Truyen3h.Co

Coffee Shop

32. រឿងក្នុងចិត្ត

Nombangbakyong

វគ្គ 31

Hand Drip ជាកាហ្វេដែលឆុតដោយឧបករណ៍ម៉្យាងដោយមិនប្រើប្រាស់អគ្គិសនី Hand Drip មានច្រើនម៉ូតច្រើនម៉ាក និងច្រើនប្រភេទទៅតាមការនិយមចូលចិត្តរបស់អ្នកផឹកកាហ្វេ គេអាចហៅកាហ្វេប្រភេទនេះថាជាកាហ្វេធ្វើដោយដៃ ឬហៅឈ្មោះមួយបែបទៀតថា V60 Coffee ។ Hand Drip ភាគច្រើនគឺមាននៅតាមហាងកាហ្វេប្រភេទ Slow Bar ព្រោះវាត្រូវការចំណាយពេលរងចាំយូរទម្រាំតែបានកាហ្វេមួយកែវមកផឹក ដូច្នេះហើយហាងទូទៅគឺមិនសូវមានលក់កាហ្វេប្រភេទនេះនោះទេ ។ កាហ្វេប្រភេទនេះត្រូវបានអ្នកនិយមផឹកកាហ្វេដាក់ឈ្មោះក្នុងន័យលេងសើចមួយបែបផងដែរដែលហៅថា <កាហ្វេអភិជន> ព្រោះវាមានតម្លៃថ្លៃដែលមនុស្សសាមញ្ញមិនជាសូវហ៊ានចំណាយសម្រាប់វានោះទេ ។ មូលហេតុដែលធ្វើអោយវាមានតម្លៃថ្លៃនោះគឺព្រោះវាត្រូវបានធ្វើចេញពី កាហ្វេអារ៉ាប៊ីកា សុទ្ធសាធហើយបន្ទាប់ពីច្រោះបានទឹកកាហ្វេហើយនៅប្រើទឹកអំបិល Crystal Diamond ដ៏សែនថ្លៃមកលាយជាមួយទៀត ។

"ដោយសារភ្លាមៗពេកមិនបានត្រៀមគ្រឿងផ្សំអោយបានពេញលេញនោះទេ ដូច្នេះឥឡូវខ្ញុំលួចរូបមន្តបន្តិចហើយ" រៀបចំឧបករណ៍ និងសម្ភារៈផ្សេងៗដាក់លើ Counter រួចរាល់ Eliot ក៏ងាកមកនិយាយប្រាប់ Kipuka ប៉ុន្តែ Kipuka ស្ដាប់មិនយល់នោះទេ លួចរូបមន្តអីគេ? ហើយលួចធ្វើអី?
"ហ្ហ៎ាស់?" មុខរបស់ Kipuka ពេញដោយសញ្ញាសួរព្រោះមិនដឹងថា Eliot និយាយពីអ្វីសូម្បីតែបន្តិចក៏មិនយល់ដែរ ដូចដឹកគោមើលទូរទស្សន៍យ៉ាងអញ្ចឹង!
"អ្ហឹម...កាហ្វេនេះមានឈ្មោះថា កាហ្វេ V60 ហើយឧបករណ៍នេះគេហៅថា Hand Drip ដើម្បីទទួលបាន V60 ដែលមានរសជាតិឆ្ងាញ់គឺគេត្រូវប្រើ កាហ្វេអារ៉ាប៊ីកា សុទ្ធព្រោះរសជាតិរបស់វាស្រាលស្រទន់ និងមានក្លិនឈ្ងុយខ្លាំង ហើយដើម្បីបង្កើនរសជាតិគឺត្រូវថែមទឹកអំបិល Crystal Diamond ដែលជាអំបិលដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ប៉ុន្តែដោយសារមិនបានត្រៀមជាមុនដូច្នេះឥឡូវអត់មានអំបិល Crystal Diamond នោះទេ..." ដោយឃើញថា Kipuka មិនយល់ទើបបានជា Eliot រៀបរាប់ប្រាប់ទៅតាមដំណើរ
"អញ្ចឹងធ្វើយ៉ាងម៉េច? ដាក់អំបិលអ៉ីយ៉ូតជំនួស?" Kipuka ចាប់ផ្ដើមយល់ន័យដែល Eliot និយាយថា <លួចរូបមន្ត> តិចៗហើយ ព្រោះបើមិនមានអំបិល Crystal Diamond ទេ អញ្ចឹងច្បាស់ជាប្រើអំបិលអ៉ីយ៉ូតជំនួសហ្នឹងហើយ!
"ហាសហា...មិនមែនទេយើងមិនអាចជំនួសអំបិល Crystal Diamond បានដោយប្រើអំបិលអ៉ីយ៉ូតនោះទេណា" Eliot អស់សំណើចនឹងសំណួររបស់ Kipuka ជាខ្លាំង នឹកស្មានមិនដល់ទាល់តែសោះថា Kipuka ចេះរកនឹកឃើញយកអំបិលអ៉ីយ៉ូតមកជំនួសទៅកើត ព្រោះគេនឹកមិនឃើញគំនិតនេះទាល់តែសោះ! តែគួរអោយស្ដាយព្រោះគ្មាននរណាម្នាក់យកអំបិលអ៉ីយ៉ូតមកជំនួស Crystal Diamond នោះទេ! វរៗអាចនឹងរាគអាចម៍ជាក់ជាមិនខាន!
"ចុះលោកនិយាយថាលួចរូបមន្ត? បើមិនប្រើអំបិលអ៉ីយ៉ូតជំនួសអញ្ចឹងប្រើអីវិញចុះ?" ឃើញ Eliot សើចរលាក់ស្រួលបែបនេះ Kipuka មានអារម្មណ៍ថាដូចជាបាក់មុខខ្លាំងណាស់ ទោះបីជាការសើចនេះមិនមែនក្នុងន័យសើចចំអកក៏ដោយតែក៏មានអារម្មណ៍ថាមិនសុខចិត្តនោះដែរ ព្រោះ Eliot ជាអ្នកនិយាយថា លួចរូបមន្ត ទេតើ! ទើបបានជាគេនឹកឃើញបែបនេះឡើងមកនោះ!
"លួចរូបមន្តគឺមានន័យថាមិនបាច់ប្រើអំបិល Crystal Diamond ក៏បានដែរ មិនមែនមានន័យថាយកអំបិលអ៉ីយ៉ូតមកជំនួសនោះទេហិហិ" Eliot ហួសចិត្តមិនទាន់បាត់នោះទេដែល Kipuka យល់ច្រឡំពាក្យថាលួចរូបមន្តបែបនេះទៅកើត
"ចុះហេតុអីក៏មិននិយាយម្ដងអោយអស់មក?" Kipuka សម្លក់មុខសង្ហារថ្មែរ ខ្នាញ់ណាស់! ដឹងថាមនុស្សមិនដែលដឹង មិនដែលស្គាល់ហើយពេលនិយាយអីក៏មិនព្រមនិយាយអោយអស់ៗមក? និយាយដាច់មួយកំណាត់អញ្ចឹងនរណាមិនយល់ច្រឡំ?
"Ok សម្រេចថាខ្ញុំអ្នកខុសខ្ញុំសុំទោស ឥឡូវឈប់សម្លក់បានឬនៅ?" បើនៅតែសម្លក់សម្លឹងបែបនេះទៀតគេស្បថថាគេនឹងចាប់ប៊ឺតមាត់ទាល់តែស្លេកតែម្ដងហើយ! ព្រោះមិនដឹងមនុស្សអីទេពេលខឹងក្រម៉ក់ក្រម៉ូវម្ដងៗ គួរអោយស្រលាញ់ខ្លាំងណាស់ អញ្ចឹងហើយទើបបានជាគេចេះតែចង់ញ៉ោះអោយខឹងហ្នឹងណា ។
"ញញឹមអី? បន្តធ្វើកាហ្វេទៅ!" ឃើញ Eliot ញញឹមច្រឡើម Kipuka ក៏ស្រែកអោយបន្តិចទាំងខ្នាញ់ ទើបប្រញាប់ដេញអោយ Eliot បន្តការឆុងកាហ្វេ ព្រោះបើនៅតែញញឹមខិលបែបនេះទៀតបេះដូងគេច្បាស់ជាគាំងជាមិនខាន ។
"ហាសហាបាទ ខ្ញុំធ្វើហើយចៅហ្វាយស្រីឈប់សម្លក់ទៅ" Eliot ផ្ទុះសំណើចមកម្ដងទៀត មុននឹងញ៉ាប់ដៃញ៉ាប់ជើងរៀបចំឆុងកាហ្វេដើម្បីកុំអោយទាស់ចិត្ត Kipuka តែក៏នៅឆ្លៀតញ៉ោះបន្ថែមបន្តិចដែរ ។
"មនុស្សឆ្កួតនេះ!" Kipuka ខាំមាត់សម្លក់លើសដើម ចង់អោយគេឈប់សម្លក់តែញ៉ោះអោយគេខឹងមិនឈប់! ចង់តែចាប់ទាត់កំប៉េះគូថអោយណាណីទេ កុំតែនៅឈឺគូថទេកុំអីទាត់មិនដកជើងទេ ហ៊ឹស!

មិនខ្វល់ពីការសម្លក់សម្លឹងរបស់ Kipuka ទៀតទេ Eliot រៀបចំសារ៉េម៉ាស៊ីនកិនគ្រាប់កាហ្វេជាមុន ហើយដាក់ថ្លឹងមុននឹងចាក់គ្រាប់កាហ្វេចូលក្នុងម៉ាស៊ីន ។

"តាមពិតទៅ V60 យើងអាចធ្វើបានច្រើនរបៀបណាស់ សម្រាប់រូបមន្តវិញក៏មានការប្រែប្រួលទៅតាម ប្រភេទគ្រាប់កាហ្វេផងដែរ ដូច្នេះមិនមានរូបមន្តណាមួយច្បាស់លាស់សម្រាប់អនុវត្តន៍លើ V60 នោះទេ អ្វីដែល សំខាន់បំផុតគឺការកំំណត់នាទី ស៉ីតុណ្ហភាពទឹក ហើយនិងបរិមាណទឹកត្រឹមត្រូវទៅគឺបានហើយ" Eliot ចាប់បើកដំណើរការម៉ាស៊ីនកិនគ្រាប់កាហ្វេបណ្ដើរ រៀបរាប់ពន្យល់ប្រាប់ Kipuka ដែលកំពុងផ្ចង់អារម្មណ៍កាន់កាមេរ៉ាថតបណ្ដើរ ។

"សម្រាប់ពេលនេះខ្ញុំជ្រើសរើសយក អារ៉ាប៊ីកា សុទ្ធមកប្រើហើយលីងក្នុងកម្រិតកណ្ដាល ហើយដោយសារ អារ៉ាប៊ីកា មានរសជាតិស្រាលស្រាប់អញ្ចឹងខ្ញុំជ្រើសរើសទំហំគ្រាប់លេខ 9 ដែលមានសភាពគ្រើមខុសពីទំហំដែលដាក់ឆុងជាមួយម៉ាស៊ីន" បន្ទាប់កិនគ្រាប់រួចរាល់ Eliot លើកបង្ហាញអោយ Kipuka មើលបន្តិច
"ហេតុអីបានជាមិនប្រើទំហំដូចគ្នាទៅនឹងកាហ្វេម៉ាស៊ីនអញ្ចឹង?" Kipuka សួរទាំងឆ្ងល់មិនយល់សោះថាចាំបាច់ប្រើទំហំគ្រាប់ខុសគ្នាបែបនេះធ្វើអី?
"តាមពិតទៅវាអាស្រ័យទៅលើអ្នកផឹកទេ យើងអាចប្រើគ្រាប់ដែលម៉ដ្ឋក៏បានដែរ គ្រាន់តែគ្រាប់កាន់តែម៉ដ្ឋរសជាតិកាន់តែចាស់ តែបើរសជាតិពិតរបស់ V60 តែម្ដងគឺរសជាតិកាហ្វេខ្ចី ដូច្នេះហើយទើបខ្ញុំមិនប្រើគ្រាប់ម៉ដ្ឋ" Eliot ងើបមុខញញឹមសប្បាយចិត្តនៅពេល Kipuka សួរបែបនេះព្រោះយល់ថា Kipuka ហាក់ដូចជាចាប់អារម្មណ៍ទៅលើកាហ្វេណាស់ ។
"ចុះអាចប្រើកាហ្វេផ្សេងក្រៅពី អារ៉ាប៊ីកា បានឬអត់?" Kipuka ងើបមុខឡើងសួរបន្ត ព្រោះបើមិនមានរូបមន្តណាមួយកំណត់ជាក់លាក់ទេ អញ្ចឹងក៏ប្រហែលជាមិនមែនប្រើតែ កាហ្វេអារ៉ាប៊ីកា តែមួយមុខនោះដែរ ។
"បាទ! តាមពិតមិនចាំបាច់តែ អារ៉ាប៊ីកា ក៏បានដែរ យើងក៏អាចប្រើ រ៉ូប៊ូស្ដារ លាយជាមួយ អារ៉ាប៊ីកា មកឆុងបានដូចគ្នា ហើយរូបមន្តក៏ប្រែប្រួលទៅតាមហ្នឹង" Eliot រៀបរាប់ប្រាប់ទៅតាមអ្វីដែលគេដឹង ចំពោះ V60 នេះរូបមន្តរបស់វាមិនច្បាស់លាស់ទេ ។

ជាធម្មតាគឺវាអាស្រ័យទៅតាមអ្នកផឹកថាចង់បានរសជាតិកាហ្វេចាស់ ឬកាហ្វេខ្ចី ដូច្នេះហើយគេក៏អាចលួចរូបមន្តដោយមិនប្រើ អារ៉ាប៊ីកា សុទ្ធ ហើយប្រើ អារ៉ាប៊ីកា លាយជាមួយ រ៉ូប៊ូស្ដារ បានដូចគ្នា ។ សម្រាប់ V60 គឺប្រៀបបានទៅនឹងមនុស្សដែលពូកែសម្របខ្លួនបំផុត ព្រោះបើវានៅក្នុងដៃមនុស្សប្រភេទណានោះវានឹងប្រែប្រួលទៅជារសជាតិសម្រាប់មនុស្សម្នាក់នោះតែម្ដង ។ ដូចដែលយើងដឹងហើយថាមនុស្សម្នាក់ៗមានរសជាតិមិនដូចគ្នាទេ ដូច្នេះហើយសម្រាប់ V60 មួយបើមានមនុស្ស 10នាក់ដែលធ្វើវានោះរសជាតិនឹងខុសគ្នាទាំង 10ទៅតាមចរិតលក្ខណៈរបស់អ្នកធ្វើតែម្ដង ។ ហើយវាក៏នឹងប្រែប្រួលរសជាតិទៅតាមអារម្មណ៍អ្នកធ្វើផងដែរ និយាយទៅដូចជាមិនគួរអោយជឿទេត្រូវទេ? គឺបែបនេះហើយដែលគេនិយាយថាកាហ្វេផ្សារភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស!

"ឥឡូវយើងនឹងប្រើកាហ្វេទម្ងន់ 20g ទំហំគ្រាប់លេខ 9 ស៉ីតុណ្ហភាពទឹក 95°C យើងយកឧបករណ៍មកដាក់លើជញ្ជីងបែបនេះដើម្បីថ្លឹងចំណុះទឹក និងកំណត់ម៉ោងក្នុងពេលតែមួយ មុនដំបូងគឺចាក់ទឹកក្ដៅចំនួន 30ml ក្នុងរយៈពេល 15វិនាទី ចាក់ថ្នមៗជារង្វង់បែបនេះណាមិនអាចបង្ខំបាននោះទេ នៅពេលបរិមាណទឹក និងម៉ោងដល់ចំនួនកំណត់ហើយយើងផ្អាកចាក់ទឹកបន្តិចសិន ហើយរងចាំអោយនាឡិកាដើរដល់ 1នាទី និង15វិនាទី ទើបចាប់ផ្ដើមចាក់ទឹកម្ដងទៀតចំណុះ 70ml ក្នុងរយៈពេល 55វិនាទី បន្ទាប់មកផ្អាកម្ដងទៀតរងចាំអោយទឹកហូររយៈពេល 25វិនាទី រួចបន្តចាក់ទឹកបន្ថែមចំណុះ 120ml រយៈពេល 55វិនាទីទៀតជាការស្រេច" Eliot រៀបរាប់ទៅតាមរូបមន្តផ្ទាល់ខ្លួនរបស់គេដែលគេតែងតែធ្វើជាប្រចាំ ហើយលិទ្ធផលក៏ទទួលបានកាហ្វេដែលមានក្លិនក្រអូបឈ្ងុយឆ្ងាញ់ មិនខកបំណងដែលខំចំណាយពេលរងចាំ ។

"ផឹកបាននៅ?" Kipuka សួរទាំងលួចលេបទឹកមាត់សម្លឹងមើលដំណក់ទឹកដែលហូរមិនដាក់ភ្នែក ក្លិនឈ្ងុយឈ្ងប់បែបនេះប្រាកដជាឆ្ងាញ់ណាស់ហើយ ។
"អាចផឹកបានហើយ ចាំខ្ញុំចាក់ដាក់កែវអោយ" Eliot លើកកាហ្វេដែលច្រោះរួចយកមកចាក់ដាក់ពែង រួចហុចអោយ Kipuka និងចាក់មួយពែងទៀតសម្រាប់ខ្លួនឯង ។
"អ្ហឹម...រសជាតិជូរមិនដូច Hot Latte សោះអញ្ចឹង?" លេបម្ដងក្អឹកចូលពោះ Kipuka ក៏ធ្វើមុខឆ្ងល់តែម្ដង នេះឬកាហ្វេដែលឆ្ងាញ់បំផុត? ក្លិនឈ្ងុយប៉ុន្តែរសជាតិជូរបែបនេះហ្នឹង?
"កាហ្វេកាន់តែខ្ចីរសជាតិកាន់តែជូរ ហើយកាហ្វេដែលជូរគឺជាកាហ្វេដែលឆ្ងាញ់បំផុត! លោកមិនដឹងទេហ្ហ៎?" Eliot លើកកាហ្វេមកក្រេបថ្នមៗ និងតបទៅកាន់ Kipuka
"ជូរណាស់! មិនឃើញឆ្ងាញ់ត្រង់ណាផង!" ត្រូវហើយ! អ្នកដែលនិយាយថាកាហ្វេជូរជាកាហ្វេដែលឆ្ងាញ់ជាងគេនោះតើគេផឹករបៀបណាបានថាឆ្ងាញ់? រសជាតិជូរដូចកាហ្វេផ្អូមបែបនេះចេះថាឆ្ងាញ់ទៅកើត!
"កាហ្វេជូរគឺមានរសជាតិផ្អែមច្រើនជាងកាហ្វេល្វីង លោកសាកផឹកម្ដងទៀតទៅមើល ផ្ចង់ចិត្តផ្ចង់អារម្មណ៍ស្រង់ក្លិនរបស់វាជាមុនសិន ក្រេបកាហ្វេចូលហើយបៀមទុកបន្តិចចាំលេប ក្រោយមកលោកនឹងទទួលបានរសជាតិផ្អែមជាប់បំពង់កមិនខាន" Eliot ញញឹមស្រាលនឹងចូលទៅឈរពីក្រោយលូកដៃក្រសោបចង្កេះ Kipuka ដាក់ចង្ការទ្រលើស្មាតូច និងណែនាំពីរបៀមទទួលបានរសជាតិផ្អែមពីកាហ្វេដែលមានរសជាតិជូរ ។

ប៉ុន្តែឆ្ងល់ថាគ្រាន់តែណែនាំពីរបៀបផឹកកាហ្វេសោះ ចាំបាច់អោបស្អិតរមួតបែបនេះធ្វើអីដែរ? ឬទាល់តែអោបបែបនេះទើបអាចបង្រៀនបាន?

"ចុះលោកអោបខ្ញុំធ្វើអី?" Kipuka ចុចបិទ និងទម្លាក់កាមេរ៉ាចុះ ផ្អៀងខ្លួនទៅសម្លឹងមើល Eliot បន្តិចទាំងមិនសូវយល់ តើការអោបទាក់ទងអីនឹងការភ្លក្សកាហ្វេ?
"ព្រោះក្លិនខ្លួនរបស់លោកក្រអូប ហើយផ្អែម អ្ហឹម... ផ្អែមជាប់មាត់ដូចជាកាហ្វេយ៉ាងអញ្ចឹង ទន់ភ្លន់ហើយបរិសុទ្ធ" Eliot ទម្លាក់ច្រមុះថើបត្រដុសថើរៗលើសាច់ទន់ល្មើយស្រង់យកក្លិនដ៏ក្រអូបផ្អែមដែលគេចូលចិត្ត សាច់របស់ Kipuka ទន់ហើយកក់ក្ដៅខ្លាំងណាស់ គេពិតជាចូលចិត្តអារម្មណ៍ដែលបានអោបក្រសោប និងស្រង់ក្លិនក្រអូបមួយនេះណាស់ ។
"លោកចូលចិត្តព្រោះខ្ញុំបរិសុទ្ធហ្ហ៎េស?" Kipuka ទម្លាក់មុខចុះសម្លឹងមើលដៃក្រាស់ដែលអោបចង្កេះរបស់ខ្លួនជាប់ ពោលសួរទាំងសោកសៅ ចុះបើគេមិនបានបរិសុទ្ធវិញតើ Eliot នឹងចូលចិត្តគេទេ?
"បាទ" Eliot ញញឹមតបទាំងសប្បាយចិត្ត មិនបានចាប់អារម្មណ៍ទេថាមនុស្សដែលគេកំពុងអោបកំពុងតែសោកសៅរកកលចង់យំទៅហើយ ។
"ចុះបើ... ខ្ញុំមិនបានបរិសុទ្ធ?" Kipuka សួរដោយសម្លេងស្រាលសឹងតែស្ដាប់មិនចង់លឺទៅហើយ មានអារម្មណ៍ថាបំពង់កអួលណែនរហូតដល់រកសម្លេងមកនិយាយមិនចង់បាន ។
"ហ្ហឹម?" Eliot ងើបមុខឡើងក្រហឹមសួរទាំងឆ្ងល់ តើ Kipuka កំពុងចង់និយាយពីអ្វី?
"ចុះបើរាងកាយរបស់ខ្ញុំមិនបានបរិសុទ្ធដូចដែលលោកចង់បានវិញនោះ Eliot? តើលោក... នឹងបន្តអោបខ្ញុំបែបនេះទៀតទេ?" Kipuka ចាប់ផ្ដើមរលីងរលោងទឹកភ្នែកអត់មិនអន់ចិត្តមិនបាននៅពេលដែល Eliot ត្រូវការតែភាពបរិសុទ្ធរបស់ខ្លួន ចុះប្រសិនបើគេមិនបរិសទ្ធវិញនោះ? សូម្បីតែរាងកាយមួយនេះក៏ Eliot លែងត្រូវការដែរមែនទេ?

ត្រូវហើយវាប្រហែលជាបែបនោះ! ព្រោះក្រៅពី Sex តើនៅមានអ្វីដែល Eliot ព្រមទទួលយកនោះ? វាក៏ប្រហែលមកពីគេបរិសុទ្ធបែបនេះឬទើបអាចទាក់ទាញ Eliot បាន? ភាពទន់ភ្លន់ កក់ក្ដៅ ដែលគេទទួលបានមួយរយៈពេលខ្លីនេះ គឺព្រោះតែ Eliot ពេញចិត្តខ្លួនប្រាណរបស់គេត្រូវទេ? ដូច្នេះមិនថាវាបែបណាទេគេនៅតែមានតម្លៃត្រឹមជាតុក្កាតា Sex សម្រាប់ Eliot! តើមិនអាចលើសពីនេះបានទេមែនទេ? គេពិតជាគ្មានផ្លូវទៅលើសពីនេះពិតមែន?

"លោកនិយាយអី Kipuka?" Eliot សន្សឹមៗប្រលែងដៃដែលកំពុងអោបចង្កេះតូចថ្នមៗ ដើម្បីបាននិយាយតទល់ជាមួយ Kipuka អោយបានច្បាស់ ព្រោះគេមិនយល់នូវអ្វីដែល Kipuka និយាយនោះទេ ។

ប៉ុន្តែរង្វង់ដៃដែលធ្លាប់តែអោប ស្រាប់តែប្រលែងចេញបែបនេះធ្វើអោយ Kipuka កាន់តែយល់ន័យកាន់តែច្បាស់ដោយមិនបាច់ត្រូវអោយ Eliot បកស្រាយច្រើន ។

"Eliot... ខ្ញុំមិនបានចង់ទៅជាបែបហ្នឹងទេ... តាំងពីដើមមកលោកគឺជាមនុស្សដំបូងរបស់ខ្ញុំ ភាពបរិសុទ្ធរបស់ខ្ញុំ រាងកាយរបស់ខ្ញុំ គ្រប់យ៉ាងដែលជារបស់ខ្ញុំ គឺមានលោកជាកម្មសិទ្ធិតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែ... ប៉ុន្តែនៅយប់នោះ... យប់ដែលមានកម្មវិធីជប់លាងនោះគឺខ្ញុំស្រវឹង... ខ្ញុំ... ខ្ញុំមិនបានដឹងទេ Eliot... ប៉ុន្តែយប់នោះគឺមានអ្នករំលោភខ្ញុំ... ហ៊ឹកៗ... គឺមានមនុស្សមករំលោភខ្ញុំ..." Kipuka រៀបរាប់ទាំងយំសស្រាក់ នឹកឃើញដល់យប់ដែលគេស្រវឹងនោះម្ដងៗ នឹកឃើញដល់រាងកាយដ៏ផូរផង់មួយនេះត្រូវបានប៉ះពាល់ដោយអ្នកផ្សេងម្ដងៗ ធ្វើអោយគេរអើមខ្លួនឯងខ្លាំងណាស់ ។

បើសូម្បីតែគេក៏រអើមខ្លួនឯងទៅហើយ តើអាចអោយ Eliot ទទួលយកបានដោយរបៀបណា? កន្លងមកទោះបីជាគេលួចអន់ចិត្តដែល Eliot ទុកគេគ្រាន់តែជារបស់កំដរអារម្មណ៍ក៏ពិតមែន ប៉ុន្តែយ៉ាងហោចណាស់ក៏វានឹងប្រសើរជាងដែលនឹងត្រូវ Eliot បោះបង់ដែរមែនទេ? យ៉ាងហោចណាស់គេក៏អាចនៅក្បែរ Eliot អាចធ្វើអោយ Eliot សប្បាយចិត្តគេក៏សុខចិត្ត! ប៉ុន្តែ... ខ្លួនប្រាណដែលមានសម្រាប់តែបំពេញចិត្ត Eliot ពេលនេះមិនបរិសុទ្ធទៀតទេ... គេពិតជាខ្លាចណាស់! ខ្លាចថា Eliot នឹងលែងត្រូវការ លែងប៉ះពាល់គេទៀត...

"លោកស្រវឹងមិនទាំងដឹងខ្លួនផង ហេតុអីលោកជឿជាក់ថាមានមនុស្សរំលោភលោកទៅកើត? ប៉ុន្តែ Kipuka ភាពបរិសុទ្ធដែលខ្ញុំនិយាយគឺមិនមែនសម្ដៅទៅលើរឿងទាំងនោះនោះទេ ខ្ញុំមិនបានខ្វល់ថារាងកាយលោកបរិសុទ្ធឬមិនបរិសុទ្ធទេ..." Eliot លឺ Kipuka រៀបរាប់ហើយចង់អស់សំណើចបន្តិចតាមពិតទៅ Kipuka ចង់សម្ដៅលើរឿងនោះទេហ្ហ៎?

គេសប្បាយចិត្តដែលគេជាមនុស្សដំបូងរបស់ Kipuka ហើយកាន់តែសប្បាយចិត្តដែល Kipuka ចង់ក្លាយជាកម្មសិទ្ធិរបស់គេតែម្នាក់ ក៏ប៉ុន្តែក៏មានអារម្មណ៍ថាខុសផងដែរ ព្រោះនៅយប់នោះគេគឺជាអ្នកដែរំលោភ Kipuka ។ គេគិតថា Kipuka ស្រវឹងទៅហើយប្រហែលជាមិនចាំនោះទេថាមានរឿងអ្វីបានកើតឡើងខ្លះនោះ គេតាំងចិត្តមិនចង់រំលឹកហើយព្យាយាមរក្សាគម្លាតឆ្ងាយពី Kipuka ព្រោះយល់ថាខ្លួនបានសាងកំហុសដដែលៗចំពោះ Kipuka ។ ប៉ុន្តែមិននឹកស្មានថា Kipuka អាចដឹងថាខ្លួនត្រូវបានរំលោភទាំងដែលមិនបានចាំថាជានរណារំលោភទាល់តែសោះ អ្វីដែលធ្វើអោយ Eliot កាន់តែរអៀសខ្លួនទៅទៀតនោះគឺព្រោះ Kipuka បែរជាបន្ទោសខ្លួនឯងដែលមិនអាចថែររក្សាខ្លួនប្រាណអោយបានល្អសម្រាប់គេទៅវិញ ។

"Kipuka ខ្ញុំសុំទោស គឺជាខ្ញុំដែលរំលោភលោក..." Eliot ពោលពាក្យសុំទោសចេញពីបេះដូង តាមពិតទៅគេចង់សុំទោសចំពោះរឿងនេះយូរមកហើយ គ្រាន់តែមិនក្លាហាន ហើយក៏មិនមានឱកាសដើម្បីប្រាប់ការពិតប៉ុណ្ណោះ តែឃើញ Kipuka បន្ទោសខ្លួនឯងបែបនេះគេមិនអាចលាក់បាំងតទៅទៀតទេ គេត្រូវតែប្រាប់ការពិតគ្រប់យ៉ាងអោយ Kipuka ដឹង ។

"?" Kipuka បានត្រឹមតែងើយមើលមុខរបស់ Eliot ទាំងស្រឡាំងកាំងរកពាក្យមកនិយាយមិនចេញ មិនដឹងថាពេលនេះគេគួរតែសប្បាយចិត្តដែលមនុស្សនៅយប់នោះគឺជា Eliot មិនមែនជាអ្នកផ្សេង ឬក៏គួរតែខឹងដែល Eliot លាក់បាំងរឿងនេះមិនព្រមប្រាប់គេ ហើយបណ្ដោយអោយគេសំងំបន្ទោសខ្លួនឯងមករហូតបែបនេះទៅវិញ ។ ប្រសិនបើថ្ងៃនេះគេមិនបញ្ចេញរឿងនេះមកទេតើ Eliot គិតនឹងចង់លាក់គេរហូតមែនទេ? តើ Eliot មិនបានគិតខ្លះទេហ្ហ៎េសថាព្រោះតែរឿងនេះគេគឺវិះតែបញ្ចប់ខ្លួនឯងបាត់ទៅហើយ?

"ខ្ញុំសុំទោស..." ឃើញ Kipuka ស្ងាត់មាត់សម្លឹងមើលគេទាំងជូរចត់បែបនេះ Eliot ពោលពាក្យសុំទោសម្ដងទៀត ហើយទាញ Kipuka មកអោបជាប់ទ្រូងព្រោះចង់លួងលោម គេដឹងថា Kipuka ច្បាស់ជាខឹងនឹងគេខ្លាំងជាក់ជាមិនខាន ។

"ហេតុអីលោកមិនប្រាប់ខ្ញុំ Eliot? លោកគិតចង់លាក់ខ្ញុំរហូតមែនទេ?" Kipuka សួរដោយសម្លេងស្មើរពេញដោយភាពឆ្អែតចិត្ត នេះជាលើកទីមួយហើយដែល Eliot ឃើញ Kipuka សម្លឹងមើលគេក្រោមក្រសែរភ្នែកដែលប្រាប់មិនត្រូវបែបនេះ ។

"មិនមែនទេ Kipuka ខ្ញុំចង់ប្រាប់លោកការពិតនេះយូរមកហើយ ប៉ុន្តែព្រោះតែខ្ញុំមិនច្បាស់លាស់ជាមួយអារម្មណ៍របស់ខ្លួនឯងទើបខ្ញុំព្យាយាមបំភ្លេចរឿងដែលបានកើតឡើងចោល ហើយគិតថាលោកក៏មិនបានចាំ... វាជាកំហុសរបស់ខ្ញុំដែលមិនបានប្រាប់ការពិតដល់លោកតាំងពីដំបូង... ខ្ញុំមិនដឹងថាពីមុនទំនាក់ទំនងពួកយើងបែបណានោះទេ Kipuka ប៉ុន្តែលោកដឹងទេបេះដូងខ្ញុំលោកញ៉ាប់ខ្លាំងណាស់នៅថ្ងៃដែលខ្ញុំឃើញលោកដំបូង... ថ្ងៃនោះខ្ញុំតាំងចិត្តចង់ទៅរកលោកគ្រាន់តែចង់ផ្ដល់នូវសំណងដែលខ្ញុំបានធ្វើអោយលោកខូចខាតប៉ុណ្ណោះ ប៉ុន្តែពេលដែលខ្ញុំបានជួបលោកខ្ញុំមិនអាចបដិសេធបានទេថាខ្ញុំបានចូលចិត្តលោកទៅហើយ គឺចូលចិត្តលោកតាំងពីពេលនោះមកម្ល៉េះ... ខ្ញុំគ្រាន់តែព្យាយាមកុហកខ្លួនឯងហើយបដិសេធអារម្មណ៍ខ្លួនឯងប៉ុណ្ណោះ ព្រោះខ្ញុំមិនចង់ខុសពាក្យសន្យារៀបការតាមចាស់ទុំ ក៏មិនចង់បង្កើតទំនាក់ទំនងដែលមិនសមរម្យ ហើយខ្ញុំក៏ព្យាយាមនៅឆ្ងាយពីលោក ព្យាយាមមិនជួបលោកមិននិយាយជាមួយលោកព្រោះខ្ញុំខ្លាចថាខ្លួនឯងអាចនឹងប្រព្រឹត្តខុសម្ដងទៀត ក៏ប៉ុន្តែឃើញលោកស្និទស្នាលជាមួយអ្នកផ្សេងធ្វើអោយខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់ ខ្ញុំព្យាយាមហាមខ្លួនឯងមិនអោយប៉ះពាល់លោកនោះទេប៉ុន្តែខ្ញុំនៅតែហាមខ្លួនឯងមិនបាន Kipuka... លោកដឹងទេ? ខ្ញុំធ្លាប់ព្យាយាមរំលឹកខ្លួនឯងអោយចងចាំរឿងកាលពីមុន ព្រោះខ្ញុំគិតថាការចងចាំចាស់ៗប្រហែលជាអាចជួយអោយខ្ញុំហ៊ានស្រលាញ់លោកបានពេញលេញ ប៉ុន្តែ... ពេលនេះវាលែងសំខាន់ទៀតហើយ មិនថាខ្ញុំអាចចងចាំរឿងចាស់ៗទាំងនោះឬអត់នោះទេខ្ញុំគ្រាន់តែចង់ស្រលាញ់លោកប៉ុណ្ណោះ ការចងចាំនោះមិនសំខាន់ចំពោះខ្ញុំដូចវត្តមានរបស់លោកបង្ហាញខ្លួននៅចំពោះមុខខ្ញុំទៀតទេ..." Eliot អោប Kipuka ជាប់ទ្រូងរៀបរាប់វែងអន្លាយពីគ្រប់យ៉ាងដែលកប់ជ្រៅនៅក្នុងចិត្តរបស់គេ គេគួរតែសារភាពយូរណាស់មកហើយ មិនគួរទុកយូរយ៉ាងនេះទេ ។

ប្រសិនបើគេនិយាយតាំងពីដំបូង... តាំងពីមុននេះបន្តិចវាប្រហែលជាអាចនឹង Romantic ជាងនេះ! ក៏ប្រហែលជាពាក្យ Ice Latte You តែម៉្យាងគឺវាមិនគ្រប់គ្រាន់សម្រាប់និយាយទៅកាន់ Kipuka នោះទេ ។ វាជាកំហុសរបស់គេ! Kipuka ស្រលាញ់គេណាស់ហើយមិនដែលគិតចង់លាក់លៀមចំពោះគេទេ ប៉ុន្តែគេវិញបែរជាគ្រាន់តែសារភាពត្រង់ៗពីអារម្មណ៍របស់ឯងសោះក៏មិនហ៊ានដែរ!

"ខ្ញុំមានអារម្មណ៍ថាវិលមុខណាស់ ខ្ញុំចង់សម្រាក..." Kipuka ឈរស្ដាប់ Eliot រៀបរាប់គ្រប់យ៉ាងប៉ុន្តែបែរជាមិនបញ្ចេញ Reaction អ្វីបន្តិចសោះ! ផ្ទុយទៅវិញគេបែរជាសុំទៅសម្រាកទាំងមុខស្ងួតចែសទៅវិញ ។

តើនៅមិនទាន់ Romantic គ្រប់គ្រាន់ទៀតមែនទេ? ឬក៏មកពី Eliot បានសាងកំហុសអ្វីមួយ? តើមានកំហុសត្រង់ណាទៅ?

Bạn đang đọc truyện trên: Truyen3h.Co