4. លោកធ្វើស្អីហ្នឹង?
វគ្គ 04
ទីបំផុតការសង្គ្រោះបឋមបានបញ្ចប់ដោយជោគជ័យ ជាតិពិសមិនបង្ករគ្រោះថ្នាក់ដល់ Kipuka នោះទេ ក៏ប៉ុន្តែពួកគេមិនអាចពន្យាពេលរហូតដល់ថ្ងៃរះបាននោះឡើយ គឺត្រូវប្រញ៉ាប់ទៅដល់ភូមិអោយកាន់តែលឿនកាន់តែល្អ ។ ព្រោះការសង្រ្គោះបឋមគឺអាចបង្ការហានិភ័យបានបណ្ដោះអាសន្នប៉ុណ្ណោះ ពួកគេត្រូវការការព្យាបាលត្រឹមត្រូវទើបអាចកំចាត់ជាតិពិសបាន ព្រោះ Eliot បានអះអាងថានៅភូមិគឺមានគ្រូចិនសែរដែលពូកែផ្សំថ្នាំបន្សាបពិស ។ យ៉ាងណាក៏ពួកគេមិនអាចបកក្រោយបាននោះទេ ដូច្នេះមានតែត្រូវធ្វើដំណើរទៅភូមិដើម្បីជួយសង្គ្រោះ Kipuka ។
"ផ្លូវទៅភូមិមិនសូវជាស្រួលប៉ុន្មាននោះទេ ធ្វើដំណើរទាំងយប់បែបនេះក៏ងាយរងការវាយប្រហារពីសត្វសាហាវផងដែរ ដូច្នេះពួកយើងត្រូវតែប្រយ័ត្ន" Eliot រៀបរាប់ស្របពេលដែលខ្លួនកំពុងញ៉ាប់ដៃរៀបចំអីវ៉ាន់ជាមួយ Seeky និង Ocean
"ពួកយើងក៏បានត្រៀមឧបករណ៍ផ្សេងៗការពារការវាយប្រហារពីសត្វព្រៃដូចគ្នា ដូច្នេះអោយតែយើងមិនវង្វេងគ្នាខ្ញុំគិតថានឹងមិនមានគ្រោះថ្នាក់អ្វីដល់យើងនោះទេ" Ocean ឆ្លើយឆ្លងជាមួយនិង Eliot
"បាទ! ដូច្នេះពួកយើងត្រូវតែប្រយ័ត្នចៀសវាងការវង្វេងគ្នា" Eliot តប
"ឥឡូវសម្ភារៈរៀបចំរួចរាល់អស់ហើយពួកយើងនឹងចេញដំណើរបន្តិចទៀត Kipuka ឯង Ok ទេ?" Seeky និយាយជាមួយ Eliot និង Ocean ហើយក៏មិនភ្លេចបែរទៅសួរនាំ Kipuka ដែលកំពុងអង្គុយទន់ភ្នែកដូចគ្នា ។
"ខ្ញុំមិនអាចដើរបានទេ" Kipuka តបជាមួយភ្នែករមីៗហាក់ដូចជាងងុយខ្លាំងណាស់
"ក្នុងចំណោមពួកយើងបីនាក់គឺត្រូវការម្នាក់ដើម្បីអៀវ Kipuka" Seeky បង្វែរមកនិយាយជាមួយពីរនាក់ទៀតវិញ
"មិនមែនថាខ្ញុំអត់ចិត្តមិនអាណិតមិត្តភក្តិនោះទេណា ក៏ប៉ុន្តែដើរមួយថ្ងៃហើយស្ពាយតង់ផងស្បៀងផងធ្ងន់ណាស់សឹងតែបាក់ស្មារទៅហើយ ខ្ញុំគ្មានកម្លាំងអៀវគេនោះទេ" Ocean ក៏ប្រញ៉ាប់បដិសេធញ៉ាប់មាត់ទៅហើយទាំងដែលមិនទាន់មាននរណាអោយគេអៀវ Kipuka ផង ចំជាមិត្តល្អមានសុខរួមសុខមានទុក្ខរត់ចោលពិតមែន!
"អ្ហឹម... អញ្ចឹង...នៅសល់តែខ្ញុំនិងលោក Eliot ប៉ុណ្ណោះ អញ្ចឹងខ្ញុំជាអ្នកអៀវ Kipuka ទៅចុះ ខ្ញុំសុំអោយលោកជួយស្ពាយតង់ និងឧបករណ៍ផ្សេងៗផង" តាមពិតទៅ Seeky ក៏រៀងស្ទាក់ស្ទើរដូចគ្នាក៏ប៉ុន្តែគេមិនអាច សុំអោយ Eliot ដែលជាអ្នកដទៃមកជួយអៀវមិត្តរបស់ខ្លួនបាននោះទេ វាដូចជាមិនទំនង ។
ណាមួយ Eliot គេមានរាងស្គមណាស់ច្បាស់ជាមិនអាចអៀវ Kipuka រួចនោះទេ ដូច្នេះចង់ ឬមិនចង់ក៏គេគ្មានជម្រើសដែរ ។ គេមិនអាចប្រកែកឈ្នះចាញ់ជាមួយ Ocean បាននោះទេ ក៏មិនអាចបន្ទោសថាគេអាត្មានិយមនោះដែរ ព្រោះអ្វីដែល Ocean រៀបរាប់គឺគេមិនបានកុហក ។ Ocean គឺជាអ្នកដែលស្ពាយបន្ទុកធ្ងន់ជាងគេតាំងពីដើមមក ដូច្នេះគេប្រាកដជាគ្មានកម្លាំងគ្រប់គ្រាន់ក្នុងការអៀវមនុស្សម្នាក់ទៀតនោះទេ ។
"ខ្ញុំគិតថាពួកលោកសុទ្ធតែអស់កម្លាំងពីការធ្វើដំណើរ ណាមួយសម្ភារៈទាំងនេះ ថ្វីដ្បិតតែទម្ងន់មិនធ្ងន់ដូចមនុស្សក៏ប៉ុន្តែទម្ងន់ក៏ធ្ងន់មិនតិចនោះទេ អញ្ចឹងហើយទុកអោយខ្ញុំជាអ្នកអៀវលោក Kipuka ទៅចុះ ព្រោះខ្ញុំមិនបានចំណាយកម្លាំងច្រើនដូចពួកលោកក្នុងការធ្វើដំណើរនោះទេ" Eliot យល់ថា Seeky ក្រែងចិត្តខ្លួនទើបមិនហ៊ានអោយខ្លួនអៀវ Kipuka ដូច្នេះហើយគេក៏ស្នើរសុំអៀវតែម្ដងទៅ ។ ព្រោះក្នុងចំណោមពួកគេទាំងបួនមានតែគេទេ ដែលអាចនិយាយបានថាសល់កម្លាំងច្រើន ព្រោះគេមិនបានធ្វើដំណើរផ្លូវឆ្ងាយជាមួយសម្ភារៈស្អេកស្កះនោះទេ ។
"អ្ហ៎ា...ខ្ញុំដឹងថាលោកមានចិត្តល្អ ក៏ប៉ុន្តែមិនអីនោះទេលោក Eliot ខ្ញុំគិតថាមិនសមនោះទេដែលលោក..."
"មិនអីនោះទេ ចាត់ទុកថាខ្ញុំជាមិត្តទៅចុះណាកុំក្រែងចិត្តអី" Seeky និយាយមិនទាន់ចប់ផង Eliot ក៏ប្រញ៉ាប់កាត់ ទឹកមុខគេពេញដោយស្នាមញញឹមបញ្ជាក់ថាគេគឺពេញចិត្តក្នុងការជួយខ្លាំងណាស់ ជាពិសេសគឺអៀវ Kipuka នេះតែម្ដង!
"ខ្ញុំគិតថា..."
"បានហើយ Seeky នៅសូញសាញនៅហ្នឹងហើយ! មើល Kipuka ចាប់ផ្ដើមមិនស្រួលខ្លាំងហើយយើងមិនអាចពន្យាពេលទៀតទេ កុំនៅចំណាយពេលអត់ប្រយោជន៍ទៀតបើ Eliot គេស្ម័គ្រចិត្តទៅហើយម៉េចមិនឆាប់ធ្វើដំណើរទៅតែម្ដងទៅ?" Seeky នៅតែមានអារម្មណ៍ទើសទាល់ ព្រោះតែក្រែងចិត្ត Eliot តែមិនទាន់បាននិយាយផង Ocean ក៏និយាយកាត់វិញម្ដង ។
"លោក Ocean និយាយត្រូវពួកយើងគួរតែប្រញ៉ាប់ធ្វើដំណើរ" Eliot ក្រឡេកទៅមើល Kipuka តាមសម្ដីដែល Ocean និយាយក៏ឃើញថា Kipuka ចាប់ផ្ដើមមិនសូវស្រួលពិតមែន គេក៏យល់ស្របជាមួយគំនិតរបស់ Ocean ។ ហើយប្រញ៉ាប់ដើរមកលើកអៀវ Kipuka ឡើងតែម្ដង ដែលធ្វើអោយ Seeky ក៏អស់អីត្រូវនិយាយព្រោះស្ថានភាពនៅពេលនេះ គឺមិនមែនជាពេលត្រូវក្រែងចិត្តទៀតនោះទេ ពួកគេត្រូវធ្វើយ៉ាងណាធ្វើដំណើរទៅកាន់ភូមិនៃសហគមន៍តូចនោះអោយបានលឿន ។
ពួកគេត្រូវដើរចុះចំណោត ដោយសារតែនេះគឺជាការដើរចុះភ្នំ ថ្វីដ្បិតតែការចុះពីភ្នំគឺស្រួលជាងឡើងក៏ពិតមែន ក៏ប៉ុន្តែភ្នំនេះមានសភាពខ្ពស់ និងចោតខ្លាំងណាស់ដូច្នេះហើយវាក៏មិនងាយស្រួលប៉ុន្មាននោះដែរ ។ ផ្លូវធ្វើដំណើរគឺមានសភាពតូច ដែលអាចធ្វើដំណើរបានដោយថ្មើរជើង ក៏ឃើញមានស្នាមកង់គ្រឿងយន្តដូចគ្នាក៏ប៉ុន្តែវាប្រហែលជាស្នាមកង់គោយន្ត ដែលបើកបរឆ្លងកាត់ភ្នំនេះម្ដងម្កាលប៉ុណ្ណោះ ។ មិនចម្លែកនោះទេដែលតាមផ្លូវមានស្នាមកង់គោយន្តនោះ ព្រោះទីនេះគឺជាចំការកាហ្វេដូច្នេះប្រាកដជាមាន គ្រឿងយន្តបើកឆ្លងកាត់ហើយ បើមិនអញ្ចឹងពួកគេម៉េចនឹងអាចប្រមូលផលកាហ្វេបាន? ក៏ប៉ុន្តែប្រហែលជានៅក្នុងសហគមន៍នេះអាចនឹងមិនសូវមានគ្រឿងយន្តប្រើប្រាស់នោះទេ មិនមែនមានន័យជាពួកគេក្រនោះទេ តែបើមើលទៅតាមសភាពផ្លូវគឺថា អ្នកដែលអាចបើកបរលើផ្លូវនេះបាន ច្បាស់ជាមនុស្សមិនធម្មតាហើយ! ផ្លូវម្ដងចុះចំណោតម្ដងឡើងចំណោត មានថ្មរដាក់រដុបសូម្បីតែដើរក៏នៅតែយល់ថាពិបាក ចុះទម្រាំតែបើកបរទៀត? ជាសំណាងណាស់ដែលយប់នេះជាយប់ មានច័ន្ទពេញបូណ៌រមីដូច្នេះសភាពតាមផ្លូវមិនងងឹតពេកទេ ។ ម៉្យាងទៀតពួកគេសុទ្ធជាអ្នកមានបទពិសោធន៍ក្នុងការដើរព្រៃ ដូច្នេះឧបករណ៍ប្រើប្រាស់សម្រាប់បំភ្លឺផ្លូវ របស់ពួកគេគឺអាចនិយាយបានថា ភ្លឺមិនចាញ់ព្រះអាទិត្យនោះទេ! ប្រហែលជាភ្លឺជាងអនាគតអ្នកអានផងក៏មិនដឹង>< ។
"Kipuka លោកអាចទ្រាំបានដែរទេ? តើត្រូវការលេបថ្នាំបន្ថែមទេ? ខ្លួនលោកហាក់ដូចជាក្ដៅណាស់" បន្ទាប់ពីចំណាយពេលធ្វើដំណើរមួយរយៈមក Eliot ហាក់ចាប់អារម្នណ៍ដឹងដល់ចំហាយខ្លួនរបស់ Kipuka ទើបសួរនាំដោយក្ដីបារម្ភ ។
"ខ្ញុំ...ខ្ញុំមានអារម្មណ៍ថា...រងារ..." Kipuka ឆ្លើយដាច់ៗដោយសម្លេងខ្សោយដែលអាចស្ដាប់លឺតែ Eliot ប៉ុណ្ណោះព្រោះគេជាអ្នកអៀវ Kipuka ។
"ប្រហែលជាត្រូវលេបថ្នាំបញ្ចុះកម្ដៅម្ដងទៀតហើយ" Eliot តបជាមួយ Kipuka វិញក្នុងសម្លេងដែលអាចលឺបានតែគេពីរនាក់ប៉ុណ្ណោះ
"តើមានបានត្រៀមថ្នាំទុកដែរទេ? ពេលនេះ Kipuka ឡើងកម្ដៅខ្លាំងណាស់ ត្រូវអោយគេលេបថ្នាំបញ្ចុះកម្ដៅម្ដងទៀតទើបបាន" Eliot ដើរសម្ដៅរកថ្មមួយដុំដែលអាចអង្គុយបានរួចដាក់ Kipuka អោយអង្គុយចុះលើនោះមុននឹងបែរទៅសួរនាំពីរនាក់ទៀត ដែលដើរមកតាមក្រោយកំពុងធ្វើមុខឆ្ងល់ តែក៏លែងឆ្ងល់វិញនៅពេលលឺសំណួររបស់ Eliot ហើយ ។
"នេះ! នៅទីនេះ!" Ocean ប្រញាប់ប្រញាល់ដកថ្នាំដែលត្រៀមទុកជាស្រេចហុចអោយទៅ Eliot ហើយ Seeky ក៏ហុចទឹកអោយទាំងយល់ការ ។
"Kipuka? Kipuka តើលោកយ៉ាងម៉េចហើយ? អាចលេបថ្នាំដោយខ្លួនឯងបានទេ?" Eliot ទទួលថ្នាំ និងទឹកមកហើយក៏ប្រញាប់បែរទៅសួរនាំ Kipuka វិញតែហាក់ដូចជាមិនមានសញ្ញានៃការឆ្លើយតបនោះទេ ។
"Kipuka? គេសន្លប់បាត់ហើយមែនទេ? ព្រះអើយខ្លួនក្ដៅខ្លាំងណាស់ ធ្វើយ៉ាងម៉េចទៅបើគេសន្លប់បែបនេះធ្វើយ៉ាងអាចអោយគេលេបថ្នាំបាន?" Seeky ចាប់ផ្ដើមភ័យស្លន់ស្លោជ្រួលច្របល់តែម្ដង
"មានធ្វើយ៉ាងម៉េចទៀតចាប់បញ្រ្ចក់តែម្ដងទៅ!" Ocean តបទាំងងងឹតមុខ គេក៏ភ័យមិនចាញ់ Seeky ប៉ុន្មាននោះទេ
"បញ្រ្ចក់យ៉ាងម៉េច? គេសន្លប់បាត់ហើយញ៉ុកថ្នាំទៅក៏គេលេបមិនកើតដែរ!" Seeky បែរមកស្ដីបន្ទោសអោយ Ocean ដែលនិយាយដូចក្មេងបៀមដៃ
"បើមិនបញ្រ្ចក់ទេអោយធ្វើយ៉ាងម៉េច? ឬក៏ឯងចង់ចាំអោយទៅដល់ភូមិសិន?" Ocean ក៏តបវិញ ហើយពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមតឹងសរសៃរកដាក់គ្នា តែម្ដង សង្គ្រាមប្រកែកគ្នាបែកពពុះមាត់ក៏ចាប់ផ្ដើមដោយហាមមិនបាន ។ ក៏មិនដឹងថាពួកគេប្រកែកគ្នាពីអ្វីខ្លះ ហើយយូរប៉ុណ្ណានោះទេ ដឹងត្រឹមថាពេលនេះ Ocean ស្រាប់តែបើកភ្នែកធំៗទៅហើយ!
"Eliot... លោក...លោកធ្វើស្អីហ្នឹង?" គឺ Ocean គាំងធ្មឹងមួយសន្ទុះទៅហើយមុននេះ Seeky និយាយអ្វីខ្លះក៏គេស្ដាប់មិនចូលដែរ ព្រោះតែរូបភាពដែលគេកំពុងឃើញនេះធ្វើអោយគេភ្ញាក់ផ្អើលខ្លាំងណាស់ ទម្រាំតែរកនឹកនិយាយឃើញគេយល់ថា ខ្លួនឯងដូចជាបានរបូតវិញ្ញាណហោះចេញពីប្រាណមួយសន្ទុះទៅហើយ ។
"ហ្ហ៎ាស់? Eliot? ល...ល...ល...លោក..." Seeky ដែលទើបតែបែរទៅតាមការសម្លឹងរបស់ Ocean ក៏ចាប់ផ្ដើមភ្ញាក់ផ្អើលមិនចាញ់គ្នានោះទេ ម្នាក់ៗហាក់ដូចជាត្រូវបានចុចកុងតាក់ អោយស្កុបហើយម៉ាស៊ីនក៏លែងដំណើរការយ៉ាងអញ្ចឹង ។ ព្រោះរូបភាពនៅចំពោះមុខដែលពួកគេឃើញនៅពេល ជារូបភាពដែលនឹកស្មានមិនដល់ ហើយក៏មិនរំពឹងថាវានឹងកើតឡើងដែរ ។
"ខ្ញុំគ្រាន់តែបញ្ចុកថ្នាំប៉ុណ្ណោះ" Eliot បន្ទាប់ពីធ្វើកិច្ចការរបស់គេរួចរាល់គេក៏ងើបមកឆ្លើយជាមួយ ពីរនាក់ទៀតហាក់ដូចជាការធ្វើបែបនេះជារឿងធម្មតា ទាំងដែលពីរនាក់នោះកំពុងឈរធ្មឹង រឹងខ្លួនដូចសិលាចារឹកទៅហើយ ។
"ប...បញ្ចុក...ថ្នាំ... ចាំបាច់ត្រូវប្រើមាត់ និងមាត់ដែរឬ?" Ocean សួរឡើងទាំងនៅរឹងថ្កាមនៅឡើយ
"បើមិនធ្វើអញ្ចឹងទេ គេច្បាស់ជាមិនអាចលេបថ្នាំដោយខ្លួនឯងបាននោះទេ លោកក៏ឃើញថាគេសន្លប់" Eliot យកដៃជូតមាត់ដែលប្រលាក់ថ្នាំ គេឆ្លើយដោយនៅតែរក្សាទឹកមុខស្មើរដូចដើម
"អឺ... វិ...វិធីផ្សេង... ចុះវិធីផ្សេងក្រៅពីនេះ? គ្មាន... គ្មានវិធីផ្សេងក្រៅពីនេះទេឬ? ចាំបាច់...ត្រូវតែប្រើមាត់ និងមាត់...តែម្ដងឬ...?" Seeky ក៏សួរឡើងម្ដងទាំងសម្លេងរបស់គេញ័រដូចកូនឆ្មា
"នេះជាវិធីដែលលឿនបំផុត" Eliot តបទាំងមិនខ្វល់ពីអាការៈរបស់ពីរនាក់នោះបន្តិចសោះឡើយ គេធ្វើដូចជាការប្រើមាត់ទៅផ្អឹបជាមួយមាត់ របស់មនុស្សម្នាក់ទៀត នេះគឺជារឿងធម្មតាណាស់អញ្ចឹង!
ក៏ប្រហែលជាគេ គឺអាចនឹងគ្រាន់តែចង់ជួយដល់ Kipuka ក៏ពិតមែនទើបគេមិនបានគិតច្រើន? ក៏ប៉ុន្តែការប្រើមាត់បញ្ចុកថ្នាំដោយផ្ទាល់បែបនេះ តើអាចធម្មតាបានយ៉ាងម៉េច? វាក៏មិនខុសពីការថើបគ្នាឯណាមិនអញ្ចឹង? Ocean និង Seeky មិនដែលស្គាល់ Eliot ដូច្នេះគេមិនដឹងនោះទេថា Eliot ធ្លាប់ឆ្លងកាត់ការថើបពីមុន ឬក៏អត់នោះទេ! ក៏ប៉ុន្តែពួកគេស្គាល់ Kipuka ច្បាស់! Kipuka មិនដែលថើបនរណាពីមុនមកនោះទេដូច្នេះនេះគឺរាប់បានថាជា ស្នាមថើបលើកដំបូងរបស់គេហើយ! ស្នាមថើបលើកដំបូងត្រូវបានលួចដោយមនុស្សដែលគេមិនស្គាល់ ហើយថែមទាំងគេមិនដឹងខ្លួនទៀត ឱ Kipuka អើយ... គួរអោយអាណិតពេកហើយ ត្រូវបាន Eliot ភ្លន់យកស្នាមថើមដោយពាក្យថាជួយសង្គ្រោះទៅវិញ តើអោយបន្ទោស Eliot បែបណាទៅ?
នេះSeeky និង Ocean ត្រឹមតែឈរមើលសោះក៏យល់ថារឹងខ្លួន ហើយក៏អៀនឡើងមុខក្រហមទៅហើយ តែ Eliot វិញបែរជាអាចធ្វើរឹកពារធម្មតាបានទៅកើត នេះតើគេគ្មានអារម្មណ៍ខ្មាស់អីបន្តិចសោះទេឬ? ចុះតើ Kipuka វិញគេមានដឹងខ្លួនឬអត់? បើសិនជា Kipuka ដឹងថា Eliot ធ្វើអ្វីទៅលើគេនោះតើគេនឹងមានប្រតិកម្មបែបណាទៅ? Kipuka កំពុងតែមិនសូវចូលចិត្ត Eliot ស្រាប់ផង! តើគេអាចនឹងកាច់បំបាក់ក Eliot ដែរទេណ៎?
Bạn đang đọc truyện trên: Truyen3h.Co