33. សុខៗ
វគ្គ 33
2ថ្ងៃកន្លងផុតទៅ...
Eliot និង Kipuka ធ្វើដំណើរត្រឡប់ទៅភូមិវិញព្រោះបានថតចប់រួចរាល់ ហើយដោយព្រោះ Kipuka ត្រូវត្រឡប់ទៅទីក្រុងវិញដែលនឹងត្រូវឆ្លងកាត់ហាងកាហ្វេនេះដដែល ដូច្នេះពួកគេមិនចាំបាច់ស្ពាយអីវ៉ាន់ទៅភូមិវិញនោះទេ ។ បែបនេះក៏ងាយស្រួលម៉្យាងសម្រាប់ការធ្វើដំណើរដែរ ព្រោះមិនចាំបាច់ត្រូវចំណាយកម្លាំងច្រើនក្នុងការដើរ ។ ប៉ុន្តែអ្វីដែលពិបាកនោះគឺថារយៈពេល 2ថ្ងៃមកហើយចាប់តាំងពីថ្ងៃដែល Eliot និយាយរឿងក្នុងចិត្តមក Kipuka បែរជាធ្វើខ្លួនឆ្ងាយៗពី Eliot ហើយបើគ្មានការងារអីក៏មិននិយាយរក Eliot ដែរ ។ សូម្បីតែពេលនេះពួកគេធ្វើដំណើរលើផ្លូវតែមួយក៏ពិតមែនក៏ប៉ុន្តែ Kipuka ដើរឆ្ងាយពី Eliot ចង់ 50ម៉ែត្រ ទោះបីជា Eliot ដើរទាន់ក៏ដោយក៏ Kipuka នឹងប្រឹងដើរអោយកាន់តែលឿនដើម្បីអោយបាននៅឆ្ងាយៗពី Eliot ។ ពេលខ្លះ Eliot ក៏ព្យាយាមសួរនាំ ឬរករឿងមកនាំនិយាយផងដែរ ប៉ុន្តែ Kipuka នៅតែព្យាយាមរក្សាគម្លាត ដែលធ្វើអោយ Eliot ស្មានចិត្ត Kipuka មិនត្រូវទាល់តែសោះ នៅសុខៗក៏ទៅជាបែបនេះ ។
ពួកគេញ៉ាំអាហារជាមួយគ្នា ធ្វើការងារជាមួយគ្នា គេងក្នុងតង់តែមួយជាមួយគ្នាបើទោះជាមានតង់ 2ទៀតនៅទំនេរក៏ដោយ ពេលខ្លះក៏អោបគ្នាដល់ភ្លឺទៀត ក៏ប៉ុន្តែ...
មានអារម្មណ៍ថា Kipuka ដូចជាលែងចង់ស្និទស្នាល ផ្អែមល្ហែមចំពោះ Eliot ដូចមុន!
ឬក៏គេគ្រាន់តែចង់ត្រៀមខ្លួនសម្រាប់ការចាកចេញ?
_________
"Aww មកវិញហើយហ្ហ៎េស? ថតចប់ហើយ? ពួកយើងថានឹងត្រឡប់ទៅវិញនៅថ្ងៃស្អែកហើយតើ" គ្រាន់តែក្រឡេកឃើញ Kipuka និង Eliot ដើរចូលមកដល់ក្នុងភូមិភ្លាម Ocean ដែលកំពុងអង្គុយជជែកលេងជាមួយ Emma ក៏ប្រញាប់រាក់ទាក់តែម្ដងដោយរំពឹងថាពួកគេទាំងពីរនាក់ច្បាស់ជាបានមានពេលវេលាល្អៗជាមួយគ្នា ហើយក៏នឹងបានយល់ចិត្តគ្នាផងដែរ ។
"ជើង Seeky យ៉ាងម៉េចហើយ?" Kipuka មិនបានចាប់អារម្មណ៍លើរឿងអ្វីផ្សេងក្រៅពីសួរនាំពីរបួសជើងរបស់ Seeky នោះទេ ។
"ជាហើយ" Ocean តបធម្មតាៗមិនបានសង្ស័យច្រើន
"ល្អហើយចឹង" Kipuka គ្រាន់តែងក់ក្បាលបន្តិចហើយក៏ដើរចូលទៅក្នុងបន្ទប់បិទទ្វារបាត់ ដែលធ្វើអោយ Ocean ធ្វើមុខឡេឡឺព្រោះនៅមិនទាន់យល់នៅឡើយ ។
ប៉ុន្តែឃើញទឹកមុខដែលបង្ហាញនូវអារម្មណ៍មិនល្អរបស់ Kipuka បែបនេះ Ocean អាចកាត់ន័យយល់បានថាផែនការរបស់ពួកគេច្បាស់ជាបរាជ័យប្រាកដណាស់ ។
"ហ្ហើយ! ចំជាគ្មានបានការមែន..." Ocean សម្លឹងមើលទៅ Eliot ដែលកំពុងឈរធ្វើមុខស្លើរៗបន្តិច មុននឹងងើបឈរពេញកម្ពស់ដើរចេញទៅទាំងក្រវីក្បាលរអ៊ូរទាំតិចៗតែម្នាក់ឯង ។
ក្នុងចិត្តរបស់គេគឺកំពុងតែបន្ទោស Eliot ដែលមិនចេះចាប់យកឱកាសស្រវាយក Kipuka មកទុកក្នុងដៃទាល់តែសោះ ព្រោះគេអាចមើលដឹងថា Eliot ក៏ស្រលាញ់ Kipuka ដែរគ្រាន់តែមិនព្រមសារភាពប៉ុណ្ណោះ ។ គេខំទុកឱកាសអោយបាននៅតែពីរនាក់ទៅហើយដោយសង្ឃឹមថាពេលបាននៅតែពីរនាក់បែបនេះ Eliot នឹងក្លាហានជាងមុន ប៉ុន្តែពេលនេះមិនបាច់បកស្រាយច្រើនទេ មើលតែទឹកមុខ Kipuka ក៏អាចទាយដឹងដែរ ថា Eliot មិនបានសារភាពអ្វីនោះទេ ។ តែណ្ហើយទៅចុះពួកគេក៏ជិតដល់ពេលត្រូវទៅវិញដែរ ចាត់ទុកថានិស្សយ័អ្នកទាំងពីរបានត្រឹមតែប៉ុណ្ណឹងទៅចុះ ប្រហែលជាពួកគេទាំងពីរបានត្រឹមតែប៉ុណ្ណឹងទោះខំប្រឹងក៏នៅតែប៉ុណ្ណឹងមិនអាចលើសនឹងដដែល ។
"មើលទៅពួកយើងបែបត្រូវរៀបចំអីវ៉ាន់ត្រៀមទៅវិញហើយណា" Ocean បើកទ្វារចូលមកដល់ក្នុងបន្ទប់ភ្លាមក៏និយាយទៅកាន់ Seeky ដោយសម្លេងស្រាលដូចជាអស់សង្ឃឹមដែលធ្វើអោយ Seeky ដែលមិនទាន់យល់ធ្វើមុខឆ្ងល់តែម្ដង ។
"ចុះ Kipuka?" Seeky សួរបែបនេះព្រោះនៅមិនទាន់ដឹងថា Kipuka ត្រឡប់មកវិញនៅឡើយទេ ហើយអ្វីដែល Seeky រំពឹងនោះគឺសង្ឃឹមថាអាចនឹងលឺដំណឹងល្អពី Kipuka ។
"គេត្រឡប់មកវិញហើយ មុខដូចគេចងបាញ់អញ្ចឹង" Ocean ដកដង្ហើមធំមួយឃូទាំងតឹងចិត្តនៅពេលស្រមៃទៅដល់មុខដែលមិនរាប់ញាត្តិដែលគេឃើញមុននេះ
"អញ្ចឹងមានន័យថា Eliot ពិតជាមិនបានមានអារម្មណ៍អីជាមួយ Kipuka ពិតមែន?" Seeky រអ៊ូតិចៗទាំងក្នុងចិត្តអាណិតមិត្តភក្តិមិនស្ទើរនោះទេ Kipuka ច្បាស់ជាឈឺចាប់ខ្លាំងណាស់ហើយដែលត្រូវបង្ខំខ្លួនឯងអោយឈប់ស្រលាញ់ Eliot បែបនេះនោះ ។
"ក៏ប្រហែលជាអញ្ចឹងហើយ" Ocean ដើរមកដាក់ខ្លួនអង្គុយក្បែរ Seeky ទាំងមុខស្ងួត បើតាមមើលទៅអ្នកទាំងពីរក៏ពិបាកចិត្តមិនចាញ់គ្នានោះទេ ។
តុតុៗ...
កំពុងតែអង្គុយស្មឹងស្មាត់ពិបាកចិត្តសម្លេងគោះទ្វារក៏បន្លឺឡើងទើបធ្វើអោយ Ocean ងើបដើរទៅបើកទ្វារទាំងខ្ចិល...
"Kipuka?" ទ្វាររបើកបង្ហាញអោយឃើញថាអ្នកដែលគោះទ្វារគឺជា Kipuka ទើបធ្វើអោយ Ocean ភ្ញាក់បន្តិច
"រៀបចំអីវ៉ាន់ទៅព្រឹកម៉ោង 5 ចេញដំណើរទៅវិញ" និយាយទាំងមុខស្មើរចែស ហើយមិនចាំអោយសួរនាំទាន់គេក៏ដើរចេញទៅវិញបាត់
"ហ្ហ៎ាស់?" Ocean ភ្ញាក់ចង់ដាច់ផ្ញា!
លឿនយ៉ាងនេះផងហ្ហ៎េស?
_________
មិត្តភក្តិទាំងបីនាក់រៀបចំចេញដំណើរត្រឡប់ទៅទីក្រុងវិញយ៉ាងទាន់ហន់ ពួកគេងើបរៀបចំខ្លួនតាំងពីម៉ោង 3ព្រឹកមកម្ល៉េះ ទម្រាំតែរួចរាល់ក៏ដល់ម៉ោង 5ភ្លឺល្មមម៉ាចេញដំណើរតែម្ដង ។ ព្រោះតែការចេញទៅគឺបែបលក្ខណៈប្រញាប់ប្រញាល់ពេកពួកគេមិនមានឱកាសច្រើនដើម្បីនិយាយលាទៅកាន់អ្នកភូមិនោះទេ ណាមួយ Kipuka ចង់ចេញទៅស្ងាត់ៗមិនអោយ Eliot ដឹងទើបគ្រាន់តែប្រាប់ដំណឹងទៅមេភូមិប៉ុណ្ណោះ ។ ចំណែក Ocean និង Seeky ក៏មិនមានអ្នកណាចង់ចេញមកជំទាស់ជាមួយបំណងរបស់ Kipuka នោះដែរ ក៏ព្រោះតែឃើញថា Kipuka មានអារម្មណ៍មិនល្អទើបមិនហ៊ាននិយាយអីខ្លាចកាន់តែធ្វើអោយ Kipuka ខូចចិត្ត ។
"សម្រាកបន្តិចទេ Kipuka? ម៉ោង 8:30 ហើយមានអារម្មណ៍ថាហេវបាយណាស់" Seeky ពោលឡើងទាំងអស់កម្លាំងព្រោះចេញដើរតាំងពីម៉ោង 5ព្រឹកអត់មានឈប់សម្រាកបន្តិចទេ ហើយឥឡូវក្រពះរបស់គេក៏កំពុងតែកូររករឿងផងដែរ ។
"សម្រាកញ៉ាំអាហារពេលព្រឹកបន្តិចទៅ ព្រោះយើងនៅសល់ពេលច្រើនទៀតដែរតើ" Ocean ឃើញ Seeky អស់កម្លាំង និងហេវហត់បែបនេះក៏មិនចង់បន្តដំណើរទៅមុខទៀតដែរ ទើបស្នើរសុំអោយ Kipuka សម្រាកបន្តិចយកម្លាំងសិន ។
"ខ្ញុំគិតថាចាំទៅដល់ហាងកាហ្វេចាំញ៉ាំ" Kipuka ឈប់បន្តិចដើម្បីងាកមកនិយាយជាមួយមិត្តទាំងពីរ
"3-4ម៉ោងទៀតឯណោះទម្រាំទៅដល់ ខ្ញុំច្បាស់ជាហេវដល់សន្លប់មិនខាន" Seeky ដាក់ខ្លួនអង្គុយចុះព្រោះក្រពះរបស់គេយំទារអាហារមែនទែនហើយ បើមិនបានញ៉ាំទេច្បាស់ជាដើរទៅមុខទៀតមិនរួចនោះទេ ។
"ហ៊ឹម... មិនអីទេញ៉ាំអីសិនទៅចឹង" Kipuka ដកដង្ហើមធំ ស្ដាប់លឺសម្លេងកូរពោះរបស់ Seeky ហើយក៏មិនដាច់ចិត្តទៅមុខទៀតដែរ ។
យ៉ាងណាក៏ការធ្វើដំណើរទៅវិញពួកគេត្រូវចំណាយពេលដើរហោចណាស់ក៏ 10ម៉ោងដែរ អញ្ចឹងហើយហត់ក៏សម្រាកខ្លះទៅ ព្រោះបើបង្ខំពេកអាចនឹងនាំអោយឈឺខ្លួនហើយនឹងបង្ករបញ្ហារធ្វើអោយការធ្វើដំណើរមិនអាចទៅដល់គោលដៅជាក់ជាមិនខាន ។
___________
ក្រឡេកមកមើល Eliot ឯណេះវិញគេមិនបានដឹងថា Kipuka បានចាកចេញពីភូមិហើយនោះទេ ព្រោះគិតថា Kipuka អាចនឹងសម្រាកពីរបីថ្ងៃទៀតទើបត្រឡប់ទៅវិញ គេក៏ងើបរៀបចំខ្លួនទៅតាមទម្លាប់មិនបានគិតអ្វីវែងឆ្ងាយនោះទេ ។
"ម៉ោង 8:30 ហើយ Kipuka នៅមិនទាន់ក្រោកទៀតហ្ហ៎េស?" Eliot រៀបចំអាហារពេលព្រឹករួចក៏មកអង្គុយចាំ Kipuka នៅមុខបន្ទប់ដោយមិនហ៊ានហៅរំខាននោះទេព្រោះគិតថា Kipuka នៅដេកលក់ គេសុខចិត្តរងចាំដោយរំពឹងថាបើឃើញ Kipuka ចេញមកកាលណានឹងបបួលទៅញ៉ាំអាហារតែម្ដង ប៉ុន្តែគេអង្គុយរងចាំមួយសន្ទុះធំទៅហើយ នៅតែមិនឃើញ Kipuka ចេញមកទាល់តែសោះ ។
"Kipuka លោកភ្ញាក់ហើយនៅ? ម៉ោង 8:30 ហើយកុំដេកយូរពេក... Kipuka ខ្ញុំចូលទៅហើយណា?" រងចាំយូរហើយមិនឃើញ Kipuka ចេញមកនោះទេ ទើប Eliot សម្រេចចិត្តស្រែកហៅតែម្ដង ប៉ុន្តែមិនលឺការឆ្លើយតបគេក៏សម្រេចចិត្តបើកទ្វារ...
ក្រាក...!
គ្រប់យ៉ាងល្ហល្ហេវ! មិនមានវត្តមានមនុស្សដែលគេស្រមៃថាកំពុងដេកទ្រមួកនោះទេ គ្រប់យ៉ាងគឺស្អាតធេង! សូម្បីតែសម្លៀកបំពាក់ អីវ៉ាន់ផ្សេងៗគឺបានប្រមូលបាត់អស់... ។ ភាពរៀបរយនៃផ្ទៃបន្ទប់ដែលបានរៀបចំយ៉ាងស្អាតបានបញ្ជាក់អោយដឹងថាម្ចាស់បន្ទប់នេះមិនបានស្នាក់នៅទៀតទេ គេច្បាស់ជាបានចាកចេញទៅយូរគួរសមមកហើយ...។
"អត់ទេ..." Eliot ភ័យស្លន់ស្លោរមិនចង់ជឿអ្វីដែលឃើញនៅនឹងភ្នែកនោះទេ! គេប្រញាប់រត់ទៅបើកបន្ទប់របស់ Ocean និង Seeky ព្រោះមិនចង់ជឿថា Kipuka ចាកចេញទៅនោះទេ ។
ប៉ុន្តែ!
គ្រប់យ៉ាងគឺល្ហល្ហេវ!
បែបនេះមានន័យថាពួកគេទាំងបីគឺពិតជាបានចាកចេញទៅពិតមែន?
Kipuka ម៉េចនឹងអាចចាកចេញទៅលឿនយ៉ាងនេះ? ទៅទាំងមិនលាគេមួយម៉ាត់អញ្ចឹងឬ? តើមិនមែន Kipuka និយាយថាស្រលាញ់គេទេមែនទេ? តើមិនមែនពួកគេទាំងពីរបានយល់ចិត្តគ្នាហើយទេឬ? ហេតុអីក៏ចាកចេញទៅស្ងាត់ៗបែបនេះ? Eliot រៀបនឹងសុំ Kipuka រៀបការទៅហើយ! គេបានសុំឪពុកម្ដាយផ្ដាច់ពាក្យភ្លាមៗបន្ទាប់ពីត្រឡប់មកពីហាងកាហ្វេវិញ ប៉ុន្តែហេតុអីក៏ Kipuka ចាកចេញ?
ច្បាស់ជាមានអ្វីមួយយល់ច្រឡំរវាងពួកគេ!
គេត្រូវតែទៅបញ្ជាក់ជាមួយ Kipuka អោយបានច្បាស់!
"Kipuka លោកមិនអាចទៅទាំងមិនអោយហេតុផលខ្ញុំបន្តិចបែបនេះទេ!" Eliot ក្ដាប់ដៃណែនទាំងខឹង ទាំងអន់ចិត្ត ទាំងឈឺចាប់ ក្រែងថាស្រលាញ់គេមិនអញ្ចឹង? ចង់អោយគេនិយាយថាការពិតគេមាន Kipuka នៅក្នុងចិត្តដែរទេ! ហើយគេក៏និយាយរួចមកហើយ ចុះហេតុអីក៏នៅសុខៗទៅចោលគេស្ងាត់ៗបែបនេះ?
យ៉ាងហោចណាស់ក៏គួរតែប្រាប់មួយម៉ាត់អោយបានដឹងដែរ! ធ្វើអោយគេស្រលាញ់ស្ទើរឆ្កួតបែបនេះទៅហើយក៏រត់ចោល បែបនេះចង់អោយគេដាច់ខ្យល់ស្លាប់មែនទេ? គេដឹងថាយ៉ាងណាក៏ Kipuka ត្រូវតែទៅដែរ! ក៏ប៉ុន្តែមិនគួរទៅទាំងបែបនេះទេ បែបនេះគឺមានន័យថាចង់ផ្ដាច់ទំនាក់ទំនងរវាងគ្នានឹងគ្នាហើយណា! មនុស្សស្រលាញ់គ្នាឯណាគេធ្វើអញ្ចឹងនោះ? យ៉ាងណាក៏គេត្រូវតែដឹងហេតុផលដែរថាហេតុអី Kipuka សម្រេចចិត្តធ្វើបែបនេះដាក់គេ!
Eliot មិនបង្អង់យូររត់ទៅទាញសេះជិះចេញទៅទាំងកម្រោលដោយមិនបានអោយដំណឹងទៅអ្នកភូមិបន្តិចសោះ ក្នុងចិត្តគេពេលនេះមានតែរឿងម៉្យាងគត់គឺត្រូវធ្វើយ៉ាងណាទៅអោយទាន់ Kipuka!
_________
8ម៉ោងក្រោយ...
"ហត់ណាស់! ពួកយើងញ៉ាំអាហារថ្ងៃត្រង់ហើយសម្រាកត្រង់នេះបន្តិចសិនទៅ កន្លែងចតឡានក៏នៅមិនឆ្ងាយទៀតដែរ" Ocean ដើរអូសខ្លួនមកដាក់គូថអង្គុយលើថ្មមួយដុំទាំងហេវហត់អស់កម្លាំង
"ហ្នឹងហើយសម្រាកសិនទៅយើងក៏នៅសល់ពេលច្រើនទៀតដែរ ខ្ញុំក៏ហត់ដែរ... ញ៉ាំបាយហើយគិតថាចង់ដេកបន្តិចដែរ" Kipuka ក៏ហត់មិនចាញ់គ្នានោះដែរ ទើបមិនបដិសេធនឹងការបបួលរបស់មិត្តនោះទេ
"តោះរៀបចំកន្លែងញ៉ាំបាយតែម្ដងទៅ" Seeky ក៏បបួលអោយរៀបចំញ៉ាំបាយតែម្ដងអាងនឹងបានសម្រាក ព្រោះគេក៏មានអារម្មណ៍ថាអស់កម្លាំង និងចង់ដេកដូចគ្នា ។
មិត្តភក្តិទាំងបីរៀបចំសម្អាតកន្លែងដើម្បីបានអង្គុយញ៉ាំអាហារស្រួល បន្ទាប់ពីរៀបចំរួចរាល់ពួកគេនាំគ្នាសម្រាកសម្រួលសរសៃរបន្តិចទើបនាំគ្នាញ៉ាំ ធ្វើបែបនេះគឺដើម្បីអោយចរន្តឈាម និងខ្យល់ដើរបានល្អ នឹងមិនស្លាក់ខ្យល់នៅពេលពួកគេញ៉ាំអាហារ ។ ព្រោះបើយើងចំណាយកម្លាំងធ្វើការហត់នឿយខ្លាំងហើយក៏ ផឹកទឹក និងញ៉ាំអាហារភ្លាមៗនោះអាចនឹងស្ទះខ្យល់ដល់គាំងបេះដូចស្លាប់ជាមិនខាន ។ មិត្តទាំងបីសម្រួលសរសៃរសសូងរួចរាល់ក៏នាំគ្នាអង្គុយញ៉ាំអាហារ ដោយជជែកគ្នាលេងជាធម្មតាទៅតាមទម្លាក់មិត្តភក្តិដែលរាប់គ្នាយូរ ជាធម្មតាមិនថានរណាមានអារម្មណ៍មិនល្អមកពីណានោះទេ អោយតែបាននៅក្បែរមិត្តម៉ឺនឆ្នាំនោះរឿងសៅហ្មងទាំងប៉ុន្មានក៏នឹងរលាយបាត់អស់ដោយឯកឯង ។
ទឹប! ទឹប!
"ហ្ហ៎េមានអារម្មណ៍ថាដូចជាលឺសម្រឹបជើងសត្វអីម៉្យាងកំពុងតែរត់មក" Ocean ដែលកំពុងតែដេកលើកជើងកងទាក់ខ្លា សុខៗមានអារម្មណ៍ថាលឺសម្លេងខ្ទរៗពីចម្ងាយទើបខំផ្ទៀងត្រចៀកស្ដាប់ ។
"មែនតើ! ដូចជាមកជិតដល់ហើយនៀក" Seeky ដែលដេកក្បែរក៏ចាប់អារម្មណ៍សម្លេងនោះដូចគ្នា
"តិចមានសត្វដំរីទេដឹង?" Kipuka រអ៊ូសួរទាំងមិនបានបើកភ្នែកនោះទេ ព្រោះទើបតែបានបិទភ្នែកសំងំដេកមិនទាន់បាន 30នាទីស្រួលបួលផង ។
"អើយ! ដំរីស្អីមួយថ្ងៃហើយមិនមកទេ! មករកស្អីស្មាលនេះម៉ោងគេសម្រាក" Ocean រអ៊ូទាំងធុញ ព្រោះពួកគេទើបតែញ៉ាំបាយហើយរៀបចំដេកមិនទាន់បានស្រួលខ្លួនផង ។
"នៅដេករអ៊ូនៅហ្នឹងហើយ! មិនគិតងើបទេ? ចង់អោយដំរីជាន់ហ្ហ៎េស?" Seeky ស្ទុះងើបអង្គុយប្រុងរៀបចំប្ដូរកន្លែងដេកប៉ុន្តែងាកមើលទៅពីរនាក់ទៀតនៅដេកដូចមិនខ្វទាល់តែសោះ ។
"ខ្ចិលងើប! ចាំដំរីមកដល់ចាំងើប" Kipuka ប្រែខ្លួនដេកផ្កាប់មុខទាំងខ្ចិល អស់កម្លាំងហត់សឹងស្លាប់ទៅហើយដេកសិនហើយ! បើជាដំរីមែនចាំដំរីមកដល់ចាំងើបរត់ ។
"អញ្ចឹងក៏អញ្ចឹងទៅចឹង" Seeky ក៏ប្រាស់ខ្លួនដេកវិញទាំងខ្ចិលដូចគ្នា ងើបរត់ធ្វើអីបើមិនទាន់ឃើញមានដំរីមកផង ។
ទឹប! ទឹប!
"ហ្ហ៎េដូចជាមកជិតដល់ហើយ" Ocean រអ៊ូប្រាប់ព្រោះលឺសម្លេងដូចជាកាន់តែកៀកៗហើយ ប៉ុន្តែនៅមិនព្រមក្រោកនោះទេ
"អឺលឺដែរតើ" Kipuka ឆ្លើយទាំងមិនខ្ចីបើកភ្នែក
"កាលបានងើប?" Seeky សួរ
"មានអារម្មណ៍ថាមិនមែនដំរីទេ តែដូចជាសេះ" Kipuka តបទាំងខ្ចិល
"សេះហើយថាមិនសេះទៀត" Seeky ឆ្លើយព្រោះមានតែគេទេដែលងើបមើលទៅទិសដៅនៃសម្លេង ដូច្នេះហើយទើបគេអាចឃើញសេះដែលកំពុងបោលពីចម្ងាយ ។
"ដេកទៅគ្មានស្អីទេ ប្រហែលជាអ្នកភូមិទេ" Seeky ឃើញមានមនុស្សដែលកំពុងបំបោលសេះទើបបានជាដាក់ខ្លួនដេកវិញទាំងអស់បារម្ភ ។
មួយសន្ទុះក្រោយ...
"Kipuka!" សម្លេងស្រែកហៅដែលនៅមិនឆ្ងាយប៉ុន្មាននោះទេ នោះជាសម្លេងរបស់...
"Eliot? អើយធ្វើដំណើរហត់យ៉ាងនេះហើយនៅគិតពីគេទៀត! ឆ្កួតមែន!" Kipuka រអ៊ូរងូវៗអោយស្ដាប់លឺតែខ្លួនឯងប៉ុណ្ណោះ ព្រោះគេគិតថាសម្លេងហៅមុននេះមិនមែនជាការពិត វាប្រហែលដោយសារតែគេនៅគិតពី Eliot ច្រើនពេក ។
"អ៎េ! មានអារម្មណ៍ថាដូចជាសម្លេងរបស់ Eliot?" Ocean សួរទាំងឆ្ងល់ព្រោះមានអារម្មណ៍ថាសម្លេងហៅមុននេះដូចជាសម្លេងរបស់ Eliot យ៉ាងអញ្ចឹង ប៉ុន្តែមិនព្រមបើកភ្នែកមើលទេព្រោះខ្ចិល ។
"ឯងលឺដែរមែនទេ?" Kipuka សួរទាំងឆ្ងល់ព្រោះគិតថាមុននេះគេលឺតែឯងទេតើ
"ខ្ញុំក៏លឺដែរ" Seeky តបទាំងមិនព្រមបើកភ្នែកដូចគ្នា
"Kipuka!" សម្លេងហៅម្ដងទៀតមិនត្រឹមតែជិតទេតែកៀកក្បែរត្រចៀកតែម្ដងលើកនេះ ច្បាស់ហើយគឺមិនបាមច្រឡំឬរវើររវាយនោះទេ!
"អ៊ុយ!!! Eliot? អ៎េ! ធ្វើស្អី? ដាក់ខ្ញុំចុះ!!!" Kipuka ភ្ញាក់ព្រើតព្រោះតែដេកសុខៗស្រាប់តែត្រូវ Eliot ចាប់លើកដាក់លើស្មារតែម្ដង
"អីចុម! Eliot មកតាំងពីកាល?" Ocean លឺ Kipuka ស្រែកក៏ស្ទុះងើបហើយគេក៏ភ្ញាក់មិនអន់ដែរព្រោះឃើញ Eliot លើក Kipuka ដើរទៅរកសេះបាត់ទៅហើយ ។
"មិញនឹង Eliot មែនទែន? ខ្ញុំស្មានតែខ្ញុំរវើររវាយហើយតើ!" Seeky សឹងតែមិនចង់ជឿនោះទេថាពិតជា Eliot មែនព្រោះគេក៏មិនខុសពី Kipuka នោះទេដែលគិតថាខ្លួនឯងរវើរវាយ ។
សូម្បីតែ Ocean ក៏គិតអញ្ចឹងដែរ! អ្នកណាទៅគិតថា Eliot នឹងមកតាមពួកគេនោះ? ម៉្យាងទៀតមិនទាំងចង់ជឿថា Eliot អាចនឹងតាមទាន់ពួកគេនោះទេព្រោះពួកគេធ្វើដំណើរមកឆ្ងាយណាស់ទៅហើយ! នេះមានន័យថា Eliot ធ្វើដំណើរមិនបានសម្រាកទេមែនទេ? សូម្បីតែបាយទឹកក៏មិនបានញ៉ាំដែរហើយមើលទៅ?
"Eliot! Eliot! ឈប់! ដាក់ខ្ញុំចុះសិន... លោកប្រុងនាំខ្ញុំទៅណា?" Kipuka ប្រឹងប្រវាយប្រតប់រើបម្រាស់ដើម្បីអោយ Eliot ដាក់ខ្លួនចុះ ព្រោះនៅសុខៗក៏មកចាប់គេដាក់លើខ្នងសេះទាំងកម្រោលបែបនេះ! អត់មាននិយាយគ្នាសោះអញ្ចឹង! នេះកុំប្រាប់ណាថាចង់យកគេទៅភូមិវិញ?
មនុស្សដើរឡើងចង់ដល់គោលដៅទៅហើយ! អោយយកទៅវិញស្រួលៗម៉េច?
"..." មិនមានការបកស្រាយអ្វីច្រើនទេ Eliot ហក់ឡើងសេះបំបោលសម្ដៅទៅវិញភ្លាមៗតែម្ដង ធ្វើអោយ Ocean និង Seeky ចង់ឃាត់ក៏ឃាត់មិនទាន់ទើបបានតែឈរមើលមុខគ្នាឡេងឡង់ប៉ុណ្ណោះ ។
"ចប់ហើយគិតយ៉ាងម៉េចទៅយើង?" Seeky សួរទៅ Ocean ទាំងមានអារម្មណ៍ថាហួសចិត្ត! ពេលនេះមិនដឹងថាគួរតែទៅមុខឬក៏ទៅក្រោយទើបល្អនោះទេ!
"ហ្ហើយធ្វើដូចឯងជាខ្យល់អាកាស!" Ocean និយាយទាំងខឹងព្រោះ Eliot ចាប់ Kipuka ដាក់សេះហើយក៏ទៅបាត់តែម្ដង!
យ៉ាងហោចណាស់មុននឹងទៅក៏គួរនិយាយអីប្រាប់ពួកគេខ្លះដែរ! នេះចង់ទៅក៏ទៅប្រុចតែម្ដងដូចអត់មានឃើញក្បាលពួកគេសោះនៀក! ចាត់ទុកគេទាំងពីរជាខ្យល់អាកាសឬយ៉ាងម៉េច?
Eliot បំបោលសេះលឿនស្ទេវត្រឹមមួយពព្រិចភ្នែកប៉ុណ្ណោះក៏ចេញមកហួសឆ្ងាយពី Ocean និង Seeky ទៅហើយ!
"Eliot លោកចង់យ៉ាងម៉េចហ្ហ៎ាស់? ចាប់ខ្ញុំមកបែបនេះធ្វើអី?" Kipuka នៅលើខ្នងសេះមិនហ៊ានរើបម្រាស់ទេខ្លាចធ្លាក់ពីលើសេះ ប៉ុន្តែអត់មិនបាននឹងសួរនាំទាំងចង់ដឹងនោះទេ ព្រោះ Eliot នឹងគេគ្មានទំនាក់ទំនងអ្វីនោះទេ អញ្ចឹងហើយ Eliot ធ្វើបែបនេះធ្វើអី?
"ទៅភូមិវិញ! យើងមានរឿងត្រូវនិយាយគ្នា" Eliot តបទាំងខឹង ប្រឹងបំបោលសេះមិនគិតចង់សម្រាកនោះទេ
"មានរឿងអីត្រូវនិយាយក៏និយាយត្រង់នេះហើយចាំបាច់ទៅភូមិវិញធ្វើអី? លោកគិតថាខ្ញុំខំដើរ 8-9ម៉ោងនេះអត់ប្រយោជន៍សុទ្ធតែម្ដងហ្ហ៎េស?" Kipuka ក៏ចាប់ផ្ដើមខឹងដូចគ្នា ថាទៅមើលនរណាមិនខឹងបើខំដើរមិនចេះតិចម៉ោងឡើងចង់ដាច់ក្រលានទៅហើយ ស្រាប់តែមកចាប់យកទៅវិញបែបនេះ?
"ហេតុអីក៏លោកចាកចេញស្ងាត់ៗមិនប្រាប់ខ្ញុំសោះបែបនេះ? លោកចង់ផ្ដាច់ទំនាក់ទំនងរវាងយើងទាំងពីរមែនទេ?" ទីបំផុត Eliot ក៏យល់ព្រមបញ្ឈប់សេះហើយស្រែកសួរទៅ Kipuka ទាំងមិនអស់ចិត្តតែម្ដង គេខឹងខ្លាំងណាស់ ខឹងដែល Kipuka ចាត់ទុកក្ដីស្រលាញ់របស់គេដូចជាខ្យល់!
"រវាងយើងទាំងពីរមានទំនាក់ទំនងអី? ពួកយើងគួរតែបញ្ចប់វាហើយ Eliot!" Kipuka បែរមុខទៅសួរនាំ Eliot ទាំងឈឺចិត្តរកកលចង់យំ តើទំនាក់ទំនងដែល Eliot និយាយនោះគឺ Sex នឹងមែនទេ?
"បញ្ចប់អញ្ចឹងហ្ហ៎េស?" Eliot ក្ដាប់ដៃសួរទាំងខឹង គេជឿជាក់លើពាក្យស្រលាញ់របស់ Kipuka ទាំងស្រុងទើបហ៊ានសម្រេចចិត្តសារភាពលែងខ្មាស់អៀន ឥឡូវបែរជាមកនិយាយថាចង់បញ្ចប់ទាំងបែបនេះទៅវិញ? ចង់លេងសើចជាមួយគេមែនទេ?
"ត្រូវហើយ! លោកគិតចង់មាន Sex ជាមួយខ្ញុំរហូតដែរទេ? ថ្ងៃក្រោយលោកនឹងរៀបការ នឹងមានកូន! លោកគិតថាលោកអាចក្បត់ប្រពន្ធក្បត់កូនមកមាន Sex ជាមួយខ្ញុំដូចដែលលោកធ្លាប់ធ្វើដែរទេ? Eliot! ខ្ញុំនឹងមិនអីនោះទេបើទោះជាលោកទុកខ្ញុំត្រឹមជាតុក្កតា Sex កំដរអារម្មណ៍លោកក៏ដោយ ប៉ុន្តែខ្ញុំមិនអាចធ្វើជាតួចិត្តអាក្រក់ដណ្ដើមក្ដីស្រលាញ់ពីនរណាម្នាក់បាននោះទេ! លោកដឹងទេ? ខ្ញុំអាត្មានិយមខ្លាំងណាស់! ខ្ញុំមិនអាចធ្វើចិត្តបាននោះទេ គ្រាន់តែគិតថាបើថ្ងៃណាមួយលោករៀបការហើយលោកនឹងរួមដំណេកជាមួយប្រពន្ធរបស់លោក រួចលោកក៏មកមាន Sex ជាមួយខ្ញុំ ខ្ញុំក៏ចង់ឆ្កួតដែរ! ខ្ញុំចង់បានលោក! Eliot! ខ្ញុំចង់អោយលោកប៉ះពាល់ខ្ញុំតែម្នាក់មិនចង់ចែករំលែកលោកជាមួយអ្នកផ្សេងនោះទេ! ដូច្នេះហើយពួកយើងគួរតែបញ្ចប់ទៅមុនពេលដែលខ្ញុំស្រលាញ់លោកខ្លាំងជាងនេះ..." Kipuka រៀបរាប់ទាំងអួលដើមក គេស្រលាញ់ Eliot ខ្លាំងណាស់មិនចង់បែកនោះទេ ក៏មិនចង់ចាកចេញនោះដែរ ក៏ប៉ុន្តែតើអោយគេនៅធ្វើអីបើ Eliot មិនអាចផ្ដល់ក្ដីស្រលាញ់សូម្បីតែបន្តិចអោយគេផងនោះ?
ចង់ទុកគេអោយនៅធ្វើជាទាសកផ្លូវភេទជំនួសអនាគតប្រពន្ធមែនទេ? គេធ្វើមិនបានទេ! គេសុខចិត្តចាកចេញក៏មិនចង់នៅទ្រាំមើល Eliot រៀបការនោះដែរ រឹតតែមិនចង់ចែករំលែក Eliot ជាមួយអ្នកផ្សេង! គេចង់បាន Eliot ជារបស់គេតែម្នាក់ប៉ុណ្ណោះ! ប៉ុន្តែបើ Eliot មិនអាចផ្ដល់អោយនូវអ្វីដែលគេចង់បានបាននោះទេ គេក៏នឹងចាកចេញចេញ! គេសុខចិត្តចាកចេញឈឺចាប់ម្នាក់ឯងស្ងាត់ៗ ក៏មិនចង់ទ្រាំឃើញរូបភាពដែលគេមិនចង់ឃើញនោះដែរ ។
"មើលទៅលោកប្រហែលជាយល់ច្រឡំអ្វីមួយហើយ Kipuka!" Eliot សង្គ្រឺតធ្មេញខ្នាញ់និង Kipuka ខ្លាំងណាស់ តាមពិតទៅហេតុផលដែលរត់គេចពីគេ ហើយចង់បញ្ចប់ទំនាក់ទំនងជាមួយគេគឺបែបនេះទេមែនទេ? មើលទៅថ្ងៃនោះការសារភាពរបស់គេប្រហែលជាមិនបានលឺដល់ត្រចៀករបស់ Kipuka ទេមើលទៅ!
"ថ្ងៃនោះខ្ញុំបានសារភាពប្រាប់លោក ខ្ញុំបាននិយាយថាខ្ញុំស្រលាញ់លោក ខ្ញុំថែមទាំងបានរៀបរាប់រឿងគ្រប់យ៉ាងនៅក្នុងចិត្តខ្ញុំប្រាប់លោកទៀត! ឬក៏ភ្លេចទៅហើយ Kipuka?" Eliot ខាំធ្មេញណែនសួរទៅ Kipuka ទាំងម៉ួម៉ៅ គេប្រាប់ត្រង់ៗថាស្រលាញ់ទៅហើយហេតុអីនៅមកនិយាយថាគេទុកខ្លួនជាតុក្កាតា Sex ទៀត?
"លោក... និយាយអី?" Kipuka ស្លុតចិត្តបើកភ្នែកធំៗទាំងបេះដូងលោតញ៉ាប់ខុសចង្វាក់ ព្យាយាមបង្វិលការចងចាំត្រឡប់ទៅថ្ងៃនោះវិញថាតើ Eliot បានសារភាពតាំងពីពេលណា?
កាហ្វេមួយពែងជាមួយពាក្យ Ice Latte You និងស្នាមថើបដ៏ស្រទន់... តើនោះមិនមែនគ្រាន់តែជាការស្រមៃរបស់គេទេមែនទេ? ហើយក្រោយមកតើមិនមែនពួកគេបានឈ្លោះគ្នាទេមែនទេ? តើ Eliot បាននិយាយអីខ្លះនៅពេលដែល Eliot អោបគេនោះ? ថ្ងៃនោះគេមិនចាំអ្វីទេហើយសូម្បីតែ Eliot និយាយអ្វីក៏គេស្ដាប់មិនចូលដែរព្រោះរវល់តែខឹង! គេចាំបានតែម៉្យាងថាគេពិតជាខឹងនឹង Eliot ខ្លាំងណាស់ ខឹងឡើងងងឹតមុខ! ទាំងខឹងទាំងហត់នឿយ ទាំងអន់ចិត្ត!
"មើលទៅលោកពិតជាមិនបានចាំអ្វីដែលខ្ញុំនិយាយនោះទេ! បែបនេះខ្ញុំត្រូវតែរំលឹកលោកឡើងវិញហើយ Kipuka ខ្ញុំគួររំលឹកលោកតាមវិធីណាទៅ?" Eliot សង្កត់សម្លេងធ្ងន់ៗម៉ួម៉ៅខ្លាំងណាស់ ចេះមកធ្វើភ្លេចបែបនេះទៅកើត! បែបនេះត្រូវតែដាក់ទោសខ្លះហើយទើបបាន!
"អ្ហ៎ា! ឈប់សិន Eliot! ខ្ញុំសុំទោសថ្ងៃនោះខ្ញុំខឹងលោកពេកខ្ញុំមិនដឹងថាលោកនិយាយអ្វីខ្លះនោះ... លោក... ឈប់សិនៗ នេះយើងកំពុងនៅលើខ្នងសេះណា!" Kipuka រួញខ្លួនប្រឹងគេចចេញពីការលូកលាន់របស់ Eliot ទាំងភ័យខ្លាចថាអាចនឹងធ្លាក់ពីលើសេះដែរទេ?
"នៅលើខ្នងសេះនឹងយ៉ាងម៉េច?" Eliot សួរទាំងត្បុលមុខសង្ហារថើបសសៀលើគល់ក ថែមទាំងខាំញិញៗតិចៗទៀត
"លោក... លោកគិតចង់ធ្វើនៅលើខ្នងសេះអញ្ចឹងហ្ហ៎េស?" Kipuka ទាំងអៀន គិតថា Eliot ចង់មាន Sex ទាំងនៅលើសេះបែបនេះដូចជាកណ្ដាលវាលពេកហើយ!
"ហ៊ឹម?" Eliot ងើបមុខឡើងក្រហឹមសួរបន្តិចក្រោយមកក៏ញញឹមខ្ចឹបមុននឹងនិយាយញ៉ោះអោយ Kipuka ភ័យលេង...
"ខ្ញុំមិនគិតថាចង់មាន Sex នោះទេ... ប៉ុន្តែបើលោកចង់ខ្ញុំអាចកំដរបាន"
"ហ្ហ៎ាស់?"
Bạn đang đọc truyện trên: Truyen3h.Co