេតុអីក៏លោកខ្ពស់ម្ល៉េះ?" Kipuka ដៃរតោងជើងជាប់ មុខតូចងើយឡើងសម្លឹងមើល Eliot ហើយព្រោះតែ Eliot ឈរពេញកម្ពស់បែបនេះទើបគេមើលឃើញថា Eliot ខ្ពស់ណាស់ ។
"ហ៊ឹកៗ... Eliot របស់ខ្ញុំហេតុអីក៏លោកខ្ពស់បែបនេះ? ហ៊ឹៗ...ៗ" កែវភ្នែកខ្មៅស្អាតសម្លឹងមើល Eliot ដូចកូនឆ្មាសម្លឹងរបស់លេង ហើយមិនយូរប៉ុន្មានក៏ប៉េបមាត់យំហ៊ូឡើងម្ដងទៀត ព្រោះតែឃើញ Eliot ខ្ពស់ពេក ។
"ពុធ្ធោអើយខ្ញុំឆ្កួតស្លាប់ឥឡូវហើយ លែងជើងខ្ញុំហើយក្រោកឈរទៅមើល!" Eliot ឃើញ Kipuka យំដូចជាកូនក្មេងបែបនេះគេហួសចិត្តខ្លាំងណាស់ ហួសចិត្តឡើងងងឹតមុខឈឹងទៅហើយ! យំស្រែកថាគេខ្ពស់តែហេតុអីក៏មិនព្រមលែងដៃសោះអញ្ចឹង?
"ហ៊ឹៗ... Eliot... Eliot... ឈប់ខ្ពស់ទៀតទៅបានទេ? ហ៊ឹក! ខ្ញុំចាប់លោកមិនដល់ទេ Eliot ហ្ហក់! ហ្ហឹក! ហ្ហក់!" Kipuka យំ អស់ពីយំក៏ស្រវេស្រវាចាប់ Eliot ធ្វើកាយវិការដូចជាខ្លួនកំពុងហក់ចាប់ផ្កាយដ៏ខ្ពស់នៅលើមេឃ ។
Eliot ដែលឈរស្ងៀមៗពេលនេះបិទភ្នែកសំងំដកដង្ហើមមួយឃ៊ូអោយខ្យល់ចូលពេញពោះ រួចក៏អោនមុខមកសម្លឹងមើលកូនក្មេងដែលនៅក្រោមជើងរបស់ខ្លួន ពេលនេះកំពុងធ្វើដៃរខ្វៃៗធ្វើសម្លេងដូចជាកំពុងតែហក់ចាប់អ្វីម៉្យាងយ៉ាងអញ្ចឹង ។ ឃើញហើយធ្វើអោយ Eliot ភាំងបន្តិចខួរក្បាលក៏រំលឹកទៅដល់កូនឆ្មានៅពេលហក់ប្រលែងលេងហើយនៅពេលដែលចាប់អ្វីដែលកំពុងលេងមិនជាប់ក៏ស្រែកយំ ម៉េវ! ម៉េវ! Kipuka ពេលនេះគឺដូចជាកូនឆ្មាខ្លាំងណាស់ កូនឆ្មាតូចៗគួរអោយស្រលាញ់ ។
"កូនឆ្មា" Eliot ហៅ Kipuka ថាកូនឆ្មា ហើយភ្លេចខ្លួនក៏ញញឹមឡើងមកដោយមិនបានកត់សម្គាល់ថាខ្លួនញញឹមរាល់ពេលលួចមើល Kipuka នោះទេ គេក៏ដាក់ខ្លួនអង្គុយចុះដើម្បីអោយមានកម្ពស់ស្មើរ Kipuka ដើម្បីអោយ Kipuka បានចាប់តាមចិត្ត ។
"Eliot លោកទាបវិញហើយ? អូ! Eliot ខ្ញុំចាប់លោកបានហើយ ហិហិ" Kipuka សើចកក្អឹកយកដៃរទន់ៗចាប់មុខសង្ហាររបស់ Eliot ច្របាច់ចុះឡើងដូចកំពុងច្របាច់តុក្កតា ។
"លេងឆ្អែតឬនៅ?" Eliot ធុញបន្តិចនៅពេលត្រូវ Kipuka លូកលាន់បែបនេះ ប៉ុន្តែក៏សុខចិត្តអង្គុយសំងំស្ងៀមៗអោយគេលូកលេងតាមចិត្ត ។
"អូយ! លេងធម្មតាចាំបាច់ខាំ?" គេភ្ញាក់បន្តិចនៅពេលដែលនៅសុខៗ Kipuka ស្រាប់តែហក់ខាំករបស់គេតែម្ដង ។
"ដេកលក់ហើយ?" គេបម្រុងចង់ចាប់ Kipuka មកសួរនាំប៉ុន្តែ Kipuka ដេកលក់លើស្មាររបស់គេបាត់ទៅហើយ ខាំគេហើយដេកបាត់! ចំជាវិធីរត់គេចខ្លួនដ៏ល្អពិតមែន!
នេះមិនមែនមើលឃើញគេជាភ្លៅមាន់បំពងទេដឹងបានជាហក់មកខាំគេបែបនេះ? ពេលនេះប្រហែលជាកំពុងតែយល់សប្តិថាញ៉ាំភ្លៅមាន់បំពងក្ដៅៗ ទន់ៗ ផងក៏មិនដឹង?
Eliot ដាក់ Kipuka អោយដេកស្រួលបួលនៅលើគ្រែហើយក៏ជូតខ្លួនអោយបន្ត យូរៗម្ដងក៏លួចលេបទឹកមាត់រាល់ពេលសម្លឹងមើលរាងកាយសរខ្ចីរបស់ Kipuka ។ ជាពិសេសគឺចុងសុដន់តូច មានពណ៌ក្រហមព្រឿងៗដូចផ្លែឈើរីទុំឃើញហើយចង់តែត្របាក់ខាំ មិនដឹងជាមនុស្សប្រុសស្អីមានរាងកាយស្អាតដូចមនុស្សស្រីបែបនេះទៅកើត? Eliot ស្ទើរតែភ្លេចខ្លួនបម្រុងនឹងថើបបបូរមាត់ Kipuka ម្ដងៗទៅហើយ តើព្រោះតែ Kipuka ទាក់ទាញបែបនេះមែនទេបានជាយប់នោះគេរំលោភ Kipuka?
មើលចុះបបូរមាត់រាងបេះដូងតូចច្រមិចៗពណ៌ក្រហមទុំបែបនេះអ្នកណាដែលមិនចង់ខាំនោះ? បើសិនជាគេថើប Kipuka នៅពេលនេះតើគេអាចនឹងចាំរឿងនៅយប់នោះឬអត់? ចុះបើគេជ្រុលលើសពីថើបវិញនោះ? មិនកើតទេ! Kipuka ម្នាក់នេះធ្វើអោយគេមានចំណង់ដោយគ្រាន់តែសម្លឹងមើលបបូរមាត់តូចស្អាតនោះប៉ុណ្ណោះក៏គេមានអារម្មណ៍ថាខះបំពង់កទៅហើយ! បើនៅជិតមនុស្សម្នាក់នេះយូរច្បាស់ជាគ្រោះថ្នាក់មិនខាន ។
Eliot បម្រុងនឹងងើបចេញទៅវិញទៅហើយតែក៏ក្រឡេកឃើញថា Kipuka យកមេដៃមកបៀមជញ្ជក់ជុបៗដូចកំពុងបៀមស្ករគ្រាប់ គេក៏ឈប់បន្តិចហើយព្យាយាមទាញដៃ Kipuka ចេញពីមាត់មិនអោយគេបៀមបន្ត ។
"ដេកបៀមដៃដូចជាកូនក្មេងទៅកើត" Eliot ស្ដីបន្ទោសបន្ទាប់ពីគេដកដៃរបស់ Kipuka ចេញបានសម្រេច ហើយក៏ងើបប្រុងចាកចេញម្ដងទៀតតែលើកនេះ Kipuka ទាញដៃគេយកទៅបៀមវិញម្ដង!
ចំមែនហើយ Kipuka! ដេកយល់សប្តិឃើញស្អីហ្ហ៎ាបានជាបៀមមិនឈប់សោះអញ្ចឹង? មិនមែនយល់សប្តិឃើញខ្លួនឯងកំពុងបៅដោះម្ដាយទេអី?
"Kipuka!" Eliot សង្គ្រើតជើងធ្មេញហៅឈ្មោះ Kipuka ធ្ងន់ៗ អស់ការអត់ធ្មត់ចំពោះ Kipuka ហើយ! ព្រោះថាការអត់ធ្មត់មានដែនកំណត់!!!
__________
ព្រឹកថ្ងៃថ្មីរស្មីសូរិយាចាំងជះពេញផ្ទៃបន្ទប់ បង្ហាញអោយឃើញកំលោះសង្ហារម្នាក់កំពុងដេកផុតដៃផុតជើងនៅលើគ្រែ នេះមិនមែនមកពីគ្រែខ្លីមិនសមនឹងកម្ពស់របស់គេទេ តែមកពីគេដេកទទឹងគ្រែទើបបានជាផុតដៃផុតជើងបែបនេះ ។
"អូយ! ចាំងភ្នែកណាស់លោកអើយ" ពន្លឺថ្ងៃរះចំផ្ទៃមុខសង្ហាររហូតដាស់អោយគេព្រមភ្ញាក់ពីដំណេក ទាំងខ្ចិលច្រអូស ។
"ម៉ោងប៉ុន្មានហើយនៀក? អូយឈឺខ្លួនម្ល៉េះ? ឈឺក្បាលចង់ផ្ទុះហើយ! យប់មិញផឹកអស់ប៉ុន្មានអញ្ចេះ? ម៉ែហើយម៉ោង 2ថ្ងៃត្រង់ហើយ! Seeky Ocean បាត់ក្បាលទៅណាហើយម៉េចក៏មិនមកជួយដាស់ផង???" Kipuka ដោលខ្លួនងើបទាំងត្រដាប់ត្រដួសរអ៊ូរងូវៗតែម្នាក់ៗឯង ហើយក៏ស្រែកឆោឡោនៅពេលទាញនាឡិកាដៃមកមើលឃើញថាម៉ោង 2រសៀលទៅហើយ នេះគេដេកទ្រមួកថ្នាក់ហ្នឹងផងឬ? ច្បាស់ជាយប់មិញផឹកដល់សន្លប់មិនខានទេ ។
"អូយឈឺចង្កេះ! អ៉ីយ៉ូយៗ គូថខ្ញុំៗ...អូយឈឺម្ល៉េះ? ទៅត្រូវនឹងស្អីមកបានជាឈឺយ៉ាងនេះ?" Kipuka ប្រឹងងើបអង្គុយត្រង់ខ្លួន ហើយក៏រអ៊ូរទាំឡើងមកព្រោះមានអារម្មណ៍ថារាងកាយឈឺសព្វសាច់ទាំងអស់ដូចជាបានឆ្លងកាត់ទារុណកម្មដ៏ធ្ងន់ធ្ងរមួយយ៉ាងអញ្ចឹង ។
Kipuka អង្គុយលើគ្រែស្ងៀមស្ងាត់មួយសន្ទុះដើម្បីព្យាយាមរំលឹករឿងកាលពីយប់មិញ តើគេផឹកអស់ច្រើនប៉ុណ្ណា? តើមកដល់បន្ទប់ដោយរបៀបណា? Ocean និង Seeky អ្នកនាំមកមែនទេ? បើពីរនាក់នោះអ្នកនាំមកចុះពួកគេទៅណាហើយ? តើគេមុជទឹកដោយរបៀបណា? ប្ដូរខោអាវដោយរបៀបណា? នេះបើតាមសភាពឈឺពេញខ្លួនបែបនេះណាច្បាស់ណាស់គឺយប់មិញស្រវឹងមិនតិចនោះទេ! គេមិនជឿនោះទេថាគេស្រវឹងអាចដើរទៅមុជទឹកប្ដូរខោអាវខ្លួនឯងបាននោះ! ដែលសំខាន់មានអារម្មណ៍ថាតំបន់ទន់ជ្រាយដូចជាត្រូវបានប៉ះពាល់! នរណា? នរណារំលោភគេ? ជា Ocean ឬក៏ជា Seeky? ឬក៏ពួកគេទាំងពីរ? ហើយចុះបើមិនមែនពួកគេទាំងពីរតើជានរណា?
"ព្រះអើយ! ខ្ញុំមិនគួរផឹកច្រើនអញ្ចឹងទេ!" Kipuka យកដៃច្បូតមុខខឹងខ្លួនឯងឡើងចង់យំ! បើសិនជាពិតជាមាននរណាម្នាក់លួចរំលោភគេក្នុងពេលដែលគេស្រវឹងពិតមែននោះគេច្បាស់ជាចងកមិនខាន!
ព្រោះថាទាំងរាងកាយ ចិត្ត និងបេះដូងមាន Eliot តែម្នាក់ប៉ុណ្ណោះជាម្ចាស់កម្មសិទ្ធិ បើសិនជាមាននរណាម្នាក់ក្រៅពី Eliot មកប៉ះពាល់គេសុខចិត្តស្លាប់ប្រសើរជាង! ពេលនេះសូម្បីតែស្រមៃក៏យល់ថាខ្លួនឯងគួរអោយខ្ពើមដែរ ។
"មិនកើតទេត្រូវប្រញាប់ទៅរក Ocean និង Seeky សួរនាំអោយដឹងរឿងសិន អ៉ីយ៉ូយៗ" ថាហើយក៏ស្ទុះងើបពេញទំហឹង តែភ្លេចថាខ្លួនកំពុងឈឺសុះសាច់ទើបបានជាស្រែកយ៉ៃតែម្ដង ។
"កុំអោយខ្ញុំដឹងអោយសោះថាអាចង្រៃណារំលោភខ្ញុំ! អូយ! រកមុខឃើញខ្ញុំកាត់អានោះបោះចោលអោយឆ្កែស៊ីតែម្ដង កាត់ចោលហើយចាំអា ក អោយងាប់ជាមួយគ្នា អូយ!!! អាចង្រៃ អាឆ្កួតកាម ហ៊ឹក! ឈឺដល់ថ្នាក់នេះយប់មិញមិនដឹងវាធ្វើស្អីខ្លះ? បែបគ្មានថ្នមគ្មានស្អីទេយ៉ាង! រហែកអស់ហើយទេដឹងទេនៀក..." ងើបដើរសសៀៗបណ្ដើររអ៊ូរទាំបណ្ដើរ ជេរដាក់បណ្ដាសាបណ្ដើរ ទោះបីជាមិនបានចងចាំថាយប់មិញមានរឿងអ្វីកើតឡើងខ្លះក៏ដោយ ប៉ុន្តែតាមរយៈបទពិសោធន៍មកពីរដងទៅហើយគេដឹងច្បាស់ណាស់ថាខ្លួនត្រូវបានរំលោភ!
"Eliot បើជាលោកខ្ញុំសុខចិត្តលើកលែងទោសអោយទៅចុះ ហ៊ឹក... ខ្ញុំគ្រាន់តែសង្ឃឹមថាមនុស្សម្នាក់នោះគឺជាលោក..." ទោះបីជាដឹងថាអ្នកដែលរំលោភគេមិនអាចជា Eliot ក៏ដោយក៏គេលួចបន់ស្រន់សុំអោយមនុស្សម្នាក់នោះជា Eliot ទៅចុះ ទោះមិនមានហេតុផលអ្វីដែលត្រូវអោយ Eliot មករំលោភគេក៏ដោយក៏វានឹងប្រសើរជាងដែលត្រូវអ្នកផ្សេងក្រៅពី Eliot មករំលោភនោះដែរ!
ទាំងចិត្ត កាយ និងបេះដូង វាជាកម្មសិទ្ធិរបស់ Eliot ក្នុងមួយជីវិតនេះគេមិនសង្ឃឹមថាខ្លួនឯងអាចបើកបេះដូងទទួលយកស្នេហាម្ដងទៀតនោះឡើយ រឹតតែមិនរំពឹងថារាងកាយមួយនេះអាចនឹងត្រូវបានអ្នកផ្សេងប៉ះពាល់ ។
ស្នេហាដំបូងរបស់គេគឺ Eliot
ជាម្ចាស់ចិត្ត
ជាម្ចាស់កាយ
ជាមនុស្សដែលគេលួចស្រលាញ់តែម្ខាង
ជាមនុស្សដែលគេអាចស្រលាញ់បានតែមិនអាចយកបាន
Bạn đang đọc truyện trên: Truyen3h.Co