Truyen3h.Co

Coffee Shop

22. Content ញ៉ែប្រុស

Nombangbakyong

វគ្គ 22

Kipuka មុជទឹកលាងសម្អាតខ្លួនរួចស្លៀកពាក់តែងខ្លួនរៀបរយ ហើយក៏ដើរដំណើរដូចទារបាក់ជើងសម្ដៅទៅរក Ocean ជាមុនដើម្បីសួរនាំអោយដឹងរឿងហើយចាំទៅសួរ Seeky តាមក្រោយ ។

ក្រាក!

បើកទ្វារចេញក្វាក! ក្រឡេកឆ្វាច់ក៏ឃើញ Eliot រៀបចំចេញពីបន្ទប់ដែរ ទើបតែពេលនេះទេដែល Kipuka ចាប់អារម្មណ៍ថាបន្ទប់ពួកគេគឺនៅជាប់គ្នា!

"Eliot ច្រមុះរបស់លោក..." អ្នកទាំងពីរសម្លឹងមុខគ្នាបន្តិច Kipuka ក៏ចង្អុលប្រាប់ Eliot ទាំងរៀងភាំងៗព្រោះ Eliot ស្រាប់តែហូរឈាមច្រមុះ ។

"Eliot លោកកើតអីមែនទេ? មិនស្រួលត្រង់ណាមែនទេ?" ឃើញច្រមុះរបស់ Eliot ហូរឈាមកាន់តែច្រើន Kipuka ក៏ស្ទុះចូលទៅសួរនាំ លើកដៃបម្រុងជួយជូតឈាមអោយ ភ្លេចគិតទៅហើយថាខ្លួនឯងក៏កំពុងតែឈឺ!
"មិន...មិនអីទេ...ក្ដៅ...ក្ដៅខ្លួនបន្តិចប៉ុណ្ណោះ" Eliot ក្រវាសដៃ Kipuka ចេញហើយថយឆ្ងាយពី Kipuka បន្តិចធ្វើអោយ Kipuka មានអារម្មណ៍អន់ចិត្ត តើគេខ្ពើមរអើមខ្លួនដល់ថ្នាក់ហ្នឹងហ្ហ៎េស?
"អ្ហឹម...ខ្ញុំបារម្ភច្រើនពេកហើយអញ្ចឹង" មុខតូចស្អាតទម្លាក់ចុះបន្តិច អារម្មណ៍អន់ចិត្តធ្វើទុកពេញដើមទ្រូង តើគេអាចរំពឹងថាអ្នកដែលរំលោភគេយប់មិញនោះជា Eliot បានដោយរបៀបណា? បើពេលនេះសូម្បីតែឈរជិតក៏ Eliot មិនទាំងចង់ផង!
"លោកមិនអីទេហ្ហ៎េស?" Eliot សួរ សម្លេងរបស់គេលឺងុលៗព្រោះកំពុងលើកដៃជូតឈាម
"បាទ?" Kipuka ភ្ញាក់បន្តិចភាំងបន្តិចនៅពេលលឺ Eliot សួរបែបនេះ តើពាក្យមិនអីទេនោះមានន័យយ៉ាងម៉េច?
"អឺគឺ...យប់មិញ...យប់មិញលោកស្រវឹងខ្លាំងណាស់" Eliot មានអារម្មណ៍ថាចង់តែកាត់អណ្ដាតខ្លួនឯងបោះចោលទេ! តាំងពីពេលណាដែលគេក្លាយជាមនុស្សត្រដិតបែបនេះ?
"អ៎រ...ខ្ញុំមិនអីទេ លោកប្រញាប់ទៅរកថ្នាំលេបទៅ ខ្ញុំមានរឿងត្រូវធ្វើខ្ញុំទៅសិនហើយ" ថាហើយ Kipuka ក៏បែរខ្លួនដើរវើកៗចេញពី Eliot

<<ដើរមិនចង់រួចបែបនេះហើយនៅថាមិនអីទៀត>> Eliot លួចគិតក្នុងចិត្តមុននឹងសួរឡើង
"លោកចង់ទៅណា?"
"ខ្ញុំចង់ទៅរក Ocean" Kipuka បញ្ឈប់ដំណើរបន្តិចដើម្បីឆ្លើយតបទៅ Eliot

"លោក?" Kipuka វិះនឹងដាច់ផ្ញាព្រោះត្រូវ Eliot ទាញមួយទំហឹងមិនអោយដំណឹងមុន
"ភ្ញាក់ឡើងភ្លាមក៏ទៅរក Ocean ភ្លាម នេះលោកស្រលាញ់គេឬយ៉ាងម៉េច?" Eliot កាន់ដៃ Kipuka ច្របាច់ណែនរហូតដល់ដៃតូចឡើងស្នាមក្រហម
"ហ្ហ៎ាស់?" Kipuka ធ្វើមុខឆ្ងល់មិនយល់អ្វីដែល Eliot និយាយទាល់តែសោះ ស្រលាញ់ស្អីគេ? គ្រាន់តែទៅរកមិត្តចង់សួរនាំរឿងខ្លះក៏ខុសដែរហ្ហ៎េស?
"ខ្ញុំសួរថាលោកស្រលាញ់វាហ្ហ៎េស?" Eliot សម្លុតសួរខ្លាំងៗ ដូចមនុស្សឆ្កួតដែលបាត់បង់ការគ្រប់គ្រងលើខ្លួនឯងយ៉ាងអញ្ចឹង ។
"អត់ទេ... ស្រលាញ់ស្អីគេ? ខ្ញុំគ្រាន់តែចង់សួររឿងកាលពីយប់មិញប៉ុណ្ណោះ អូយ! Eliot លែងដៃ ឈឺណាស់!" គេពិតជាគ្រាន់តែចង់ទៅរក Ocean ដើម្បីសួរនាំរឿងពីយប់មិញពិតមែន តើ Eliot គេកើតអីបានជាច្របាច់ដៃគេខ្លាំងយ៉ាងនេះ? កុំប្រាប់ណាថាគេចាប់អារម្មណ៍ Ocean?
"សុំ...សុំទោសៗ" Eliot ទើបតែភ្ញាក់ខ្លួនថាបានច្របាច់ដៃរបស់ Kipuka ខ្លាំងៗ គេប្រញាប់សុំទោសញ៉ាប់មាត់ដោយទាញកដៃតូចដែលឡើងស្នាមក្រហមនោះយកមកផ្លុំដោយដឹងកំហុស ។

"យប់...យប់មិញលោកចាំបានមែនទេ?" និយាយដល់រឿងនេះ Eliot ស្រាប់តែញ័រដៃតតាត់ដូចមនុស្សគ្រុនរងារញ័រញ៉ាក់ ។
"មិនចាំទេ ទើបចង់ទៅសួរ Ocean និង Seeky" លឺចម្លើយនេះហើយធ្វើអោយ Eliot ដកដង្ហើមធូរទ្រូង តើគេតានតឹងអីណាស់ណាទៅ?
"អ៎រ..." Eliot ងក់ក្បាលឆ្លើយខ្លីៗ
"លោកប្រតិកម្មម្ល៉េះ? តើលោកចាប់អារម្មណ៍ Ocean មែនទេ?" សួរសំណួរនេះចេញមក Kipuka មានអារម្មណ៍ថាដូចជាកំពុងយកកាំបិតមកកាត់បេះដូងខ្លួនឯងយ៉ាងអញ្ចឹង គ្រាន់តែសង្ឃឹមតែប៉ុណ្ណោះថាចម្លើយនឹងមិនដូចជាការគិតរបស់គេទៅចុះ ។
"អត់នោះទេ" Eliot ប្រញាប់បដិសេធញ៉ាប់មាត់ ចាប់អារម្មណ៍ Ocean យ៉ាងម៉េច? Kipuka យកអីមកគិតនៀក? គ្រាន់តែនឹកឃើញក៏ព្រឺឆ្អឹងខ្នងដែរកុំថាឡើយក្លាយជាការពិត ។
"ខ្ញុំគិតច្រើនពេកហើយហិហិ" Kipuka រៀងធូរចិត្តនៅពេលដែលចម្លើយមិនដូចជាការគិតរបស់គេ ហើយនៅពេលដែលយល់ថាខ្លួនដូចជាគិតផ្ដេសផ្ដាសពេកទើបសើចញឹមៗទាំងអឹមអៀន ។

"Eliot ច្រមុះលោកឈាមទៀតហើយ" លើកនេះឈាមច្រើនណាស់មិនមែនហូរបន្តិចទេ តើគ្រុនក្ដៅប្រភេទអីដែលធ្វើអោយឈាមច្រមុះមិនឈប់បែបនេះ?
"អ្ហ៎ា! ចំមែនហើយ! ខ្ញុំ...ខ្ញុំទៅសិនហើយ..." Eliot លើកដៃជូតច្រមុះ ឃើញ Kipuka មើលមកគេដោយកែវភ្នែកបារម្ភបែបនេះធ្វើអោយគេធ្វើខ្លួនមិនត្រូវទាល់តែសោះ សូម្បីតែផ្លូវដើរក៏វង្វេងរកលែងចង់ឃើញដែរ ។
"Eliot ត្រូវការអោយជួយដែរទេ?" ឃើញ Eliot រត់ចេញមិនត្រូវផ្លូវបែបនេះ Kipuka ក៏ចង់ទៅជួយទោះដឹងថានឹងទទួលបានការបដិសេធក៏ដោយ ។
"មិនអីទេ Kipuka អរគុណហើយ" Eliot ងាកមកញញឹមផ្អែមដាក់ Kipuka បន្តិចហើយប្រញាប់រត់ចេញញ៉ាប់ជើងស្មេរ មិនបានប្រយ័ត្នបុកក្បាលនឹងជើងត្រសរលាន់តែ ផូស! សំណាងដែល Kipuka រវល់អោនមុខចុះមិនបានឃើញទើបមិនសូវបាក់មុខ!

គេត្រូវប្រញាប់រត់ចេញពី Kipuka អោយបានលឿនតាមដែលអាចធ្វើទៅបាន ព្រោះបើសិនជានៅមើលមុខដ៏ស្រទន់គួរអោយស្រលាញ់នោះយូរតែបន្តិចទៀតគេខ្លាចថាឈាមនឹងហូររហូតដល់អស់ពីខ្លួនរបស់គេមិនខាន ។ គេចាំមិនបានរឿងកាលពីមុននោះទេ ប៉ុន្តែរឿងយប់មិញគឺគេមិនអាចបំភ្លេចបានព្រោះគេបានធ្វើវាដោយការតាំងចិត្ត អារម្មណ៍នោះ! អារម្មណ៍ពុះកញ្ច្រោលក្ដៅរោលរាល អារម្មណ៍ត្រេកត្រអាល អារម្មណ៍ដែលមិនស្កប់ស្កល់ រាងកាយដ៏ស្រស់ស្អាតទាក់ទាញ ក្លិនក្រអូបផ្អែម រសជាតិដែលផ្អែមដិតជាប់បំពង់ករាល់ពេលដែលគេថើបជញ្ជក់ គ្រប់ផ្នែកគ្រប់ទីកន្លែង...

ទន់! ហើយផ្អែម! ដូចជានំ Rice cake...
ជារសជាតិដែលគេចូលចិត្តបំផុត និងមិនអាចបំភ្លេចបាន...
គឺជា Kipuka ដែលធ្វើអោយឈាមរបស់គេច្រាលឡើង...

"..." Kipuka ងើបមុខមកវិញសម្លឹងទៅផែនខ្នង Eliot ដែលរត់ចេញទៅជិតផុតកន្ទុយភ្នែកទៅហើយ គេដកដង្ហើមធំបន្តិចដោយការអន់ចិត្ត ដល់ដំណាក់កាលនេះហើយ Eliot នៅតែព្យាយាមរត់ចេញពីគេ តើ Eliot ពិតជាស្អប់គេហើយមែនទេ?

<<Eliot លោកដឹងទេ ប្រសិនបើមានអ្នកផ្សេងប៉ះពាល់ខ្ញុំក្រៅពីលោក...
ខ្ញុំនឹង...
ខ្ញុំនឹង...
សម្លាប់ខ្លួន...>>

_________

តុកៗៗៗ...
សម្លេងគោះទ្វារបន្លឺឡើងមួយសន្ទុះហើយប៉ុន្តែម្ចាស់បន្ទប់នៅមិនទាន់ឃើញចេញមកទៀត កុំប្រាប់ណាថា Ocean ដេកមិនទាន់ក្រោក?

"ទៅហើយៗ" សម្លេងឆ្លើយតបពីខាងក្នុងពេញដោយភាពហត់នឿយ និងខ្ចិលច្រអូស

ក្រាក!

"គ្រាន់តែបើកទ្វារសោះអីក៏យូរម្ល៉េះ!" ទ្វារបើកភ្លាមមិនចាំអោយ Ocean និយាយទាន់ទេ Kipuka ស្រែកឡែតៗដាក់តែម្ដង
"ហើយមករកស្អី? មនុស្សកំពុងតែដេក!" Ocean ឈរស្ងាបផងកេះក្បាលផង មនុស្សមិនទាន់អស់ងងុយផងចេះមករំខានទៅកើត!
"ចូលទៅក្នុងទៅមានរឿងចង់និយាយ" មិនចាំអោយម្ចាស់បន្ទប់អនុញ្ញាត Kipuka រុញ Ocean ចេញដើរចូលត្រុយរកតែ Ocean ហាមមិនទាន់ ។

"Seeky? នេះពួកឯង?" ចូលមកដល់ក្នុងឃើញ Seeky ទើបតែងើបស្រវេស្រវាស្លៀកពាក់ ធ្វើអោយ Kipuka មីងម៉ាំងមើល Ocean បន្តិចមើល Seeky បន្តិច នេះមានរឿងអីកើតឡើង? ពីរនាក់នេះស្ថិតក្នុងសភាពបែបនេះ កុំប្រាប់ណាថា...

"ពួកឯង... ពួកឯង..." Kipuka ត្រដិតមាត់និយាយលែងចង់ចេញ បានត្រឹមចង្អុលទៅចង្អុលមក
"ពួកយើងទាក់ទងគ្នាប៉ុណ្ណឹងចប់នៅ?" Ocean និយាយធូរខ្សុយដូចផោម ដើរមកអោប និងរុលទៅថើប Seeky ក៏ត្រូវ Seeky រុញមុខចេញ នេះ Kipuka នៅច្រងរៗចេះធ្វើអញ្ចឹងទៅកើត! មិនចេះខ្មាស់ទាល់តែសោះហើយនៀក!
"ទាក់ទងគ្នា? តាំងពីពេលណា?" លើផែនដីនេះព្រះអាទិត្យរះពីទិសខាងលិចហើយមែនទេ? Ocean និង Seeky ទាក់ទងគ្នាតាំងពីពេលណា? ក្នុងការចងចាំរបស់ Kipuka ពីរនាក់នេះដូចជាមិនដែលត្រូវគ្នាទេ រួចចុះគេទាក់ទងគ្នាដោយរបៀបណា? ស្ងាត់ៗម្ល៉េះ?
"ទើបតែថ្មីៗនេះទេ ហើយឯងមកចង់និយាយតែប៉ុណ្ណឹងទេ? បើអញ្ចឹងទៅវិញទៅគ្មានអីត្រូវបកស្រាយទៀតទេ" មិនទាន់បានសួរនាំផងដេញទៅហើយ? មនុស្សមានស្នេហាបោះបង់មិត្តភក្តិចោលបែបនេះហ្ហ៎?
"មិនទាន់បានសួរផងប្រញាប់ដេញទៅណា? យប់មិញនរណាគេជូនខ្ញុំទៅបន្ទប់?" Kipuka ច្រត់ចង្កេះច្រងេងច្រងាងកណ្ដាលបន្ទប់តែម្ដង គេមិនត្រូវការចង់ដឹងរឿងពីរនាក់នេះទេ ចង់ដឹងតែម៉្យាងប៉ុណ្ណោះនរណាជូនគេទៅបន្ទប់? រឿងនេះសំខាន់ជាងអ្វីៗទាំងអស់!
"អឺ្ហម...យប់មិញពេលកំពុងផឹក Eliot ទាញឯងទៅ ប្រហែល Eliot ជូនឯងទៅបន្ទប់ទេដឹង?" Ocean គិតបន្តិចមុននឹងឆ្លើយស្មានៗតាមអ្វីដែលគេគិត
"ពិតជា Eliot មែនហ្ហ៎េស?" បើជា Eliot មែនអញ្ចឹងយប់មិញតើអាចជា Eliot ដែរទេ? បើអញ្ចឹងធូរទ្រូងបន្តិចហើយ...

ប៉ុន្តែ! ហេតុអីក៏ Eliot ធ្វើខ្លួនដូចខ្ពើមរអើមគេណាស់អញ្ចឹង? ឬក៏យប់មិញមិនមែនជា Eliot តែជាអ្នកផ្សេង? ពេលនេះមិនអាចសង្ស័យ Ocean និង Seeky បានទៀតទេ ព្រោះពួកគេទាំងពីរនៅជាមួយគ្នាដូច្នេះមិនអាចទៅរញេរញៃជាមួយគេបានទេ ចុះអ្នកណាដែលរំលោភគេយប់មិញ? ព្រះអើយ! ចងកឥឡូវតែម្ដងល្អទេ?

"Kipuka ឯងនិង Eliot ពិតជាចង់បញ្ចប់ទៅទាំងអញ្ចឹងមែនហ្ហ៎េស?" ស្ងាត់ជាយូរមកហើយទីបំផុត Seeky ដាច់ចិត្តសួរហើយ
"មានហេតុផលអីត្រូវបន្តទៅ? Eliot គេបានភ្លេចអស់ទៅហើយ ហើយពួកយើងក៏មិនត្រូវជាអ្វីនិងគ្នាតាំងពីដើម..." Kipuka ដាក់ខ្លួនអង្គុយចុះលើគ្រែក្បែរមិត្តទាំងពីរ ហើយនិយាយដោយភាពអស់សង្ឃឹម បើស្នេហារបស់គេមានចុងបញ្ចប់ដូចមិត្តទាំងពីរនេះមិនដឹងជាល្អយ៉ាងណាទេ ។
"ប៉ុន្តែខ្ញុំមើលទៅ Eliot ក៏ដូចជាចូលចិត្តឯងដែរណា" Seeky លួងលោមមិត្តភក្តិកុំអោយបាក់ទឹកចិត្ត
"វាអាចជារឿងពីមុនតែឥឡូវគេភ្លេចអស់ហើយ Seeky" Kipuka ដកដង្ហើមធំ វាមិនអាចទៅរួចទេដែល Eliot ចូលចិត្តគេនោះ! បើកាលពីមុននោះប្រហែលជាអាចទៅរួច តែពេលនេះមិនមែនទេព្រោះ Eliot របស់ Kipuka កាលពីមុនមិននៅទៀតទេ ។

"ខួរក្បាលអាចភ្លេចប៉ុន្តែបេះដូងមិនអាចភ្លេចទេ Kipuka ឯងមិនគិតចង់ធ្វើអ្វីម៉្យាងសាកល្បង Eliot ទេមែនទេ?" Ocean ជួយផ្ដល់យោបល់បន្ថែម
"តើខ្ញុំអាចធ្វើអ្វីបាន?" Kipuka ងើយមុខទៅសួរ Ocean តើគេអាចធ្វើអ្វីបាន? រឿងដែលចប់ក៏គួរតែបញ្ចប់ទៅហើយមិនអញ្ចឹង?
"ចាប់ផ្ដើមពីជំហានដំបូងទៅ ហេតុអីឯងមិនព្យាយាមចូលទៅជិត Eliot បន្តិចទៅមើល?" Ocean បន្ថែម
"មានន័យថាម៉េច?" Kipuka មិនទាន់យល់អ្វីដែល Ocean និយាយទេ ចូលទៅជិត? ចូលទៅជិតដោយរបៀបណា?
"គឺសាកល្បងញ៉ែ Eliot ទៅមើល! បើគេញ៉ាប់ញ័រពេលនៅក្បែរឯងនោះមានន័យថាបេះដូងរបស់គេគឺធ្លាប់មានឯងដូច្នេះឯងគ្រាន់តែព្យាយាមរំលឹកការចងចាំគេវិញទៅ បើគេមិនចងចាំទេក៏ចាប់ផ្ដើមសារថ្មីទៅសំខាន់អោយតែគេស្រលាញ់ឯង" វិធីសាស្ត្រដែល Ocean លើកឡើងនេះតើអាចទៅរួចដែរទេ?
"ចុះបើគេមិនមានអារម្មណ៍អីវិញ?"
"វេចបង្វេចត្រឡប់ទៅផ្ទះយើងវិញហ្នឹងហើយ" នៅធ្វើអីទៀតបើញ៉ែគេហើយ គេនៅតែមិនចាប់អារម្មណ៍នោះ! ត្រឡប់ទៅទីក្រុងវិញខ្វះអីប្រុសពេញមួយផែនដីមិនមែនមានតែ Eliot មួយឯណា?

"សាកល្បងសិនទៅ Kipuka យ៉ាងណាក៏អាចនឹងជោគជ័យ 50% ដែរ ចាត់ទុកថានេះជាការភ្នាល់ទៅចុះ" Seeky ឃើញ Kipuka ស្ទាក់ស្ទើរក៏ជួយជំរុញបន្ថែម វាមិនខាតអីទេយ៉ាងហោចណាស់ក៏មានសង្ឃឹម 50%ដែរ ។
"តើគួរចាប់ផ្ដើមដោយរបៀបណា?" មនុស្សដែលធ្លាប់តែជឿជាក់លើខ្លួនឯង តែងតែយល់ថាគេមានគ្រប់យ៉ាង ចរិតរឹងទទឹងមិនព្រមចុះញ៉ោមដោយងាយ តើអាចទៅញ៉ែមនុស្សប្រុសម្នាក់បានដោយរបៀបណា? វានឹងមិនងាយទេណាដែលខ្លាត្រូវសម្ដែងធ្វើជាឆ្មានោះ!

"ឯងមិនចេះផឹកកាហ្វេមែនទេ? អោយ Eliot បង្រៀនពីវិធីផឹកកាហ្វេទៅ" Ocean លើកយោបល់ឡើង
"ភ្លាវពេកទេដឹង?" សុខៗទៅអោយគេបង្រៀនផឹកកាហ្វេយ៉ាងម៉េចទេនៀកមិនទំនងសោះតែម្ដងហើយ
"ខ្ញុំចង់មានន័យថាពួកយើងបង្កើតជា Content មួយនិយាយពីកាហ្វេទៅ! យ៉ាងណាក៏ជ្រុលជាមកទីនេះទៅហើយទោះមិនបាន Content បោះតង់ក្នុងព្រៃក៏បាន Content និយាយពីកាហ្វេដែរ យើងធ្វើជាសុំអោយ Eliot ជួយណែនាំពីកាហ្វេ និងបង្រៀនពីរបៀបឆុងកាហ្វេទៅយ៉ាងម៉េចដែរ? ហើយពេលនោះឯងក៏នឹងមានឱកាសបាននៅក្បែរគេហើយណា" Ocean ពិតជាមានគំនិតល្អមែន! មិននឹកស្មានសោះថាមនុស្សឡេបឡប់លេងច្រើនដូចជាគេអាចគិតឃើញវិធីល្អបែបនេះទាល់តែសោះហើយនៀក!
"ហ្ហឹមល្អ..." Kipuka ងក់ក្បាលតិចៗហាក់ដូចជាយល់ស្រប ប៉ុន្តែនៅគិតមិនទាន់ចេញទេថានឹងញ៉ែ Eliot ដោយរបៀបណា?
"ល្អសម្រេចអញ្ចឹងចុះ Kipuka សម្រាកព្យាបាលរបួសអោយបានធូរស្បើយសិនទៅ រឿងផ្សេងចាំ Ocean អ្នករៀបចំអោយ" Ocean គួកទ្រូងញ៉ាក់ចិញ្ចើមពេញដោយភាពជឿជាក់មួយទំហឹង Kipuka ចាំតែមើលទៅ! ដល់ពេលនោះកុំភ្លេចអរគុណមិត្តភក្តិម្នាក់នេះអោយសោះ!

មិត្តភក្តិទាំងបីពិភាក្សាគ្នាត្រូវដងត្រូវផ្លែណាស់មិនដឹងនិយាយរឿងអ្វីខ្លះទេ ពេលនេះក៏នាំគ្នាគៀកស្មាគ្នាចេញពីបន្ទប់ដោយសើចក្អាកក្អាយទៅហើយ ច្បាស់ជាទៅរកអីញ៉ាំហ្នឹងហើយ រសៀលស្មាលនេះទៅហើយទើបតែងើបពីដេកមិនទាន់បានបាយចូលពោះឯណា ។

Bạn đang đọc truyện trên: Truyen3h.Co